31.5 C
Phnom Penh

TAG

សង់ត្រាល់

ពលរដ្ឋ​ខ្មែរ​ជិត ១​ពាន់​នាក់ ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ក្រោយពី​ឆ្លងដែន​ខុស​ច្បាប់

យ៉ាងហោចណាស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ១​ពាន់​នាក់ ត្រូវ​បាន​ថៃ ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា វិញ ក្រោយពី​ព្យាយាម​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅ​ទឹកដី​ថៃ ចាប់ពី​ដើម​ខែ​កក្កដា ដល់​ថ្ងៃទី​២៣ ខែ​សីហា។ មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ លោក ឡឹង សុផុន បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​នៅ​បន្ត​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ ទោះ​ច្រក​ព្រំដែន​មិន​ទាន់​ឯកភាព​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ក៏ដោយ។ ប្រភព​ដដែល​អះអាង​ថា មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បង្ខំ​ចិត្ត​វិលត្រឡប់​ចូល​ទៅ​ទឹកដី​ថៃ វិញ​នា​ពេលនេះ គឺ​ដោយសារតែ​ពួកគេ​ពុំ​អាច​រក​ការងារ​ធ្វើ​ក្នុង​ស្រុក​បាន និង​ម្យ៉ាង​វិញ​ទៀត តម្លៃ​ប្រាក់ឈ្នួល​នៅ​កម្ពុជា ក៏​នៅ​មាន​កម្រិត មិន​ទាន់​អាច​ធានា​ដល់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ និង​ការ​សង​បំណុល​ធនាគារ។ លោក...

ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​ត្រូវ​បាន​កំណត់​ត្រឹម ២១០​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៦

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ថា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​សម្ភារៈ​ធ្វើ​ដំណើរ ដូចជា​កាបូប វ៉ាលិស​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៦ ត្រូវ​បាន​កំណត់​ជា​ផ្លូវការ​នូវ​ទឹកប្រាក់​ចំនួន ២១០​ដុល្លារ​ក្នុង ១​ខែ ប៉ុន្តែ​កម្មករ​និយោជិត​សាកល្បង ទទួល​បាន​ត្រឹមតែ ២០៨​ដុល្លារ​ប៉ុណ្ណោះ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ សម្រាប់​ឆ្នាំ​២០២៦ នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ​ថា ប្រាក់ឈ្នួល​របស់​កម្មករ​និយោជិត នឹង​កើន​ឡើង​ចំនួន ២​ដុល្លារ​បន្ថែម​ទៀត...

សង់ត្រាល់​អះអាង​ថា​ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយ​គេចវេះ​មិន​ផ្ដល់​សំណង​ដល់​ថ្នាក់ដឹកនាំ​សហជីព​ជា​ស្ត្រី ៣​នាក់​អស់​រយៈពេល ៨​ឆ្នាំ

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) អះអាង​ថា ក្រុមហ៊ុន ស៊ី អាយ ខេ ខេមបូឌា ខូអិលធីឌី (CIK Cambodia Co., Ltd.) និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Mix & Match Garments ដែល​មាន​ម្ចាស់​ជា​ជនជាតិ​កូរ៉េខាងត្បូង ដូច​គ្នា​នោះ បាន​គេចវេះ​ផ្តល់​សំណង​តាម​ដីកា​តុលាការ​ដល់​ថ្នាក់ដឹកនាំ​សហជីព​ដែល​ជា​ស្ត្រី ៣​នាក់​អស់​រយៈពេល ៨​ឆ្នាំ។ អង្គការ​សង់ត្រាល់...

លោក ហ៊ុន ម៉ាណែត អះអាង​ថា​រដ្ឋាភិបាល​នៅតែ​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​សហការ​ដោយ​គ្មាន​ការ​រើសអើង

លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​នៅតែ​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​សហការ និង​បន្ត​ការ​គាំទ្រ​ដោយ​គ្មាន​ការ​រើសអើង​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​ធ្វើ​ការងារ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ផ្កាឈូក នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា រាជរដ្ឋាភិបាល​តែង​ស្វាគមន៍​ជានិច្ច​រាល់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពិតប្រាកដ​ដើម្បី​ជួយ​ពលរដ្ឋ និង​ជួយ​ដល់​គ្រប់​វិស័យ​របស់​កម្ពុជា។ នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ បញ្ជាក់​ថា រាជរដ្ឋាភិបាល​តែង​គាំទ្រ​ចំពោះ​សកម្មភាព​របស់​អង្គការ​ទាំងឡាយ​ណា​ដែល​ធ្វើ​ការងារ​ចេញពី​ចិត្ត ដើម្បី​ជួយ​កម្ពុជា​តាំង​ពី​ដើម​មក ហើយ​រដ្ឋាភិបាល​ក៏​មិន​ដែល​មាន​បញ្ហា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ដែរ។ កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​អង្គការ​សមាគម​រយៈពេល...

