33.8 C
Phnom Penh

TAG

គ្រឿងញៀន

លោក ហ៊ុន ម៉ាណែត សារភាព​ថា​គ្រឿងញៀន​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​ធ្ងន់ធ្ងរ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត សារភាព​ថា​ស្ថានភាព​គ្រឿងញៀន​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​សភាព​ប្រឈម​ធ្ងន់ធ្ងរ​នៅឡើយ ព្រោះ​ការ​ជួញដូរ ការ​ប្រើប្រាស់ ការ​ចែកចាយ និង​ការ​កែច្នៃ ផលិត​គ្រឿងញៀន​នៅតែ​បន្ត​កើត​មាន​នៅ​កម្ពុជា។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត ចេញ​សេចក្តី​ប្រកាស​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១០ រយៈពេល ១​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២៥ នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ​ថា ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​ដែល​ជា​បញ្ហា​ប្រឈម​រ៉ាំរ៉ៃ​នោះ គឺ​គ្រឿងញៀន​កំពុង​បង្ក​ហានិភ័យ​ដល់​សហគមន៍​នៅ​មូលដ្ឋាន​ដែល​តម្រូវ​ឱ្យ​មាន​ការ​ដោះស្រាយ​ជាបន្ទាន់។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​នៅតែ​ប្រឈម​ការ​ប្រើប្រាស់​ល្បិចកល​របស់​ឧក្រិដ្ឋជន​ដោយ​ការ​នាំចូល​នូវ​សារធាតុ​គីមី​បម្រើ​ឱ្យ​វិស័យ​កសិកម្ម...

លោក សម រង្ស៊ី ថា​កម្ពុជា​សព្វថ្ងៃ​គ្មាន​ទីផ្សារ​ផល​កសិកម្ម​ឱ្យ​កសិករ​ទេ តែ​មាន​ទីផ្សារ​គ្រឿងញៀន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា នៅ​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​មាន​ទីផ្សារ​ស្រូវ​អង្ករ​សម្រាប់​កសិករ​ខ្មែរ​ទេ។ ផ្ទុយទៅវិញ គឺ​មាន​តែ​ទីផ្សារ​លក់​គ្រឿងញៀន​ប៉ុណ្ណោះ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ មករា នេះ​ថា បញ្ហា​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ជំងឺ​រាតត្បាត​យ៉ាង​អនាធិបតេយ្យ​ទៅ​ហើយ ដែល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​សង្គម​ជាតិ​ទាំងមូល​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រភព​ដដែល​លើកឡើង​ថា ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ប្រើ​ថ្នាំញៀន រួម​ទាំង​អ្នក​ផលិត និង​អ្នក​ចែកចាយ​នៅ​ក្នុង​រាជាណាចក្រ​កម្ពុជា​សព្វថ្ងៃ​នេះ បាន​បង្ក​ផលវិបាក​អស្ថិរភាព​សង្គម​ក្នុង​ប្រទេស​គ្រប់​ទីកន្លែង ហើយ​វិបត្តិ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ដោយសារតែ​អំពើពុករលួយ​ចេញពី​ការ​គប់គិត​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល​កំពូល និង​ក្រុម​ឧក្រិដ្ឋជន។ លោក​បន្ត​ថា ក្រុម​ម៉ាហ្វីយ៉ា​បាន​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​មជ្ឈមណ្ឌល​ក្នុង​តំបន់​សម្រាប់​ការ​ផលិត ចែកចាយ​គ្រឿងញៀន...

១១​ខែ​ក្នុង​ឆ្នាំ​២០២៤ អាជ្ញាធរ​តាម​ខេត្ត​ភាគ​ឦសាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជិត ២០០​ករណី

រាជរដ្ឋាភិបាល​អះអាង​ថា រយៈពេល ១១​ខែ​ក្នុង​ឆ្នាំ​២០២៤ អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជិត ២០០​ករណី ឃាត់​ខ្លួន​ជនសង្ស័យ​ជិត ៤០០​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ២​តោន។ អនុគណៈកម្មការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ឦសាន បង្ហាញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ មករា នេះ​ថា គិត​ចាប់តាំងពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ មក អនុគណៈកម្មការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ឦសាន បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ១៧១​ករណី ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន...

