32.1 C
Phnom Penh

TAG

គណបក្ស​ជំនាន់​ថ្មី

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​យក​ពន្ធ​ប្រេងឥន្ធនៈ​បណ្ដោះអាសន្ន​ដើម្បី​ជួយ​ជីវភាព​ពលរដ្ឋ

គណបក្ស​ក្រៅ​រដ្ឋាភិបាល ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​យក​ពន្ធ​នាំចូល​ក្នុង​អន្តរកាល​លើ​តម្លៃ​ប្រេងឥន្ធនៈ ដើម្បី​ដោះស្រាយ​បន្ទុក​ជីវភាព​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ដោយសារ​ប្រេង​ឡើង​ថ្លៃ​ក្នុង​ពេលនេះ។ គណបក្ស​ជំនាន់​ថ្មី បាន​ចេញ​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៨ ខែ​មីនា នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​តម្លៃ​ប្រេងឥន្ធនៈ និង​ទប់ស្កាត់​ការ​លួចលាក់​ដំឡើង​ថ្លៃ​ឱ្យ​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៀត ក៏​គួរ​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ប្រើប្រាស់​ថាមពល​ជំនួស ដូចជា ថាមពល​អគ្គិសនី ការ​ប្រើប្រាស់​ថាមពល​សូឡា ជាដើម។ ប្រភព​ដដែល​អះអាង​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កម្ពុជា​បាន​ជួបប្រទះ​បញ្ហា​ខ្វះខាត​ប្រេងឥន្ធនៈ និង​មាន​ការ​ឡើង​ថ្លៃ​ប្រេង​ជាបន្តបន្ទាប់ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ កសិករ កម្មករ និង​អាជីវករ ដែល​បញ្ហា​ទាំងនេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច...

គណបក្ស​ជំនាន់​ថ្មី​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​អ្នកទោស​មនសិការ

គណបក្ស​ជំនាន់​ថ្មី អំពាវនាវ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​កម្ពជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​មាន​សេរីភាព​ឡើងវិញ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ដ៏​ខ្លី​ខាងមុខ​នេះ ក្នុង​នាម​ជាតិ​សាសន៍​ខ្មែរ​តែ​មួយ។ គណបក្ស​ជំនាន់​ថ្មី ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៣០ កញ្ញា នេះ ដោយ​ស្នើ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពិចារណា​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ៤​រូប​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ រួម​មាន...

តុលាការ​បក្ស​ប្រជាជន​កម្ពុជា​ចង់​ចាប់​ខ្លួន​អ្នក​នយោបាយ​ខ្មែរ​អាមេរិកាំង ដោយ​មិន​ឱ្យ​ដឹង​មុន

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ព្រមាន​នឹង​ផ្សព្វផ្សាយ​វីដេអូ​នៃ​ការ​បញ្ចេញមតិ​របស់​លោក​ពី​ជីវភាព​កម្មករ​ខ្មែរ​ក្នុង​ចម្ការ​កៅស៊ូ​វៀតណាម ក្នុង​ខេត្ត​រតនគិរី កាលពី​ឆ្នាំ​មុន​ឡើងវិញ ប្រសិនបើ​តុលាការ​យក​វីដេអូ​ចាស់​នោះ​មក​ភ្ជាប់​នឹង​ការ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ពេលនេះ។ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថា ដីកា​របស់​តុលាការ​ខេត្ត​រតនគិរី គឺជា​ដីកា​ដែល​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក​តាំង​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៣ មក​ម្ល៉េះ...

IDEA TALK៖ តើ​គណបក្ស​ជំនាន់​ថ្មី មាន​គោលនយោបាយ​បែប​ណា​សម្រាប់​ផ្លាស់ប្ដូរ​របៀប​របប​ដឹកនាំ​នយោបាយ​បែប​ថ្មី?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​គណបក្ស​ជំនាន់​ថ្មី មាន​គោលនយោបាយ​បែប​ណា​សម្រាប់​ផ្លាស់ប្ដូរ​របៀប​របប​ដឹកនាំ​នយោបាយ​បែប​ថ្មី?»។

អតីត​អ្នកទោស​នយោបាយ​លោក មាជ សុវណ្ណារ៉ា ក្លាយ​ជា​ប្រធាន​គណបក្ស​ជំនាន់​ថ្មី​ដែល​ទើប​បង្កើត​ថ្មី

គណបក្ស​ជំនាន់​ថ្មី សម្រេច​ជ្រើសរើស​អតីត​អ្នកទោស​នយោបាយ និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ជា​ប្រធាន​គណបក្ស ដែល​ធ្វើឡើង​ក្នុង​ពិធី​សមាជ​លើកដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ នេះ ចំ​ថ្ងៃ​ដែល​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម កាលពី ៧៥​ឆ្នាំ​មុន។ គណបក្ស​ជំនាន់​ថ្មី ប្រារព្ធ​ពិធី​សមាជ​លើកដំបូង​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដើម្បី​ប្រកាស​សកម្មភាព​នយោបាយ​ជា​ផ្លូវការ និង​ការ​ប្រកាស​សមាសភាព​គណៈកម្មាធិការ​អចិន្ត្រៃយ៍ សមាសភាព​គណៈកម្មាធិការ​នាយក និង​លក្ខន្តិកៈ​របស់​គណបក្ស ជូន​អង្គ​សមាជ​អនុម័ត​ផង​ដែរ ស្រប​ពេល​ដែល​លោក មាជ សុវណ្ណារ៉ា...

Latest news

© 2021, ដេលី. All rights reserved.