28 C
Phnom Penh

TAG

សាត គឹមសាន

មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង​ចោទ​ស្នងការ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​និង​បក្ខពួក​និយម

ក្រុម​មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង បាន​ចោទ​លោក សាត គឹមសាន ស្នងការ​នគរបាល​ខេត្ត​នេះ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​តែងតាំង​មន្ត្រី​ដែល​ជា​បក្ខពួក​ជិតស្និទ្ធ​ខ្លួន ឲ្យ​ចូល​កាន់​តំណែង​សំខាន់ៗ ដើម្បី​ងាយស្រួល​ប្រព្រឹត្ត​អំពើពុករលួយ​ជាមួយ​បនល្បែង​ស៊ីសង និង​ការ​រកស៊ី​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​នេះ។ មន្ត្រី​នគរបាល​មួយ​ចំនួន​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​តាម​អធិការដ្ឋាន​នគរបាល​ស្រុក-ក្រុង​នានា​នៃ​ខេត្ត​បាត់ដំបង បាន​ចោទ​លោក សាត គឹមសាន ថា​បាន​ដោះដូរ​តួនាទី​ពួកគាត់​តាម​ទំនើង​ចិត្ត ហើយ​ដាក់​ជំនួស​មន្ត្រី​ណា​ដែល​ត្រូវ​ជា​បក្ខពួក​របស់​ខ្លួន នាំ​ឲ្យ​ពួកគាត់​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​របស់​ស្នងការ​នគរបាល​រូប​នេះ​ទេ។ មន្ត្រី​នគរបាល​មួយ​ចំនួន​ដែល​ត្រូវ​លោក សាត គឹមសាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដក​តួនាទី និង​មន្ត្រី​ខ្លះ​ទៀត​ត្រូវ​លោក​ស្នងការ​រូប​នេះ​បិទ​មិន​ដាក់​ការងារ​ឲ្យ​ធ្វើ ទាមទារ​ឲ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ...

អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជិត​១៥០​នាក់​មក​កម្ពុជា​បន្ទាប់ពី​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ

អាជ្ញាធរ​ថៃ បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជិត ១៥០​នាក់​មក​កម្ពុជា បន្ទាប់ពី​ពួកគេ​បាន​នាំគ្នា​ឆ្លងដែន​ខុសច្បាប់​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក សាត គឹមសាន បាន​ប្រាប់​សារព័ត៌មាន​ស្រុក​ថា ពលរដ្ឋ​ខ្មែរ ១៤៧​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​តំបន់​អូរអន្លក់ ស្ថិត​ក្នុង​ភូមិ​អូរអន្លក់ ឃុំ​តាសែន ស្រុក​កំរៀង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២។ ប្រភព​ដដែល​ថា​អះអាង​ថា ពលរដ្ឋ​ចំនួន ១៤៧​នាក់ ក្នុង​នោះ​ស្រី ៥៧​នាក់ និង​ក្មេង ៣០​នាក់ ដោយ​ក្មេងស្រី...

Latest news