33.8 C
Phnom Penh

TAG

គ្រឿងញៀន

កងរាជអាវុធហត្ថ​បង្ក្រាប​បាន​គ្រឿងញៀន​ជាង ១០០​គីឡូក្រាម និង​ឃាត់​ខ្លួន​ជនជាតិ​ចិន ៤​នាក់

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ដោយ​ចាប់​បាន​ជនជាតិ​ចិន ៤​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ១០០​គីឡូក្រាម បន្ទាប់ពី​បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​ជិត​មួយ​ខែ។ បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ តុលា បាន​សរសេរ​ថា កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែ​តុលា បាន​បង្ហាញ​ថា កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​ជិត​មួយ​ខែ​ដើម្បី​កំណត់​មុខសញ្ញា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន ៤​នាក់ ក្នុង​នោះ​គេ​បាន​ចុះ​ឆែកឆេរ​នៅ​តាម​ទីតាំង ៤ ផ្សេង​គ្នា...

អ្នក​សង្កេតការណ៍​រិះគន់​វិធានការ​តេស្ដ​និង​បង្ក្រាប​គ្រឿងញៀន​លើ​មន្ត្រី​កងកម្លាំង​ថា​មាន​ចន្លោះ​ប្រហោង

អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រក​ឃើញ​មន្ត្រី​នគរបាល​រដ្ឋបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ រហូត​ដល់​ការ​ជួញដូរ​គ្រឿងញៀន បង្ហាញ​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន​លើ​មន្ត្រី​កងកម្លាំង​របស់​ខ្លួន​នៅ​តាម​អង្គភាព​នានា នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ដែល​អាច​បណ្តាល​មកពី​អំពើពុករលួយ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា នេះ​ថា លោក​សូម​អបអរ​សាទរ​នូវ​ការ​អនុវត្ត​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ផ្សេង​ទៀត​ដែរ ប្រសិនបើ​ពួកគេ​កំពុង​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដោយ​ការ​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន​ដែរ​នោះ...

លោក ស សុខា ស្នើ​រាជធានី​ខេត្ត​នីមួយៗ​បង្កើត​មណ្ឌល​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ត បង្កើត​មណ្ឌល​ព្យាបាល បន្សាប និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​នៅ​តាម​ខេត្ត​នីមួយៗ ដើម្បី​ស្រោចស្រង់ និង​សង្គ្រោះ​ជនរងគ្រោះ​ឲ្យ​ពួកគេ​មាន​របរ​ចិញ្ចឹម​ជីវិត ក្រោយពី​ការ​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​សហគមន៍​វិញ។ ថ្លែង​នៅ​អំឡុង​ពេល​ដែល​លោក​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​ថ្មី​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤ លោក ស សុខា បាន​លើកឡើង​ថា ការ​បង្កើត​មណ្ឌល​ព្យាបាល បន្សាប និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន គឺជា​ការ​ផ្ដល់​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ស្រោចស្រង់ និង​សង្គ្រោះ​ជនរងគ្រោះ...

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជា​ឱ្យ​រក​មុខ​មន្ត្រី​ពាក់ព័ន្ធ​នាំ​គ្រឿងញៀន​ពី​វៀតណាម​ជាង​២០​គីឡូក្រាម

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បញ្ជា​ឱ្យ​ស្រាវជ្រាវ​រក​មុខ​មន្ត្រី​ថ្នាក់​ដឹកនាំ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​នាំចូល​គ្រឿងញៀន​ជាង ២០​គីឡូក្រាម​ពី​ប្រទេស​វៀតណាម ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​យក​មក​ដាក់​ទោស​ទណ្ឌ​ទៅ​តាម​ច្បាប់។ បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ឲ្យ​ដឹង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​៨ កក្កដា នេះ សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់​ខ្លួន​ជនជាតិ​នីហ្សេរីយ៉ា ម្នាក់ ហើយ​ជាប់​ពាក់ព័ន្ធ​ច្រើន​រហូត​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​បាន​អះអាង​ថា មាន​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៅ​ពីក្រោយ។ លោក​កំពុង​ធ្វើ​ការងារ​នេះ ត្រូវតែ​រក​ឱ្យ​ឃើញ ដើម្បី​យក​មក​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់។ លោក ស សុខា អះអាង​ថា សំណុំរឿង​នាំចូល​គ្រឿងញៀន​ជាង ២០​គីឡូក្រាម​នេះ ជាប់​ពាក់ព័ន្ធ​នឹង​តំបន់​ភ្នំពេញ...

កម្ពុជា​ឈរ​កំពូល​តារាង​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន

ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​ដែល​បាន​ដណ្តើម​យក​លេខ​១ និង​ឈរ​កំពូល​តារាង​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​បាន​ផ្តួល​ប្រទេស​ភូមា ឱ្យ​នៅ​លេខ​រៀង​ទី​២។ គេហទំព័រ​អន្តរជាតិ​ឈ្មោះ NUMBEO បាន​ចេញ​ផ្សាយ​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ​២០២៤ (Crime index in Southeast Asia - 2024) កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​តិចតួច​បំផុត​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​សម្រាប់​ឆ្នាំ​២០២៤ នេះ ខណៈ​ប្រទេស​ឡាវ និង​ប្រទេស​ទីម័រឡេស មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​របាយការណ៍​នេះ​ទេ។ របាយការណ៍​ដដែល​នេះ​បាន​ដាក់​ចំណាត់ថ្នាក់​ឱ្យ​កម្ពុជា​ជាប់​លេខ​១ ភូមា​ជាប់​លេខ​២...

