30.7 C
Phnom Penh

TAG

បទឈប់បាញ់

ខ្លឹមសារ ៣​ចំណុច​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ

ពី​រាជធានី​ប៊ុត្រាជ័យៈ៖ មេដឹកនាំ​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​គ្នា​អនុវត្ត​បទ​ឈប់​បាញ់​ដោយ​គ្មាន​លក្ខខណ្ឌ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ម៉ាឡេស៊ី និង​សហការ​រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក និង​ចូលរួម​ដោយ​ប្រទេស​ចិន។ យោង​តាម​ការ​ចុះផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ប្រធាន​ប្ដូរ​វេន​អាស៊ាន លោក​នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ប្រកាស​នៅ​ក្រោយ​កិច្ចប្រជុំ​ថា បទ​ឈប់​បាញ់​គ្នា​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃទី​២៨ កក្កដា គឺ​នៅ​ម៉ោង ២៤:០០ ដែល​នេះ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​ដើម្បី​បន្ធូរបន្ថយ​ជម្លោះ...

កម្ពុជា-ថៃ យល់ព្រម​លើ​បទ​ឈប់​បាញ់​នៅ​ក្នុង​ជំនួប​ដែល​មាន​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ

មេដឹកនាំ​ប្រទេស​កម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​មេដឹកនាំ​ប្រទេស​ថៃឡង់ដ៍ នាយករដ្ឋមន្ត្រី​ស្តីទី លោក ភូមិថាំ វេឆៈយៈឆៃ បាន​យល់ព្រម​ជាមួយ​គ្នា​ក្នុង​ជំនួប​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​ដោយ​កម្លាំង​ប្រដាប់​អាវុធ​រវាង​គ្នា​នឹង​គ្នា នា​រាជធានី​ប៊ុត្រាជ័យៈ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ចន្ទ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​នានា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​តាម​សំណើ​ប្រធានាធិបតី​សហរដ្ឋ អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មេដឹកនាំ​ចិន និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Anwar...

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​កម្ពុជា-ថៃ​ទទួល​យក​បទ​ឈប់​បាញ់​ជាបន្ទាន់

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក António Guterres បាន​សរសេរ​លើ​បណ្ដាញ​សង្គម​អ៊ិច (X social media) នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ថៃ។ លោក​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ ព្រមព្រៀង​ទទួល​យក​នូវ​បទ​ឈប់​បាញ់​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​តាមរយៈ​ការ​ចរចា។ លោក​បញ្ជាក់​ថា លោក​នឹង​ចូលរួម​ជាមួយ​កិច្ច​ប្រឹងប្រែង​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ ប្រទេស​ថៃ បាន​បង្ក​ជម្លោះ​ប្រដាប់​អាវុធ​ដាក់​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ ដែល​ចាប់​ផ្ដើម​ឡើង​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ដែនដី​ប្រទេស​កម្ពុជា។ នៅ​យប់​ថ្ងៃទី​២៦...

Latest news

© 2021, ដេលី. All rights reserved.