28.8 C
Phnom Penh

TAG

គណបក្សសង្គ្រោះជាតិ

លោក សួន រីដា អំពាវនាវ​ឱ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​រួបរួម​គ្នា​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក សួន រីដា អំពាវនាវ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រួបរួម​ជា​ធ្លុង​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ឡើងវិញ បន្ទាប់ពី​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​បែកខ្ញែក​ជិត ១០​ឆ្នាំ។ លោក សួន រីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មេសា នេះ​ថា ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧ អ្នក​ប្រជាធិបតេយ្យ​បាន​បែកបាក់​គ្នា​ជា​ចម្រៀកៗ ដោយ​នាំគ្នា​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​រៀងៗ​ខ្លួន។ លោក​លើកឡើង​ថា មក​ដល់​ពេលនេះ អ្នក​ប្រជាធិបតេយ្យ​ភាគច្រើន​ចង់​ឃើញ​ការ​រួបរួម​ឡើងវិញ ដើម្បី​បង្កើត​ជា​ប៉ូល​នយោបាយ​តែ​មួយ​ស្រប​តាម​ឆន្ទៈ​ម្ចាស់​ឆ្នោត ប៉ុន្តែ​ការ​រួបរួម​ហាក់​ពិបាក​រក​ចំណុច​រួម​មួយ​សម្រាប់​ពួកគេ។ លោក​អះអាង​ថា សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ប្រកាន់​ជំហរ​រួបរួម​ដោយ​យក​បក្ស​តែ​មួយ​ជា​តំណាង...

មន្ត្រី​និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ១០០​នាក់ ប្រមូលគ្នា​ទៅ​រួមរស់​ជាមួយ​ទ្រនំ​ថ្មី​ដែល​ទើប​បង្កើត

មន្ត្រី និង​សមាជិក​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ជិត ១០០​នាក់ ប្រមូលគ្នា​ទៅ​រស់នៅ​ទ្រនំ​ថ្មី​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ក្រោយ​ឃ្លាត​ឆ្ងាយ​ពី​ឆាក​នយោបាយ​កម្ពុជា រយៈពេល​ជិត ១​ទសវត្សរ៍។ អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៧៧​រូប បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ដែល​ដឹកនាំ​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ ដើម្បី​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​អតីត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឡើងវិញ...

លោក សួន រីដា ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ មក​រួម​រស់​ជាមួយ​គណបក្ស​នយោបាយ​ថ្មី

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​កំពង់ស្ពឺ លោក សួន រីដា ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​គ្នា។ លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា ថ្ងៃ​នេះ​លោក​សម្រេច​ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​ជា​ថ្ងៃ​ដែល​លោក​វិល​ចូល​ឆាក​នយោបាយ​នៅ​កម្ពុជា ឡើងវិញ​ដែរ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ជាតិ​មាតុភូមិ និង​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ លោក សួន រីដា អះអាង​ថា គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន គឺជា​បក្ស​នយោបាយ​ដែល​មាន​ឆន្ទៈ​ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ពិតប្រាកដ...

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​វិល​ចូល​ឆាក​នយោបាយ​វិញ បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជិត​១​ទសវត្សរ៍

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​កំពង់ស្ពឺ ទម្លាយ​ថា ខ្លួន​នឹង​វិល​ចូល​ឆាក​នយោបាយ​កម្ពុជា វិញ បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជិត ១​ទសវត្សរ៍ (៨​ឆ្នាំ) ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក សួន រីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ វិច្ឆិកា ថា ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក គឺ​មាន​រយៈពេល ៨​ឆ្នាំ​ហើយ។...

