27 C
Phnom Penh

TAG

គឹម សុខ

បាតុកម្ម​ប្រឆាំង​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​រឿង​ទឹកដី​ផ្តើម​នៅ​ច្រើន​ប្រទេស

អ្នក​ឃ្លាំមើល​លើកឡើង​ថា យុទ្ធនាការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ប្រឆាំង​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស របស់​ពលរដ្ឋ​ខ្មែរ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ប្រាប់​ទៅ​កាន់​ពិភពលោក​ពី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​បញ្ឈប់​ការ​គាំទ្រ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ឱ្យ​ដឹកនាំ​កម្ពុជា​បន្ត​ទៀត។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ តុលា នេះ​ថា ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ ដើម្បី​លើក​ស្ទួយ​ប្រជាធិបតេយ្យ ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ដើម្បី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​ក្រៅ​ស្រុក គ្មាន​ជម្រើស​ផ្សេង​ណា​ល្អ​ជាង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​ដែល​កំពុង​ដើរ​ខុស​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ឡើយ។ លោក...

អ្នកវិភាគ​ថា​ទង្វើ​លោក ហ៊ុន សែន និង​ភរិយា​ដែល​រៀបចំ​ឱ្យ​ពលរដ្ឋ​ថ្វាយបង្គំ គឺ​បង្ហាញ​ពី​ចេតនា​ឡើង​ធ្វើ​ជា​ស្តេច

អ្នកវិភាគ​ចាត់ទុក​ទង្វើ​របស់​លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ដែល​រៀបចំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ថ្វាយ​បង្គំ​ខ្លួនឯង គឺជា​ទង្វើ​បំពាន​រដ្ឋធម្មនុញ្ញ និង​បង្ហាញ​ពី​ចេតនា​ប៉ុនប៉ង​ឡើង​ធ្វើ​ជា​ស្តេច​សម្រាប់​ត្រកូល​ហ៊ុន។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ តុលា នេះ​ថា លោក​ធ្លាប់​បាន​អាន​ព័ត៌មាន​ស៊ើបអង្កេត​ស៊ីជម្រៅ​មួយ​របស់​អ្នក​សារព័ត៌មាន​នៅ​បស្ចិម​ប្រទេស ដែល​លាតត្រដាង​ថា លោក ហ៊ុន...

អ្នកវិភាគ​នយោបាយ​ចាត់ទុក​របៀប​ដឹកនាំ​នៅ​កម្ពុជា​ជា​របប​ដឹកនាំ​គ្រួសារ​កុម្មុយនីស្ត​ផ្ដាច់ការ

អ្នកវិភាគ​នយោបាយ ចាត់ទុក​របៀប​ដឹកនាំ​នៅ​កម្ពុជា​ជា​របប​ដឹកនាំ​គ្រួសារ​កុម្មុយនីស្ត ដែល​មិន​មែន​ជា​ការ​ដឹកនាំ​ដោយ​របប​កុម្មុយនីស្ត​របស់​បក្ស​កុម្មុយនីស្ត​ដូច​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន​ឡើយ។ អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី អ្នកស្រី ឃួន សុដារី ជា​ប្រធាន​រដ្ឋសភា ចំណែក​ព្រះមហាក្សត្រ​ជា​ប្រមុខរដ្ឋ ប៉ុន្តែ​ការ​ដឹកនាំ​ជាក់ស្ដែង គឺ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​បង្គាប់​បញ្ជា​ទៅវិញ រួម​ទាំង​តុលាការ​ផង​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន...

អ្នកវិភាគ​ថា​ទង្វើ​របស់​លោក ហ៊ុន សែន មិន​ដោះលែង​អ្នក​ប្រឆាំង CLV គឺ​បំពាន​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ

អ្នកវិភាគ​អះអាង​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) បន្ទាប់ពី​រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​អភិវឌ្ឍ​ជាមួយ​វៀតណាម និង​ឡាវ គឺ​បង្ហាញ​ពី​ការ​បំពាន​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កញ្ញា នេះ​ថា រដ្ឋធម្មនុញ្ញ​តម្រូវ​ឲ្យ​អ្នក​ដឹកនាំ និង​អង្គការ​រដ្ឋ ដោះស្រាយ​សំណូមពរ​របស់​ពលរដ្ឋ​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត មិនមែន​ឲ្យ​កាត់ទោស​ពលរដ្ឋ​ដែល​សម្ដែង​មតិ​នោះ​ទេ។ លោក គឹម សុខ លើកឡើង​ថា...

