36.1 C
Phnom Penh

TAG

កោះគុត

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ជំហរ​ជុំវិញ​បញ្ហា​កោះ​គុត​ដូច​រដ្ឋាភិបាល​ជំនាន់​មុនៗ

អ្នក​ឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​ខ្មែរ​ជំនាន់​សម័យ​សង្គម​រាស្ត្រ​និយម និង​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ខ្មែរ សុទ្ធតែ​ទាមទារ​ចំណែក​កម្មសិទ្ធិ​លើ​កោះ​គុត ដូច្នេះ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ក៏​ត្រូវ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​លើ​បញ្ហា​កោះ​គុត​ក្នុង​ពេល​នេះ​ដែរ។ អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ទាំង​មន្ត្រី​យោធា មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ថៃ សុទ្ធតែ​អះអាង​ដូចៗ​គ្នា​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ថៃ ផ្ដាច់មុខ ចំណែក​កម្ពុជា​គ្មាន​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ឡើយ។ លោក មួង ណារ៉េត លើកឡើង​ថា ទោះបី​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​បច្ចុប្បន្ន​មិន​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ជំហរ​រឿង​កោះ​គុត​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​ជំនាន់​មុនៗ​សុទ្ធតែ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មាន​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ...

អ្នកវិភាគ​និយាយ​ថា​រឿង​កោះ​គុត​មាន​តែ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ព្រោះ​សំអាង​ផែនទី​

អ្នកវិភាគ​នយោបាយ​សង្គម លើកឡើង​ថា ដើម្បី​ចៀសវាង​ការ​រាលដាល​បញ្ហា​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ការ​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ព្រមទាំង​បញ្ចៀស​នូវ​សម្អប់​កាន់តែ​ជ្រៅ​រវាង​ជាតិ​សាសន៍​ទាំង​ពីរ រដ្ឋាភិបាល​ខ្មែរ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ឡើយ ជុំវិញ​ការ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កោះ​គុត​ត្រឡប់​មក​វិញ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ហើយ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​តវ៉ា​ដាច់ខាត​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​ចំណែក​ទឹកដី​របស់​ខ្លួន​មក​គ្រប់គ្រង​វិញ​ដោយ​ស្រប​ច្បាប់។ លោក គឹម សុខ ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​នាំគ្នា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ចរចា​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ជុំវិញ​បញ្ហា​កោះ​គុត​នេះ...

សកម្មជន​ខ្មែរ-អាមេរិកាំង​ចង់​ឃើញ​រាជរដ្ឋាភិបាល​បកស្រាយ​រឿង​កោះ​គុត​ឱ្យ​អស់​ចម្ងល់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត និង​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ច្បាស់​ថា តើ​កោះ​គុត​នៅ​មាន​ចំណែក​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ទៀត​ដែរ​ឬ​ក៏​អត់ ក្រោយ​នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា កោះ​គុត​គ្មាន​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​នោះ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បកស្រាយ​ពី​បញ្ហា​កោះ​គុត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា ពិត​មែន​តែ​ក្នុង​មាត្រា​២ នៃ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ បាន​និយាយ​អំពី​ការ​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ...

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​ឪពុក​កូន​នាយករដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ជំហរ​ខ្មែរ​រឿង​កោះ​គុត​ឱ្យ​ច្បាស់លាស់

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ច្បាស់​អំពី​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​ថា​កោះ​គុត​ជា​របស់​ថៃ។ អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​អ្នកជំនាញ​កិច្ចការ​ការទូត​អន្តរជាតិ លោក សេង វណ្ណលី ក៏​បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ដែរ​ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ព្រហស្បតិ៍...

