32 C
Phnom Penh

TAG

សេដ្ឋកិច្ច​ជាតិ

អ្នក​មាន​អចលនទ្រព្យ​សម្រាប់​ជួល​ឲ្យ​ចិន កំពុង​ទន្ទឹង​រង់ចាំ​អ្នក​វិនិយោគ​ចិន​វិល​ចូល​ខេត្ត​ព្រះសីហនុ​វិញ

អ្នកជំនួញ​អចលនទ្រព្យ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​អគារ ផ្ទះ និង​ដី ត្រៀម​បម្រុង​ទុក​ជួល បាន​បង្ហាញ​ក្តី​អស់សង្ឃឹម ខណៈ​ការ​ទន្ទឹង​រង់ចាំ​អ្នក​វិនិយោគទុន​ចិន វិល​ចូល​ក្រុង​ព្រះសីហនុ​ជា​ថ្មី​ហាក់ដូចជា​មិនទាន់​មាន​ដំណឹង​នៅឡើយ។ ប្រជាពលរដ្ឋ អាជីវករ ឈ្មួញ​ភាគច្រើន​បាន​ត្អូញត្អែរ​ថា ពួកគេ​បាន​ជំពាក់​លុយ​ធនាគារ​ដោយសារ​យក​ប្រាក់​មក​វិនិយោគ​លើ​សំណង់ ឬ​អចលនទ្រព្យ​សម្រាប់​ជួល ឬ​លក់​ឲ្យ​អ្នកជំនួញ​ជនជាតិ​ចិន គឺ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រក​ចំណូល​សង​ដោះ​បំណុល​ត្រឡប់​ទៅវិញ។ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ ដែល​មាន​អចលនទ្រព្យ អគារ ផ្ទះ និង​ដី​សម្រាប់​ទុក​ជួល និង​លក់​ឲ្យ​អ្នក​វិនិយោគទុន​ចិន បាន​បង្ហាញ​អារម្មណ៍​ជ្រួលជ្រើម​កាន់តែ​ខ្លាំង​ក្រោយពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃ​សុក្រ...

ការ​បោះពុម្ព​ក្រដាសប្រាក់ ៣​ម៉ឺន​រៀល​ដែល​មាន​រូប​លោក ហ៊ុន សែន ត្រូវ​រង​ការ​រិះគន់

រដ្ឋាភិបាល​សម្រេច​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដាក់​ឱ្យ​ដំណើរការ​ប្រភេទ​ក្រដាស​ប្រាក់​រៀល ៣​ម៉ឺន​រៀល​គំរូ​ថ្មី​នៅ​លើ​ទីផ្សារ ខណៈ​ក្រុម​ប្រឆាំង​បាន​ហៅ​គំនិត​ផ្ដួចផ្ដើម​របស់​លោក ហ៊ុន សែន ដោយ​លើក​ពី​គុណ​តម្លៃ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា​នៅ​ពេលនេះ​ថា ជា​លេស​ដើម្បី​បាន​រូប​របស់​លោក​ដាក់​នៅ​លើ​ក្រដាស​ប្រាក់​រៀល​នោះ​តែប៉ុណ្ណោះ។ លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា នេះ​ថា ការ​ដាក់​ឱ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​រៀល​គំរូ​ថ្មី​នេះ គឺជា​ការ​ចូលរួម​អបអរ​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង និង​ខួប ៣០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​ចូល​មាតុប្រទេស​វិញ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ផង។ នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម Facebook ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី បញ្ជាក់​ថា រដ្ឋាភិបាល​បាន​អនុញ្ញាត​ជា​គោលការណ៍​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​គំរូ​ថ្មី​តម្លៃ...

រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​នេះ កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង ៣៨០០​លាន​ដុល្លារ

អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០២១ នេះ ប្រទេស​កម្ពុជា​ប្រមូល​ចំណូល​បាន​ពី​ពន្ធដារ និង​ពន្ធគយ​ជាង ៣៨០០​លាន​ដុល្លារ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ ចំណូល​នេះ​បាន​ធ្លាក់​ចុះ​រង្វង់ ៦​ភាគរយ។ ក្នុង​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា រយៈពេល ៩​ខែ​ឆ្នាំ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​ចូល​ជាតិ​បាន​ចំនួន ២១១១​លាន​ដុល្លារ ស្មើ​នឹង ៩៤,១២​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០២០ ចំណូល​នេះ​បាន​ថយ​ចុះ​ប្រមាណ​ជាង ១៣៥​លាន...

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១​មាន​កម្រិត​ត្រឹមតែ ១,៩% ប៉ុណ្ណោះ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២១ មាន​កម្រិត​ត្រឹម​តែ ១,៩​ភាគរយ​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​២០២២ នឹង​ងើប​ឡើង​វិញ​ក្នុង​អត្រា​កំណើន ៥,៥% ប៉ុន្តែ​ការ​ព្យាករ​នេះ​គឺ​ផ្ទុយពី​ការ​រំពឹង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​រហូត​ដល់ ២,៥% ក្នុង​ឆ្នាំ​២០២១ នេះ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​នាំចេញ​សម្លៀកបំពាក់ ទំនិញ​ធ្វើ​ដំណើរ និង​ស្បែកជើង​ក្នុង​ឆមាស​ទី​១ នៅ​ឆ្នាំ​២០២១ នេះ​មាន​កម្រិត​ទាប​ជាង​ពេល​មុន​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ-១៩...

លោក ហ៊ុន សែន៖ រលក​ថ្មី​នៃ​ជំងឺ Covid-19 ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២១

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្អូញត្អែរ​ថា រលក​ថ្មី​នៃ​ជំងឺ Covid-19 បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ នេះ។ ក្នុង​ការ​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា នេះ លោក ហ៊ុន សែន បាន​លើកឡើង​ថា រលក​ថ្មី​នៃ​ជំងឺ Covid-19 បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ជាច្រើន​ដែល​ជា​កត្តា​សំខាន់ៗ​ក្នុង​ការ​ជំរុញ​ឱ្យ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​កម្ពុជា សម្រាប់​ឆ្នាំ​២០២១ ដូចជា​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ វិស័យ​ទេសចរណ៍ និង​វិស័យ​ជាច្រើន​ដទៃ​ទៀត។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ដើម្បី​កាត់បន្ថយ​នូវ​ផល​ប៉ះពាល់​ដល់​ដំណើរ​សេដ្ឋកិច្ច​របស់​ខ្លួន និង​រក្សា​លំនឹង​ជីវភាព​របស់​ពលរដ្ឋ​នោះ...

Latest news

© 2021, ដេលី. All rights reserved.