31 C
Phnom Penh

TAG

ខៀវ កាញារីទ្ធ

រដ្ឋមន្ត្រី​ព័ត៌មាន​ថា​អ្នក​កកាយ​រឿង​អាក្រក់​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជា​ក្រុម​បំផ្លាញ​ព្រឹត្តិការណ៍​នេះ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា អ្នក​បំផុស​ចលនា​ប្រឆាំង​កីឡាករ​បរទេស​ដែល​មក​ចូលរួម​ប្រកួត​កីឡា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេលនេះ គឺជា​ក្រុម​ដែល​មាន​ចេតនា​បំផ្លាញ​មហា​ព្រឹត្តិការណ៍​ដែល​កម្ពុជា​កំពុង​រៀបចំ​តែប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក​ទទួលស្គាល់​ថា កម្ពុជា​មិនមែន​ជា​ឋានសួគ៌​ទេ តែ​ការ​ប្រឹងប្រែង​របស់​កម្ពុជា​ទាំងមូល​ជុំវិញ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ពេលនេះ បាន​ត្រឹមតែ​រូបថត ៣​សន្លឹក និង​អត្ថបទ​បន្ទាបបន្ថោក​គ្រប់​បែប​យ៉ាង​ប៉ុណ្ណោះ​ពី​លោក Mech Dara និង​បក្សពួក​នៅ​លើ​ទំព័រ​កាសែត​អន្តរជាតិ Nikie Asia ទៅ​វិញ។ លោក...

លោក ខៀវ កាញារីទ្ធ៖ អ្នក​សារព័ត៌មាន​ត្រូវ​និយាយ​ការពិត​ដែល​កើតមាន​នៅ​ក្នុង​សង្គម

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើកឡើង​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះ​ទេ ក៏ប៉ុន្តែ​ត្រូវ​ឈរ​នៅ​ផ្លូវ​កណ្តាល និង​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមាន​ឡើង​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​តួនាទី ភារកិច្ច និង​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា ការ​ប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការ​រក្សា​ភាព​ថ្លៃថ្នូរ​របស់​អ្នក​សារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន​ជាង​នេះ​ទៀត ក៏​បង្ហាញ​ឲ្យ​ដឹង​ពី​កម្រិត​សិក្សា​អប់រំ ការ​យល់ដឹង​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។ លោក ខៀវ កាញារីទ្ធ អះអាង​ថា...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​យុទ្ធនាការ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ធ្វីតធឺ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​ទៀត ចាប់ពី​ថ្ងៃទី​២៤ មេសា តទៅ ដើម្បី​ត្រៀម​អបអរ​សាទរ​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃទី​៣ ខែ​ឧសភា ខាងមុខ​នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ឡើងវិញ។ សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (Adhoc) បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ មេសា នេះ​ថា ក្រុម​សង្គម​ស៊ីវិល​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​ឱកាស​អបអរ​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃទី​០៣ ខែ​ឧសភា...

លោក ខៀវ កាញារីទ្ធ ថា​កម្ពុជា​បាន​បើក​សិទ្ធិ​បញ្ចេញមតិ​និង​សេរីភាព​សារព័ត៌មាន​ទូលំទូលាយ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាង​ថា សព្វថ្ងៃ​នេះ កម្ពុជា​មាន​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ចំនួន ១៧​អង្គភាព និង​សមាគម​សារព័ត៌មាន​សរុប​មាន​ចំនួន ៥១​អង្គភាព ដែល​បង្ហាញ​ថា​កម្ពុជា​បាន​បើក​ឱ្យ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​យ៉ាង​ទូលំទូលាយ។ លោក ខៀវ កាញារីទ្ធ លើកឡើង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ៥​ឆ្នាំ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨ របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៥ ខែ​មេសា នេះ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​រាប់​បញ្ចូល​អ្នក​សារព័ត៌មាន​ជា​ក្រុម​អាទិភាព​នៅ​អំឡុង​ពេល​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ដោយ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​គ្រប់ៗ​គ្នា...

លោក ហ៊ុន សែន ហាម​អន្តរជាតិ​លូក​ដៃ​រឿង​បិទ VOD និង​មិន​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​ឡើយ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ប្រកាស​ជា​សាធារណៈ​ហាម​មិន​ឲ្យ​អន្តរជាតិ​លូក​ដៃ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​បាន​បិទ​សារព័ត៌មាន VOD កាលពី​ពេល​ថ្មីៗ​នេះ ក្រោម​ហេតុផល​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​របស់​ជនបរទេស​ទាំងនោះ​ឡើយ ហើយ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បើក​ឡើងវិញ​ជាដាច់ខាត។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិជ្ជាជីវៈ​នៃ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស នា​ថ្ងៃ​ចន្ទ ទី​២០ កុម្ភៈ នេះ លោក ហ៊ុន សែន អះអាង​ថា ការ​បិទ​សារព័ត៌មាន VOD នេះ មិន​បាន​សម្លាប់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ ផ្ទុយទៅវិញ​ការ​បិទ​នេះ គឺ​បាន​ជួយ​លើក​កម្ពស់​នូវ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​សារព័ត៌មាន​នៅ​កម្ពុជា​ថែម​ទៀត។ លោក​ក៏​បាន​ចោទ និង​ភ្ជាប់​សារព័ត៌មាន...

