TAG
កាក់ សុវណ្ណច្ឆ័យ
សកម្មជនបរិស្ថាននិងសមាជិកខ្មែរថាវរៈត្រូវបានដោះលែងពីពន្ធនាគារឱ្យមានសេរីភាពឡើងវិញ
សកម្មជនបរិស្ថាន និងសមាជិកខ្មែរថាវរៈ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ត្រូវបានដោះលែងពីពន្ធនាគារព្រៃស ឱ្យមានសេរីភាពឡើងវិញហើយនៅថ្ងៃទី៨ ខែវិច្ឆិកា ប៉ុន្តែកុមារា កាក់ សុវណ្ណច្ឆ័យ នឹងត្រូវដោះលែងនៅថ្ងៃទី១០ វិញ។ ក្រុមមន្ត្រីសិទ្ធិមនុស្សចោទថា ការធ្វើបែបនេះ គឺរំលោភលើឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង។
កញ្ញា អេង ម៉ាឡៃ បានរិះគន់ភ្លាមៗនៅមុខពន្ធនាគារថា ការកាត់ក្តីលើសំណុំរឿងរបស់កញ្ញា គឺជារឿងអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ...
តុលាការថាការផ្ដន្ទាទោសកុមារ កាក់ សុវណ្ណច្ឆ័យ ដែលមានជំងឺអូទីហ្សឹមជាការសម្រេចដ៏ត្រឹមត្រូវ
សាលាដំបូងរាជធានីភ្នំពេញ អះអាងថា ករណីជនជាប់ចោទ កាក់ សុវណ្ណច្ឆ័យ ដែលតុលាការបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៨ខែកាលពីពេលថ្មីៗនេះ គឺធ្វើឡើងក្រោមការវិនិច្ឆ័យដោយមានការគិតគូរពិចារណាយ៉ាងហ្មត់ចត់លើផលប្រយោជន៍អនីតិជន ខណៈក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថា តុលាការគួរតែពិនិត្យលើជំងឺខ្សោយបញ្ញាស្មារតីរបស់កុមារម្នាក់នេះឱ្យបានហ្មត់ចត់ មុននឹងឈានដល់ការផ្ដន្ទាទោសលើរូបគេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ជនជាប់ចោទឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទជេរប្រមាថ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា៤៩៤ និង ៤៩៥...
តុលាការកាត់ទោសកុមារ កាក់ សុវណ្ណច្ឆ័យ ឲ្យជាប់ពន្ធនាគារ ៨ខែពីបទញុះញង់ និងប្រមាថអ្នករាជការសាធារណៈ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកូនប្រុសអតីតសកម្មជនបក្សប្រឆាំងម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៨ខែ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារ ៤ខែ ១៥ថ្ងៃ ដោយទោសនៅសល់ជិត ៤ខែ នឹងត្រូវព្យួរ។
កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោយមកចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» បន្ទាប់ពីកុមាររូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលលើបណ្ដាញសង្គម Facebook និង Telegram។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ...