TAG
ជនភៀសខ្លួន
ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភូមាដ៏ធំមួយត្រូវអគ្គីភ័យលេបត្របាក់ខ្ទេចខ្ទីខណៈមេដឹកនាំអាស៊ានស្ងប់ស្ងាត់
ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភូមាមួយកន្លែងនៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដេស ត្រូវអគ្គីភ័យឆាបឆេះលេបត្របាក់កាលពីថ្ងៃអាទិត្យ ទី៥ មីនា បណ្ដាលឱ្យជនភៀសខ្លួនយ៉ាងតិចជាង ១ម៉ឺន ២ពាន់នាក់បាត់បង់ទីជម្រក។
លោក Emdadul Haque មន្ត្រីនៃអង្គភាពពន្លត់អគ្គីភ័យបង់ក្លាដេស ត្រូវបានសារព័ត៌មាន The Times ដកស្រង់សម្ដីចុះផ្សាយនៅថ្ងៃចន្ទ ទី៦ ខែមីនា នេះថា អគ្គីភ័យបានចាប់ផ្តើមឆាបឆេះនៅរសៀលថ្ងៃអាទិត្យ ក្នុងតំបន់លេខ១១ នៃជំរំ Kutupalong ក្នុងស្រុក Cox Bazar...
ប្រជាជនភូមារត់ចោលស្រុកភូមិកើន១លាននាក់ ខណៈពិភពលោកបារម្ភពីសង្គ្រាមនៅអ៊ុយក្រែន
ក្នុងរយៈកាលសង្គ្រាមនៅអ៊ុយក្រែន បានឈាន និងកំពុងតែឈានដល់ថ្ងៃទី១០០ ដែលជាសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន បាននាំឱ្យពិភពលោកបារម្ភអំពីការនាំទៅរកវិនាសកម្មកាន់តែអាក្រក់ឡើង ដោយជនភៀសខ្លួនកើនឡើងជាង ៧លាននាក់ និងពលរដ្ឋបាត់បង់ទីជម្រកជាច្រើនលាននាក់។
មិនតែប៉ុណ្ណោះ ពិភពលោកបារម្ភខ្លាចផ្ទុះសង្គ្រាមនុយក្លេអ៊ែររវាងរុស្ស៊ី និងអង្គការយោធាណាតូ ប្រសិនបើការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៊ុយក្រែន និងរុស្ស៊ី ធ្លាយដល់ប្រទេសជាសមាជិកណាតូ។ ចាប់តាំងពីរុស្ស៊ីលើកទ័ពឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ កុម្ភៈ មកនោះ គឺក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិ បានរំលងភ្នែកអំពីវិបត្តិនៅប្រទេសភូមា ដែលជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះធ្លាក់ក្នុងរបបសឹកដ៏ឃោរឃៅជាងមួយឆ្នាំមកហើយ។
ករណីសង្គ្រាមនៅអ៊ុយក្រែន បាននាំឱ្យក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាជាញឹកញាប់រហូតមានដំណោះស្រាយសម្រេចព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សទៀតផង។ តែចំពោះប្រទេសភូមាវិញ...
អាជ្ញាធរថៃដោះលែងព្រះសង្ឃ បូរ បេត វិញបន្ទាប់ពីមានអន្តរាគមន៍ពីក្រុមសិទ្ធិមនុស្សនិង UNHCR
អាជ្ញាធរថៃ បានសម្រេចដោះលែងព្រះតេជព្រះគុណ បូរ បេត ដែលសកម្មជនខាងកិច្ចការសង្គម និងបរិស្ថាន ឲ្យមានសេរីភាពវិញហើយនៅរសៀលថ្ងៃទី៣ ខែធ្នូ នេះ បន្ទាប់ពីក្រុមសិទ្ធិមនុស្សអន្តរជាតិ និងភ្នាក់ងាររបស់អង្គការ UNHCR បានអន្តរាគមន៍ទៅអាជ្ញាធរប្រទេសថៃទាន់ពេលវេលា។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ វិច្ឆិកា នេះថា ករណីរបស់អតីតព្រះសង្ឃ...
