33.8 C
Phnom Penh

TAG

ពេជ ចន្ទមុនី

កាកបាទ​ក្រហម​អន្តរជាតិ​អះអាង​ថា​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ដែល​ស្ថិត​ក្នុង​កន្លែង​ឃុំឃាំង​របស់​ថៃ មាន​សុខភាព​ល្អ

កាកបាទក្រហមអន្តរជាតិ អះអាងអំពីសុខភាពទាហានខ្មែរក្នុងកន្លែងឃុំឃាំងនៃទាហានថៃ តំណាង​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ហៅ​កាត់​ថា ICRC បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ក្រោយពី​បាន​ដោះដូរ​សារ​សំបុត្រ​ជា​លើក​ទី​២ ជាមួយ​ក្រុម​គ្រួសារ​ទាហាន​ទាំងអស់​ថា ស្ថានភាព​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ ដែល​ទាហាន​ថៃ បាន​ចាប់​ខ្លួន​ក្រោយ​មាន​បទ​ឈប់​បាញ់​គ្នា មាន​សុខភាព​ល្អ​ទាំងអស់។ ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​លោកស្រី ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១៣ ខែ​តុលា លោក Jurg Montani ប្រធាន​ប្រតិភូ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ICRC បាន​ឲ្យ​ដឹង​ថា...

តើ​កាកបាទក្រហម​កម្ពុជា​ទទួល​អំណោយ​សប្បុរស​ដោយ​កុសលកម្ម ឬ​អកុសលកម្មបថ?

នៅ​ក្នុង​រាជាណាចក្រ​អច្ឆរិយ​ខ្មែរ មាន​បនល្បែង​ស៊ីសង កាស៊ីណូ ដែល​ភាសា​អ៊ីតាលី​ប្រែ​ថា កូន​ផ្ទះ​តូចៗ​តាម​ស្រុកស្រែ ចំនួន​ជិត ១៥០ ទីប្រជុំជន​លេង​ល្បែង​ស៊ីសង មក​ទល់​ខែ​មីនា ឆ្នាំ​២០២៥។ ក្នុង​ចំនួន​នេះ ប្រមាណ ១០០​កាស៊ីណូ សង់​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ ៤៨​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​មួយ​ចំនួន​សេសសល់ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​យៀកណាម។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​កងកម្លាំង​សន្តិសុខ​សាធារណៈ​អាមេរិកាំង​នៃ​ក្រសួង​យុត្តិធម៌ តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកទោស​ទាក់ទង​នឹង​ល្បែង​ស៊ីសង គេ​រក​ឃើញ​ថា ទីណា​មាន​កាស៊ីណូ​បើក​ល្បែង​ស៊ីសង​ក្នុង​រយៈពេល​បី​ឆ្នាំ បរិមាណ​ឧក្រិដ្ឋកម្ម​កើន​ឡើង​ពីរ​ទៅ​បី​ដង​នៅ​ទីនោះ។ ជំទាវ ប៊ុន រ៉ានី ភរិយា​លោក...

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បដិសេធ​ថា​ភរិយា​លោក ហ៊ុន ម៉ាណែត មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​របស់​លោក គុយ វ៉ាត

ក្រុម​អ្នក​នាំពាក្យ​រដ្ឋាភិបាល បដិសេធ​ថា អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មូលនិធិ CIC Partner និង​អំពើ​ឆបោក​របស់​លោក គុយ វ៉ាត ដែល​ទើប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ឡើយ។ ក្រុម​អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​ចេញ​លិខិត​បដិសេធ​នៅ​ថ្ងៃទី​២៨ សីហា នេះ​ក្នុង​ការ​ច្រានចោល និង​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​របស់​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ដែល​ថា​អ្នកស្រី ពេជ...

អ្នកវិភាគ​ថា​ភរិយា​លោក ហ៊ុន ម៉ាណែត មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឆបោក​របស់​លោក គុយ វ៉ាត ដែល​ត្រូវតែ​ស៊ើបអង្កេត

អ្នកវិភាគ​លើកឡើង​ថា ការ​ចាប់​ខ្លួន​ម្ចាស់​ហាង​កាហ្វេ​ផាក (Park Café) លោក គុយ វ៉ាត ចំ​ពេល​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​បញ្ហា​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ពេលនេះ ដោយ​មិន​ស៊ើបអង្កេត​លើ​អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត គឺជា​ចេតនា​បង្វែរ​សាច់រឿង​ពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦...

មន្ត្រី​គយ​ទម្លាយ​ថា​លោក គុណ ញឹម សូកប៉ាន់​ភរិយា​លោក ហ៊ុន ម៉ាណែត សុំ​ពន្យារ​ពេល​កាន់​តំណែង​៣​ឆ្នាំ​ទៀត

មន្ត្រី​អគ្គនាយកដ្ឋាន​គយ​ជាច្រើន​នាក់​បាន​ទម្លាយ​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​សូកប៉ាន់​អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​របស់​លោក ហ៊ុន ម៉ាណែត សុំ​ពន្យារ​ពេល​ចូល​និវត្តន៍​ដល់​ឆ្នាំ​២០២៨ បន្ទាប់ពី​លោក​ត្រូវ​បាន​លោក ហ៊ុន សែន កំណត់​ឱ្យ​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​គយ​ផ្សេង​ទៀត​ក៏​បាន​ស្នើសុំ​ពន្យារ​ពេល​ចូល​និវត្តន៍​នេះ​ដែរ តែ​ធ្វើ​ឡើង​តាមរយៈ​លោក គុណ ញឹម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​មេ​គយ​កម្ពុជា​រូប​នេះ​អាច​ប្រមូល​លុយ​បាន​ប្រមាណ​ជា ៥០​លាន​ដុល្លារ​អាមេរិក​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ មន្ត្រី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ...

Latest news

© 2021, ដេលី. All rights reserved.