មន្ត្រី​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ក្រុម​អាវ​ស​និង​ក្រុម​អាវ​លឿង រួម​គ្នា​ដើម្បី​កសាង​កម្លាំង​សង្គ្រោះ​ជាតិ​ឡើង​វិញ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ក្រុម​អាវ​ស បង្រួបបង្រួម​កម្លាំង​ក្រុម​អាវ​ស ខណៈ​ក្រុម​អាវ​លឿង ក៏​ត្រូវ​រួបរួម​កម្លាំង​ក្រុម​អាវ​លឿង​ឡើងវិញ ទើប​កម្លាំង​ពិតប្រាកដ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​មក​វិញ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ កក្កដា នេះ​ថា បន្ទាប់ពី​ក្រុម​ទាំង​ពីរ​បង្រួបបង្រួម​កម្លាំង​ផ្ទៃក្នុង​រៀង​ខ្លួន​ហើយ ពួកគេ​ត្រូវ​ចាប់​ដៃ​សហការ​គ្នា​ជា​ថ្មី នោះ​ទើប​កម្លាំង​សង្គ្រោះ​ជាតិ​ពិតប្រាកដ​វិល​ត្រឡប់​មកវិញ​ម្តង​ទៀត។ លោក​បន្ត​ថា ទោះ​កម្លាំង​រួបរួម​នៃ​ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​ងើប​ឡើង​ក្រោម​ឈ្មោះ​គណបក្ស​ផ្សេង ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ តែ​ស្មារតី និង​ឆន្ទៈ គឺ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ លោក សួន រីដា លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​និមិត្តរូប​នៃ​ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ...

លោក ហ៊ុន សែន គំរាម​បន្ត​កម្ទេច​ក្រុម​ប្រឆាំង​មិន​ឈប់ឈរ​រហូត​ទាល់តែ​អស់​ពី​ទឹកដី​ខ្មែរ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​បំបែក​ក្រុម​បក្ស​ប្រឆាំង​បន្ត​ទៅ​ទៀត​ដោយ​មិន​ទុក​ឱ្យ​ពួកគេ​រួច​ខ្លួន​ដាច់ខាត ក្រោម​ហេតុផល​ថា អ្នក​ទាំងនោះ​ព្យាយាម​បំបែក​បំបាក់​សាមគ្គី​ផ្ទៃក្នុង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន កាត់​មុខ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន នៅ​ថ្ងៃទី​២១ ខែ​មីនា...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​សមាជ​នៅ​បារាំង​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​បើក​ដំណើរការ​បក្ស​សង្គ្រោះ​ជាតិ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​សមាជ​មហាជន​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​ប្រទេស​បារាំង នា​ពេល​ខាង​មុខ​នេះ រក្សា​ឈ្មោះ​សង្គ្រោះ​ជាតិ​តែ​មួយ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ទាមទារ​ឱ្យ​បើក​ដំណើរការ​បក្ស​នេះ​ឡើងវិញ។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៨ ខែ​មីនា ថា សមាជ​នេះ​ត្រូវតែ​ពង្រឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ជាង ៣​លាន​នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ដើម្បី​បន្ត​ជួយ​កម្លាំង​តស៊ូ​នៅ​ក្នុង​ស្រុក​ផ្អែក​តាម​ស្មារតី​មិន​ចុះ​ញ៉ម​របស់​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ។ លោក...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នឹង​ដួល​រលំ បើ​ក្រុម​ប្រឆាំង​ចងក្រង​កម្លាំង​អ្នកគាំទ្រ​បាន​រឹងមាំ​ឡើងវិញ

អ្នក​ឃ្លាំមើល​ព្រមាន​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នឹង​ដួល​រលំ​ភ្លាមៗ បើ​ក្រុម​ប្រឆាំង​អាច​ចងក្រង​កម្លាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​រួបរួម​គ្នា​ឡើងវិញ ព្រោះ​ទាំង​កម្លាំង​កងទ័ព និង​ពលរដ្ឋ​ខ្មែរ​រង់ចាំ​តែ​កម្លាំង​រឹងមាំ​ពិតប្រាកដ​តែប៉ុណ្ណោះ​សម្រាប់​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១២ ខែ​មីនា ថា ប្រសិនបើ​ក្រុម​ប្រឆាំង​មិន​អាច​ប្រមូលផ្ដុំ​កម្លាំង​ប្រឆាំង​ដែល​មាន​ស្រាប់​បាន​ទេ នោះ​គោលដៅ​ដែល​ពួកគេ​ចង់​ផ្លាស់ប្ដូរ​ដើម្បី​ប្រជាធិបតេយ្យ ដើម្បី​យុត្តិធម៌​សង្គម និង​ដើម្បី​សិទ្ធិមនុស្ស ក៏​មិន​អាច​ទៅ​រួច​ដែរ។ លោក...

