28 C
Phnom Penh

TAG

ពន្ធចំណេញមូលធន

អគ្គនាយក​ពន្ធដារ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​មិន​បង់​ពន្ធ​អចលនទ្រព្យ​និង​ដីធ្លី​មិន​ប្រើប្រាស់

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល ព្រមាន​ថា​ចាប់ពី​ឆ្នាំ​២០២៤ តទៅ ម្ចាស់​អចលនទ្រព្យ​ដែល​មិន​ទាន់​បំពេញ​កាតព្វកិច្ច​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​ដែល​មិន​បាន​ប្រើប្រាស់​ឱ្យ​បាន​ទាន់​ពេល​ទេ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​អនុវត្ត​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​ជា​កំហិត ខណៈ​ពេលវេលា​កំណត់​នៅ​សល់​ត្រឹមតែ ៦០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ លោក គង់ វិបុល បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​លើកលែង​ទណ្ឌកម្ម​រដ្ឋបាល ពន្ធ​បន្ថែម និង​ការប្រាក់​ចំពោះ​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​ដែល​មិន​បាន​ប្រើប្រាស់​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ទទួល​បាន​ការ​លើកលែង​ទណ្ឌកម្ម​រដ្ឋបាល ពន្ធ​បន្ថែម និង​ការប្រាក់​ចំពោះ​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​ដែល​មិន​បាន​ប្រើប្រាស់ ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ត្រូវ​រួសរាន់​មក​ចុះបញ្ជី ឬ​ធ្វើ​បច្ចុប្បន្នភាព​ប្រកាស...

អ្នក​ឃ្លាំមើល​ជំរុញ​រដ្ឋសភា​កោះហៅ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ទៅ​សួរ​និង​បំភ្លឺ​អំពី​រឿង​ដំឡើង​ពន្ធ

អ្នក​ឃ្លាំមើល ទាមទារ​រដ្ឋសភា​ឲ្យ​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅ​សួរ​ដេញដោល ដើម្បី​ឲ្យ​បំភ្លឺ​រឿង​ដំឡើង​ពន្ធ ខណៈ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ធ្លាក់​ចុះ​បន្តបន្ទាប់។ ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្បាល​ធំ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុង​ចាត់​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល និង​ដំឡើង​ពន្ធ​ផ្សេងៗ​យ៉ាង​ប្រញាប់ប្រញាល់ ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ និង​វិស័យ​ឯកជន​មួយ​ចំនួន ខណៈ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ដោយ​ពលរដ្ឋ​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ និង​ជំពាក់​បំណុល​ធនាគារ ជាដើម។ អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា តំណាងរាស្ត្រ​គួរតែ​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៅ​សួរ​ចម្លើយ និង​បំភ្លឺ​អំពី​ការ​ដំឡើង​ពន្ធ​លើ​រាស្ត្រ។ ចំណែក​លោក ប៉ា...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ត្រួតពិនិត្យ​វិធានការ​រឹតត្បិត​ការ​ប្រមូល​ពន្ធ​ឡើងវិញ​ជា​បន្ទាន់

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ក្តាប់​អំណាច​ពី​លើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ត្រួតពិនិត្យ​ការ​រឹតត្បិត​វិធានការ​ប្រមូល​ពន្ធ​ឡើងវិញ​ជាបន្ទាន់ បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​សឹង​មួយ​នគរ​ក្រោយពី​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ដាក់​ចេញ​នូវ​ផែនការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​នៅ​ពេលនេះ។ លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ដែល​ស្ថិត​ក្រោម​អំណាច​បញ្ជា​របស់​ខ្លួន ពិនិត្យ​លើ​ការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​ជាបន្ទាន់ ដើម្បី​តម្រង់​ទិស​ឡើងវិញ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ ព្រោះ​ថា​ការ​អនុវត្ត​ផែនការ​រឹត​បន្តឹង​នៃ​ការ​ប្រមូល​ពន្ធ​នៅ​ពេលនេះ គឺ​នៅ​មិន​ទាន់​ដល់​ពេលវេលា​នៅឡើយ​ទេ។ លោក ហ៊ុន សែន លើក​ឡើង​ជា​សំណួរ​ទៅ​កាន់​មន្ត្រី​ក្រោម​អំណាច​របស់​ខ្លួន​ថា ហេតុ​អ្វី​ធ្វើ​ឱ្យ​បញ្ហា​ប្រមូល​ពន្ធ​ផ្ទុះឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​បែប​នេះ​ទៅវិញ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ទើប​នឹង​ដំណើរការ​បាន​ជាង​ប្រមាណ​ជា ១​ខែ​នោះ? ជាង​នេះ​ទៅ​ទៀត សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​កំពុង​ធ្លាក់​ចុះ​ផង​ដែរ ខណៈ​ប្រទេស​ជិតខាង​គេ​បែរ​ជា​កំពុងតែ​បន្ធូរបន្ថយ​បំណុល​របស់​ពលរដ្ឋ​ទៅវិញ។ ការ​ចេញ​បទបញ្ជា​នេះ...

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ទាមទារ​ឱ្យ​អគ្គនាយក​ពន្ធដារ​ពន្យល់​ឱ្យ​ច្បាស់​អំពី​ពន្ធ​ចំណេញ​មូលធន​ដែល​គ្រោង​ប្រមូល​នៅ​ឆ្នាំ​២០២៤

អ្នកជំនាញ​ផ្នែក​ច្បាប់​កម្ពុជា ទាមទារ​ឱ្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ពន្យល់​ឱ្យ​បាន​ច្បាស់​ជុំវិញ​គម្រោង​អនុវត្ត​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន​នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ ដោយសារ​តែ​ការ​បកស្រាយ​របស់​លោក គង់ វិបុល លើ​ករណី​នេះ​មិន​ដាច់ស្រេច ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅតែ​មាន​ចម្ងល់។ លោក​មេធាវី ផែង ហេង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដោយ​ដកស្រង់​ចម្ងល់​របស់​ពលរដ្ឋ​ដែល​ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​លោក គង់ វិបុល ជុំវិញ​ការ​អនុវត្ត​ពន្ធ​មូលធន​ដែល​យក​គំរូ​តាម​ប្រទេស​បារាំង និង​ប្រទេស​អូស្ត្រាលី ដែល​ត្រូវ​កំណត់​ត្រឹមតែ ២០% នៃ​ប្រាក់​ចំណេញ​ពី​ការ​លក់​អចលនទ្រព្យ​របស់​ពលរដ្ឋ​ខ្មែរ។ លោក ផែង...

Latest news