27.4 C
Phnom Penh

TAG

គឹម សុខ

អ្នកវិភាគ​ព្រមាន​ថា​ឱ្យ​តែ​ត្រកូល​ហ៊ុន​បន្ត​ដឹកនាំ​ប្រទេស នោះ​កោះ​គុត​នៅតែ​ក្លាយ​ជា​ឧបករណ៍​នយោបាយ

អ្នកវិភាគ​នយោបាយ ព្រមាន​ថា ឱ្យ​តែ​ត្រកូល​ហ៊ុន​នៅតែ​បន្ត​ដឹកនាំ​ប្រទេស​ជាតិ កោះ​គុត​នៅតែ​ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​ពួកគេ​ក្នុង​ការ​ដោះដូរ​ឱ្យ​ត្រកូល​ស៊ីណាវ៉ាត់ ជួយ​បោស​សម្អាត​ក្រុម​ប្រឆាំង​រស់នៅ​លើ​ទឹកដី​ថៃ។ អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ស្ដីពី​បញ្ហា​កោះ​គុត នៅ​រដ្ឋ​ម៉ាហ្សាឈូសិត កាលពី​ថ្ងៃទី​១៩ មករា ថា រដ្ឋាភិបាល​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន កំពុង​ប្រើ​កោះ​គុត​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ឱ្យ​ត្រកូល​ស៊ីណាវ៉ាត់ របស់​លោក ថាក់ស៊ីន ជួយ​បោស​សម្អាត​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ថៃ សព្វថ្ងៃ​នេះ។ ក្រៅ​ពី​នេះ​ទៀត គេ​ក៏​កំពុង​គប់គិត​គ្នា​ទាញ​យក​ផល​ប្រយោជន៍​ពី​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​ប្រទេស​កម្ពុជា-ថៃ ទំហំ ២៦០០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា...

សមត្ថកិច្ច​ចាប់​ខ្លួន​អ្នកស្រី ម៉ន ដានី ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ពី​បទ​ចេញ​សែក​ស្អុយ

សមត្ថកិច្ច​ចាប់​ខ្លួន​ម្ចាស់​ក្រុមហ៊ុន ម៉ន ដានី រៀលអ៊ីស្ទេត (Real Estate) គឺ​អ្នកស្រី ម៉ន ដានី កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៥ និង​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចេញ​សែក​ស្អុយ។ ការ​ឃាត់​ខ្លួន​នេះ ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​អ្នកស្រី ម៉ន ដានី ត្រឡប់​ពី​ប្រទេស​ថៃ ទៅ​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូស្មាច់ ខេត្ត​ឧត្ដរមានជ័យ។ ជុំវិញ​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក ង៉េង ជួ...

អ្នក​ឃ្លាំមើល​មិន​រំពឹង​ថា​អាជ្ញាធរ​អាច​រក​ឃើញ​មេខ្លោង​ធំ​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា

អ្នក​តាមដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា លើកឡើង​ថា សំណុំរឿង​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា អាច​នឹង​កាត់ទោស​បាន​ត្រឹមតែ​ឃាតករ និង​អ្នក​ពាក់ព័ន្ធ​តូចតាច​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា បើ​សំណុំរឿង​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ត្រូវ​បាន​កាត់ទោស​ត្រឹមតែ​ឃាតករ និង​អ្នក​ពាក់ព័ន្ធ​ដូចជា​ជនសង្ស័យ​ឈ្មោះ ពេជ្រ...

លោក ហ៊ុន សែន ព្រមាន​ថា​អ្នក​ប្រឆាំង​ទិវា «៧​មករា» ជា​អ្នក​ចង់​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​កើតឡើង​វិញ

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន ចាត់ទុក​ថ្ងៃ ៧​មករា គឺជា​កំណើត​ទី​ពីរ​នៃ​ពលរដ្ឋ​ខ្មែរ និង​ជា​ដើមកំណើត​នៃ​សន្តិភាព​ពិតប្រាកដ​សម្រាប់​កម្ពុជា ដូច្នេះ​ជន​ណា​ដែល​ប្រឆាំង​នឹង​ទិវា ៧​មករា គឺជា​មនុស្ស​ដែល​ចង់​ឱ្យ​របប​ប្រល័យ​ពូជសាសន៍ និង​សង្គ្រាម​កើតឡើង​វិញ​នៅ​កម្ពុជា។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មករា ថា ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​រំដោះ និង​ជា​ថ្ងៃ​សង្គ្រោះ​ប្រទេស​ជាតិ​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍...

