27.4 C
Phnom Penh

TAG

គ្រឿងញៀន

នាយករដ្ឋមន្ត្រី​ប្ដេជ្ញា​បោសសម្អាត​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព ខណៈ​ប្រធាន​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ថា​មេខ្លោង​ធំៗ​រស់នៅ​ក្រៅ​ប្រទេស

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​គ្រឿងញៀន​កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​សម្រាប់​សង្គម​ជាតិ និង​សេដ្ឋកិច្ច​របស់​កម្ពុជា ជាពិសេស​ជា​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង​សម្រាប់​យុវជន​ខ្មែរ​ដែល​ជា​ធនធាន​មនុស្ស​របស់​ជាតិ។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១១ នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល មិនមែន​គ្រាន់តែ​ធ្វើ​ដើម្បី​ឲ្យ​បាន​ធ្វើ​នោះ​ទេ គឺ​ធ្វើ​ដើម្បី​អនាគត​ជាតិ អនាគត​យុវជន និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ លោក​លើកឡើង​ថា សព្វថ្ងៃ​នេះ កម្ពុជា​កំពុង​ឆ្លងកាត់​នូវ​បញ្ហា​លំបាកៗ​ជាច្រើន ដូច្នេះ​កម្ពុជា​ត្រូវតែ​សម្អាត​នូវ​រាល់​បញ្ហា​ដែល​ជា​ចំណុច​ខ្សោយ​របស់​ខ្លួន និង​បន្ត​ពង្រឹង​ភាព​ខ្លាំង​ដែល​ខ្លួន​មាន...

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ឱ្យ​ពលរដ្ឋ​រាយការណ៍​ពី​បញ្ហា​គ្រឿងញៀន​តាម​ទូរសព្ទ​លេខ ៦៧០ ដោយ​ឥត​គិត​ថ្លៃ

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន អំពាវនាវ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​តាម​ប្រព័ន្ធ​ទូរសព្ទ​បន្ទាន់ Hotline លេខ​៦៧០ ដោយ​ឥត​គិត​ថ្លៃ ពី​ទីតាំង​សង្ស័យ​លួចលាក់​កែច្នៃ ផលិត រក្សាទុក ឬ​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​សមត្ថកិច្ច​ចុះ​បង្ក្រាប។ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បញ្ហា​គ្រឿងញៀន​ឱ្យ​បាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព ព្រោះ​ករណី​ជនសង្ស័យ​ដុត​ផ្ទះ​ខ្លួនឯង និង​រាលដាល​ឆេះ​ផ្ទះ​អ្នកដទៃ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​នៅ​ក្នុង​ភ្នក់ភ្លើង​កាលពី​ពេល​ថ្មីៗ​នេះ គឺ​ដោយសារ​បញ្ហា​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត។ ប្រភព​ដដែល អះអាង​ថា បទល្មើស​ដែល​បាន​កើតឡើង​មួយ​ចំនួន គឺ​ដោយសារតែ​បញ្ហា​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត ដ្បិត​គ្រឿងញៀន​ដែល​កំពុង​រាតត្បាត​សព្វថ្ងៃ​នេះ ភាគច្រើន​ជា​គ្រឿងញៀន​សំយោគ...

ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហបុរី ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីអំពី​ការ​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​ប្រទេស​សិង្ហបុរី ដើម្បី​រួម​គ្នា​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​មហាផ្ទៃ ស្ដីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​សិង្ហបុរី។ ប្រភព​ដដែល​អះអាង​ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​មាន​បំណង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម បទល្មើស​បច្ចេកវិទ្យា និង​អំពើ​ឆបោក ការ​រត់ពន្ធ​គ្រឿងញៀន ការ​លាង​សម្អាត​ប្រាក់ អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស។ នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lawrence Wong ចាត់ទុក​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញាចិត្ត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​កំពុង​រីកសាយ​គួរ​ឱ្យ​ព្រួយបារម្ភ។ លោក...

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​ឃុំ​ខ្លួន​ឪពុក​លោក ស៊ន តារា ថា​ជា​ល្បិចកល​នយោបាយ​កខ្វក់​របស់​លោក ហ៊ុន សែន

មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​ការ​ឃុំ​ខ្លួន​លោក សុខ ស៊ុនណារ៉េត ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ន តារា ជា​ល្បិចកល​នយោបាយ​ខ្មៅ​កខ្វក់​របស់​លោក ហ៊ុន សែន ដើម្បី​ទុក​ធ្វើ​ជា​ចំណាប់ខ្មាំង​បង្ក្រាប​ក្រុម​ប្រឆាំង​មិន​ឱ្យ​រិះគន់​រដ្ឋាភិបាល​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា ការ​ចាប់​ខ្លួន​លោក សុខ ស៊ុនណារ៉េត...

លោក ហ៊ុន សែន ចោទ​ថៃ ថា​ជា​មជ្ឈមណ្ឌល​ចែកចាយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​ធំ​បំផុត ខណៈ​កម្ពុជា​គឺជា​ជនរងគ្រោះ​ប៉ុណ្ណោះ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ចោទ​ថា​ប្រទេស​ថៃ ជា​មជ្ឈមណ្ឌល​ចែកចាយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ធំ​បំផុត​នៅ​តំបន់​អាស៊ី ខណៈ​កម្ពុជា​គឺជា​ប្រទេស​រងគ្រោះ​ពី​ប្រទេស​ថៃ តែប៉ុណ្ណោះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ឆ្លើយតប​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃទី​២៧ មិថុនា ថា ប្រទេស​ថៃ មាន​ជើងហោះហើរ​ត្រង់​តភ្ជាប់​ទៅ​ប្រទេស​នានា ហើយ​ក៏​បាន​នាំ​យក​ជន​ឆបោក​ទាំងនោះ​ចូល​ប្រទេស​របស់​ខ្លួន​ដែរ មុន​នឹង​ជន​ឆបោក​ទាំងនោះ​ឆ្លង​ចូល​ទៅ​ប្រទេស​ដទៃ។ លោក ហ៊ុន សែន ចាត់ទុក​ការ​ចោទប្រកាន់​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន...

