28.4 C
Phnom Penh

TAG

វេណេហ្ស៊ុយអេឡា

អាមេរិក​សម្រេច​លើក​ទណ្ឌកម្ម​ដោយ​ស្នើ​ទិញ​ប្រេង​ពី​វេណេហ្ស៊ុយអេឡា ខណៈ​រក​វិធី​ព្យួរ​ការ​នាំ​ប្រេង​និង​ឧស្ម័ន​ពី​រុស្ស៊ី

មន្ត្រី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មួយ​រូប បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែ​មីនា ថា គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ការ៉ាកាស នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​របស់​លោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បី​សិក្សា​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស ថា​តើ​យល់​ឃើញ​ដូចម្ដេច ប្រសិនបើ​អាមេរិក​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ ដោយ​ការ​ស្នើ​ទិញ​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​នេះ​ឡើងវិញ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​និយាយ​ថា ខ្លួន​គេ​ក៏​បាន​ជួប​ផង​ដែរ​ជាមួយ​គណៈប្រតិភូ​អាមេរិក​ដែល​មក​កាន់​រដ្ឋធានី​ការ៉ាកាស ហើយ​បាន​ពិភាក្សា​អំពី​ជំហរ​របស់​អាមេរិក​ដែល​បាន​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ម៉ាឌូរ៉ូ ដោយ​ក្រុម​ប្រឆាំង​សម្ដែង​ការ​យល់ព្រម​ដោយ​ប្រុងប្រយ័ត្ន។ តែ​បែប​នេះ...

មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា​ប្រកាស​ដឹកនាំ​បាតុកម្ម​ដាក់​គំនាប​លោក ម៉ាឌូរ៉ូ វិល​មក​រក​តុ​ចរចា

មេ​បក្ស​ប្រឆាំង Juan Guaido បាន​អំពាវនាវ​ឱ្យ​ប្រជាជន​វេណេហ្ស៊ុយអេឡា ចេញ​ទៅ​ប្រមូល​ផ្តុំ​គ្នា​តាម​ដង​ផ្លូវ​នានា​នៅ​រដ្ឋធានី Caracas នា​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ដើម្បី​ធ្វើ​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ប្រធានាធិបតី លោក Nicolas Maduro ដែល​ជា​ការ​ដាក់​គំនាប​លើ​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ​ឱ្យ​វិល​ទៅ​រក​តុ​ចរចា​វិញ បើ​ពុំនោះទេ ប្រទេស​នឹង​ធ្លាក់​ក្នុង​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​កាន់តែ​ធ្ងន់​ថែម​ទៀត។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែ​មករា នេះ។ លោក Juan Guaido បាន​ចេញ​សេចក្តី​អំពាវនាវ​នេះ...

វេណេហ្ស៊ុយអេឡា ចាប់ផ្ដើម​ដំណើរការ​ផ្សះផ្សា​នយោបាយ​ក្រោម​ទណ្ឌកម្ម​អាមេរិក​និង​សម្ពន្ធមិត្ត

ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក Nicolas Maduro ប្រកាស​ថា​កិច្ចសន្ទនា​ជាមួយ​បក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក Juan Guaido បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដែល​ឈាន​ទៅដល់​ការ​បើក​កិច្ច​ចរចា​ដោយ​ផ្ទាល់​នៅ​ពេល​ខាងមុខ​នេះ។ គេហទំព័រ​នៃ​សារព័ត៌មាន​រុស្ស៊ី Sputnik បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែ​សីហា ថា រដ្ឋាភិបាល​លោក Nicolas Maduro បាន​ទាក់ទង​ទៅកាន់​លោក Juan Guaido ដើម្បីឲ្យ​យល់​ចិត្ត​គ្នា​ជា​មុន​សិន មុន​នឹង​ការ​ការចរចា​ចាប់ផ្ដើម។ លោក Maduro បាន​លើកឡើង​ទៀត​ថា...

Latest news