30.7 C
Phnom Penh

TAG

សួន រីដា

ច្បាប់​កាតព្វកិច្ច​យោធា អាច​នឹង​រាំងស្ទះ​ដោយ​អំពើពុករលួយ និង​បក្ខពួក​គ្រួសារ​និយម

គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ឯកភាព​នឹង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​កងទ័ព ប៉ុន្តែ​មាន​ទុទ្ទិដ្ឋិនិយម​ថា ច្បាប់​នេះ​អាច​នឹង​រាំងស្ទះ​ដោយសារ​អំពើពុករលួយ និង​បក្ខពួក​គ្រួសារ​និយម។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មេសា ថា ការ​ប្រកាស​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​របស់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ឆ្នាំ​២០២៦ នេះ គឺជា​រឿង​ល្អ និង​ចាំបាច់​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រង​ការ​ឈ្លានពាន​ទន្ទ្រាន​កាន់កាប់​ទឹកដី​ដោយ​ខុស​ច្បាប់​ពី​ប្រទេស​ក្បែរ​ខាង។ មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​នេះ ច្បាស់​ជា​មាន​ភាព​ចម្រូងចម្រាស និង​ការ​ខឹងសម្បា​ពី​ពលរដ្ឋ បើ​អំពើពុករលួយ និង​ការ​ប្រកាន់​បក្ខពួក​គ្រួសារ​និយម​នៅតែ​មិន​ត្រូវ​បាន​លុបបំបាត់។ លោក...

លោក សួន រីដា អំពាវនាវ​ឱ្យ​បក្ស​ក្រៅ​រដ្ឋាភិបាល​រួបរួម​គ្នា​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក សួន រីដា អំពាវនាវ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​រួបរួម​ជា​ធ្លុង​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ឡើងវិញ បន្ទាប់ពី​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​បែកខ្ញែក​ជិត ១០​ឆ្នាំ។ លោក សួន រីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មេសា នេះ​ថា ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧ អ្នក​ប្រជាធិបតេយ្យ​បាន​បែកបាក់​គ្នា​ជា​ចម្រៀកៗ ដោយ​នាំគ្នា​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​រៀងៗ​ខ្លួន។ លោក​លើកឡើង​ថា មក​ដល់​ពេលនេះ អ្នក​ប្រជាធិបតេយ្យ​ភាគច្រើន​ចង់​ឃើញ​ការ​រួបរួម​ឡើងវិញ ដើម្បី​បង្កើត​ជា​ប៉ូល​នយោបាយ​តែ​មួយ​ស្រប​តាម​ឆន្ទៈ​ម្ចាស់​ឆ្នោត ប៉ុន្តែ​ការ​រួបរួម​ហាក់​ពិបាក​រក​ចំណុច​រួម​មួយ​សម្រាប់​ពួកគេ។ លោក​អះអាង​ថា សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ប្រកាន់​ជំហរ​រួបរួម​ដោយ​យក​បក្ស​តែ​មួយ​ជា​តំណាង...

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ថា បើ​ខ្មែរ​ខ្សោយ​ដូច​សព្វថ្ងៃ កុំ​ទៅ​រំពឹង​ទាមទារ​យក​ទឹកដី​ពី​ប្រទេស​ណា​មួយ​មក​វិញ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ព្រមាន​ថា បើ​ខ្មែរ​ខ្សោយ សូម​កុំ​សង្ឃឹម​ថា​ការ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ ដើម្បី​ទទួល​បាន​ទឹកដី​ត្រឡប់​មក​វិញ​តាម​ការ​រំពឹង​ទុក​ឱ្យ​សោះ ចំពោះ​ទឹកដី​ដែល​ថា​កងទ័ព​ថៃ បាន​រំលោភ​យក​សព្វថ្ងៃ​នេះ។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ មេសា នេះ​ថា ដើម្បី​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​នៃ​បរទេស​ជិតខាង ភារកិច្ច​ដំបូង​នៃ​រាជរដ្ឋាភិបាល គឺ​ត្រូវតែ​ធ្វើ​ឱ្យ​ខ្មែរ​ខ្លាំង​ជា​មុន​សិន ហើយ​ក៏​ជា​កិច្ចការ​បន្ទាន់​បំផុត​ដែរ​សម្រាប់​កិច្ចការ​ការពារ​ជាតិ​មាតុភូមិ​របស់​ខ្លួន។ អតីត​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​ឱ្យ​ខ្មែរ​មាន​សាមគ្គី ឯកភាព​ជាតិ​ពិតប្រាកដ តាមរយៈ​ការ​ផ្សះផ្សា​នយោបាយ ការ​គោរព​សិទ្ធិមនុស្ស លើកស្ទួយ​ប្រជាធិបតេយ្យ​ឡើងវិញ តែ​មិនមែន​ការ​ធ្វើ​ប្រជាភិថុតិ​ឡើយ។ ក្រៅ​ពី​នេះ​ទៀត...

គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន អំពាវនាវ​ឱ្យ​យុវជន​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន អំពាវនាវ​ឱ្យ​យុវជន​ខ្មែរ​ចូលរួម​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដើម្បី​អនាគត​ខ្លួនឯង​ផង ដើម្បី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផង ហើយ​ក៏​ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មករា នេះ​ថា ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​កន្លែង​ដែល​យុវជន​អាច​បញ្ចេញ​ថ្វីដៃ​ដឹកនាំ​ក្នុង​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់ ហើយ​ក៏​ដើម្បី​ផ្តល់​ផលប្រយោជន៍​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​ដែរ។ លោក សួន រីដា លើកឡើង​ថា ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក៏​ជា​កន្លែង​ដែល​យុវជន​អាច​កសាង​ប្រជាប្រិយភាព​របស់​ខ្លួន​ដែរ ប្រសិនបើ​ពួកគេ​មាន​គោលបំណង​ចង់​ក្លាយ​ជា​អ្នកដឹកនាំ​ប្រទេស ឬ​ជា​អ្នក​តំណាងរាស្ត្រ​តាមរយៈ​គណបក្ស​នយោបាយ​ណា​មួយ​នោះ ដូច្នេះ​យុវជន​គ្រប់​រូប​មិន​គួរ​មើល​រំលង​មុខនាទី​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​អាច​ចូលរួម​កសាង​ប្រទេស​ជាតិ និង​បម្រើ​ពលរដ្ឋ​នៅ​មូលដ្ឋាន...

មន្ត្រី​និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ១០០​នាក់ ប្រមូលគ្នា​ទៅ​រួមរស់​ជាមួយ​ទ្រនំ​ថ្មី​ដែល​ទើប​បង្កើត

មន្ត្រី និង​សមាជិក​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ជិត ១០០​នាក់ ប្រមូលគ្នា​ទៅ​រស់នៅ​ទ្រនំ​ថ្មី​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ក្រោយ​ឃ្លាត​ឆ្ងាយ​ពី​ឆាក​នយោបាយ​កម្ពុជា រយៈពេល​ជិត ១​ទសវត្សរ៍។ អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៧៧​រូប បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ដែល​ដឹកនាំ​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ ដើម្បី​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​អតីត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឡើងវិញ...

លោក សួន រីដា ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ មក​រួម​រស់​ជាមួយ​គណបក្ស​នយោបាយ​ថ្មី

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​កំពង់ស្ពឺ លោក សួន រីដា ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន របស់​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដូច​គ្នា។ លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ វិច្ឆិកា នេះ​ថា ថ្ងៃ​នេះ​លោក​សម្រេច​ប្រកាស​ដក​ខ្លួន​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​ជា​ថ្ងៃ​ដែល​លោក​វិល​ចូល​ឆាក​នយោបាយ​នៅ​កម្ពុជា ឡើងវិញ​ដែរ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ជាតិ​មាតុភូមិ និង​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ លោក សួន រីដា អះអាង​ថា គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន គឺជា​បក្ស​នយោបាយ​ដែល​មាន​ឆន្ទៈ​ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ពិតប្រាកដ...

