26.6 C
Phnom Penh

TAG

ម៉ែន ណាត

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​គ្មាន​គម្រោង​លក់​អាកាសយានដ្ឋាន​អន្តរជាតិ​ចាស់​ឱ្យ​ឯកជន​ទេ

លោក ហ៊ុន ម៉ាណែត ដែល​បន្ត​តំណែង​ពី​ឪពុក អះអាង​ថា រាជរដ្ឋាភិបាល​មិន​មាន​គម្រោង​លក់​ដី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឱ្យ​ទៅ​វិស័យ​ឯកជន​ដូច​មាន​ការ​លើកឡើង​ពី​សាធារណមតិ​មួយ​ចំនួន​នោះ​ឡើយ គឺ​ត្រូវ​រក្សា​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ​ដដែល។ កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៨០ នៃ​ថ្ងៃកំណើត​នគរបាល​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា ដី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​ប្រគល់​ទៅ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ជា​អ្នក​គ្រប់គ្រង និង​ឱ្យ​សមត្ថកិច្ច​ជួយ​ថែរក្សា​ទ្រព្យសម្បត្តិ​នានា​របស់​អាកាសយានដ្ឋាន​នេះ​ផង​ដែរ។ លោក ហ៊ុន ម៉ាណែត...

លោក ហ៊ុន ម៉ាណែត អួត​ពី​កងកម្លាំង​នគរបាល​ជាតិ​ជួយ​ទប់ស្កាត់​ការ​វិលត្រឡប់​នៃ​របប​ប្រល័យ​ពូជសាសន៍

នាយករដ្ឋមន្ត្រី​ត​ពូជ​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ កងកម្លាំង​នគរបាល​ជាតិ​បាន​សម្រេច​នូវ​ស្នាដៃ​ជាច្រើន​ក្នុង​ការ​ជួយ​រដ្ឋាភិបាល ជាពិសេស​ការ​ជួយ​ទប់ស្កាត់​ការ​វិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យ​ពូជសាសន៍។ លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​ក្នុង​ទិវា​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ នៃ​ថ្ងៃកំណើត​នគរបាល​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​៥ ឧសភា ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ ឧសភា នេះ​ថា ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ កងកម្លាំង​នគរបាល​ជាតិ​ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​វិញ ដើម្បី​រក្សា​សន្តិសុខ​សាធារណៈ​បន្ទាប់ពី​ប្រទេស​ជាតិ​ត្រូវ​បាន​សង្គ្រោះ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ កូនប្រុស​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​លើកឡើង​ថា...

អ្នក​ឃ្លាំមើល​គាំទ្រ​ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន ថា​ជា​ទង្វើ​ស្រប​ច្បាប់​ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ផ្ដាច់ការ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​នឹង​របប​ដឹកនាំ​ត្រកូល​ហ៊ុន គឺជា​ទង្វើ​ស្រប​ច្បាប់​ដែល​ជនរងគ្រោះ​ត្រូវតែ​ធ្វើ ដើម្បី​ប្រឆាំង​របប​ដឹកនាំ​របស់​ក្រុម​ឧទ្ទាម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥ ខែ​ឧសភា ថា ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន គឺជា​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ឈឺចាប់​របស់​ជនរងគ្រោះ​ដែល​រង​នូវ​ការ​ជិះជាន់​ពី​របប​គ្រួសារ​ផ្ដាច់ការ​និយម​សព្វថ្ងៃ​នេះ។ លោក​បន្ត​ថា ជនរងគ្រោះ​ដែល​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន មិន​ប្រាកដ​ថា​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ឡើយ ប៉ុន្តែ​ក៏​អាច​ជា​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ ព្រោះ​អំពើ​អយុត្តិធម៌​នៃ​របប​ដឹកនាំ​មួយ​នេះ...

អ្នក​ឃ្លាំមើល​សង្គម៖ កម្ពុជា​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដែល​ជា​សកម្មជន​បរិស្ថាន អ្នកវិភាគ​ឯករាជ្យ និង​អ្នក​នយោបាយ ជាដើម បន្ទាប់ពី​កូនប្រុស​លោក លិម គិមយ៉ា កំពុង​ស្វះស្វែងរក​យុត្តិធម៌​ជូន​ឪពុក​របស់​ខ្លួន​គ្រប់​ទីកន្លែង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ឧសភា នេះ​ថា ការ​ស្វះស្វែងរក​យុត្តិធម៌​ឱ្យ​លោក លិម...

អ្នក​ឃ្លាំមើល​ថា​ភាគី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​អានសេះ​ដោយ​ឯកតោ​ភាគី គឺ​បង្ហាញ​ពី​កម្សោយ​នៃ​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​បិទ​ច្រក​ទ្វារ​អានសេះ ពី​សំណាក់​ភាគី​ថៃ ដោយ​ឯកតោ​ភាគី គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​កម្សោយ​នៃ​ការ​ដឹកនាំ​នយោបាយ​ត្រកូល​ហ៊ុន ដែល​យកចិត្ត​ត្រកូល ស៊ីណាវ៉ាត់ ជួយ​ការពារ​អំណាច​ខ្លួនឯង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ឧសភា នេះ​ថា ភស្តុតាង​ជាក់ស្តែង​ដែល​ថា​ត្រកូល​ហ៊ុន​យកចិត្ត​ត្រកូល​ស៊ីណាវ៉ាត់ គឺ​នៅ​ត្រង់​ថា ពេល​ដែល​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន សែន លើក​យក​បញ្ហា​អធិបតេយ្យ​ជាតិ​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ស្នើ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន លើក​យក​បញ្ហា​អធិបតេយ្យ​ជាតិ​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​ខួប​អនុស្សាវរីយ៍​បង្រួបបង្រួម​ជាតិ​របស់​វៀតណាម នៅ​ថ្ងៃទី​៣០ ខែ​មេសា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ក្នុង​ប្រទេស​ន័រវែស លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន គួរតែ​មាន​ភាព​ក្លាហាន​បញ្ជាក់​ជំហរ​ទៅ​កាន់​មេដឹកនាំ​វៀតណាម...

