27 C
Phnom Penh

TAG

គឹម សុខ

លោក ហ៊ុន សែន គ្រោង​បង្កើត​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ជ្រុល​និយម​ជា​ក្រុម​ភេរវកម្ម ជុំវិញ​រឿង​កោះ​គុត

លោក ហ៊ុន សែន គ្រោង​បង្កើត​ច្បាប់​ថ្មី​មួយ ដើម្បី​ដាក់​ក្រុម​ប្រឆាំង​ជ្រុល​និយម​នៅ​កម្ពុជា​ទៅ​ជា​ក្រុម​ភេរវកម្ម ក្រោម​ហេតុផល​ថា ពួកគេ​បាន​ញុះញង់​រឿង​កោះ​គុត ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​ប្រទេស​កម្ពុជា និង​ថៃ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​អនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣២ ឆ្នាំ​២០២៤ ថា លោក​កំពុង​តាមដាន​សកម្មភាព​ក្រុម​ប្រឆាំង​ដែល​កំពុង​ញុះញង់​ពលរដ្ឋ​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អាច​កំណត់​បាន​ថា តើ​ល្មម​ដល់​ពេល​បង្កើត​ច្បាប់​ដាក់​អ្នក​ទាំងនោះ​ឱ្យ​ក្លាយ​ក្រុម​ភេរវករ​ហើយ​ឬ​នៅ។ លោក ហ៊ុន...

លោក សម រង្ស៊ី ថា​ចលនា​ជាតិ​តស៊ូ​នឹង​យក​គំរូ​តាម​ពលរដ្ឋ​បង់ក្លាដេស​ក្នុង​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ចលនា​ជាតិ​តស៊ូ អាច​នឹង​យក​គំរូ​តាម​ពលរដ្ឋ​បង់ក្លាដេស ក្នុង​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​កម្ពុជា ព្រោះ​ថា​បើ​ពលរដ្ឋ​ខ្មែរ​នៅតែ​ខ្លាច​របប​ដឹកនាំ​ផ្ដាច់ការ នោះ​ការ​គាបសង្កត់​នៅតែ​បន្ត​កើត​មាន​លើ​ពលរដ្ឋ​ខ្មែរ​ដដែល។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ វិច្ឆិកា នេះ​ថា អំពើពុករលួយ បក្សពួក​គ្រួសារ​និយម​នៅ​ប្រទេស​បង់ក្លាដេស គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​មេដឹកនាំ​បង់ក្លាដេស បាត់បង់​អំណាច។ លោក សម រង្ស៊ី លើកឡើង​ថា កងទ័ព​បង់ក្លាដេស...

អ្នកវិភាគ៖ អំពើ​ឆបោក​របស់​ក្រុម​ឧកញ៉ា​និង​មន្ត្រី​បក្ស​កាន់​អំណាច​គឺ​ចេញពី​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន

អ្នក​សង្កេតការណ៍​និយាយ​ថា ការ​លេច​ចេញ​នូវ​អំពើពុករលួយ និង​អំពើ​ឆបោក​នៅ​កម្ពុជា​របស់​ក្រុម​ឧកញ៉ា មន្ត្រី​រដ្ឋាភិបាល រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សុទ្ធតែ​មាន​ឫសគល់​ចេញពី​លោក ហ៊ុន សែន និង​ចេញពី​ចង្កោម​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងអស់។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ជំរុញ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​លើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជុំវិញ​សំណុំរឿង​បោកប្រាស់ និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ក្រុម​ឧកញ៉ា មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងនោះ ជាពិសេស​ករណី​សំណុំរឿង​លោក លី សាម៉េត...

ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហ្សឺណែវ​រឿង​មិន​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​តំបន់​អឺរ៉ុប ប្រកាស​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ហ្សឺណែវ នៅ​ចុង​ខែ​វិច្ឆិកា នេះ ដើម្បី​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បើក​លំហ​ប្រជាធិបតេយ្យ និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឡើងវិញ។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ប្រទេស​ស្វីស និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​ទ្វីប​អឺរ៉ុប នឹង​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​មុខ​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺណែវ នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ខាងមុខ​នេះ ក្នុង​ទីលាន​រូបសំណាក​កៅអី​បាក់ជើង​មួយ​ចាប់ពី​ម៉ោង ១១.៣០​នាទី​ព្រឹក​តទៅ។ ប្រភព​ដដែល​បញ្ជាក់​ថា បាតុកម្ម​នេះ​មាន​គោលបំណង​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​យុត្តិធម៌​សង្គម ដោះលែង​អ្នកទោស...

ជនរងគ្រោះ​ដាក់​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​លោក លី សាម៉េត ខណៈ​សំណុំរឿង​ស្ថិត​ក្នុង​ចំណាត់ការ​តុលាការ

ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ពី​ជនរងគ្រោះ ពាក់ព័ន្ធ​នឹង​ករណី​លោក លី សាម៉េត អតីត​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា ស្រប​ពេល​ដែល​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ។ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន បាន​ទទួល​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ពី​សំណាក់​ជនរងគ្រោះ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​លោក លី សាម៉េត។ លោក​អះអាង​ថា លោក​មិន​អាច​បង្ហាញ​ចំនួន​ជនរងគ្រោះ និង​ចំនួន​ទឹកប្រាក់​ដែល​ជនរងគ្រោះ​ខាតបង់​បាន​នៅឡើយ​ទេ...