តុលាការ​ផ្ដន្ទាទោស​ជនជាតិ​ចិន​តៃវ៉ាន់ ១០​នាក់​ដាក់​ពន្ធនាគារ​មួយ​ជីវិត​ករណី​ផលិត​និង​រក្សាទុក​សារធាតុ​ញៀន ១៤​តោន

សាលាដំបូង​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​៨ ខែ​មករា បាន​សម្រេច​ផ្ដន្ទាទោស​ជនជាតិ​ចិនតៃវ៉ាន់ ១០​នាក់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ១០០​លាន​រៀល ពាក់ព័ន្ធ​ករណី​ផលិត និង​រក្សា​ទុក​សារធាតុ​ញៀន​ទម្ងន់ ១៤​តោន។ តាម​សេចក្ដី​ប្រកាស​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ជា​បទ​ប៉ុនប៉ង​ផលិត​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ផលិត រក្សា​ទុក និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​គីមី​ផ្សំ ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ តាម​បញ្ញត្តិ​មាត្រា​២៩ មាត្រា​៤៧ និង​មាត្រា​៥៤ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​ពី​បទ​សម្អាត​ប្រាក់ តាម​បញ្ញត្តិ​មាត្រា​៣៨ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់...

មន្ត្រី​អាវុធហត្ថ​ខេត្ត​តាកែវ​៣​រូប​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ ACU ពាក់ព័ន្ធ​ស៊ីសំណូក​ក្នុង​សំណុំរឿង​គ្រឿងញៀន

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រក​ឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ ៣​រូប​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ស៊ីសំណូក និង​មិន​បាន​បំពេញ​តួនាទី ត្រូវ​បញ្ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ក្រោយពី​មាន​បទបញ្ជា​ឱ្យ​ចាប់​ខ្លួន​ពី​លោក សៅ សុខា ពី​បទ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចេញ​ដោយ​លោក អេង ហ៊ី អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​ថ្ងៃទី​៦ មករា កន្លង​មក បាន​ឲ្យ​ដឹង​ថា ក្រោយពី​យក​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ក្នុង​សំណុំរឿង​ឃាតកម្ម​មួយ​នៅ​ក្រុង​អរិយក្សត្រ ខេត្ត​កណ្តាល កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី ហើយ​ក៏​បន្ត​ស៊ើបអង្កេត​រហូត​រក​ឃើញ​មាន​មន្ត្រី​កងកម្លាំង...

ពលរដ្ឋ​ខ្មែរ​ស្នើ​រាជរដ្ឋាភិបាល​ចាត់ការ​ម៉ឺងម៉ាត់​លើ​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​គ្រឿងញៀន

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​អនុវត្ត​វិធានការ​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត​ចំពោះ​កងកម្លាំង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​លះបង់​អំពើ​ល្មើស​នេះ​ដោយ​ខ្លួនឯង។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មករា នេះ​ថា ការ​រក​ឃើញ​នូវ​ការប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​ក្នុង​ចំណោម​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ជាតិ គឺជា​ភស្តុតាង​ជាក់ស្តែង​មួយ​ដែល​បង្ហាញ​ថា បទល្មើស​នេះ​ច្បាស់​ជា​មាន​ការ​សហការ​គ្នា​ជា​ប្រព័ន្ធ ទើប​ការប្រើប្រាស់ និង​ការ​ជួញដូរ​នេះ​មាន​សកម្មភាព​រហូត​មក។ លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​ជីក​កកាយ​យក​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មក​ផ្ដន្ទាទោស​ឱ្យ​អស់​ទេ គឺ​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​សង្គម​ជាតិ​ដដែល...