លោក សុខ សូកេន ត្រូវ​បាន​ដក​តំណែង​ពី​ក្រសួង​ទេសចរណ៍​ឱ្យ​ទៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច

រដ្ឋសភា​កម្ពុជា អនុម័ត​ជា​ឯកច្ឆន្ទ​ទាំង ១០៦​សំឡេង ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន មក​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច ខណៈ​លោក ហួត ហាក់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច ត្រូវ​ផ្លាស់ប្ដូរ​មក​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ វិញ។ រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទាំង ១០៦​សំឡេង​លើ​ការ​ កែសម្រួល​សមាសភាព​រដ្ឋមន្ត្រី ២​រូប គឺ​លោក ហួត...

អ្នកវិភាគ៖ ប្រតិកម្ម​លោក ហ៊ុន ម៉ានី ដូច​សារភាព​ថា​គ្រួសារ​ហ៊ុន​នៅ​ពីក្រោយ​ជំនួញ​ឧក្រិដ្ឋកម្ម​លោក លី យ៉ុងផាត់

អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ប្រតិកម្ម​របស់​ឧបនាយករដ្ឋមន្ត្រី និង​កូនពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដូចជា​សារភាព​ថា​ក្រុម​គ្រួសារ​ហ៊ុន​ដែល​ត្រួតត្រា​រដ្ឋាភិបាល ជា​អ្នក​នៅ​ពីក្រោយ​ជំនួញ​ឧក្រិដ្ឋកម្ម​របស់​លោកអ្នក​ឧកញ៉ា លី យ៉ុងផាត់ ហើយ​នឹង​អាច​ក្លាយ​ទៅ​ជា​ការ​ដុត​កម្ដៅ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើក​ហេតុផល​ថា តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ត្រូវ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​អាមេរិក ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​របាយការណ៍​របស់​រតនាគារ​អាមេរិក...

អ្នកវិភាគ​ថា​សញ្ញាបត្រ​លោក ហ៊ុន សែន មិន​បាន​ប្រយោជន៍​សម្រាប់​ជាតិ បើ​គាត់​គ្មាន​សមត្ថភាព​ពិតប្រាកដ

អ្នកវិភាគ​នយោបាយ លើកឡើង​ថា លោក ហ៊ុន សែន មិន​គួរ​លង់​នឹង​សញ្ញាបត្រ​ដែល​មិនមែន​ជា​សមត្ថភាព​របស់​គាត់​នោះ​ទេ ពីព្រោះ​សញ្ញាបត្រ​ធំ​ប៉ុនណា ក៏​មិន​អាច​បម្រើ​ផល​ប្រយោជន៍​ជាតិ បើ​គាត់​គ្មាន​ឆន្ទៈ និង​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាតិ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​រងគ្រោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កញ្ញា នេះ​ថា ប្រជាពលរដ្ឋ​មិន​មើល​សញ្ញាបត្រ​ទេ គឺ​មើល​លើ​លទ្ធផល​នៃ​ការ​ដឹកនាំ​ជាក់ស្ដែង ហើយ​ការ​ដឹកនាំ​ជាក់ស្ដែង​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន...

សកម្មជន៖ បរទេស​មិន​ហ៊ាន​ទៅ​លេង​កម្ពុជា​ដោយសារ​ស្ថានទូត​ពួកគេ​មិន​ហ៊ាន​ធានា​សុវត្ថិភាព