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខាង​លោក កឹម សុខា ចោទ​ថា​បណ្ឌិត​ខ្លះ​ខាង​លោក សម រង្ស៊ី ជា​ជន​បង្កប់

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក កឹម សុខា លើកឡើង​ថា ការ​រៀបចំ​សេណារីយ៉ូ ឬ​ឆាក​ក្នុង​ចំណោម​ក្រុម​បណ្ឌិតៗ និង​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ដើម្បី​ឱ្យ​ចូល​ទៅ​បង្កប់​ខ្លួន​ក្នុង​ក្រុម​ប្រឆាំង គឺ​ចាប់ផ្តើម​ឡើង​នៅ​ពេល​ដែល​ចលនា​វប្បធម៌​នយោបាយ​ថ្មី​ត្រូវ​បាន​ត្រៀម​បង្កើត​តាំងពី​អំឡុង​ឆ្នាំ​២០១៩ មក​ម្ល៉េះ។ អតីត​អនុប្រធាន​រដ្ឋសភា​ខាង​បក្ស​ប្រឆាំង លោក ហ៊ីង សុខសាន្ត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា ក្នុង​រយៈពេល​ដែល​អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល...

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទោស​មន្ត្រី​បក្ស​ប្រឆាំង​ថា​ខ្វល់ខ្វាយ​តែ​រឿង​មនុស្ស​ស្លាប់

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទោស​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ថា កុំ​គ្រាន់តែ​នាំគ្នា​ធ្វើ​បុណ្យ​រំលឹក​ឱ្យ​តែ​មនុស្ស​ស្លាប់ ព្រោះ​ថា​មនុស្ស​ដែល​នៅ​រស់​ក៏​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ទារុណ​ដោយ​ការ​ឃុំ​ខ្លួន និង​បាត់បង់​សិទ្ធិ​សេរីភាព​ដែរ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ថា ទាំង​មន្ត្រី​បក្ស​ប្រឆាំង ទាំង​អ្នក​ស្នេហា​ប្រជាធិបតេយ្យ គួរ​នាំគ្នា​ទាមទារ​យុត្តិធម៌ និង​សេរីភាព​ឱ្យ​មនុស្ស​ដែល​នៅ​រស់​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​គាបសង្កត់​បំបាត់​សិទ្ធិ​សេរីភាព​សព្វថ្ងៃ​នេះ​ដើម្បី​យុត្តិធម៌​សង្គម​សម្រាប់​មនុស្ស​គ្រប់​រូប​ទៅ​ថ្ងៃ​មុខ។ លោក​ថា កុំ​រង់ចាំ​ទាល់តែ​ពួកគេ​ស្លាប់ ទើប​នាំគ្នា​ទៅ​អុជ​ធូប​ដើម្បី​សម្ដែង​ភាព​សោកស្តាយ​នោះ គឺ​វា​យឺត​ពេល​ទៅ​ហើយ ព្រោះ​ក្នុង​នាម​ជា​អ្នក​ប្រជាធិបតេយ្យ គួរតែ​ខិតខំ​ការពារ និង​ជួយ​គាំពារ​ដល់​គុណតម្លៃ​យុត្តិធម៌ និង​សេរីភាព​របស់​មនុស្ស​រស់។ លោក មុត ចន្ថា លើកឡើង​ថា...

Latest news

© 2021, ដេលី. All rights reserved.