ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
25.9
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សង់ត្រាល់
ព័ត៌មានជាតិ
អង្គការការពារសិទ្ធិកម្មករនិយោជិតច្រានចោលការចោទប្រកាន់លើរបាយការណ៍របស់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
June 14, 2024
មន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្ស និងការងារ ច្រានចោលការចោទប្រកាន់ទៅលើរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលថាធ្វើឱ្យមានការរើសអើង ញុះញង់ និងធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាល ព្រមទាំងការវិនិយោគនៅកម្ពុជា គឺជារឿងមិនពិត ពីព្រោះរបាយការណ៍នោះមានបំណងតែមួយគត់ គឺជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយរាល់បញ្ហាដែលកើតមានក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ។ អ្នកគ្រប់គ្រងផ្នែកការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ មិថុនា នេះថា របាយការណ៍របស់អង្គការសង់ត្រាល់ស្ដីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា មានបំណងតែមួយគត់ គឺជំរុញឱ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយរាល់បញ្ហាដែលកើតមានក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ...
ព័ត៌មានជាតិ
អង្គការសង់ត្រាល់ស្នើឱ្យក្រុមហ៊ុនបញ្ជាទិញធំនៅជប៉ុន ជួយតំណាងសហជីពជាប់ឆ្នោតឱ្យរួចពីការឃុំខ្លួន
ឌឹ ខេមបូឌា ដេលី
-
March 1, 2024
អង្គការសង់ត្រាល់ ដែលធ្វើការលើវិស័យសិទ្ធិការងារ សម្រេចដាក់លិខិតទៅក្រុមហ៊ុនធំបញ្ជាទិញនៅប្រទេសជប៉ុន ឈ្មោះ អាសិក (ASICS) នៅថ្ងៃពុធ ទី២៨ កុម្ភៈ នេះ ដោយស្នើឱ្យក្រុមហ៊ុននេះជួយធ្វើអន្តរាគមន៍ទៅកាន់រោងចក្រ វីងស្ដារស៊ូ (Wing Star Shoes Co., Ltd) ដើម្បីឱ្យដោះលែងបេក្ខជនប្រធានសហជីពជាប់ឆ្នោតលោក ជា ចាន់ ដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ឲ្យមានសេរីភាពវិញ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក...
ព័ត៌មានជាតិ
អង្គការសង់ត្រាល់ស្នើរដ្ឋាភិបាលយកចិត្តទុកដាក់លើកកម្ពស់លើប្រព័ន្ធគាំពារសង្គមដល់ពលករចំណាកស្រុក
ឌឹ ខេមបូឌា ដេលី
-
December 21, 2023
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើកកម្ពស់លើប្រព័ន្ធគាំពារសង្គម ដល់ពលករចំណាកស្រុក និងពិនិត្យកំណត់តម្លៃឯកសារ និងយន្តការដោះស្រាយបណ្ដឹងរបស់ពលករឡើងវិញ។ នៅក្នុងឱកាសនៃទិវាពលករចំណាកស្រុកអន្តរជាតិថ្ងៃទី១៨ ខែធ្នូ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានប្រារព្ធទិវានេះចំនួន ១៦ទីតាំងនៅក្នុងខេត្តចំនួន៦ រួមមានខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។ អង្គការសង់ត្រាល់ថាបញ្ហាប្រឈមនានា រួមមានការចំណាកស្រុកដោយខុសច្បាប់ យន្តការនៃការរាយការណ៍ និងបណ្តឹងតវ៉ារបស់ពលករនៅមានកម្រិត និងវិសាលភាពនៃកិច្ចគាំពារសង្គមមិនទាន់បានគ្របដណ្ដប់ដល់អតីតពលករចំណាកស្រុកត្រូវបានលើកមកជជែក...
