31.5 C
Phnom Penh

TAG

កម្ពុជា-ថៃ

រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​រៀបចំ​ឯកសារ​ប្ដឹង​ថៃ រឿង​វិវាទ​ព្រំដែន ខណៈ​អ្នក​ឃ្លាំមើល​ថា​អ្វីៗ​អាច​ប្រែប្រួល​គ្រប់​ពេល

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​កម្ពុជា សម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​ឯកសារ ដើម្បី​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​វិវាទ​ព្រំដែន​ជាមួយ​ថៃ នៅ​តំបន់​មុំ​បី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី។ សូម​បញ្ជាក់​ថា៖ ប្រាសាទ​តូចៗ​ឈ្មោះ​តាមាន់​ទាំង​ពីរ ភាសា​ថៃ ហៅថា តាមឿន។ អ្នក​ស្រាវជ្រាវ​ខាង​សិលាចារឹក​ផ្នែក​បុរាណវិទ្យា និយាយ​ថា ពាក្យ «តាមាន់ ឬ តាមឿន» ជា​ពាក្យ​ហៅ​ក្លាយ​មកពី​ពាក្យ​បាលី ឬ​សំស្ក្រឹត ថា...

ពិនិត្យ​ពិច័យ​ព័ត៌មាន​រឿង​ជម្លោះ​ព្រំដែន​តាម​ភាសិត​ខ្មែរ​ថា ទះ​ដៃ​ម្ខាង​មិន​ឮ ឬ​កាក់​មួយ​មាន​ពីរ​ខាង

ពលរដ្ឋ​ខ្មែរ​សឹងតែ​គ្រប់​រូប​ដែល​មាន​ដើមកំណើត​ពី​មាតុភូមិ​កម្ពុជា រមែងតែងតែ​មាន​ចិត្ត​មាន​ថ្លើម​រំជើប​រំជួល ក្តៅ​ក្រហាយ ឈឺឆ្អាល​រឿង​ទឹកដី បើ​មាន​បរទេស​ឈ្លានពាន រំលោភ​បំពារបំពាន​អធិបតេយ្យ​ជាតិ និង​បូរណភាព​ដែនដី​ខ្មែរ​ដែល​អន្តរជាតិ​ទទួលស្គាល់ មិន​ថា​បរទេស​ខាងលិច ខាងកើត ឬ​ខាងជើង​ឡើយ។ វិវាទ​រឿង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ នា​ពេលនេះ មិន​ខុស​ពី​ពេល​មុនៗ​ទេ ពលរដ្ឋ​ខ្មែរ​មាន​ស្មារតី​ស្នេហា​ជាតិ ជាតិ​និយម តែងតែ​សម្ដែង​កំហឹង បង្ហាញ​សាមគ្គីភាព​ជាតិ ឯកភាព​ជាតិ​ប្រឆាំង​នឹង​បច្ចាមិត្ត​ឈ្លានពាន។ អ្នក​ខ្លះ​ស្ម័គ្រចិត្ត​លះបង់​អាជីព​របស់​ខ្លួន​មួយ​រយៈ ទៅ​ចូល​បម្រើ​ជាតិ ទៅ​ច្បាំង​នឹង​ទ័ព​ថៃ នៅ​ឯ​ទីតាំង​ជម្លោះ​ជាយដែន។ សមាជិក​បក្ស​ដែល​ថា​ប្រឆាំង​នឹង​បក្ស​កាន់​អំណាច ក៏​ជួយ​បន្ទរ​ពី​ក្រៅ​គាំទ្រ​រាជរដ្ឋាភិបាល​ដែល​ខ្លួន​ធ្លាប់​ចោទ​ថា​ផ្ដាច់ការ រំលោភ​សិទ្ធិ​សេរីភាព​មនុស្ស...

លោក ហ៊ុន សែន ស្នើ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​ដក​កងទ័ព បើ​មិន​បាន​គប់គិត​គ្នា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​អំពី​ការ​ដក​ទ័ព​កម្ពុជា​នៅ​តំបន់​មុំ​៣ ជា​អំពើ​ក្បត់​ជាតិ ដែល​គប់គិត​ជាមួយ​ប្រទេស​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ ដោយ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថៃ ចាប់​បញ្ជូន​ខ្លួន​សកម្មជន​រូប​នោះ​ទៅ​កម្ពុជា​វិញ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១០ មិថុនា នេះ​ថា ប្រសិនបើ​អាជ្ញាធរ​ថៃ មិន​បាន​គប់គិត​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​សកម្មភាព​ដក​ទ័ព​ដើម្បី​ចំអក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទេ អាជ្ញាធរ​ថៃ គួរតែ​ក្លាហាន​ចាប់​ជន​នេះ​បញ្ជូន​ឲ្យ​អាជ្ញាធរ​កម្ពុជា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ លោក ហ៊ុន សែន...

