30.4 C
Phnom Penh

TAG

នាំចេញ​នាំចូល​ទំនិញ

កម្ពុជា​នាំចេញ​សម្លៀកបំពាក់​និង​គ្រឿង​បន្ទាប់បន្សំ​ទៅ​ទីផ្សារ​អន្តរជាតិ​ថយ​ចុះ​ជាង ១៧% បើ​ធៀប​រយៈពេល​៩​ខែ​ឆ្នាំ​២០២២

អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) ឲ្យ​ដឹង​ថា រយៈពេល ៩​ខែ​ឆ្នាំ​នេះ កម្ពុជា​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សរុប​ជាង ៥,៩​ពាន់​លាន​ដុល្លារ ដែល​ចំនួន​នេះ​ថយ​ចុះ​ជាង ១៧% បើ​ធៀប​នឹង​រយៈពេល ៩​ខែ​ឆ្នាំ​២០២២។ យោង​តាម​តារាង​ស្ថិតិ​នាំចេញ​ទំនិញ​របស់​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) បង្ហាញ​ថា ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៣ ការ​នាំចេញ​ទំនិញ​នៅ​ក្នុង​ជំពូក​ទំនិញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ដែល​ធ្វើ​ឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ មាន​ទឹកប្រាក់​សរុប​ជិត ៦​ពាន់​លាន​ដុល្លារ​អាមេរិក...

លោក ហ៊ុន សែន ថា​វៀតណាម​ជា​ទីផ្សារ​ដ៏​សំខាន់​ក្នុង​ការ​ទទួល​កសិផល​នាំចេញ​ពី​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ប្រទេស​វៀតណាម ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទទួល​យក​កសិផល​នាំចេញ​ពី​ប្រទេស​កម្ពុជា ដែល​បាន​រួម​ចំណែក​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន។ ការ​លើកឡើង​របស់​លោក ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយនីស្ត​វៀតណាម សមាជិកា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ អ្នកស្រី ង្វៀន ធីថាញ់ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២។ ក្នុង​ជំនួប​ទ្វេភាគី​នោះ លោក ហ៊ុន សែន បាន​លើកឡើង​ថា ការ​រីកចម្រើន​របស់​វៀតណាម បាន​រួម​ចំណែក​ជួយ​ដល់​ការ​រីកចម្រើន​របស់​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ...

ចិន​នាំ​ទំនិញ​ចូល​កម្ពុជា​កើនឡើង ខណៈ​កម្ពុជា​នាំ​ទៅ​ចិន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២២

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រយៈពេល ៦​ខែ​ក្នុង​ឆ្នាំ​២០២២ នេះ ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន បាន​ធ្លាក់​ចុះ ៩,២% ដែល​មាន​ទំហំ​ទឹកប្រាក់ ៦១១​លាន​ដុល្លារ ខណៈ​ទំនិញ​ដែល​ចិន នាំចូល​មក​កម្ពុជា បាន​កើន ២៤,២% ដែល​មាន​ទំហំ​ទឹកប្រាក់ ៥,៣៧​ពាន់​លាន​ដុល្លារ។ បើ​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​បាន​ឱ្យ​ដឹង​ថា ទំនិញ​ដែល​ចិន​នាំចូល​មក​កម្ពុជា ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ បាន​កើន ២៤,២%...

Latest news