លោក ហ៊ុន សែន អះអាង​ថា​ពលរដ្ឋ​ខ្មែរ​មិន​ខ្វល់​ពី​រឿង​អាមេរិក​ដំឡើង​ពន្ធ​លើ​កម្ពុជា​នោះ​ទេ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ថា ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ បាន​ស្តែង​ឱ្យ​ឃើញ​ថា​ពួកគេ​មិន​បាន​ខ្វល់​ពី​រឿង​អាមេរិក​ដំឡើង​ពន្ធ​លើ​កម្ពុជា​ឡើយ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចាត់ទុក​សម្ដី​លោក ហ៊ុន សែន ថា​ជា​ចេតនា​បំភាន់​ការពិត។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា មាន​កត្តា​សំខាន់​ចំនួន​៤ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​មាន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កន្លង​ទៅ ក្នុង​នោះ​រួម​មាន កត្តា​សុខ​សន្តិភាព កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​បាន​ល្អ កត្តា​មធ្យោបាយ​ធ្វើ​ដំណើរ...

ពន្ធ​អាហរ័ណ-នីហរ័ណ​អាមេរិក​លើ​ប្រទេស​ជុំវិញ​ពិភពលោក កំពុង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិតកម្ម​វិលមុខ

រឿង​ដំឡើង​ពន្ធ មិន​ដំឡើង​ពន្ធ ពន្យារ​ពេល​ដំឡើង​ពន្ធ​ទំនិញ​នាំចូល-នាំចេញ ហៅថា អាហរ័ណ-នីហរ័ណ​ដោយ​រដ្ឋការ​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើ​ឲ្យ​អ្នកវិភាគ​សេដ្ឋកិច្ច អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ផលិតកម្ម ម្ចាស់​ហាង​ទំនិញ​លក់ដុំ-លក់រាយ កសិករ​ទីផ្សារ​សន្និធិ ឬ​ផ្សារ​ហ៊ុន និង​ផ្សារ​ឥណទេយ្យ​ប័ណ្ណ​ស្ទើរតែ​ទូទាំង​សកលលោក ជ្រួលច្របល់ វិលមុខ ហើយ​អធិប្បាយ​ខុសៗ​គ្នា។ រឿង​ពន្ធ​លើ​ប្រទេស​កម្ពុជា ក៏​វិលមុខ​ដែរ។ អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រាជរដ្ឋាភិបាល​គួរតែ​ដឹង​អំពី​បំណង​របស់​សហរដ្ឋ​អាមេរិក ដែល​មិនមែន​ត្រឹមតែ​ភាព​ស្មើ​គ្នា​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ជុំវិញ​ការ​កំណត់​ពន្ធ​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា​នោះ​ទេ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន...

អ្នក​ឃ្លាំមើល៖ ការ​ប្រព្រឹត្ត​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន បង្ហាញ​ឱ្យ​ឃើញ​ពី​កម្សោយ​កម្លាំង​ការពារ​ជាតិ​ខ្មែរ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ប្រព្រឹត្ត​ខុស​វិន័យ​កម្លាំង​ប្រដាប់​អាវុធ​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន ជា​សញ្ញា​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្សោយ​កម្លាំង​ការពារ​ជាតិ​ខ្មែរ និង​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្រិត​ទាប​នៃ​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​ការពារ​ទឹកដី​របស់​កម្ពុជា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មេសា នេះ​ថា បើ​ពិនិត្យ​លើ​រូបសម្បត្តិ​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន នេះ ដោយ​ប្រៀបធៀប​ជាមួយ​នឹង​តួនាទី​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​គេ គឺ​មិន​សក្ដិសម​ទាល់តែសោះ ព្រោះ​បុគ្គល​រូប​នេះ​នៅ​ក្មេង​ល្ហក់ តែ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្ដមសេនីយ៍ត្រី​ផ្កាយ​១...

អ្នក​ឃ្លាំមើល​សង្គម​ស្នើ​ឱ្យ​លោក ហ៊ុន សែន ឈប់​ប្រកាន់​អត្តចរិត​ជា​ជនពាល ព្រោះ​ចាស់​ហើយ

អ្នក​ឃ្លាំមើល​សង្គម ស្នើ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឈប់​ប្រកាន់​អត្តចរិត​ជា​ជនពាល ដោយ​ងាក​មក​ធ្វើ​អំពើ​ល្អ​ដើម្បី​ជា​គំរូ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ដើម្បី​អាច​ជួយ​ឱ្យ​គាត់​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​ពលរដ្ឋ ក្រោយ​ពេល​ដែល​គាត់​លាចាក​លោក​នេះ​ទៅ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ មេសា នេះ​ថា ក្នុង​នាម​លោក ហ៊ុន សែន ជា​មេដឹកនាំ​ជាតិ​មួយ មិន​ត្រូវ​ប្រើ​សម្ដី​បែប​មេ​ក្រុម...

Latest news

© 2021, ដេលី. All rights reserved.