កម្ពុជា​បដិសេធ​សំណើ​បើក​ច្រក​ទ្វារ​ប៉ោយប៉ែត ទៅ​ម៉ោង ៨​ព្រឹក​វិញ បន្ទាប់ពី​ភាគី​ថៃ​សម្រេច​បិទ​ដោយ​ឯកតោភាគី

មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បដិសេធ​សំណើ​ផ្ទាល់មាត់​របស់​មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ខាង​ភាគី​ថៃ ដែល​ស្នើ​ឲ្យ​កម្ពុជា​បើក​ច្រក​ទ្វារ​ព្រំដែន​នៅ​ម៉ោង ៨​ព្រឹក​វិញ ប៉ុន្តែ​កម្ពុជា​រក្សា​ជំហរ​បើក​ទ្វារ​ព្រំដែន​នៅ​ម៉ោង ៩​ព្រឹក បន្ទាប់ពី​អាជ្ញាធរ​ថៃ បាន​សម្រេច​បិទ​ទ្វារ​ច្រក​ដោយ​ឯកតោភាគី។ យោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ថា មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ផ្លាស់ប្ដូរ​ម៉ោង​ធ្វើការ គឺ​ចាប់ពី​ម៉ោង ៩​ព្រឹក​រហូត​ដល់​ម៉ោង ៤​រសៀល ចាប់ពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២៥។ សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា ការ​ដែល​កម្ពុជា​ពន្យារ​ពេល​បើក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត រហូត​ម៉ោង ៩​ព្រឹក បាន​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ទំនិញ​នៅ​ខាង​ភាគី​ថៃ កកស្ទះ​ចម្ងាយ​រាប់​គីឡូម៉ែត្រ​ទម្រាំ​តែ​ខាង​កម្ពុជា​បើក​ទ្វារ​ព្រំដែន​ឲ្យ​ឆ្លងកាត់។ អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក...

ទស្សនៈ៖ អាស៊ាន​គ្មាន​យុត្តាធិការ​អ្វី​ទាំងអស់ សូម្បី​រឿង​រំលោភ​សិទ្ធិមនុស្ស នយោបាយ ព្រំដែន​ទឹក ព្រំដែន​គោក ក៏​គ្មាន​សិទ្ធិ​ឡើយ

សមាគម​ប្រជាជន​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន គឺជា​អង្គការ​ថ្នាក់​តំបន់​មួយ រួម​មាន​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ទាំង​ដប់ ដែល​បាន​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរ​រដ្ឋាភិបាល និង​ជួយ​សម្រួល​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ចំណោម​សមាជិក​ទាំងអស់​ដែល​ឈរ​លើ​គោលការណ៍​ផល​ប្រយោជន៍​រួម​គ្នា ក្នុង​គោលដៅ​អនាគត​តែ​មួយ ជោគវាសនា​តែ​មួយ។ ចាប់តាំងពី​ការ​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ រហូត​ពង្រីក​បាន​សមាជិក​របស់​ខ្លួន​ដោយ​ការ​ចូលរួម​ពី​ប្រទេស​ប្រ៊ុយណេ វៀតណាម ឡាវ កម្ពុជា និង​ភូមា។ គោលបំណង​សំខាន់​នៃ​អង្គការ​នេះ គឺ​ការ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​ការ​វិវឌ្ឍ​សង្គម​សម្រាប់​សមាជិក​ទាំងអស់ រួម​ជាមួយ​ការ​ការពារ​ស្ថិរភាព​នៅ​ក្នុង​តំបន់...

IDEA TALK៖ តើ​កាលបរិច្ឆេទ​ណា​ឱ្យ​ប្រាកដ​សម្រាប់​លោក ហ៊ុន សែន ដាក់​បណ្តឹង​ទៅ​កាន់ ICJ លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ?

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កាលបរិច្ឆេទ​ណា​ឱ្យ​ប្រាកដ​សម្រាប់​លោក ហ៊ុន សែន ដាក់​បណ្តឹង​ទៅ​កាន់ ICJ លើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ?»។

IDEA TALK៖ ស្ថានការណ៍​តាម​បណ្ដោយ​ព្រំដែន​ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​កែសម្រួល​កងទ័ព

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​០៩ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីអំពី៖ «ស្ថានការណ៍​តាម​បណ្ដោយ​ព្រំដែន​ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​កែសម្រួល​កងទ័ព»។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ប្រកាស​ថា​កម្ពុជា​មិន​បាន​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី​នោះ​ឡើយ

