27.5 C
Phnom Penh

TAG

សេដ្ឋកិច្ច​ជាតិ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ការ​នាំចេញ​សម្លៀកបំពាក់​នឹង​ជួប​ផល​អាក្រក់ បើ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

អង្គការ​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា កម្មករ​និយោជិត​ខាង​វិស័យ​វាយនភណ្ឌ​កាត់ដេរ នឹង​ជួប​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ប្រសិនបើ​ប្រទេស​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​សហរដ្ឋ​អាមេរិក និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន ផ្ញើ​លិខិត​មក​កាន់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មករា នេះ​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៤ លើ​ពិភពលោក​ជា​ប្រទេស​ដែល​នាំចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ Garments, Footwears and Travel goods...

នាយករដ្ឋមន្ត្រី​ខ្មែរ​អះអាង​ថា​ក្រុម​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន​ចាប់អារម្មណ៍​ការ​វិនិយោគ​នៅ​កម្ពុជា

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន ឬ​ហៅថា​ក្រុមប្រឹក្សា​ពាណិជ្ជការ​ស្ត្រី​ហ្វីលីពីន (Philippine Women’s Business Council) ចាប់អារម្មណ៍​អំពី​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នៅ​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុកដាក់​លើ​ការ​វិនិយោគ និង​ការ​ធ្វើ​ធុរកិច្ច ឬ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ មករា នេះ​ថា ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​នៅ​កម្ពុជា ដូចជា វិស័យ​កសិកម្ម...

នាយករដ្ឋមន្ត្រី​ឱ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ប្រឹង​ផ្សព្វផ្សាយ​ឱ្យ​គេ​មក​ដាក់​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ​ឱ្យ​កាន់​តែ​ច្រើន

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ផ្សព្វផ្សាយ​នូវ​បច្ចុប្បន្នភាព​កាន់តែ​ស៊ីជម្រៅ​អំពី​សក្ដានុពល​នៃ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​សម្បូរ​បែប និង​ចំ​គោលដៅ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​នានា ឱ្យ​ពួកគេ​មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីអំពី​ការ​ណែនាំ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​លើក​កម្ពស់​សកម្មភាព​វិនិយោគ និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ ធ្នូ នេះ​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺជា​តួអង្គ​ជួរមុខ​ជួប​ផ្ទាល់​ជាមួយ​វិនិយោគិន...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្តឹង LOLC, FMO និង KB Financial Group ទៅ​អង្គការ​សហប្រជាជាតិ​រឿង​កម្ចី​បែប​គៃ​ប្រវ័ញ្ច

អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្រេច​ប្តឹង​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ដូចជា KB Financial Group ធនាគារ​អភិវឌ្ឍន៍​រដ្ឋ​ហុឡង់ដ៍ FMO និង​ធនាគារ LOLC ទៅ​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការ​ឲ្យ​ខ្ចីបុល​បែប​កេងប្រវ័ញ្ច​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា។ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) និង​អ្នក​ឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ (KTNC Watch) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​០៩ ខែ​ធ្នូ ថា ខ្លួន​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ក្រុម​ការងារ​នៃ​អង្គការ​សហប្រជាជាតិ​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស (UNGPs) រួម​ទាំង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ជុំវិញ​ការ​អនុវត្ត​វិធី​ខ្ចីបុល​បែប​គៃ​ប្រវ័ញ្ច...

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​ថា​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មិន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ទេ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ អះអាង​ថា បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នឹង​មិន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​សភា​អឺរ៉ុប គួរតែ​ពិចារណា​អំពី​ទំនាក់ទំនង​ល្អ និង​ផល​ប្រយោជន៍​រវាង​ប្រជាជាតិ​អឺរ៉ុប និង​កម្ពុជា ប្រសើរ​ជាង។ អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន អះអាង​ថា តួលេខ​នៃ​ការ​នាំចេញ​ផលិតផល​វាយនភណ្ឌ​កាត់ដេរ​មាន​ការ​កើន​ឡើង​ក្នុង​រង្វង់ ២៤% បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០២៣។ ប្រភព​ដដែល​អះអាង​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដូច្នេះ​កម្ពុជា​នឹង​ឈប់​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ EBA នេះ​ជា​ផ្លូវការ​នៅ​ពេល​ខាងមុខ។ លោក កត្តា អ៊ន...

ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ​អន្តរជាតិ៖ ពលរដ្ឋ​កម្ពុជា​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍

ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ​អន្តរជាតិ​មួយ​ឈ្មោះ 60 Decibels បាន​រក​ឃើញ​ថា កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​ពលរដ្ឋ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការ​ចំណាយ​លើ​អាហារ។ របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ​អន្តរជាតិ 60 Decibels បាន​ចេញ​នៅ​ខែ​វិច្ឆិកា នេះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំនួន ១៣៩៨​នាក់ ដែល​ក្រុមហ៊ុន​នេះ​បាន​សម្ភាស ឲ្យ​ដឹង​ថា យ៉ាងហោចណាស់​មាន ៣២% កំពុង​ជួប​បញ្ហា​ធុញថប់​ក្នុង​ការ​បង់ប្រាក់​សង​ត្រឡប់ ខណៈ ៧៥% ទៀត អះអាង​ថា ពួកគេ​ពុំ​មាន​បញ្ហា​បង់ប្រាក់​ឡើយ។ របាយការណ៍​ដដែល​បន្ត​ថា ក្នុង​ឆ្នាំ​២០២៤ នេះ...

លោក ហ៊ុន ម៉ាណែត៖ កម្ពុជា​នឹង​មិន​អាច​ស្ថិត​នៅ​ជា​ប្រទេស​ក្រីក្រ​ទៀត​ទេ​នៅ​ឆ្នាំ​២០២៩ ខាង​មុខ​នេះ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​នឹង​មិន​ស្ថិត​នៅ​ជា​ប្រទេស​ក្រីក្រ​អស់​មួយ​ជីវិត​ដោយ​ពឹងផ្អែក​តែ​ទៅ​លើ​ការ​ផ្តល់​ឱ្យ​ពី​ប្រទេស​ជិតខាង​បន្ត​ទៀត​នោះ​ទេ​នៅ​ឆ្នាំ​២០២៩ ខាងមុខ ទោះបីជា​ត្រូវ​បាត់បង់​នូវ​គោលការណ៍​អនុគ្រោះ​មួយ​ចំនួន​ក៏ដោយ។ នៅ​ក្នុង​វីដេអូ​ឃ្លីប​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថ្លែង​នៅ​ក្នុង​ពិធី "អបអរ​សាទរ​ខួប ២០​ឆ្នាំ​ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក" ហើយ​ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ដែល​ជា​ឪពុក យក​ទៅ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ឡើងវិញ​នៅ​ថ្ងៃទី​២២ តុលា នេះ បាន​លើកឡើង​ពី​ការ​ចាកចេញ​របស់​កម្ពុជា​ពី​ប្រទេស​ក្រីក្រ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​ទៀត​នេះ។ លោក ហ៊ុន ម៉ាណែត...

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​ដោះស្រាយ​បែប​ណា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​ដោះស្រាយ​បែប​ណា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ?»។

អ្នក​ឃ្លាំមើល​ថា​ចំនួន​លុយ​រដ្ឋាភិបាល​បោះពុម្ព​គឺ​ប្រហែល​ចំនួន​លុយ​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាត

អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម លើកឡើង​ថា ចំនួន​លុយ​ដែល​រដ្ឋាភិបាល​បាន​បោះពុម្ព​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​មាន​តួលេខ​ប្រហាក់ប្រហែល​គ្នា​នឹង​ចំនួន​លុយ​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាត​សម្រាប់​គម្រោង​ចំណាយ​ក្នុង​ឆ្នាំ​២០២៤។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ តុលា នេះ​ថា តាម​តួលេខ​ដែល​ស៊ីសង្វាក់​គ្នា​នេះ អាច​សន្និដ្ឋាន​បាន​ថា​រដ្ឋាភិបាល​កំពុង​ខ្វះ​លុយ​សម្រាប់​បង្គ្រប់​ការ​ចំណាយ​របស់​ខ្លួន​នៅ​ពេលនេះ ព្រោះ​បើ​ផ្អែក​លើ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​អាច​រក​ចំណូល​បាន​ប្រមាណ​ជា ៦ ទៅ...

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាង​៤០​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២៤

ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ក្រីក្រ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ទាំង​ជាង ៤០​ប្រទេស (៤៥​ប្រទេស) នៅ​លើ​ពិភពលោក ក្នុង​បញ្ជី​គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ឆ្នាំ​២០២៤។ គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ដាក់​ចំណងជើង​ថា «បញ្ជី​ឈ្មោះ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់​អង្គការ​សហប្រជាជាតិ ឬ UN List of Least Developed Countries ដែល​ហៅ​កាត់​ថា (LDCs)»។ គណៈកម្មាធិការ​ដដែល​នេះ បាន​បែងចែក​ប្រទេស​ទាំង ៤៥ ទៅ​តាម​តំបន់​នីមួយៗ​ដែល​គិត​ជា​សរុប​គឺ​មាន ៤ ក្នុង​នោះ​គឺ​ទ្វីប​អាហ្វ្រិក មាន...

Latest news

© 2021, ដេលី. All rights reserved.