ពលរដ្ឋ​ខ្មែរ ៣០០​នាក់​ចាញ់បោក​មេខ្យល់​ជិត ១​លាន​ដុល្លារ​ដែល​សន្យា​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ បង្ហាញ​ថា ជនរងគ្រោះ ៤៨​នាក់​បាន​ចាញ់បោក​មេខ្យល់​នាំ​ពលករ​ទៅ​ប្រទេស​កូរ៉េខាងត្បូង អស់​ទឹកប្រាក់​ជាង ២០​ម៉ឺន​ដុល្លារ​អាមេរិក (២៣​ម៉ឺន​ដុល្លារ) ក្នុង​ចំណោម​ជនរងគ្រោះ ៣០០​នាក់ ដែល​គិត​ជា​ទឹកប្រាក់​សរុប គឺ​មាន​ចំនួន​ជិត ១​លាន​ដុល្លារ​អាមេរិក (៧៥​ម៉ឺន​ដុល្លារ)។ អង្គការ​សង់ត្រាល់ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៩ ឧសភា នេះ​ថា ជនរងគ្រោះ​មកពី​រាជធានី​ខេត្ត​ចំនួន ១០ ដូចជា​ខេត្ត​ព្រៃវែង តាកែវ កំពត...

អង្គការ​សង្គម​ស៊ីវិល​ជាង​៣០​ស្ថាប័ន​អំពាវនាវ​ឱ្យ​អាស៊ាន​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ

អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន រួម​ជាមួយ​វេទិកា​ពលរដ្ឋ​អាស៊ាន អំពាវនាវ​ឱ្យ​អាស៊ាន​ការពារ​លទ្ធិប្រជាធិបតេយ្យ លើក​កម្ពស់​សិទ្ធិ​នយោបាយ និង​ការពារ​លម្ហ​ពលរដ្ឋ​ដើម្បី​ពង្រឹង​ស្ថាប័ន​សិទ្ធិមនុស្ស​អាស៊ាន។ អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន ៣៥​ស្ថាប័ន ដែល​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន រួម​មាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) វេទិកា​អាស៊ី​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ (FORUM-ASIA) និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) រួម​ទាំង​អង្គការ​ស្ថាប័ន​ជាង ៣០​ផ្សេង​ទៀត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ស្ដីពី​ប្រជាធិបតេយ្យ សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ។ អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​មក​លេង​ស្រុកកំណើត ត្រូវ​ត្រឡប់​ទៅ​ធ្វើការ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដែល​ធ្វើ​មាតុភូមិ​និវត្តន៍​មក​លេង​ស្រុកកំណើត ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​កំណត់ បើ​មិន​ដូច្នេះ​ទេ វីសា​ការងារ ឬ​ត្រា​អនុញ្ញាត​ការងារ Non-Immigration ឬ​ហៅ L-A Visa (NON-L-A) លើ​លិខិត​ឆ្លងដែន​របស់​ពួកគេ នឹង​ត្រូវ​ខូច​ដែល​មិន​អាច​ឱ្យ​ពលករ​ទាំងនោះ​ធ្វើការ​ក្នុង​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់​បាន​ឡើយ។ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ មេសា នេះ​ថា នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២៥ នេះ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា ជួយ​ពលករ​រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​ឱ្យ​បាន​ឆាប់​រហ័ស

សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ បន្ត​ជួយ​សង្គ្រោះ​ដល់​ពលករ​បរទេស​រងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ឲ្យ​បាន​ឆាប់​រហ័ស ដោយ​គ្មាន​ការ​រើសអើង និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​សាច់ញាតិ និង​ពលករ​ខ្មែរ​ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ដើម្បី​កាត់បន្ថយ​ទុក្ខ​លំបាក​ផ្សេងៗ។ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ មេសា នេះ​ថា ក្រោយពី​ករណី​បាក់​រលំ​អគារ​នៅ​ទីក្រុង​បាងកក អស់​រយៈពេល ១១​ថ្ងៃ ចាប់តាំងពី​ថ្ងៃទី​២៨ ខែ​មីនា រហូត​ដល់​ពេលនេះ បងប្អូន​សាច់ញាតិ​ពលករ​ចំនួន ២​គ្រួសារ​ដែល​ធ្វើការ​នៅ​ក្នុង​អគារ​បាក់​រលំ គឺ​អ្នកស្រី ឆាយ សុភ័ណ...