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​វិល​ចូល​ឆាក​នយោបាយ​វិញ បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជិត​១​ទសវត្សរ៍

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​កំពង់ស្ពឺ ទម្លាយ​ថា ខ្លួន​នឹង​វិល​ចូល​ឆាក​នយោបាយ​កម្ពុជា វិញ បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជិត ១​ទសវត្សរ៍ (៨​ឆ្នាំ) ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក សួន រីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ វិច្ឆិកា ថា ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក គឺ​មាន​រយៈពេល ៨​ឆ្នាំ​ហើយ។...

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​ព្រាង​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្លួនឯង ខណៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​៥០​ស្ថាប័ន​ជំទាស់

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​សញ្ជាតិ ត្រូវ​បាន​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ១២០​រូប ដែល​មាន​វត្តមាន​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​លើក​ទី​៤ នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ អនុម័ត​គាំទ្រ​ជា​ឯកច្ឆន្ទ ឬ​គាំទ្រ​ទាំងស្រុង ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន ៥០​ស្ថាប័ន ស្នើសុំ​កុំ​ឲ្យ​រដ្ឋសភា​ជាតិ​អនុម័ត​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ។ សមាជិក​រដ្ឋសភា​ចំនួន ១២០​រូប​មកពី​បក្ស​កាន់​អំណាច ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែរ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ នេះ បាន​លើក​ដៃ​អនុម័ត​ជា​ឯកច្ឆន្ទ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក...

មន្ត្រី​បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ក្រុម​អាវ​ស​និង​ក្រុម​អាវ​លឿង រួម​គ្នា​ដើម្បី​កសាង​កម្លាំង​សង្គ្រោះ​ជាតិ​ឡើង​វិញ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ក្រុម​អាវ​ស បង្រួបបង្រួម​កម្លាំង​ក្រុម​អាវ​ស ខណៈ​ក្រុម​អាវ​លឿង ក៏​ត្រូវ​រួបរួម​កម្លាំង​ក្រុម​អាវ​លឿង​ឡើងវិញ ទើប​កម្លាំង​ពិតប្រាកដ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​មក​វិញ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន រីដា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ កក្កដា នេះ​ថា បន្ទាប់ពី​ក្រុម​ទាំង​ពីរ​បង្រួបបង្រួម​កម្លាំង​ផ្ទៃក្នុង​រៀង​ខ្លួន​ហើយ ពួកគេ​ត្រូវ​ចាប់​ដៃ​សហការ​គ្នា​ជា​ថ្មី នោះ​ទើប​កម្លាំង​សង្គ្រោះ​ជាតិ​ពិតប្រាកដ​វិល​ត្រឡប់​មកវិញ​ម្តង​ទៀត។ លោក​បន្ត​ថា ទោះ​កម្លាំង​រួបរួម​នៃ​ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​ងើប​ឡើង​ក្រោម​ឈ្មោះ​គណបក្ស​ផ្សេង ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ តែ​ស្មារតី និង​ឆន្ទៈ គឺ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ លោក សួន រីដា លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​និមិត្តរូប​នៃ​ការ​រួបរួម​អ្នក​ប្រជាធិបតេយ្យ...

ចលនា KMD អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ងើប​ឡើង​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង CLV ឱ្យ​បាន

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ ងើប​ឡើង​តស៊ូ​មតិ​តាមរយៈ​នៃ​ការ​ធ្វើ​វេទិកា​គ្រប់​ទីកន្លែង​នៅ​ក្រៅ​ប្រទេស ដើម្បី​តវ៉ា​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ឱ្យ​បាន ព្រោះ​វាសនា​ប្រទេស​ជាតិ គឺ​ស្ថិត​លើ​កណ្ដាប់ដៃ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១០ កញ្ញា...

Latest news

© 2021, ដេលី. All rights reserved.