អ្នកស្រី ប៊ុន រ៉ានី អរគុណ​រដ្ឋាភិបាល​វៀតណាម​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ

ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម ដោយ​អះអាង​ថា​បាន​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ គោរព​ប្រតិបត្តិ​សាសនា វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​រហូត​មក និង​រាប់​ជំនាន់​ទៅ​មុខ​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​មនុស្ស​ជាតិ។ អ្នកស្រី ប៊ុន រ៉ានី បាន​លើកឡើង​ក្នុង​ពិធី​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​វត្ត​ពោធិគិរីវង្សារាម ខេត្ត​ត្រាវិញ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​បន្ត​ថែរក្សា​បាន​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​ត​ជំនាន់​កន្លង​មក។ អ្នកស្រី​បញ្ជាក់​ថា អង្គ​កឋិនទាន​នេះ​គឺជា​អង្គ​កឋិនទាន​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ភាតរភាព មិត្តភាព...

ព្រះមហាក្សត្រ​អំពាវនាវ​ឱ្យ​រដ្ឋសភា​និង​រដ្ឋាភិបាល​ខិតខំ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​អភិវឌ្ឍ​ប្រទេស​ជាតិ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី អំពាវនាវ​ឱ្យ​ស្ថាប័ន​រដ្ឋសភា និង​ស្ថាប័ន​រដ្ឋាភិបាល ខិតខំ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​សកម្ម ដើម្បី​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច​សង្គម​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។ ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជសារ​ក្នុង​ឱកាស​បើក​បវេសនកាល​នៃ​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៤ នេះ ដោយ​ស្នើ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ទូទាំង​ប្រទេស បន្ត​ថែរក្សា​សាមគ្គីភាព និង​ឯកភាព​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​ជំរុញ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ សម្បូរ​សប្បាយ​រុងរឿង​ដូច​អារ្យប្រទេស​នានា​នៅ​លើ​សកលលោក។ ព្រះមហាក្សត្រ​ខ្មែរ​មាន​ព្រះ​រាជបន្ទូល​ថា ក្នុង​រយៈពេល​កន្លង​ទៅ​នេះ រដ្ឋសភា​អាណត្តិ​ទី​៧ បាន​បំពេញ​ការងារ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ និង​បាន​អនុម័ត​នូវ​សេចក្តី​ព្រាងច្បាប់​ជាច្រើន...

អតីត​មេ​បក្ស​ជំទាស់​ជំរុញ​ឱ្យ​មាន​ចលនា​តស៊ូ​ប្រឆាំង​ដើម្បី​ផ្លាស់ប្ដូរ​ការ​គ្រប់គ្រង​នៃ​របប​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​ចលនា​តស៊ូ​មួយ​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​តាម​របប​ផ្ដាច់ការ ពុករលួយ និង​ក្បត់​ជាតិ​ខ្មែរ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវតែ​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ ពុករលួយ និង​ក្បត់​ជាតិ ដែល​កំពុង​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ។ លោក​ថា ចលនា​តស៊ូ​នេះ​ត្រូវតែ​បង្ខំ​ឲ្យ​របប​ដឹកនាំ​ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក...

រយៈពេល​ជិត​១​ឆ្នាំ​ព្រលាន​យន្តហោះ​ថ្មី​សៀមរាប​ទទួល​បាន​អ្នក​ដំណើរ​ចេញ​ចូល​ជាង ១​លាន​៣​សែន​នាក់

ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ អះអាង​ថា រយៈពេល​ជាង ១១​ខែ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ទទួល​បាន​អ្នក​ដំណើរ​ចេញ​ចូល​សរុប​ប្រមាណ​ជាង ១​លាន ៣​សែន​នាក់ (១,៣២​លាន​នាក់) និង​ជាង ១​ម៉ឺន​ជើងហោះហើរ (១៤៧០០​ជើងហោះហើរ)។ ប្រធាន​ក្រុមហ៊ុន Yu Nan Air Investment Cambodia Airport Management លោក ស៊ូ បូ បាន​លើកឡើង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប ១​ឆ្នាំ​នៃ​ការ​បើក​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ...

អ្នកវិភាគ​ថា​កម្ពុជា ឡាវ និង​វៀតណាម កំពុង​គប់គិត​គ្នា​ប្តូរ​ឈ្មោះ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV

អ្នកវិភាគ​នយោបាយ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម កំពុង​គប់គិត​គ្នា​ប្តូរ​ឈ្មោះ​ពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) មក​ជា «កិច្ច​សហប្រតិបត្តិការ​រដ្ឋ​ត្រីភាគី​ជា​ប្រពៃណី» វិញ ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​រក​វិធី​បោកប្រាស់​ពលរដ្ឋ​របស់​ខ្លួន​ក្រោម​រូបភាព​នៃ​ការ​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា លោក...

Latest news

© 2021, ដេលី. All rights reserved.