សង្គម​ស៊ីវិល​សុំ​ឱ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម​ជំរុញ​មន្ទីរពេទ្យ​ដៃគូ​ប្រឹង​ធ្វើការ​ឱ្យ​ដូច​កាត់​ប្រាក់ខែ

អង្គការ​សង្គម​ស៊ីវិល និង​សហជីព ស្នើ​ឱ្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស.) ជួយ​ពង្រឹង​ការ​តាមដាន និង​ជំរុញ​ឱ្យ​មន្ទីរពេទ្យ​ដៃគូ​យកចិត្ត​ទុកដាក់ និង​ពង្រឹង​សេវា​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​សម្រាប់​កម្មករ​និយោជិត។ នេះ​មាន​ន័យ​ថា ពួកគេ​ចង់​ឃើញ​បុគ្គលិក​ពេទ្យ​ដៃគូ ប.ស.ស. យក​លុយ​កម្មករ​និយោជិត​ហើយ ធ្វើការ​ឲ្យ​មាន​ប្រសិទ្ធភាព​ផង។ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) និង​សហជីព​ការពារ​សិទ្ធិ​កម្មករ​នៃ​រោងចក្រ​អេស៊ីវ៉ាដូ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ ដើម្បី​អបអរសាទរ​សប្តាហ៍​គាំពារ​សង្គម ដែល​ជា​ទិវា​លើក​កម្ពស់ និង​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​សម្រាប់​ទាំងអស់​គ្នា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។ អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ដដែល​នេះ​លើកឡើង​នូវ​សំណើ​មួយ​ចំនួន​របស់​កម្មករ​និយោជិត​ដែល​បាន​ស្នើ​ទៅ​កាន់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដូចជា ស្នើ​ឱ្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ជួយ​ពង្រឹង​មន្ទីរពេទ្យ​ដៃគូ​ឱ្យ​ជួយ​ធ្វើ​រោគវិនិច្ឆ័យ​ជា​មុន​សិន មុន​នឹង​ផ្តល់​ថ្នាំ​ឱ្យ​កម្មករ​និយោជិត។ ជាង​នេះ​ទៀត...

អង្គការ​អន្តរជាតិ​ជាង​១៦០​ស្ថាប័ន​ស្នើ​ធនាគារ​ពិភពលោក​កុំ​អនុម័ត​គម្រោង​ថ្មី​ណា​មួយ​នៅ​កម្ពុជា បើ​រដ្ឋាភិបាល​មិន​បញ្ឈប់​ការ​យាយី​អ្នក​ការពារ​សិទ្ធិមនុស្ស

អង្គការ​អន្តរជាតិ​ជាង ១៦០​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ដោយ​អំពាវនាវ​ឱ្យ​ប្រធាន​ធនាគារ​ពិភពលោក ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​ត្រូវ​អនុម័ត​គម្រោង​អភិវឌ្ឍន៍​ថ្មី​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដរាបណា​រដ្ឋាភិបាល​មិន​ព្រម​បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​ច្បាប់​លើ​ក្រុម​ការពារ​សិទ្ធិមនុស្ស ជាពិសេស​អង្គការ​សង់ត្រាល់ និង​អង្គការ​សមធម៌​កម្ពុជា។ យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៤ ក្រុម​អង្គការ​អន្តរជាតិ​ធំៗ​ដែល​ធ្វើការ​ក្នុង​ផ្នែក​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី និង​អឺរ៉ុប ចំនួន ១៦៣​ស្ថាប័ន បាន​អំពាវនាវ​ឱ្យ​លោក Ajay Banga ប្រធាន​ធនាគារ​ពិភពលោក World Bank ថ្កោលទោស និង​ចាត់​វិធានការ​លើ​រដ្ឋាភិបាល​កម្ពុជា ក្នុង​សំណុំរឿង​បង្ក្រាប​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចំនួន...

Latest news

© 2021, ដេលី. All rights reserved.