ព័ត៌មានជាតិ
អាកាសយានដ្ឋានថ្មីនៅសៀមរាបដែលចិនគ្រប់គ្រង នឹងដំណើរការនៅពាក់កណ្តាលខែតុលានេះ
ឌឹ ខេមបូឌា ដេលី
-
July 19, 2023
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាផ្នែកអាកាសចរស៊ីវិល អះអាងថា អាកាសយានដ្ឋានអន្តរជាតិថ្មីលើទឹកដីខេត្តសៀមរាប ដែលត្រូវប្រគល់ឱ្យចិនគ្រប់គ្រងជាងកន្លះសតវត្ស នឹងដាក់ឱ្យដំណើរការនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីសាងសង់អស់រយៈពេលជាង ៣ឆ្នាំក្នុងទំហំទឹកប្រាក់កម្ចីពីរដ្ឋាភិបាលចិនជាង ១ពាន់លានដុល្លារអាមេរិក។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា លើកឡើងក្នុងពេលដែលសមាគមទេសចរណ៍កម្ពុជាទៅចូលរួមទស្សនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន និងពិភពលោក។ លោក...
ព័ត៌មានជាតិ
សង្គមស៊ីវិលទទូចទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅភាគីថៃដោះលែងពលករខ្មែរឱ្យមានសេរីភាពវិញ
ឌឹ ខេមបូឌា ដេលី
-
May 4, 2023
ក្រុមសង្គមស៊ីវិលធ្វើការលើកកម្ពស់សិទ្ធិពលករ អំពាវនាវរដ្ឋាភិបាលកម្ពុជាឲ្យជួយអន្តរាគមន៍ និងស្វែងរកដំណោះស្រាយជាមួយភាគីថៃ ដើម្បីដោះលែងពលករខ្មែរដែលកំពុងជាប់ឃុំឃាំងនៅប្រទេសថៃ ឲ្យមានសេរីភាពឡើងវិញ។ ក្នុងសេចក្តីថ្លែងការណ៍ស្ដីពីការចាប់ខ្លួនពលករកម្ពុជាពីសំណាក់អាជ្ញាធរថៃ ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ឲ្យដឹងថា ពលករខ្មែរជាង ៨០០នាក់ត្រូវបានចាប់ខ្លួនអំឡុងពេលដែលពួកគេធ្វើដំណើរវិលត្រឡប់ទៅបំពេញការងារនៅប្រទេសថៃ វិញ បន្ទាប់ពីបុណ្យចូលឆ្នាំរួច។ ប្រភពដដែលថា ពលករខ្មែរភាគច្រើនដែលត្រូវបានអាជ្ញាធរថៃ ចាប់ឃុំខ្លួនបណ្ដោះអាសន្នដោយទទួលរងការធ្វើទារុណកម្ម និងដាក់ខ្នោះ ជាដើម។ ការចាប់ខ្លួននេះ ដោយសារពួកគេពុំមានឯកសារគ្រប់គ្រាន់ ឬក៏ផុតសុពលភាព ឬក៏ការធ្វើដំណើរមិនត្រឹមត្រូវតាមនីតិវិធី...
ព័ត៌មានជាតិ
ក្រុមសហជីពមាននិន្នាការទៅបក្សកាន់អំណាចជិត២០០ស្ថាប័នចោទអង្គការសង់ត្រាល់ថាបំបែកបំបាក់សាមគ្គីកម្មករនិយោជិត
ឌឹ ខេមបូឌា ដេលី
-
November 30, 2022
ក្រុមសហជីពដែលមាននិន្នាការគាំទ្របក្សកាន់អំណាចជាង ១៨០ស្ថាប័ន បានចោទបុគ្គលិកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ថាកំពុងធ្វើសកម្មភាពបំបែកបំបាក់សាមគ្គីរបស់កម្មករនិយោជិតនៅកម្ពុជា។ ក្រុមសហជីពចំនួន ១៨២ស្ថាប័ន បានចេញលិខិតរួមគ្នាមួយដាក់ជូននាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា កាលពីថ្ងៃទី២៨ វិច្ឆិកា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣០ វិច្ឆិកា នេះថា ពួកគេខកចិត្តជាខ្លាំងដែលមន្ត្រីរបស់អង្គការសង់ត្រាល់ ធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានដែលជាសមាជិករបស់ពួកគេ ឲ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មីតាមរយៈនៃការសន្យាផ្តល់ជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាដើម។ ពួកគេក៏បានព្រមានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីបញ្ឈប់រាល់កិច្ចសហការ និងការចូលរួមក្នុងគម្រោងនានារបស់អង្គការសង់ត្រាល់...
1
2
3
Page 3 of 3
Latest news
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
© 2021,
ដេលី
. All rights reserved.