31 C
Phnom Penh

TAG

កាស៊ីណូ​ថបដាយអឹម៉ិន

ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា​ពិត​ជា​មាន​អ្នកកាសែត ៨២៨​រូប​សុំ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន ប្រាកដ​មែន

ក្រសួង​ព័ត៌មាន អះអាង​ថា ក្រោយពី​បាន​ពិនិត្យ​ជាក់ស្ដែង គឺ​ពិត​ជា​មាន​អ្នក​សារព័ត៌មាន​ចំនួន ៨២៨​រូប បាន​ចូល​ទៅ​សុំ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ប្រាកដ​មែន ប៉ុន្តែ​តួលេខ​នេះ​មិន​មែន​ជា​ចំនួន​អង្គភាព​សារព័ត៌មាន​ទេ តែ​ជា​ចំនួន​បុគ្គល​ដែល​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​សារព័ត៌មាន ហើយ​បច្ចុប្បន្ន បញ្ជី​ឈ្មោះ​បុគ្គល​ទាំងនោះ​បាន​តម្កល់​ទុក​នៅ​ក្រសួង ដើម្បី​កំណត់​អត្តសញ្ញាណ​ពិតប្រាកដ​អំពី​ចំនួន​អង្គភាព​សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី និង​មិន​ចុះបញ្ជី​នៅ​ក្រសួង ដើម្បី​មាន​វិធានការ​បន្ត​តាម​ផ្លូវ​ច្បាប់។ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​អំពី​ចំណាត់ការ​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​ទៅ​លើ​អ្នក​សារព័ត៌មាន​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​ករណី​លុយ​កាក់​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ...

រដ្ឋមន្ត្រី​ព័ត៌មាន​ទុក​ពេល​១​ខែ​ឱ្យ​អ្នក​សារព័ត៌មាន​ដែល​ធ្លាប់​យក​លុយ​ពី​កាស៊ីណូ​ថបដាយអឹម៉ិន​ចូល​ខ្លួន​សារភាព

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា ទុក​ពេល​មួយ​ខែ​ឱ្យ​អ្នក​សារព័ត៌មាន​ដែល​បាន​យក​លុយ​កាក់​​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ចូល​ខ្លួន​ទៅ​សារភាព​នៅ​ក្រសួង​ព័ត៌មាន និង​ទុក​ពេល​ឲ្យ​ប្រធាន​អង្គភាព​សារព័ត៌មាន និង​ភាគី​ខាង​កាស៊ីណូ​រយៈពេល ២​សប្តាហ៍ សម្រាប់​ចូល​ខ្លួន​មក​បំភ្លឺ​លើ​ករណី​នេះ បើ​មិន​ដូច្នោះ​ទេ ក្រសួង​ព័ត៌មាន​នឹង​លុប​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​អង្គភាព​ទាំងនោះ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​កាស៊ីណូ​នោះ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ដ្រា បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ទៅ​កាន់​ម្ចាស់​កាស៊ីណូ ថបដាយអឹម៉ិន...

Latest news