ក្រសួង​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន VOD តាម​បញ្ជា​លោក ហ៊ុន សែន

ក្រសួង​ព័ត៌មាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (VOD) ដែល​បាន​ធ្វើ​សកម្មភាព​លើ​វិស័យ​សារព័ត៌មាន​ជាង ២០​ឆ្នាំ នៅ​ថ្ងៃ​ចន្ទ ទី​១៣ កុម្ភៈ នេះ បន្ទាប់ពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន ដែល​ខឹងសម្បា​ទៅ​លើ​អត្ថបទ​មួយ​បាន​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន ម៉ាណែត ដើរ​តួនាទី​ជំនួស​ឪពុក​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ប្រទេស​តួកគី (Turkey)។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ក្រសួង​បាន​សម្រេច​លុប​លិខិត​លេខ...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ពង្រឹង​វិជ្ជាជីវៈ​ដល់​អ្នក​សារព័ត៌មាន​ក្រោយពី​មាន​ការ​រិះគន់​ចាងហ្វាង TVFB

លោក ហ៊ុន សែន បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឲ្យ​ពង្រឹង​វិជ្ជាជីវៈ​ដល់​អ្នក​សារព័ត៌មាន​បន្ថែម​ទៀត ក្រោយពី​ចាងហ្វាង​សារព័ត៌មាន TVFB ដែល​ចុះ​យក​ព័ត៌មាន​បាន​ស្ដីបន្ទោស​ទៅ​លើ​អ្នក​ជួយ​លើក​ម៉ូតូ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ស្ពាន​ជ្រោយចង្វារ។ ការ​បញ្ជា​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​២៦ មករា។ ក្នុង​ពិធី​នោះ លោក ហ៊ុន សែន បាន​បង្ហាញ​ការ​ហួសចិត្ត​ចំពោះ​ឥរិយាបថ​ចាងហ្វាង​សារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី ដែល​បាន​ចុះផ្សាយ​ផ្ទាល់...

CCIM៖ រដ្ឋាភិបាល​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អនាធិបតេយ្យ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អណាធិបតេយ្យ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​កម្ពុជា។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ធ្នូ នេះ​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រើ​យុទ្ធនាការ​យ៉ាង​អណាធិបតេយ្យ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​ការ​ចោទប្រកាន់​រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន ដែល​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នក​សារព័ត៌មាន​អាជីព​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។ លោក ប៉ា ងួនទៀង លើកឡើង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង​តាំងពី​ឆ្នាំ​២០១៧ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ...

ក្រុម​អ្នក​សារព័ត៌មាន​ទាមទារ​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់ «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ»

ក្រុម​អ្នក​ធ្វើការ​លើក​កម្ពស់​ផ្នែក​សារព័ត៌មាន ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែសម្រួល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី «ច្រក​អ៊ីនធឺណិត​ជាតិ» ដើម្បី​បើក​លំហ​សេរីភាព​អ្នក​សារព័ត៌មាន បន្ទាប់ពី​រក​ឃើញ​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល​ចំនួន ៨២% បង្ហាញ​ថា​ខ្លួន​បំពេញ​ការងារ​ទាំង​គ្មាន​សុវត្ថិភាព។ ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នា​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២ មន្ត្រី​គ្រប់គ្រង​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ហ៊ីម ខទៀត បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា អ្នក​សារព័ត៌មាន ៨២% ដែល​បំពេញ​ការងារ​តាម​ប្រព័ន្ធ​ឌីជីថល​អះអាង​ថា ខ្លួន​បំពេញ​ការងារ​ទាំង​គ្មាន​សុវត្ថិភាព ខណៈ​ចំនួន ៦០% ទៀត​ថា...

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា​កម្ពុជា​កំពុង​អនុវត្ត​សិទ្ធិ​ដោយ​ស្មើភាព​និង​មិន​មាន​ការ​ភ័យខ្លាច

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើង​ថា កម្ពុជា​កំពុង​បន្ត​អនុវត្ត​សិទ្ធិ​ដោយ​ស្មើភាព និង​មិន​មាន​ការ​ភ័យខ្លាច ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​នៅតែ​រិះគន់​កម្ពុជា។ លោក ខៀវ កាញារីទ្ធ និយាយ​ថា ការ​រិះគន់​នេះ​មាន​ស្តង់ដារ​ពីរ។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ធ្វើឡើង​មុន​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ។ លោក ខៀវ កាញារីទ្ធ លើកឡើង​ថា ក្រសួង​ព័ត៌មាន​បាន​និង​កំពុង​បន្ត​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​កម្ពុជា​អាច​អនុវត្ត​សិទ្ធិ​នេះ​ដោយ​ស្មើភាព និង​មិន​មាន​ការ​ភ័យខ្លាច ប៉ុន្តែ​សិទ្ធិ​នេះ​ត្រូវ​ស្ថិត​ក្រោម​គោលការណ៍​នៃ​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា។...

Latest news