26.6 C
Phnom Penh

TAG

វ៉ន ចាន់ឡូត

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ ស្មើ​នឹង​បង្កើត​ច្បាប់​រំលាយ​ជាតិ​សាសន៍​ខ្លួនឯង

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​កម្ពុជា​បង្កើត​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ​មែន​នោះ គឺ​មាន​ន័យ​ស្មើ​នឹង​បង្កើត​ច្បាប់​រំលាយ​ជាតិ​សាសន៍​ខ្លួនឯង​ដូច្នោះ​ដែរ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មិថុនា ថា ការ​ព្រមាន​ដក​សញ្ជាតិ​ខ្មែរ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​មិន​អាច​ធ្វើ​កើត​ទេ បើ​អ្នក​ទាំងនោះ​មាន​កំណើត​ជា​ជនជាតិ​ខ្មែរ លើកលែងតែ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​មធ្យោបាយ​ផ្សេងៗ​ប៉ុណ្ណោះ។ លោក វ៉ន ចាន់ឡូត អះអាង​ថា ជនជាតិ​ខ្មែរ​មាន​សញ្ជាតិ​ខ្មែរ ខុស​ពី​ជនបរទេស​មាន​សញ្ជាតិ​ខ្មែរ ព្រោះ​ជនជាតិ​ខ្មែរ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ទឹកដី​កំណើត ភាសា វប្បធម៌...

អ្នក​ឃ្លាំមើល​ពន្យល់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តឹង​ថៃ លើ​ករណី​ជម្លោះ​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ​រួចរាល់​ហើយ

អ្នក​ឃ្លាំមើល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្តឹង​ថៃ លើ​ករណី​ជម្លោះ​ព្រំដែន​នៅ​តំបន់​មុំ​បី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ទៅ​តុលាការ​អន្តរជាតិ (ICJ) រួចរាល់​ហើយ​បន្ទាប់ពី​ការ​ដាក់​ពាក្យ​ស្នើសុំ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ធ្វើការ​វិនិច្ឆ័យ​វិវាទ​រវាង​កម្ពុជា-ថៃ នា​ពេលនេះ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា ការ​ដាក់​ពាក្យ​ស្នើសុំ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ធ្វើការ​វិនិច្ឆ័យ​វិវាទ​រវាង​កម្ពុជា-ថៃ នា​ពេលនេះ គឺជា​ជំហាន​ដំបូង​ដែល​រដ្ឋ​នីមួយៗ​ចាំបាច់​ត្រូវតែ​អនុលោម​តាម​ច្បាប់ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ដែរ។ លោក​បន្ត​ថា...

អ្នក​សិក្សា​ផ្នែក​ច្បាប់​ថា​មាន​តែ​ប្រទេស​ដឹកនាំ​បែប​សង្គម​និយម​ប៉ុណ្ណោះ​ដែល​ដក​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​អស់​មួយ​ជីវិត

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​អស់​មួយ​ជីវិត​ជា​ការ​សម្រេច​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​ជនរងគ្រោះ​អាច​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បើ​រក​ឃើញ​ថា​ការ​សម្រេច​នោះ​ដោយ​អធម្មនុញ្ញភាព។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​០៧ ខែ​ឧសភា នេះ​ថា ថ្វីត្បិតតែ​ច្បាប់​អនុញ្ញាត​ឱ្យ​ដក​ហូត​សិទ្ធិ​មួយ​ចំនួន​របស់​ទណ្ឌិត​អំឡុង​ពេល​អនុវត្ត​ទោស​ក៏​ពិត​មែន ប៉ុន្តែ​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​ណា​មួយ​ជា​រៀង​រហូត​នោះ​ទេ លើកលែងតែ​ទណ្ឌិត​ណា​ម្នាក់​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ប៉ុណ្ណោះ។ លោក វ៉ន ចាន់ឡូត បញ្ជាក់​ថា មាន​តែ​ប្រទេស​ប្រកាន់​របប​ដឹកនាំ​សង្គម​និយម ដូចជា ចិន រុស្ស៊ី និង​វៀតណាម ជាដើម ដែល​គ្មាន​សេរីភាព​នយោបាយ...