UNHCR ខកចិត្តចំពោះអាជ្ញាធរថៃ ដែលបានចាប់ជនភៀសខ្លួននយោបាយខ្មែរត្រឡប់មកកម្ពុជាវិញ
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរថៃ ដែលបានចាប់ជនភៀសខ្លួននយោបាយខ្មែរត្រឡប់ទៅកម្ពុជាវិញ។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR អះអាងថា ខ្លួនកំពុងស្វែងរកការបំភ្លឺជាបន្ទាន់ពីអាជ្ញាធរថៃ ទាក់ទងនឹងការចាប់ជនភៀសខ្លួននយោបាយខ្មែរ ហើយនិរទេសពួកគេត្រឡប់ទៅកម្ពុជាវិញ។ ជាងនេះទៅទៀត ភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះក៏កំពុងតាមដានពីជោគវាសនារបស់អ្នកទាំងនោះ ក្រោយពីត្រូវបានឃុំខ្លួនដោយអាជ្ញាធរកម្ពុជានៅពេលនេះផងដែរ។
ប្រភពដដែលអះអាងថា UNHCR កំពុងជំរុញឱ្យរដ្ឋាភិបាលថៃ បញ្ឈប់ការនិរទេសជនភៀសខ្លួនបន្តទៀត ព្រោះថាពួកគេបានគោរពតាមកាតព្វកិច្ចអន្តរជាតិយ៉ាងពេញលេញរួចទៅហើយ។ ជាងនេះទៀត UNHCR ក៏បានដាស់តឿនអាជ្ញាធរកម្ពុជាឲ្យគោរពស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ និងជាពិសេសអាចឲ្យអង្គការសិទ្ធិមនុស្សតាមដានសុវត្ថិភាពរបស់ជនភៀសខ្លួនដែលត្រូវបានចាប់បញ្ជូនទៅឃុំខ្លួននៅកម្ពុជាកាលពីពេលថ្មីៗនេះ។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បញ្ជាក់ថា ខ្លួននឹងជំរុញឱ្យប្រទេសនានារួមទាំងប្រទេសថៃ ផង បញ្ឈប់ការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅទឹកដីណាដែលជីវិត...
សង្គមស៊ីវិលទាមទារឱ្យ UNHCR បង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាពជនភៀសខ្លួនឱ្យកាន់តែខ្លាំង
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការពារសិទ្ធិមនុស្សនៅកម្ពុជា ជំរុញឱ្យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាពជនភៀសខ្លួនឱ្យកាន់តែខ្លាំងថែមទៀត ខណៈអ្នកនាំពាក្យបក្សកាន់អំណាចថាប្រទេសថៃ លែងជាទីជម្រកសុវត្ថិភាពសម្រាប់ក្រុមប្រឆាំងបន្តទៀតហើយ។
អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ វិច្ឆិកា នេះថា ប្រសិនបើឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន មិនអាចការពារសកម្មជននយោបាយ និងសកម្មជនសង្គមដែលភៀសខ្លួនរស់នៅប្រទេសជិតខាងឱ្យមានសុវត្ថិភាពត្រឹមត្រូវទេ ពួកគេនឹងត្រូវរងការចាប់ខ្លួនជាបន្តទៀត បើទោះបីជាពួកគេប្រើសិទ្ធិសេរីភាពបញ្ចេញមតិ ដើម្បីរិះគន់រដ្ឋាភិបាលកម្ពុជាស្របទៅតាមច្បាប់ដែលមានចែងក៏ដោយ។
លោកបន្តថា ដោយសារតែសកម្មជននយោបាយ និងសកម្មជនសង្គមមួយចំនួនរងការគំរាមកំហែង...