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស លើកឡើង​ថា ហេតុផល​ចម្បង​បំផុត​ដែល​ភ្ញៀវ​ទេសចរ​បរទេស​មិន​ហ៊ាន​ទៅ​លេង​កម្ពុជា ដោយសារតែ​ស្ថានទូត​របស់​ពួកគេ​ដែល​ប្រចាំ​នៅ​កម្ពុជា មិន​ហ៊ាន​ធានា​សុវត្ថិភាព​នៅ​ពេល​ដែល​ពួកគេ​ទៅ​លេង​ប្រទេស​កម្ពុជា។ ករណី​នេះ​ទំនង​មកពី​កម្ពុជា សម្បូរ​អំពើ​ឧក្រិដ្ឋកម្ម​ពេក។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច អ្នកស្រី ឈុន សំអាត សរសេរ​លើ​គណនី​របស់​អ្នកស្រី​នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា ហេតុ​អ្វី​បាន​ជា​ភ្ញៀវ​ទេសចរ​មិន​ទៅ​លេង​ប្រទេស​កម្ពុជា បើ​ទោះបីជា​កម្ពុជា​សម្បូរ​ទៅ​ដោយ​ប្រាសាទ​បុរាណ​មិន​អាច​កាត់​ថ្លៃ​បាន កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ ដូចជា បឹង​ទន្លេសាប ទន្លេមេគង្គ ឆ្នេរសមុទ្រ​ដ៏​ស្អាត និង​រមណីយដ្ឋាន​ទឹក​ធ្លាក់​ដ៏​ស្រស់​បំព្រង​ក៏ដោយ។ អ្នកស្រី ឈុន សំអាត លើកឡើង​ថា...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន សុំ​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​ដើម្បី​អួត​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ

អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម លើកឡើង​ថា វត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​នៅ​ប្រទេស​កូរ៉េខាងត្បូង មិន​ត្រូវ​បាន​គេ​អញ្ជើញ​ចំ​ឈ្មោះ​គាត់​ឱ្យ​ចូលរួម​ទេ ប៉ុន្តែ​គាត់​សុំ​អ្នក​គ្រប់គ្រង​កម្មវិធី​នេះ​ចូលរួម​ប៉ុណ្ណោះ ដើម្បី​ប្រើ​រូបភាព​នេះ​ធ្វើ​ប្រជាភិថុតិ​ពលរដ្ឋ​ខ្មែរ​អំឡុង​ពេល​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ពេលនេះ។ ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Sun Sarath វិភាគ​ចំពោះ​វត្តមាន​របស់​លោក ហ៊ុន សែន នៅ​វេទិកា​ចំណេះដឹង​ពិភពលោក World Knowledge Forum (WKF) កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា នេះ​ថា​វេទិកា​នេះ​គេ​មិន​បាន​អញ្ជើញ​លោក ហ៊ុន សែន...

បណ្ឌិត សុខ ទូច ស្នើ​ឱ្យ​រដ្ឋសភា​រៀបចំ​ច្បាប់​ហាមឃាត់​អ្នក​នយោបាយ​សញ្ជាតិ​ពីរ​ធ្វើ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ស្នើ​ឱ្យ​រដ្ឋសភា​ជាតិ​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ច្បាប់​ហាមឃាត់​អ្នក​នយោបាយ​ដែល​មាន​សញ្ជាតិ​ពីរ កុំ​ឱ្យ​ធ្វើ​នយោបាយ ព្រោះ​អ្នក​មាន​សញ្ជាតិ​ពីរ​តែង​ធ្វើ​ឱ្យ​រលាយ​ប្រទេស​ជាតិ​របស់​ខ្លួន។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច លើកឡើង​ក្នុង​ពិធី​បិទ​វេទិកា​ទំនាក់ទំនង​អន្តរជាតិ​លើក​ទី​៣ កាលពី​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៤ ថា ពលរដ្ឋ​ខ្មែរ​ដែល​បាន​មក​រស់នៅ​បរទេស គឺជា​មនុស្ស​ឥត​មារយាទ ចង់​តែ​ឈ្លោះ​ជាមួយ​ជនជាតិ​ខ្មែរ​ដូច​គ្នា និង​កាប់​ចាក់​តែ​គ្នា​ឯង។ លោក​ថា ឱ្យ​តែ​បរទេស​ឱ្យ​លុយ ឱ្យ​អំណាច ឱ្យ​វីសា ពួកគេ​ចាប់ផ្តើម​ឈ្លោះ​ជាមួយ​ជនជាតិ​ខ្លួនឯង​ភ្លាម ដែល​នេះ​គឺជា​ទម្លាប់​អាក្រក់​របស់​អ្នក​ដែល​បាន​ទៅ​រស់នៅ​ក្រៅ​ស្រុក​កន្លង​មក។ បណ្ឌិត សុខ ទូច លើកឡើង​ថា...

Latest news

© 2021, ដេលី. All rights reserved.