អ្នក​ឃ្លាំមើល​ចាត់ទុក​សារ​នយោបាយ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជា​សារ​បំផ្លាញ​ជាតិ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចាត់ទុក​ការ​គំរាមកំហែង​ងើប​មួយ​វ៉ៃ​មួយ​ពី​សំណាក់​លោក ហ៊ុន សែន និង​ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងើប​ទាំងអស់​វ៉ៃ​លោក ហ៊ុន សែន តែ​ម្នាក់​ពី​សំណាក់​លោក សម រង្ស៊ី សុទ្ធតែ​ជា​ជំហរ​នយោបាយ​បំផ្លាញ​សុខដុមរមនា​របស់​កម្ពុជា​ទាំងអស់។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១ មេសា នេះ​ថា...

អ្នក​ឃ្លាំមើល​ណែនាំ​អ្នក​ប្រជាធិបតេយ្យ​កុំ​ឱ្យ​ប្រព្រឹត្ត​ទង្វើ​តិរច្ឆាន​ដូច​ក្រុម​អ្នក​កាន់​អំណាច

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា អ្នក​ប្រជាធិបតេយ្យ​មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ ឬ​និយាយ​ស្តី​បែប​អនាធិបតេយ្យ ដោយ​ការ​ជេរប្រទេច អុចអាល ញុះញង់ ដែល​ជា​ទង្វើ​តិរច្ឆាន​ដូច​ក្រុម​អ្នក​កាន់​អំណាច​ឡើយ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា អ្នក​ដឹកនាំ​បក្ស​កាន់​អំណាច​បាន​និយាយ​ថា គណបក្ស​របស់​ពួកគេ​តែង​ចិញ្ចឹម​សុនខ​ទុក​ឱ្យ​ព្រុស និង​ខាំ ឬ​គ្រហឹម​គំរាម​អ្នក​រិះគន់​មេ​របស់​ពួកគេ ប៉ុន្តែ​បើ​សុនខ​ទាំងនោះ​ធ្វើ​អំពើ​ដែល​ពួកគេ​មិន​ពេញចិត្ត ពួកគេ​អាច​កាប់​សុនខ​នោះ​ស៊ី​ពេល​ណា​ក៏​បាន។ លោក វ៉ន ចាន់ឡូត លើកឡើង​ថា សម្រាប់​អ្នក​ប្រជាធិបតេយ្យ​មិន​គួរ​ប្រព្រឹត្ត​បែប​នេះ​ជាដាច់ខាត ព្រោះ​ថា​ការ​ជេរប្រទេច...

អ្នក​ឃ្លាំមើល​និង​អ្នក​នយោបាយ​បកស្រាយ​រឿង​បោះឆ្នោត បោះ​ពិត បោះ​ថ្ពិន​ភ្នែក និង​មិន​បោះឆ្នោត​នៅ​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា មាន​តែ​ជន​ផ្ដាច់ការ​ប៉ុណ្ណោះ​ដែល​ស្វែងរក​អំណាច​ដោយ​មិន​បោះឆ្នោត និង​ការ​បោះឆ្នោត​ដែល​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ មីនា ថា មាន​តែ​អំណាច​កើត​ចេញពី​ការ​បោះឆ្នោត​ប៉ុណ្ណោះ​ទើប​មាន​ស្ថិរភាព​យូរអង្វែង ខណៈ​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ក៏​បាន​កំណត់​យ៉ាង​ច្បាស់លាស់​ដែរ​អំពី​ការ​កាន់កាប់​អំណាច​តាមរយៈ​នៃ​ការ​បោះឆ្នោត។ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ត្រូវតែ​នាំគ្នា​គោរព​រដ្ឋធម្មនុញ្ញ និង​ប្រឹងប្រែង​ព្យាយាម​ដើរ​ឱ្យ​ដល់​គោលដៅ​នៃ​ស្មារតី​ដើម​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​សម្រាប់​ជាតិ។ លោក​ថា ថ្វីត្បិតតែ​ការ​យក​ស្មារតី​ដើម​រដ្ឋធម្មនុញ្ញ​មក​អនុវត្ត​សម្រាប់​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ដែល​ចង់បាន​ប្រជាធិបតេយ្យ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក ប៉ុន្តែ​វា​នៅតែ​ជា​យន្តការ​សមស្រប និង​ត្រឹមត្រូវ​ដែល​អន្តរជាតិ​ទទួលស្គាល់។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​បោះបង់​ការ​ចូលរួម​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា ដោយ​ងាក​ទៅ​រក​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ក្រៅ​ប្រទេស​ជំនួស​វិញ។ កាលពី​ថ្ងៃទី​២៥...