លោក ហ៊ុន សែន គ្រោង​បង្កើត​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ជ្រុល​និយម​ជា​ក្រុម​ភេរវកម្ម ជុំវិញ​រឿង​កោះ​គុត

លោក ហ៊ុន សែន គ្រោង​បង្កើត​ច្បាប់​ថ្មី​មួយ ដើម្បី​ដាក់​ក្រុម​ប្រឆាំង​ជ្រុល​និយម​នៅ​កម្ពុជា​ទៅ​ជា​ក្រុម​ភេរវកម្ម ក្រោម​ហេតុផល​ថា ពួកគេ​បាន​ញុះញង់​រឿង​កោះ​គុត ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​អនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣២ ឆ្នាំ​២០២៤ ថា លោក​កំពុង​តាមដាន​សកម្មភាព​ក្រុម​ប្រឆាំង​ដែល​កំពុង​ញុះញង់​ពលរដ្ឋ​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អាច​កំណត់​បាន​ថា តើ​ល្មម​ដល់​ពេល​បង្កើត​ច្បាប់​ដាក់​អ្នក​ទាំងនោះ​ឱ្យ​ក្លាយ​ក្រុម​ភេរវករ​ហើយ​ឬ​នៅ។ លោក ហ៊ុន...

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ទំនង​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត​ឱ្យ​ទៅ​ថៃ ជា​ថ្នូរ​បង្ក្រាប​ក្រុម​ប្រឆាំង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ទម្លាយ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អាច​បាន​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត ឱ្យ​ទៅ​ប្រទេស​ថៃ ជា​ថ្នូរ​នឹង​ការ​បង្ក្រាប​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ថៃ និង​ទប់ស្កាត់​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ទៅ​កម្ពុជា។ លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន...

IDEA TALK៖ តើ​កម្ពុជា​ធ្វើ​យ៉ាងណា​ដើម្បី​ការពារ​កោះគុត និង​ដែនសមុទ្រ​ខ្មែរ​ពី​ការ​ត្រួតត្រា​របស់​ថៃ ហើយ​អាច​បញ្ចៀស​សង្គ្រាម​បាន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​កម្ពុជា​ធ្វើ​យ៉ាងណា​ដើម្បី​ការពារ​កោះគុត និង​ដែនសមុទ្រ​ខ្មែរ​ពី​ការ​ត្រួតត្រា​របស់​ថៃ ហើយ​អាច​បញ្ចៀស​សង្គ្រាម​បាន?»។

IDEA TALK៖ ហេតុ​អ្វី​កម្ពុជា​នៅ​ស្ងៀមស្ងាត់​ករណី​ថៃ គំរាម​ធ្វើ​សង្គ្រាម​លើ​បញ្ហា​កោះគុត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖ «ហេតុ​អ្វី​កម្ពុជា​នៅ​ស្ងៀមស្ងាត់​ករណី​ថៃ គំរាម​ធ្វើ​សង្គ្រាម​លើ​បញ្ហា​កោះគុត?»។

លោក អ៊ុំ សំអាន អះអាង​ថា​បើ​បាត់បង់​កោះគុត កម្ពុជា​នឹង​បាត់បង់​ទឹកដី​ទៅ​​ថៃ​ធំ​ជាង​កោះត្រល់​ទៀត

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បើ​កម្ពុជា​បាត់បង់​កោះ​គុត គឺ​មាន​ន័យ​ថា កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ធំ​ជាង​កម្ពុជា​បាត់បង់​កោះត្រល់​ទៅ​ប្រទេស​វៀតណាម ទៀត។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា កោះត្រល់​ដែល​វៀតណាម បាន​ឈ្លានពាន​គឺ​មាន​ទំហំ ៥៧៤​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បើ​បាត់​កោះ​គុត...

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំភ្លឺ​ជុំវិញ​ការ​ប្រកាស​សង្គ្រាម​របស់​ថៃ​ជាមួយ​កម្ពុជា​រឿង​តំបន់​ត្រួត​ស៊ី​គ្នា

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ចេញ​មុខ​បំភ្លឺ​ជុំវិញ​ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ជុំវិញ​ការ​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​កម្ពុជា ទាក់ទិន​នឹង​ការ​សហការ​នៅ​តំបន់​ត្រួត​ស៊ី​គ្នា។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា ពលរដ្ឋ​ខ្មែរ​កំពុង​រង់ចាំ​ការ​បំភ្លឺ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទាក់ទិន​ទៅ​នឹង​ការ​កាន់កាប់​កោះ​គុត​ពី​សំណាក់​ប្រទេស​ថៃ រួម​ទាំង​ការ​សហការ​រកស៊ី​រួម​គ្នា​នៅ​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ កន្លង​មក។ លោក អ៊ុំ សំអាន លើកឡើង​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​នៅ​ពេលនេះ...

Latest news

© 2021, ដេលី. All rights reserved.