ក្រសួង​ការពារ​ជាតិ​កម្ពុជា បដិសេធ​ពី​ការ​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួលយក​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ពី​រដ្ឋាភិបាល ជាជាង​ទទួល​ព័ត៌មាន​ពី​ប្រភព​មិន​ច្បាស់លាស់។ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​នោះ​ឡើយ ដែល​កងទ័ព​កម្ពុជា​បាន​ឈរជើង​កាន់កាប់​តាំងពី​យូរ​មក​ហើយ​នោះ។ ប្រភព​ដដែល​អះអាង​ថា រាល់​ការ​រៀបចំ​កម្លាំង​របស់​កងទ័ព រាប់​ទាំង​ការ​ឈរជើង ការ​ពង្រាយ ការ​កែសម្រួល និង​ការ​ចល័ត​កម្លាំង គឺ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ទាំងអស់​ក្នុង​គោលដៅ​ត្រៀម​ខ្លួន​ការពារ​បូរណភាព​ទឹកដី​ជានិច្ច។ ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា កងទ័ព​កម្ពុជា​គាំទ្រ​ដល់​ការ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ប៉ុន្តែ​ក៏​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដែរ ដើម្បី​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ឈ្លានពាន​នានា។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន...

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ព្រមាន​ថា​ដរាបណា​ថៃ​បន្ត​ប្រើ​ផែនទី​ខុស​ពី​ខ្មែរ នោះ​នឹង​មិន​អាច​រក​ចំណុច​កណ្ដាល​បាន​ឡើយ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា ព្រមាន​ថា ដរាបណា​ភាគី​ថៃ នៅតែ​បន្ត​ប្រើ​ផែនទី​មាន​មាត្រដ្ឋាន​ខុស​គ្នា​ពី​ភាគី​ខ្មែរ នោះ​ប្រទេស​ទាំង​ពីរ​នឹង​មិន​អាច​រក​ចំណុច​កណ្ដាល​ក្នុង​ការ​ថែរក្សា​ស្ថិរភាព​ព្រំដែន​បាន​ឡើយ។ លោក ទៀ សីហា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ មិថុនា នេះ ដោយ​បដិសេធ​ដក​កងទ័ព​ខ្មែរ​ចេញពី​តំបន់​ជម្លោះ​មុំ​បី ឬ​ហៅថា​តំបន់​ត្រីកោណ​មរកត តាម​សំណើ​ភាគី​ថៃ ព្រោះ​តំបន់​នេះ​ជា​ទីតាំង​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ជាតិ​ប្រទេស​កម្ពុជា ដែល​បាន​ឈរជើង​ជា​អចិន្ត្រៃយ៍​តាំង​ពី​ដើម​រៀង​មក។ លោក ទៀ សីហា អះអាង​ថា ដោយសារតែ​បែប​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​សម្រេច​ចិត្ត​បញ្ជូន​វិវាទ​អំពី​តំបន់​ទាំង​៤ គឺ​តំបន់​មុំ​បី...

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ប្តឹង​រដ្ឋាភិបាល​ថៃ រឿង​ព្រំដែន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ទោះ​ភាគី​ថៃ​មិន​សហការ​ក៏ដោយ

រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា បញ្ជូន​សេចក្តី​ថ្លែងការណ៍​ប្តឹង​រាជរដ្ឋាភិបាល​ថៃ លើ​បញ្ហា​តំបន់​មុំ​បី ហៅថា​តំបន់​ត្រីកោណ​មរកត ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ទីក្រុង​ឡាអេ រួចរាល់​ហើយ​កាលពី​ថ្ងៃទី​២ មិថុនា កន្លង​ទៅ ដើម្បី​ធានា​នូវ​ការ​ដោះស្រាយ​ដោយ​យុត្តិធម៌ និង​មិន​លម្អៀង​ជាមួយ​ប្រទេស​ថៃ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​០៤ មិថុនា នេះ​ថា ទោះ​កម្ពុជា​បន្ត​ស្វែងរក​ដំណោះស្រាយ​ផ្លូវច្បាប់​នៅ​តុលាការ​អន្តរជាតិ​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ប្ដេជ្ញា​ចិត្ត​បន្ត​ការ​សន្ទនា និង​ច្រក​ការទូត​ជាមួយ​ថៃ ដែរ ដោយ​ការ​ចូលរួម​ដោះស្រាយ​តាមរយៈ​ក្របខ័ណ្ឌ​ទ្វេភាគី​ដែល​មាន​ស្រាប់។ ទោះជា​យ៉ាងណាក៏ដោយ ប្រទេស​កម្ពុជា​នឹង​មិន​យក​វិវាទ​ព្រំដែន​ទាំង...

Latest news

© 2021, ដេលី. All rights reserved.