អ្នក​ឃ្លាំមើល​ថា​ប្រកាស​ស្ដីពី​នីតិវិធី​នៃ​ការ​ធ្វើ​សម្ព័ន្ធភាព​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ​បង្កប់​ចរិត​នយោបាយ

អ្នក​ឃ្លាំមើល​និយាយ​ថា មាត្រា​មួយ​ចំនួន​នៃ​ប្រកាស​ស្ដីពី​បែបបទ និង​នីតិវិធី​នៃ​ការ​ធ្វើ​សម្ព័ន្ធភាព​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ បង្កប់​ចរិត​នយោបាយ។ អ្នក​ឃ្លាំមើល​នយោបាយ និង​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​២៤ ខែ​មីនា នេះ​ថា ចាប់ពី​ប្រការ ៤ រហូត​ដល់​ប្រការ ៨ នៃ​ប្រកាស​ស្ដីពី​បែបបទ និង​នីតិវិធី​នៃ​ការ​ធ្វើ​សម្ព័ន្ធភាព​នយោបាយ​ដែល​ក្រសួង​មហាផ្ទៃ ដាក់​ចេញ​នៅ​ពេលនេះ បាន​បង្កប់​នូវ​ចរិត​នយោបាយ និង​ជា​ទម្រង់​រំខាន​ផ្នែក​រដ្ឋបាល​ក្នុង​ចេតនា​បង្ក​ភាព​ស្មុគស្មាញ។ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ប្រកាស​របស់​ក្រសួង​មហាផ្ទៃ...

អ្នក​ស្រាវជ្រាវ​ផ្នែក​ច្បាប់​បកស្រាយ​អំពី​ការ​កាត់ទោស​មេ​អង្គរក្ស​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​ក្នុង​តុលាការ​បារាំង

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ច្បាប់ លើកឡើង​ថា សវនាការ​លើ​ករណី​គប់​គ្រាប់បែក​ដែល​ដឹកនាំ​ដោយ​មេ​អង្គរក្ស​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន មាន​លោក ហ៊ុយ ពិសិដ្ឋ និង​លោក ហ៊ីង ប៊ុនហៀង បង្ហាញ​អំពី​ឧក្រិដ្ឋកម្ម​នយោបាយ​ដែល​បង្ក​ឡើង​ដោយ​រដ្ឋអំណាច។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ មីនា ថា សវនាការ​នេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ការពិត​និង​យុត្តិធម៌​តែងតែ​ឈ្នះ​អំពើ​អយុត្តិធម៌ គ្រាន់តែ​ចំណាយ​ពេល​យូរ​ប៉ុណ្ណោះ ហើយ​អ្នក​កាន់​អំណាច​នៅ​ប្រទេស​កម្ពុជា​ដែល​ប្រព្រឹត្ត​បទល្មើស នឹង​ត្រូវ​បាន​កាត់ទោស​ដោយ​តុលាការ​អន្តរជាតិ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​សមាជ​នៅ​បារាំង​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​បើក​ដំណើរការ​បក្ស​សង្គ្រោះ​ជាតិ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​សមាជ​មហាជន​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​ប្រទេស​បារាំង នា​ពេល​ខាង​មុខ​នេះ រក្សា​ឈ្មោះ​សង្គ្រោះ​ជាតិ​តែ​មួយ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ទាមទារ​ឱ្យ​បើក​ដំណើរការ​បក្ស​នេះ​ឡើងវិញ។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៨ ខែ​មីនា ថា សមាជ​នេះ​ត្រូវតែ​ពង្រឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ជាង ៣​លាន​នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ដើម្បី​បន្ត​ជួយ​កម្លាំង​តស៊ូ​នៅ​ក្នុង​ស្រុក​ផ្អែក​តាម​ស្មារតី​មិន​ចុះ​ញ៉ម​របស់​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ។ លោក...

អ្នក​ឃ្លាំមើល​សង្ស័យ​លើ​ព្រះរាជក្រឹត្យ​ដំឡើង​ផ្កាយ​មាស​៥ ដល់​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន

អ្នក​ឃ្លាំមើល​សង្គម​ដាក់​ការ​សង្ស័យ​លើ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​ដល់​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន ថា​ជា​ការ​តែងតាំង​ខុស​នីតិវិធី​ច្បាប់ ព្រោះ​គ្មាន​វត្តមាន​ព្រះមហាក្សត្រ​នៅ​ក្នុង​ប្រទេស។ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តាំងពី​ថ្ងៃទី​៣ ខែ​មីនា មក​ម៉្លេះ ហើយ​មក​ទល់​ពេលនេះ...

Latest news

© 2021, ដេលី. All rights reserved.