33 C
Phnom Penh

TAG

ពុង ឃាវសែ

បទ​យកការណ៍៖ តើ​ឧកញ៉ា ពុង ឃាវសែ ជាប់​ពាក់ព័ន្ធ​អ្វី​ខ្លះ​ក្នុង​ការ​លក់​ដី​កោះ​នរា?

ក្រុមហ៊ុន Overseas Cambodian Investment Corporation អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​អ្នក​ឧកញ៉ា ពុង ឃាវសែ ដែល​ជា​ឈ្មួញ​ឈរ​ឈ្មោះ​រកស៊ី​ឲ្យ​គ្រួសារ​ត្រកូល «ហ៊ុន» គ្រប់​វិស័យ ដូចជា​ធនាគារ អចលនទ្រព្យ សមាគម​អ្នក​សាងសង់​កម្ពុជា និង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត បាន​លក់​ដី​ទំហំ ៣,៥​ហិកតារ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​កោះនរា ឱ្យ​ទៅ​ក្រុមហ៊ុន​អចលនទ្រព្យ​សិង្ហបុរី ឈ្មោះ AKRAM Development Co.,...

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​ស្នើ​រដ្ឋសភា​អន្តរាគមន៍​ជួយ​ដោះស្រាយ​សំណង​សមរម្យ

ពលរដ្ឋ​មកពី​ឃុំ​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដែល​រង​ផល​ប៉ះពាល់​ដីធ្លី​ដោយ​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី (OCIC) បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​មួយ​នេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​សំណង​ដីធ្លី​សមរម្យ​ដល់​ពួកគេ។ ប្រជាពលរដ្ឋ​ប្រហែល ១០០​នាក់​មកពី​ឃុំ​ចំនួន​៤ នៅ​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ បាន​នាំគ្នា​មក​ប្រមូល​ផ្ដុំ​នៅ​មុខ​រដ្ឋសភា រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ឱ្យ​ស្ថាប័ន​នេះ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​ដីធ្លី​ពួកគេ។ ក្នុង​ខ្លឹមសារ​ញត្តិ​ដែល​ប្រជាពលរដ្ឋ​មកពី​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដាក់​ទៅ​រដ្ឋសភា នា​ថ្ងៃ​សុក្រ ទី​១៧ ធ្នូ នេះ បាន​ឱ្យ​ដឹង​ថា តម្លៃ​ដី​ដែល​តំណាង​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន និង​សមត្ថកិច្ច​កំណត់​ក្នុង ១​ម៉ែត្រ​ការ៉េ​តម្លៃ ៨​ដុល្លារ​នេះ...

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​គ្រឿងចក្រ​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់ និង​ប្រជា​ការពារ​រាប់​រយ​នាក់ ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូស​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ក្នុង​ខណ្ឌ​ជ្រោយចង្វារ ជាប់​ច្រាំងទន្លេ​ខាងកើត​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន។ ពលរដ្ឋ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា សមត្ថកិច្ច​បាន​ចុះ​បិទ​ផ្លូវ និង​វាយកម្ទេច​ភោជនីយដ្ឋាន​ឈ្មោះ​ដី​មាស ទំហំ​ជិត ២​ហិកតារ ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បំណង​យក​ដី​ប្រគល់​ជូន​ក្រុមហ៊ុន OCIC...

ពលរដ្ឋ​ជាង​៦០​គ្រួសារ​ត្រៀម​តវ៉ា​ទាមទារ​ដោះស្រាយ​ទំនាស់​ដីស្រែ​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា ពុង ឃាវសែ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ខេត្ត​កណ្តាល កំពុង​ប្រមូល​គ្នា​ចេញ​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​អ្នកភូមិ​ជាង ៦០​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​វាល​យន្តហោះ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ដែល​បាន​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ពួក​គាត់។ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​បោះតង់​សង់​ខ្ទម​នៅ​តំបន់​ដី​មាន​ជម្លោះ​នៅ​ភូមិ​អំពៅព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល និង​ខ្លះ​ទៀត​នៅ​តាម​ដង​ផ្លូវ ដើម្បី​តៀម​តវ៉ា​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​សម្រាប់​គ្រួសារ​ពួកគាត់។តំណាង​ពលរដ្ឋ​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​អ្នក​ភូមិ​នាំគ្នា​ធ្វើ​បែប​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ មិន​អើពើ​រក​ដំណោះស្រាយ​ចំពោះ​ទុក្ខ​កង្វល់​រួម​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ។តំណាង​ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ដីស្រែ​ចម្ការ​ទាំងនោះ​ជា​ដី​កេរ​ដូនតា​របស់​ពួកគាត់ ដែល​បាន​អាស្រ័យផល​ជាង ៤០ឆ្នាំ​មក​ហើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​ក្រុមហ៊ុន​ហាមឃាត់ និង​រារាំង​មិន​ឱ្យ​ពួកគាត់​ចូល​ទៅ​ធ្វើ​ស្រែ​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​លើ​ដី​នៅ​តំបន់​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ។រីឯ​ការ​ហាមឃាត់​នេះ គឺ​ខាង​ភាគី​ក្រុមហ៊ុន​មិនទាន់​មាន​គោលការណ៍​ច្បាស់លាស់​ផ្តល់​សំណង​សមរម្យ​ដល់​អ្នកភូមិ​នៅឡើយ​ទេ។អ្នកភូមិ​អំពៅព្រៃ បាន​ស្រែក​ទាមទារ​យុត្តិធម៌​ជាង...

Latest news