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​មិន​ឱ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន

លោក ហ៊ុន ម៉ាណែត អះអាង​ថា រាជរដ្ឋាភិបាល​នឹង​បញ្ចៀស​មិន​ឱ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន និង​មិន​ឱ្យ​បញ្ហា​គ្រឿងញៀន​ជះ​ឥទ្ធិពល​បំផ្លិចបំផ្លាញ​ដល់​សង្គម​ជាតិ​ជាដាច់ខាត។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ មិថុនា ថា កម្ពុជា​ពិត​ជា​មាន​មោទនភាព​ខ្ពស់​ដែល​ត្រូវ​បាន​ទទួល​ការ​វាយតម្លៃ​ពី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ថា​កម្ពុជា​គឺជា​ប្រទេស​គំរូ​មួយ​ក្នុង​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ។ លោក​បន្ត​ថា សម្រាប់​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០២៥ នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ប្រធានបទ «រួម​គ្នា​បង្ការ ទប់ស្កាត់ និង​កាត់ផ្ដាច់​ឫសគល់​នៃ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា ក្នុង​គោលដៅ​សំដៅ​បំផុស​ជា​ចលនា​ជាតិ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​វិស័យ ដើម្បី​កាត់ផ្ដាច់...

អង្គការ​សហប្រជាជាតិ​ចាត់ទុក​កម្ពុជា​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ​និង​ការ​ជួញដូរ​មនុស្ស​ក្នុង​តំបន់​អាស៊ី

អង្គការ​សហប្រជាជាតិ ចាត់ទុក​កម្ពុជា​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) បាន​ចេញ​ផ្សាយ​របាយការណ៍​កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស កំពុង​កើន​ឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅ​ប្រទេស​ហ្វីលីពីន និង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា ភូមា និង​ឡាវ។ ប្រភព​ដដែល​អះអាង​ថា មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស​ទាំងនេះ កំពុង​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​ទៅ​កាន់​តំបន់​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ទន់ខ្សោយ​នៅ​ជុំវិញ​ពិភពលោក​ជាបន្តបន្ទាប់ ដូចជា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក...

IDEA TALK៖ តើ​ខ្មែរ​នឹង​ចំណេញ​អ្វី ប្រសិនបើ​រាជាណាចក្រ​មួយ​នេះ​គ្មាន​គ្រឿងញៀន និង​ការ​បោកប្រាស់​អនឡាញ?

កម្មវិធី Idea Talk កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ខ្មែរ​នឹង​ចំណេញ​អ្វី ប្រសិនបើ​រាជាណាចក្រ​មួយ​នេះ​គ្មាន​គ្រឿងញៀន និង​ការ​បោកប្រាស់​អនឡាញ?»។

រដ្ឋមន្ត្រី​មហាផ្ទៃ​ថា​បើ​គ្មាន​ការ​គប់គិត​ពី​មន្ត្រី​អនុវត្ត​ច្បាប់​ទេ បញ្ហា​គ្រឿងញៀន​ខុស​ច្បាប់​ក៏​មិន​រីក​ធំ​ដែរ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ព្រមាន​ចាត់​វិធានការ​វះកាត់​សាច់​ស្អុយ ប្រសិនបើ​រក​ឃើញ​មន្ត្រី​សមត្ថកិច្ច​ណា​មួយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ខុស​ច្បាប់ ហើយ​ថា​បើ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ទេ បញ្ហា​នេះ​ក៏​មិន​រីក​ធំ​ដូច​សព្វថ្ងៃ​នេះ​ដែរ។ លោក ស សុខា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ មីនា នេះ​ដោយ​លើកឡើង​នូវ​បទបញ្ជា​ព្រមាន​ផ្ទាល់​ទៅ​កាន់​មន្ត្រី​នគរបាល​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១០ កាលពី​រសៀល​ថ្ងៃទី​១២ ខែ​មីនា ថា មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ត្រូវតែ​ប្រញាប់​ដក​ខ្លួន​ជាបន្ទាន់ បើ​មិន​ចង់​ក្លាយ​ជា​សាច់​ស្អុយ។ លោក ស សុខា អះអាង​ថា ចាប់​ពី​ពេលនេះ​ទៅ រាជរដ្ឋាភិបាល...

លោក សម រង្ស៊ី ឱ្យ​យោបល់​លោក ហ៊ុន ម៉ាណែត ថា​បើ​ចង់​កម្ចាត់​គ្រឿងញៀន ទាល់តែ​ចាប់​ឪពុក​និង​ជីដូនមួយ​របស់​លោក

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា បើ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ស្អាតស្អំ និង​ក្លាហាន ចង់​លុបបំបាត់​គ្រឿងញៀន ទាល់តែ​គាត់​ហ៊ាន​ចាប់​ខ្លួន​បងប្អូន​ជីដូនមួយ​របស់​គាត់ គឺ​លោក ហ៊ុន តូ និង​លោក ហ៊ុន សែន ជា​ឪពុក។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ កុម្ភៈ ថា...

Latest news

© 2021, ដេលី. All rights reserved.