លោក ហ៊ុន ម៉ានី ប្ដេជ្ញា​ដង្ហែ​តាម​ព្រះមហាក្សត្រ ក្រោយ​ពី​ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​យប់​ឆ្លង​ឆ្នាំ

អ្នក​ដឹកនាំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា លោក ហ៊ុន ម៉ានី ប្ដេជ្ញា​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ព្រះនាម​ជា​និមិត្តរូប​ជាតិ​ឆ្ពោះ​ទៅ​កាន់​ត្រើយ​សន្តិភាព ថ្វីបើ​លោក​មាន​ភារកិច្ច​រក​ខុស​ត្រូវ​រឿង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នោះ​ក្តី។ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) ដែល​ជា​អ្នក​ដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា លោក ហ៊ុន ម៉ានី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មករា នេះ​ថា ប្រជារាស្ត្រ​ប្រទេស​កម្ពុជា​មាន​ភ័ព្វ​សំណាង​ដែល​បាន​រស់​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ខ្មែរ ក្រោម​ព្រះរាជហឫទ័យ​សន្តោស​ប្រោសប្រណី​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ ដែល​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ និង​សុខដុមរមនា​ក្រៃលែង​ដល់​កូនចៅ ចៅទួត ជា​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​គ្នា។ លោក ហ៊ុន ម៉ានី លើកឡើង​ថា ក្នុង​ស្មារតី​ចងចាំ​នូវ​ព្រះមហាករុណាទិគុណ​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ...

ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ឆាបឆេះ​សន្ធោសន្ធៅ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​ចូល​ឆ្នាំ​២០២៥

អ្នកដឹកនាំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា លោក ហ៊ុន ម៉ានី អះអាង​ថា ក្រុម​ការងារ​កំពុង​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ក្នុង​កម្មវិធី​ព្រឹត្តិការណ៍ «សាទរ​កម្ពុជា» កាលពី​យប់​ឆ្លង​ឆ្នាំ​សកល។ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ មករា នេះ​ថា ព្រឹត្តិការណ៍ «សាទរ​កម្ពុជា» បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ ដោយ​បន្សល់​ទុក​នូវ​ស្នាម​ញញឹម និង​ការ​ជួបជុំ​សាទរ​ជា​មហា​គ្រួសារ​ខ្មែរ។ ប៉ុន្តែ​លោក​លើកឡើង​ថា ជា​ការ​សោកស្តាយ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី...

អ្នកវិភាគ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​មជ្ឈិមបូព៌ា ព្រោះ​ចិន​បដិសេធ​ផ្តល់​ជំនួយ

អ្នកវិភាគ​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ បង្ហាញ​ឱ្យ​ឃើញ​ពី​សញ្ញា​អវិជ្ជមាន​ធ្ងន់ធ្ងរ​សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា បន្ទាប់ពី​មិត្ត​ដែកថែប​ចិន បដិសេធ​ឈប់​ផ្តល់​ជំនួយ​មក​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា សម្រាប់​កិច្ចព្រមព្រៀង​នានា​រវាង​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដែល​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន...

លោក ហ៊ុន សែន អួត​ថា​បើ​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស ២​ធ្នូ និង​ថ្ងៃ​ជ័យជម្នះ ៧​មករា ក៏​គ្មាន​អ្វីៗ​ដូច​សព្វថ្ងៃ​ដែរ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​យល់​ច្បាស់​ថា បើ​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស ២​ធ្នូ និង​ថ្ងៃ​ជ័យជម្នះ ៧​មករា ទេ នោះ​ក៏​គ្មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​ដែរ។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦​ឆ្នាំ នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​ថ្ងៃទី​២ ធ្នូ នេះ​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រៀបចំ​កម្លាំង​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ លោក...

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន នឹង​ប្រឈម​ជាមួយ​តុលាការ ICC ដូច​មេដឹកនាំ​យោធា​ភូមា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ក្រោម​ការ​ដឹកនាំ​ផ្ដាច់ការ​ជាង ៤០​ឆ្នាំ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដូច​មេដឹកនាំ​យោធា​ភូមា ដែរ។ លោក សម រង្ស៊ី សរសេរ​រលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ វិច្ឆិកា នេះ​ថា អំពើ​ឧក្រិដ្ឋ​ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​កន្លង​មក...

អ្នកវិភាគ​និយាយ​ថា​រឿង​កោះ​គុត​មាន​តែ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ព្រោះ​សំអាង​ផែនទី​

អ្នកវិភាគ​នយោបាយ​សង្គម លើកឡើង​ថា ដើម្បី​ចៀសវាង​ការ​រាលដាល​បញ្ហា​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ការ​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ព្រមទាំង​បញ្ចៀស​នូវ​សម្អប់​កាន់តែ​ជ្រៅ​រវាង​ជាតិ​សាសន៍​ទាំង​ពីរ រដ្ឋាភិបាល​ខ្មែរ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ឡើយ ជុំវិញ​ការ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កោះ​គុត​ត្រឡប់​មក​វិញ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ហើយ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​តវ៉ា​ដាច់ខាត​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​ចំណែក​ទឹកដី​របស់​ខ្លួន​មក​គ្រប់គ្រង​វិញ​ដោយ​ស្រប​ច្បាប់។ លោក គឹម សុខ ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​នាំគ្នា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ចរចា​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ជុំវិញ​បញ្ហា​កោះ​គុត​នេះ...

Latest news

© 2021, ដេលី. All rights reserved.