TAG
គ្រើង តុលា
ពលរដ្ឋខេត្តមណ្ឌលគិរីថាសកម្មភាពឈ្មួញដឹកឈើទៅលក់នៅវៀតណាមកើនឡើង
ពលរដ្ឋខេត្តមណ្ឌលគិរី អះអាងថា សកម្មភាពឈ្មួញរកស៊ីឈើកំពុងតែសកម្មដឹកឈើទៅលក់នៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍លេខ១០ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ពួកគេនិយាយថា សកម្មភាពដឹកឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ទាំងនេះ បានកើតឡើងជារៀងរាល់យប់ ដោយក្រុមឈ្មួញធ្វើការដឹកជញ្ជូនតាមម៉ូតូ រថយន្តយីឌុប និងរថយន្តឡង់ហ្គ្រីស៊ឺ (Land Cruiser)។
ពលរដ្ឋម្នាក់ដែលរស់នៅក្នុងឃុំដាក់ដាំ បានប្រាប់ ឌឹ ខេមបូឌា ដេលី ក្នុងលក្ខណសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា នៅច្រកព្រំដែនប៉ុស្តិ៍លេខ១០ ជារៀងរាល់យប់តែងតែមានសកម្មភាពដឹកឈើចេញពីកម្ពុជាយកទៅលក់នៅប្រទេសវៀតណាម ដោយតម្លៃក្នុងមួយម៉ែត្រគីប...
រដ្ឋាភិបាលបង្កើតក្រុមការងារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតក្រុមការងារមួយដើម្បីចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទនៅខេត្តមណ្ឌលគិរី ដែលជាដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ក្រោយពីទទួលបានព័ត៌មានថា បទល្មើសព្រៃឈើនៅតែកើតមានឡើងនៅតំបន់ទាំងនោះជាបន្តបន្ទាប់។
សេចក្ដីសម្រេចចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងថា ក្រុមការងារដែលបង្កើតសម្រាប់ចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនេះមានចំនួន ៤ក្រុមធំៗ៖
ក្រុមទី១ ដឹកនាំដោយលោក អ៊ុង...
តុលាការខេត្តមណ្ឌលគិរីកោះហៅជនជាតិដើមភាគតិច១៨គ្រួសារឱ្យចូលបំភ្លឺតាមបណ្ដឹងឈ្មួញដី
តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានកោះហៅជនជាតិដើមភាគតិចចំនួន ១៨គ្រួសារឱ្យចូលបំភ្លឺនៅតុលាការនៅខែវិច្ឆិកា ខាងមុខនេះ ក្រោយពីឈ្មោះ សាត សូត្រ ដែលជាឈ្មួញដីម្នាក់បានប្ដឹងពួកគេ។
ក្នុងដីកាចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បានកោះហៅជនជាតិដើមភាគតិចឈ្មោះ តែល នី រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចូលបំភ្លឺនៅតុលាការនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១...
លោក ស ខេង សោកស្ដាយចំពោះមន្ត្រីមួយចំនួនដែលប្រើអំណាចរំលោភយកដីរដ្ឋនៅខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង បង្ហាញការសោកស្ដាយចំពោះមន្ត្រីលោភលន់មួយចំនួនដែលបានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដី និងទ្រព្យសម្បត្តិរបស់រដ្ឋនៅខេត្តមណ្ឌលគិរី ដើម្បីធ្វើជាកម្មសិទ្ធិ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលថ្មីខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា បញ្ហាប្រឈមនៅខេត្តមណ្ឌលគិរី កន្លងមក និងបច្ចុប្បន្ន គឺការរំលោភដីធ្លី ព្រមទាំងកាន់កាប់ធនធានធម្មជាតិរបស់រដ្ឋនៅតំបន់ការពារ។ លោកបន្តថា បញ្ហានេះបើមិនដោះស្រាយឱ្យទាន់ពេលទេ នឹងបង្កឱ្យមានការលំបាកកាន់តែធ្ងន់ធ្ងរនៅថ្ងៃខាងមុខដល់ពលរដ្ឋ ហើយបង្កភាពអនាធិបតេយ្យដោយសារគ្មានឱកាសសម្រាប់ដោះស្រាយ។
លោក...