31.5 C
Phnom Penh

TAG

កម្ពុជា-ថៃ

កម្ពុជា-ថៃ​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះ​បង្គោល​ព្រំដែន​គោក​នៅ​ពាក់កណ្ដាល​ខែ​មិថុនា

រដ្ឋាភិបាល​កម្ពុជា យល់ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក (JBC) រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥ ខាងមុខ​នេះ ក្នុង​រាជធានី​ភ្នំពេញ ក្រោយពី​ប្រឈម​នឹង​ជម្លោះ​ព្រំដែន។ សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា Fresh News បាន​ដកស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី នៅ​ថ្ងៃទី​៤ មិថុនា នេះ​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក (JBC) រវាង​កម្ពុជា-ថៃ...

IDEA TALK៖ ភាព​ចម្រូងចម្រាស​នៃ​ព្រំដែន​កម្ពុជា-ថៃ

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​០៤ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីអំពី៖ «ភាព​ចម្រូងចម្រាស​នៃ​ព្រំដែន​កម្ពុជា-ថៃ»។

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​គ្រប់​និន្នាការ រួបរួម​គ្នា​ដើម្បី​ទប់ទល់​អ្នក​ឈ្លានពាន

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​គ្រប់​និន្នាការ រួបរួម​គ្នា​ដើម្បី​ទប់ទល់​នឹង​សត្រូវ​ឈ្លានពាន​ទឹកដី​ខ្មែរ ជាពិសេស​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​ទឹកដី​កម្ពុជា​នៅ​ពេលនេះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ មិថុនា នេះ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ផ្ទៃក្នុង​ជាតិ គួរតែ​ត្រូវ​បាន​ទុក​មួយ​ឡែក​សិន ដើម្បី​រួម​គ្នា​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ ជាពិសេស គឺ​ការ​ចូលរួម​ជួយ​ប្តឹង​ថៃ...

IDEA TALK៖ បើ​ថៃ មិន​ចូល​ខ្លួន​តតាំង​ក្តី​ជាមួយ​កម្ពុជា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តើ​កម្ពុជា​អាច​មាន​សង្ឃឹម​ដែរ​ឬ​ទេ?

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីអំពី៖ «បើ​ថៃ មិន​ចូល​ខ្លួន​តតាំង​ក្តី​ជាមួយ​កម្ពុជា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តើ​កម្ពុជា​អាច​មាន​សង្ឃឹម​ដែរ​ឬ​ទេ?»។

អង្គ​សមាជ​អនុម័ត​ជា​ឯកច្ឆន្ទ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ថៃ ពី​បញ្ហា​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ ICJ

អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ បាន​បើក​សមាជ​ជា​លើកដំបូង​ដោយ​បាន​សម្រេច​ជា​ឯកច្ឆន្ទ គឺ ១៨២​សំឡេង​គាំទ្រ​លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ ពី​បញ្ហា​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ (ICJ)។ លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើកដំបូង​នៅ​ថ្ងៃទី​២ មិថុនា នេះ​ថា ទោះ​ភាគី​ថៃ មិន​ព្រម​ឡើង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក៏ដោយ ក៏​កម្ពុជា​នឹង​ប្តឹង​ករណី​នៅ​តំបន់​មុំ​បី ករណី​ប្រាសាទ​តាមាន់ធំ...

កម្ពុជា​ផ្ញើ​កំណត់​ទូត​ទៅ​ថៃ ទាមទារ​ឱ្យ​ទទួល​ខុសត្រូវ​លើ​ការ​ស្លាប់​យោធា​ខ្មែរ​ម្នាក់​នៅ​តំបន់​មុំ​បី

ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​មួយ​ច្បាប់​ទៅ​ប្រទេស​ថៃ ដោយ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ជាបន្ទាន់ និង​ត្រូវ​វែក​មុខ​អ្នក​ទទួល​ខុសត្រូវ​មក​ទទួល​ទោស​តាម​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដោយ​អាវុធ​ពី​សំណាក់​យោធា​ថៃ នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ ដែល​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់។ យោង​តាម​កំណត់​ទូត​ចុះ​ថ្ងៃទី​២៩ ឧសភា ដែល​ទើប​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ ទី​០២ ខែ​មិថុនា នេះ បាន​អះអាង​ថា ការ​បាញ់​ប្រហារ​ដោយ​ខុស​ច្បាប់​លើ​លេណដ្ឋាន​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​តេជោមរកត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា គឺជា​ការ​រំលោភ​បំពាន​របស់​ថៃ ទាំងស្រុង។ កំណត់​ទូត​ដដែល​នេះ​បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា កងទ័ព​ព្រំដែន​កម្ពុជា​បាន​ឈរជើង​ជាបន្តបន្ទាប់ និង​ដោយ​សន្តិវិធី​នៅ​ទីតាំង​កើតហេតុ​ជា​យូរយារ​ណាស់​មក​ហើយ...

បុរស​ខ្លាំង​កម្ពុជា​បញ្ជាក់​ថា​អ្វី​ដែល​កម្ពុជា​ចង់បាន​គឺ​ស្ថានការណ៍​នៅ​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ ប៉ុន្តែ​កម្ពុជា​ក៏​បាន​ត្រៀម​សំណាញ់​មេឃ​រួច​ជា​ស្រេច​ដែរ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​រឿង​ព្រំដែន​កម្ពុជា-ថៃ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា សព្វាវុធ និង​កងទ័ព​ដែល​បញ្ជូន​ទៅ​កាន់​ព្រំដែន មិនមែន​ដើម្បី​ទៅ​ធ្វើ​សង្គ្រាម​ទេ ប៉ុន្តែ​គឺជា​ការ​ត្រៀម​បម្រុង​ទុក​សម្រាប់​យថាហេតុ​អាក្រក់​ណា​មួយ​ដែល​ភាគី​ថៃ បំពាន​តែប៉ុណ្ណោះ ព្រោះ​នេះ​គឺជា​សិទ្ធិ​ការពារ​ខ្លួន​របស់​កម្ពុជា។ លោក...

IDEA TALK៖ ទស្សនៈ​យុវជន​លើ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ

កម្មវិធី​ផ្សាយ​កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីអំពី៖ «ទស្សនៈ​យុវជន​លើ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ»។

ក្រសួង​ការពារ​ជាតិ​កម្ពុជា៖ ការ​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា-ថៃ បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត

ក្រសួង​ការពារ​ជាតិ អះអាង​ថា ការ​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​ភូមិ​តេជោមរកត ឃុំ​មរកត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ដែល​បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នោះ គឺ​បង្ក​ឡើង​ដោយ​កងទ័ព​ថៃ ធ្វើការ​បាញ់​ប្រហារ​មុន​មក​លើ​លេណដ្ឋាន​ដែល​ជា​ទីតាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា​យូរលង់​ណាស់​មក​ហើយ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច បាន​អះអាង​ថា ការ​ប៉ះទង្គិច​គ្នា​នេះ មិនមែន​ជា​ជម្រើស​ដែល​កម្ពុជា​ចង់បាន​នោះ​ទេ ហើយ​ភាគី​កម្ពុជា​នឹង​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​ការពារ​ជាតិ​ថៃ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ស្ថានភាព​វិលត្រឡប់​ទៅ​ដូច​ដើម​វិញ​ឱ្យ​បាន​ឆាប់​រហ័ស និង​បង្ការ​កុំ​ឱ្យ​ស្ថានភាព​នេះ​កើតឡើង​សាជាថ្មី​ម្តង​ទៀត។ ក្រសួង​ការពារ​ជាតិ បញ្ជាក់​ទៀត​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​មធ្យោបាយ​ការទូត និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ព្រមទាំង​ការ​រក្សា​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​ជិតខាង​ជា​ព្រំដែន​សន្តិភាព...

IDEA TALK៖ តើ​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន មាន​អាថ៌កំបាំង​អ្វី​ខ្លះ​លើ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​លោក ហ៊ុន សែន និង​លោក ថាក់ស៊ីន មាន​អាថ៌កំបាំង​អ្វី​ខ្លះ​លើ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ?»។

Latest news

© 2021, ដេលី. All rights reserved.