36.7 C
Phnom Penh

TAG

កោះគុត

នាយករដ្ឋមន្ត្រី​ថៃ​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ពីរ​ថ្ងៃ​នៅ​កម្ពុជា ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​ជជែក​អំពី​បញ្ហា​ព្រំដែន

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹង​ជួប​ទ្វេភាគី​ជាមួយ​លោក ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៥ សប្តាហ៍​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ក្រសួង​ការបរទេស​ខ្មែរ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ មក​កម្ពុជា​រយៈពេល ២​ថ្ងៃ​នេះ ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក...

លោក អ៊ុំ សំអាន អះអាង​ថា​កម្ពុជា​នឹង​ឈ្នះ​ក្ដី​លើ​ថៃ និង​វៀតណាម រឿង​កោះ បើ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង អះអាង​ថា បើ​រាជរដ្ឋាភិបាល​ខ្មែរ​ប្តឹង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃឡង់ដ៍ លើ​ករណី​កោះ​គុត កោះត្រល់ និង​ដែនសមុទ្រ​ត្រួត​គ្នា​ទៅ​តុលាការ​អន្តរជាតិ ដោយ​ប្រើ​នីតិប្បញ្ញត្តិ​សមុទ្រ (UNCLOS) ប្រទេស​កម្ពុជា​នឹង​ឈ្នះ​ប្រទេស​ទាំង​ពីរ​នេះ ១​លាន​ភាគរយ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ មីនា នេះ​ថា កោះ​គុត​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ ៣២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​បន្ទាត់​មូលដ្ឋាន​ត្រង់​ចំណុច​ឆ្នេរ​ចាំយាម ដែល​ស្ថិត​ក្នុង​តំបន់​តភ្ជាប់​ប្រវែង ៤៤​គីឡូម៉ែត្រ​ខាង​ដែនដី​កម្ពុជា ដូច្នេះ​អាច​បញ្ជាក់​បាន​ថា កោះ​នេះ​មាន​ចំណែក​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​យ៉ាង​ពិតប្រាកដ។ ចំណែក​កោះត្រល់ ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ...

នាយករដ្ឋមន្ត្រី​ខ្មែរ​ទទួលស្គាល់​កោះ​គុត​ជា​របស់​ខ្មែរ​មួយ​ផ្នែក តើ​នឹង​ធ្វើ​យ៉ាងណា​ទៀត?

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សម្ដែង​ការ​អបអរ​សាទរ​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ទទួលស្គាល់​ថា មួយ​ផ្នែក​នៃ​កោះ​គុត​ជា​កម្មសិទ្ធិ​របស់​ខ្មែរ និង​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ការពារ​ដែនសមុទ្រ និង​កោះ​នានា​របស់​ខ្មែរ និង​ដើម្បី​ធានា​ថា មួយ​ចំណែក​នៃ​កោះ​គុត និង​ដែនសមុទ្រ​ត្រួត​គ្នា​ទំហំ ២៦០០០​គីឡូម៉ែត្រ​ការ៉េ​ជា​របស់​ខ្មែរ​ជាមួយ​ថៃ យក​មក​គ្រប់គ្រង​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដែល​លោក...

លោក អ៊ុំ សំអាន ថា​លុះត្រាតែ​មេដឹកនាំ​ខ្មែរ​មាន​រឿង​លាក់​បាំង ទើប​មិន​ហ៊ាន​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា លុះត្រាតែ​មេដឹកនាំ​ខ្មែរ​មាន​រឿង​លាក់​បាំង​នឹង​ពលរដ្ឋ​ខ្លួនឯង ទើប​មិន​ហ៊ាន​ប្តឹង​ករណី​នានា​ជាមួយ​ថៃ ដូចជា ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​កោះ​គុត/គុជ ជាដើម ទៅ​តុលាការ​អន្តរជាតិ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មីនា នេះ​ថា ពេល​ពាក្យបណ្ដឹង​របស់​កម្ពុជា​ចូល​ដល់​តុលាការ​អន្តរជាតិ ភស្តុតាង​នានា​ក៏​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​តុលាការ​នេះ​ដែរ ហើយ​រឿងរ៉ាវ​អាថ៌កំបាំង​ទាំងឡាយ​ក៏​នឹង​ត្រូវ​លាតត្រដាង​នៅ​ពេល​នោះ ដូច្នេះ​បើ​មេដឹកនាំ​ខ្មែរ​គ្មាន​អាថ៌កំបាំង​អ្វី​ដែល​ត្រូវ​លាក់បាំង​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទេ...

ចលនា KMD ប្រកាស​ប្រារព្ធ​សមាជ​ពលរដ្ឋ​ខ្មែរ-កាណាដា ស្តីអំពី​បញ្ហា​កោះ​គុត​នៅ​ដើម​ខែ​មេសា

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ប្រារព្ធ​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ-កាណាដា ស្តីអំពី​បញ្ហា​កោះ​គុត/គជ់ នៅ​ដើម​ខែ​ក្រោយ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​យក​ករណី​នេះ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ក្នុង​ការ​ទាមទារ​យក​ទឹកដី​ខ្មែរ​ដែល​ប្រទេស​ថៃ បាន​រំលោភ​បំពាន យក​មក​គ្រប់គ្រង​វិញ។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ សហការ​ជាមួយ​បណ្ដាញ​យុវជន​សកល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​១៣ មីនា នេះ ស្ដីពី​ការ​ធ្វើ​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ-កាណាដា នៅ​ទីក្រុង​ម៉ុងត្រេអាល់ ខេត្ត​កេបិច ប្រទេស​កាណាដា នៅ​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៥ ខាងមុខ​នេះ។ សេចក្តី​ថ្លែងការណ៍​នេះ​លើកឡើង​ថា ការ​ចូលរួម​របស់​ពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​កម្មវិធី​សមាជ​នេះ ជា​ការ​បង្ហាញ​ពី​ស្មារតី​ជាតិ​និយម...

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដង្ហោយ​ឱ្យ​អ្នកដឹកនាំ​ជាតិ​ដោះស្រាយ​រឿង​កោះ​គុត ខណៈ​អ្នក​ក្នុង​ស្រុក​ស្ងាត់​ឈឹង

ក្រោយពី​មាន​បាតុកម្ម​ទាមទារ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ឱ្យ​រក​ដំណោះស្រាយ​រឿង​កោះ​គុត ឬ​កោះ​គជ់​នៅ​ប្រទេស​ជាច្រើន មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​អះអាង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ថា​រាជរដ្ឋាភិបាល​កំពុង​ចរចា​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​កោះ​គុត​ជាមួយ​ប្រទេស​ថៃ នោះ គឺ​គ្រាន់តែ​ជា​លេស ព្រោះ​គាត់​បាន​កាត់​ឆ្វៀល​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ​ទៅ​ឱ្យ​ថៃ តាំងពី​ឆ្នាំ​២០០១ មក​ម្ល៉េះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ឆ្លើយតប​ទៅ​កាន់​លោក ហ៊ុន សែន តាមរយៈ​ឃ្លីប​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៥ មីនា នេះ​ថា លោក ហ៊ុន សែន...

ចលនា KMD ប្រកាស​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៣០ ខែ​មីនា

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ប្រារព្ធ​ខួប ១​ឆ្នាំ​នៃ​ការ​បង្កើត​ចលនា​នេះ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៥ ក្នុង​ទីក្រុង​ឡងប៊ិច (Long Beach) ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​ការងារ​រយៈពេល ១​ឆ្នាំ​ដែល​ខ្លួន​សម្រេច​បាន។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ហៅ​កាត់​ថា KMD ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ខ្លួន​នឹង​ប្រារព្ធ​ពិធី​ខួប ១​ឆ្នាំ​នៃ​ការ​បង្កើត KMD នៅ​ទីក្រុង​ឡងប៊ិច (Long Beach)...

ប្រធាន​ចលនា​យុវជន CNRP នៅ​កូរ៉េ ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​ចរចា​យក​ចំណែក​កោះ​គុត​មក​វិញ​បាន​ទេ

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាល អះអាង​ថា អ្នក​ធ្វើការ និង​រស់នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ ស្ទើរតែ​ទាំងអស់ មិន​ទុកចិត្ត​រដ្ឋាភិបាល​កម្ពុជា​ថា​នឹង​អាច​ចរចា​ជាមួយ​ប្រទេស​ថៃ ជា​លក្ខណៈ​ទ្វេភាគី យក​ចំណែក​កម្មសិទ្ធិ​លើ​កោះ​គុត​ដែល​ថៃ រំលោភ​បំពាន​មក​គ្រប់គ្រង​វិញ​បាន​ទេ។ លោក មាស ពិសាល ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កុម្ភៈ នេះ​ថា ទឹកដី​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ មិន​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទុកចិត្ត​លើ​ឆន្ទៈ និង​សមត្ថភាព​របស់​មេដឹកនាំ​នៃ​គណបក្ស​នេះ​ថា​នឹង​អាច​ការពារ​ទឹកដី​របស់​កម្ពុជា​បាន​ទេ។ ប្រភព​ដដែល​លើកឡើង​ថា...

សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សេឡេន ប្រកាស​ប្តូរ​របៀប​ដឹកនាំ​ដោយ​អហិង្សា​នៅ​ស្រុក​ខ្មែរ

ក្រុមប្រឹក្សា​ជាតិ​ដើម្បី​បង្រួបបង្រួម​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​ហើយ​ក្នុង​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សេឡេន កាលពី​ថ្ងៃ​អាទិត្យ ក្នុង​គោលដៅ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​តាម​បែប​អហិង្សា។ សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សេឡេន ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ញូវហ្សេឡេន ប្រមាណ​ជា ៥០០​នាក់​ចូលរួម ដោយ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បញ្ហា​កោះ​គុត និង​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ជាដើម។ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ទាំងអស់​មាន​ប្រមាណ​ជា...

ចលនា​ខ្មែរ​ក្រៅ​ស្រុក​បន្ត​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ស្ដីពី​បញ្ហា​កោះ​គុត​លើ​ទឹកដី​សាធារណរដ្ឋ​កូរ៉េ​នៅ​ដើម​ខែ​មីនា

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជាច្រើន បន្ត​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង នៅ​ដើម​ខែ​ក្រោយ ក្នុង​បំណង​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើក​យក​ករណី​កោះ​គុត ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​ទឹកដី​ខ្មែរ​ដែល​បាត់បង់​ដោយ​ការ​រំលោភ​បំពាន​ពី​ប្រទេស​ថៃ មក​គ្រប់គ្រង​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​វិញ។ ចលនា​ខ្មែរ​ក្រៅ​ស្រុក​ជាច្រើន ដូចជា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បណ្ដាញ​យុវជន​សកល សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ សមាគម​បេះដូង​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ និង​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ជាដើម បាន​ចេញ​សេចក្តី​ជូនដំណឹង​រួម​គ្នា​នៅ​ថ្ងៃទី​២១ កុម្ភៈ នេះ​ថា មហា​បាតុកម្ម​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៥...

Latest news

© 2021, ដេលី. All rights reserved.