29.6 C
Phnom Penh

TAG

ប្រេងសាំង

នាយករដ្ឋមន្ត្រី​ថ្មី​ថៃ​ប្រកាស​ផែនការ​ទម្លាក់​ថ្លៃ​សាំង ប្រេងឥន្ធនៈ ថ្លៃ​ភ្លើង​អគ្គិសនី

រដ្ឋាភិបាល​ថ្មី​នៃ​រាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ដោយ​មើល​ឃើញ​អំពី​ជីវភាព​របស់​ប្រជាជន​ថៃ រង​ការ​លំបាក​ដោយសារ​សេដ្ឋកិច្ច រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូវីដ​រយៈពេល ៣​ឆ្នាំ រដ្ឋាភិបាល​មាន​ផែនការ​នឹង​ធ្វើ​ការ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​នូវ​ការ​ទម្លាក់​ថ្លៃ​សាំង ថ្លៃ​ប្រេងឥន្ធនៈ​ផ្សេងៗ ហើយ​ថ្លៃ​ភ្លើង​អគ្គិសនី គឺ​ត្រូវ​ធ្វើ​ឱ្យ​បាន។ កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​រាយការណ៍​មក​ថា រដ្ឋាភិបាល​ថ្មី​របស់​រាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​លោក ស្រេតថា ថាវិស៊ីន កំពុងតែ​សិក្សា​ជាទូទៅ​ទៅ​លើ​តម្លៃ​ថាមពល​ទាំងអស់​ដែល​មាន​នៅ​លើ​ទីផ្សារ​របស់​ប្រទេស​ថៃ។ តាម​ប្រភព​ដដែល​នេះ តម្លៃ​ប្រេងសាំង និង​តម្លៃ​ភ្លើង​អគ្គិសនី រួម​ទាំង​តម្លៃ​សេវា​ដឹកជញ្ជូន​តាម​ផ្លូវ​រថភ្លើង ក៏​អាច​ទម្លាក់​ផង​ដែរ ហើយ​មុខទំនិញ​ទាំងអស់​នេះ​អាច​ត្រូវ​កាត់បន្ថយ​ជិត​ប្រាំ​បាត។ ចំពោះ​ប្រេងម៉ាស៊ូត ដែល​កសិករ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម នឹង​កំណត់​មក​ត្រឹម​ជាង...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ជា​ផែនការ​ប្រមូល​លុយ​របស់​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ត្អូញត្អែរ​ថា បោះឆ្នោត​រួច​ភ្លាម តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ភ្លែត ដែល​នេះ​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​ប្រមូល​លុយ​ត្រឡប់​មក​វិញ​ដែល​ពួកគេ​បាន​ចំណាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត និង​ការ​រៀបចំ​កីឡា​ស៊ីហ្គេម​ដែល​មិន​យក​លុយ​ពី​កីឡាករ​បរទេស​នៅ​មុន​ការ​បោះឆ្នោត​នោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ សីហា នេះ​ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក មុន​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា គឺ​នៅ​ឋិតឋេរ​ដដែល មិន​ឡើង​ថ្លៃ​នោះ​ទេ ប៉ុន្តែ​ចម្លែក​អី​តែ​ស្រុក​ខ្មែរ អី​ក៏​ចៃដន្យ​ម្ល៉េះ មុន​បោះឆ្នោត​មិន​ឡើង​ថ្លៃ​ទេ តែ​គ្រាន់តែ​បោះឆ្នោត​រួច​ភ្លាម​ស្រាប់តែ​ឡើង​ថ្លៃ​ភ្លែត​តែម្តង។ លោក...

សហភាព​សហជីព​កម្ពុជា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​បញ្ចុះ​ពន្ធ​នាំចូល​ប្រេងឥន្ធនៈ

សហភាព​សហជីព​កម្ពុជា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​បញ្ចុះ​ពន្ធ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​បញ្ចេញ​ថវិកា​ជាតិ​ដើម្បី​ធានា​នូវ​តម្លៃ​ប្រេងឥន្ធនៈ​ឱ្យ​ស្ថិត​ក្នុង​តម្លៃ​មួយ​សមរម្យ ពីព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាច្រើន​លាន​នាក់​បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​សេដ្ឋកិច្ច​គ្រួសារ។ សហភាព​សហជីព​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខ្វល់ខ្វាយ​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​កំពុងតែ​ញាំញី​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ​ទេ ខណៈ​អ្នក​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ត្រូវ​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ ប្រភព​ដដែល​អះអាង​ថា តម្លៃ​ប្រេងឥន្ធនៈ​ដែល​កំពុង​ហក់​ឡើង​ខ្ពស់​ហួសហេតុ​សព្វថ្ងៃ​នេះ​ជា​មូលហេតុ​ដ៏​ចម្បង​ដែល​នាំ​ឱ្យ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ហក់​ឡើង​ខ្ពស់ បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាច្រើន​លាន​នាក់​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ពេលនេះ​មិន​សមាមាត្រ​នឹង​ចំណូល​របស់​ពួកគេ​ដែល​ទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ សហភាព​សហជីព​កម្ពុជា បញ្ជាក់​ថា មន្ត្រី​រាជការ អាជីវករ កម្មករ អ្នក​លក់ដូរ​មិន​រៀបរយ និង​កសិករ ជាដើម សុទ្ធសឹងតែ​ជា​អ្នក​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​យក​បញ្ហា​នេះ​មក​គិត​ពិចារណា​ដើម្បី​រក​ដំណោះស្រាយ​បន្ទាន់​ជូន​ពួកគេ​ឱ្យ​បាន​ទាន់​ពេលវេលា។ ការ​អះអាង​នេះ...

ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​រថយន្តក្រុង​ដើម្បី​បន្ថយ​ការ​ចំណាយ​ប្រេងសាំង

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជំរុញ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​របស់​រដ្ឋ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ និង​ហ្គាស៍ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ឱ្យ​ច្បាស់លាស់ និង​បង្កើន​ចំនួន​រថយន្ត​ឱ្យ​ច្រើន ដើម្បី​បង្ក​ភាព​ងាយស្រួល​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្តក្រុង ខណៈ​ប្រេងសាំង​កំពុង​ឡើង​ថ្លៃ។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពលរដ្ឋ​គួរតែ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​របស់​រដ្ឋ​វិញ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​សាំង និង​ហ្គាស៍​ប្រចាំ​ថ្ងៃ។ លោក​ចង់​ឱ្យ​ពលរដ្ឋ​ចូលរួម​កាត់បន្ថយ​ការ​ប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន ហើយ​ប្ដូរ​មក​ជិះ​កង់ ឬ​ដើរ​ថ្មើរ​ជើង​វិញ។ លោក​បន្ថែម​ថា លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ឱ្យ​ច្បាស់លាស់ និង​បង្កើន​ចំនួន​រថយន្ត​ឱ្យ​ច្រើន​ថែម​ទៀត ដើម្បី​បង្ក​ភាព​ងាយស្រួល​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្តក្រុង​វិញ។ លោក វន់ ពៅ...

ពលរដ្ឋ​បារម្ភ​អំពី​តម្លៃ​ប្រេងសាំង​ឡើង​ថ្លៃ​ខណៈ​រដ្ឋាភិបាល​បន្ទោស​ថា​មកពី​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន

ពលរដ្ឋ​បង្ហាញ​ក្ដី​បារម្ភ​អំពី​តម្លៃ​ប្រេងសាំង​ហក់​ឡើង ៥០០​រៀល​បន្ថែម​ទៀត​ក្នុង​មួយ​លីត្រ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អះអាង​ថា ការ​ឡើង​ថ្លៃ​នេះ​បណ្ដាល​មកពី​វិបត្តិ​នៃ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​បាន​ហក់​ឡើង​ចំនួន ៥៣០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​សាំង​ស៊ូពែ​ហក់​ឡើង​ដល់ ៥៨៥០​រៀល​ក្នុង​មួយ​លីត្រ។ តម្លៃ​ប្រេងឥន្ធនៈ​ចាប់ផ្ដើម​ហក់​ឡើង​ចាប់ពី​ថ្ងៃ​នេះ ខណៈ​កាលពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥...

លោក ហ៊ុន សែន ថា​កម្ពុជា​និង​ពិភពលោក​កំពុង​រង​ផល​ប៉ះពាល់​ពី​ប្រេងសាំង​ឡើងថ្លៃ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា និង​ពិភពលោក​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ឡើងថ្លៃ​ប្រេងសាំង ដែល​អាច​បណ្ដាល​មកពី​សង្គ្រាម​នៅ​រុស្ស៊ី និង​អ៊ុយក្រែន។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ភ្នំពេញ-កំពត នា​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ថា​ការ​ឡើងថ្លៃ​ប្រេងសាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ជា​ការ​ដាក់​បន្ទុក​មួយ​ទៀត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ពិភពលោក​ទាំងមូល​បន្ទាប់ពី​វិបត្តិ​កូវីដ-១៩ នោះ។ លោក​បន្ត​ថា ផល​ប៉ះពាល់​នៃ​ប្រេង​ឡើងថ្លៃ​អាច​បណ្ដាល​មកពី​សង្គ្រាម​រុស្ស៊ី​ជាមួយ​អ៊ុយក្រែន ខណៈ​រុស្ស៊ី​ដែល​ជា​អ្នក​ផលិត​ប្រេង​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក​ផង​ដែរ​នោះ។ លោក​អះអាង​ថា សេដ្ឋកិច្ច​កំពុង​រង​ផល​ប៉ះពាល់​ដល់​ដោយសារ​ការ​ឆ្លង​រីក​រាលដាល​កូវីដ-១៩ បំប្លែង​ខ្លួន​អូមីក្រុង...

Latest news