លោក ហ៊ុន ម៉ាណែត៖ ឧក្រិដ្ឋជន​យក​កម្ពុជា​ជា​ទីតាំង​ជួញដូរ​មនុស្ស ប៉ុន្តែ​រដ្ឋាភិបាល​ប្ដេជ្ញា​ប្រឆាំង​ដាច់ខាត

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ទទួលស្គាល់​ថា​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​ការ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​ពី​សំណាក់​ឧក្រិដ្ឋជន ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​ប្រកាស​ជំហរ​ប្រឆាំង​ដាច់ខាត​រាល់​ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់​កលល្បិច​របស់​ឧក្រិដ្ឋជន​ទាំងនោះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​នៃ «ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ» លើក​ទី​១៨ ថា កម្ពុជា​នៅតែ​បន្ត​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ប្រឆាំង​ដាច់ខាត​រាល់​ទម្រង់​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​អំពើ​ជួញដូរ​មនុស្ស​ដើម្បី​អនុវត្ត​រាល់​បទដ្ឋាន​ដែល​ជា​ប្រយោជន៍​ដល់​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ និង​កិច្ចការពារ​សុវត្ថិភាព​មនុស្ស​ជាតិ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស...

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រកាស​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បញ្ជា​ឱ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ដោយ​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ និង​ស្នើ​បិទ​មធ្យោបាយ​ល្បែងស៊ីសង​ខុស​ច្បាប់ មិន​ឱ្យ​មាន​ដំណើរការ​ចាប់ពី​ថ្ងៃទី​១១ ខែ​ធ្នូ នេះ​តទៅ។ លោក ស សុខា បាន​ចេញ​សារាចរ​ណែនាំ ៥​ចំណុច ដើម្បី​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុស​ច្បាប់ បន្ទាប់ពី​ក្រសួង​បាន​សង្កេត​ឃើញ​ថា​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ផលិត​រូបភាព វីដេអូ និង​មាតិកា​ល្បែងស៊ីសង​ខុស​ច្បាប់ ព្រមទាំង​ផ្សព្វផ្សាយ​ល្បែងស៊ីសង​នោះ​ដើម្បី​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​លេង​ល្បែង ទាំង​លេង​ផ្ទាល់...

ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​ច្បាប់​ជា​កំហិត​ចំពោះ​អ្នក​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុស​ច្បាប់

ក្រសួង​មហាផ្ទៃ ព្រមាន​ចាត់​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បុគ្គល​ណា​ដែល​ផ្សព្វផ្សាយ​រូបភាព វីដេអូ និង​មាតិកា​ល្បែងស៊ីសង​ខុស​ច្បាប់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ក្នុង​ចេតនា​អូស​ទាញ​ពលរដ្ឋ​ឱ្យ​ចូល​លេង​ដោយ​ផ្ទាល់ ឬ​តាម​ប្រព័ន្ធ​អនឡាញ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចេញ​សារាចរ​ណែនាំ​ស្ដីពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុស​ច្បាប់ នៅ​ថ្ងៃទី​៤ ធ្នូ នេះ​ថា សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុស​ច្បាប់​កន្លង​មក បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម។ លោក ស សុខា លើកឡើង​ថា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ធានា​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ...

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​សារធាតុ​ញៀន ១១៧​គីឡូក្រាម

សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ឡាវ ជាមួយ​នឹង​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន (WY) ចំនួន ១១៧​គីឡូក្រាម កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំងក្រៀល ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រៅពី​ឃាត់​ខ្លួន​ជនសង្ស័យ និង​រក​ឃើញ​គ្រឿងញៀន សមត្ថកិច្ច​ក៏​បាន​ដកហូត​រថយន្ត ១​គ្រឿង និង​ទូរសព្ទ ៣​គ្រឿង​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា បន្ទាប់ពី​ពិនិត្យ​ភស្តុតាង...

Latest news

© 2021, ដេលី. All rights reserved.