សមត្ថកិច្ច​បង្ក្រាប​កន្លែង​កែច្នៃ​គ្រឿងញៀន​ដោយ​រឹបអូស​សារធាតុ​គីមី​ជិត​៧០០​គីឡូក្រាម​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា

សមត្ថកិច្ច​ចុះ​បង្ក្រាប​ករណី​កែច្នៃ រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​នៅ​ទីតាំង​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដោយ​រឹបអូស​ថ្នាំញៀន​ជាង ១៦​គីឡូក្រាម រួម​ទាំង​សារធាតុ​គីមី​ជិត ៧០០​គីឡូក្រាម និង​ឃាត់​ខ្លួន​ជនសង្ស័យ ៤​នាក់។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចុះ​បង្ក្រាប​រួម​មាន​គោលដៅ​ទី​១ នៅ​ខុនដូ ដឺប្លេស សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​២ នៅ​ភូមិ​ព្រែកហូរលិច សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ប្រភព​ដដែល​បាន​អះអាង​ថា ការ​ចុះ​បង្ក្រាប​គោលដៅ​ទាំង​ពីរ​នេះ បាន​រក​ឃើញ​គ្រឿងញៀន​ជា​ប្រភេទ​មេតំហ្វេតាមីន...

លោក ហ៊ុន ម៉ាណែត បណ្តេញ​មន្ត្រី​៧៦​នាក់​ចេញពី​ក្របខ័ណ្ឌ​ក្រោយ​តេស្ដ​រក​ឃើញ​សារធាតុ​ញៀន​តាម​ទឹកនោម

លោក ហ៊ុន ម៉ាណែត សរសេរ​នៅ​ក្នុង​បណ្តេញ​សង្គម​តេឡេក្រាម​របស់​លោក​ដោយ​អះអាង​ថា មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ចំនួន ៧៦​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ក្រោយ​ធ្វើ​តេស្ដ​រក​ឃើញ​សារធាតុ​ញៀន​តាម​ទឹកនោម។ លោក​បាន​រៀបរាប់​ថា គិត​ត្រឹម​រយៈពេល​ជាង ២​ខែ ចាប់ពី​ខែ​កុម្ភៈ មក​ដល់​ថ្ងៃទី​២៩ ខែ​មេសា នេះ ចំនួន​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​តាម​ទឹកនោម​មាន​ចំនួន​ជាង ៥​ម៉ឺន​នាក់ (៥៦ ៤៤៥​នាក់) ក្នុង​នោះ​វិជ្ជមាន​ចំនួន ៧៦​នាក់ ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ។ កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​ឲ្យ​មាន​ការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​តាម​ទឹកនោម...

កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​សង្ស័យ​ជា​ឧក្រិដ្ឋជន​អនឡាញ​ចំនួន ១៣០​នាក់​ទៅ​ប្រទេស​កំណើត​វិញ

រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ជនជាតិ​ចិន ចំនួន ១៣០​នាក់​ទៅ​ប្រទេស​កំណើត​វិញ ដោយ​សង្ស័យ​ជា​ក្រុម​ឧក្រិដ្ឋកម្ម​អនឡាញ​ក្នុង​ចំណោម​មនុស្ស​ជាង ១​ពាន់​នាក់​ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​អនឡាញ​នៅ​ខេត្ត​ព្រះសីហនុ។ យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ចិន China Daily បាន​រាយការណ៍​ថា ជនជាតិ​ចិន​ដែល​ជា​ជន​សង្ស័យ​ក្នុង​ឧក្រិដ្ឋកម្ម​ល្បែងស៊ីសង និង​ឆបោក​អនឡាញ​ដែល​ឈរជើង​នៅ​ខេត្ត​ព្រះសីហនុ ចំនួន ១៣០​នាក់ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន វិញ កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៤។ ជនជាតិ​ចិន ទាំងនោះ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ Tianhe ក្នុង​ទីក្រុង Wuhan ខេត្ត Hubei...

អាជ្ញាធរ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ២០០​ករណី រឹបអូស​បាន​ជិត ២​តោន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៤

មន្ត្រី​ប្រឆាំង​គ្រឿងញៀន​កម្ពុជា លើកឡើង​ថា ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៤ នេះ ខ្លួន​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​ជិត ២០០​ករណី (១៨១​ករណី) ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ជាង ៥០០​នាក់ (៥៤៨​នាក់) និង​រឹបអូស​គ្រឿងញៀន​បាន​ជិត ២​តោន (១​តោន ៧៨៣​គីឡូក្រាម)។ មន្ត្រី​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍ និង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ត្រីមាស​ទី​១ សម្រាប់​ឆ្នាំ​២០២៤ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ ថា ក្រៅពី​ប្រតិបត្តិការ​បង្ក្រាប​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត​ទាំង...

មន្ត្រី​នគរបាល​ផ្កាយ​៣​ម្នាក់​ស្នើ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​ម្តង​ទៀត​ក្រោយពី​ព្រះមហាក្សត្រ​បន្ថយ​ឋានន្តរស័ក្ដិ​របស់​ខ្លួន

មន្ត្រី​នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍​ផ្កាយ​៣ ម្នាក់ ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​ខ្លួន​របស់​លោក​ម្តង​ទៀត ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ក្រោយ​ពេល​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បន្ថយ​ឋានន្តរស័ក្ដិ​ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​ពលបាលត្រី តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាលពី​ពេល​ថ្មីៗ​នេះ។ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក យិន គារ បាន​ដាក់​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៧ មីនា នេះ ដោយ​រៀបរាប់​ថា...

Latest news

© 2021, ដេលី. All rights reserved.