ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28.2
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សេដ្ឋកិច្ចជាតិ
ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត សន្យាថានឹងកំណត់គោលដៅបង្កើនការងារឱ្យពលរដ្ឋក្រោមម្លប់សន្តិភាព
ឌឹ ខេមបូឌា ដេលី
-
May 2, 2025
ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិមើលឃើញភាពស្រុតចុះខាងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ពលរដ្ឋខ្មែរបាត់បង់សិទ្ធិសេរីភាពសម្ដែងមតិរិះគន់គោលការណ៍នយោបាយជាតិមិនបាន មិនអាចគេចផុតពីការតាមចាប់ពលរដ្ឋដាក់គុក សាធារណជនខ្មែរឧស្សាហ៍ឮតែពាក្យពេចន៍ផ្គាប់ផ្គុនលើកបញ្ជោរទៅវិញទៅមករវាងកូន និងឪពុក កូនសរសើរគោលនយោបាយដឹកនាំឪពុក ឪពុកសរសើរគោលនយោបាយយុវជនឈាមថ្មីដែលរក្សាបាននូវសន្តិភាព និងស្ថិរភាព។ លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើតឱ្យមានលក្ខខណ្ឌការងារសមរម្យ ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព។ នេះជាអំនួតខុសការពិតយ៉ាងសន្ធឹកសន្ធាប់ ព្រោះថាសន្តិភាពគេមិនសំដៅតែទៅលើអវត្តមាននៃចម្បាំងរាំងជល់បង្ហូរឈាមគ្នាមួយមុខប៉ុណ្ណោះទេ។ សន្តិភាពបែបនេះជាសន្តិភាពក្នុងគំនាប ហើយពលរដ្ឋខ្មែរពេញកម្លាំងទៅធ្វើការស្រុកក្រៅជិត ៣លាននាក់។ លោក ហ៊ុន ម៉ាណែត បានចេញលិខិតអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩...
ព័ត៌មានជាតិ
លោក ហ៊ុន សែន ថាកម្ពុជាមិនគួរសម្លឹងមើលទីផ្សារឆ្ងាយទេក្នុងស្ថានភាពសង្គ្រាមពាណិជ្ជកម្ម
ឌឹ ខេមបូឌា ដេលី
-
May 2, 2025
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើងថា កម្ពុជា-វៀតណាម សម្រេចពឹងគ្នាទៅវិញទៅមកតាមរយៈសេដ្ឋកិច្ចពាណិជ្ជកម្ម ព្រោះកម្ពុជាមិនគួរសម្លឹងមើលទីផ្សារនៅឆ្ងាយទេ ក្នុងស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់នឹងភូមិសាស្ត្រនយោបាយរបស់មហាអំណាចចិន និងសហរដ្ឋអាមេរិកក្នុងពេលនេះ។ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយពីជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ (PHAM Minh Chinh) នៅថ្ងៃទី៣០ មេសា នេះថា...
ព័ត៌មានជាតិ
មន្ត្រីបក្សជំទាស់ថាពន្ធកប់ពពកលើការនាំចេញបន្ទះសូឡាប្រើថាមពលព្រះអាទិត្យជារឿងកំប៉ិកកំប៉ុក
ឌឹ ខេមបូឌា ដេលី
-
April 25, 2025
មន្ត្រីជាន់ខ្ពស់ខាងគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត លើកឡើងថា ការដំឡើងពន្ធលើបន្ទះថាមពលព្រះអាទិត្យ ឬហៅថាសូឡាផាណល (solar panel) ដែលនាំពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ចំនួនជាង ៣៥០០% (៣៥២១%) គ្រាន់តែជារឿងកំប៉ិកកំប៉ុកប៉ុណ្ណោះ បើមន្ត្រីរដ្ឋាភិបាលយល់ពីកិច្ចព្រមព្រៀង GATT (General Agreement on Trade and Tariffs) នៃអង្គការពាណិជ្ជកម្មពិភពលោកនោះ (World...
នយោបាយ
នាយករដ្ឋមន្ត្រីកម្ពុជាប្រកាន់ជំហរ «ខ្លួនមួយជិះទូកពីរ» ដើម្បីជាតិ គឺចាប់យកទាំងអាមេរិកនិងចិន
ឌឹ ខេមបូឌា ដេលី
-
April 22, 2025
កូនប្រុសច្បងរបស់លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនចោលអាមេរិកចាប់យកចិន ហើយក៏មិនចោលចិនចាប់យកអាមេរិកដែរ គឺកម្ពុជាប្រកាន់គោលជំហរ «ខ្លួនមួយជិះទូកពីរ» ដើម្បីប្រយោជន៍សេដ្ឋកិច្ចកម្ពុជា និងពលរដ្ឋខ្មែរតែប៉ុណ្ណោះ។ លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងកម្មវិធីសម្ពោធកំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅថ្ងៃចន្ទ នេះថា គោលនយោបាយការបរទេសរបស់កម្ពុជាប្រកាន់យកឯករាជភាព ធ្វើមិត្តគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវឡើយ ដូច្នេះកម្ពុជានឹងមិនចោលអាមេរិក ស្រវាចិន ឬចោលចិន ស្រវាអាមេរិកឡើយ។ កូនប្រុសមេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា កម្ពុជាមិនចូលបក្សសម្ព័ន្ធណាមួយដើម្បីប្រឆាំង ឬបង្កបញ្ហាជាមួយប្រទេសណាឡើយ។...
ព័ត៌មានជាតិ
ពន្ធអាហរ័ណ-នីហរ័ណអាមេរិកលើប្រទេសជុំវិញពិភពលោក កំពុងធ្វើឱ្យក្រុមហ៊ុនផលិតកម្មវិលមុខ
ឌឹ ខេមបូឌា ដេលី
-
April 11, 2025
រឿងដំឡើងពន្ធ មិនដំឡើងពន្ធ ពន្យារពេលដំឡើងពន្ធទំនិញនាំចូល-នាំចេញ ហៅថា អាហរ័ណ-នីហរ័ណដោយរដ្ឋការប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើឲ្យអ្នកវិភាគសេដ្ឋកិច្ច អ្នកគ្រប់គ្រងក្រុមហ៊ុនផលិតកម្ម ម្ចាស់ហាងទំនិញលក់ដុំ-លក់រាយ កសិករទីផ្សារសន្និធិ ឬផ្សារហ៊ុន និងផ្សារឥណទេយ្យប័ណ្ណស្ទើរតែទូទាំងសកលលោក ជ្រួលច្របល់ វិលមុខ ហើយអធិប្បាយខុសៗគ្នា។ រឿងពន្ធលើប្រទេសកម្ពុជា ក៏វិលមុខដែរ។ អ្នកឃ្លាំមើលសង្គមលើកឡើងថា រាជរដ្ឋាភិបាលគួរតែដឹងអំពីបំណងរបស់សហរដ្ឋអាមេរិក ដែលមិនមែនត្រឹមតែភាពស្មើគ្នានៃជញ្ជីងពាណិជ្ជកម្មជុំវិញការកំណត់ពន្ធរបស់ខ្លួនលើប្រទេសកម្ពុជានោះទេ ដែលទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន...
ព័ត៌មានជាតិ
ត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជាអនុម័តគម្រោងវិនិយោគជិត ២០០គម្រោង ខណៈគម្រោងរបស់អាមេរិកមាន ០,១៨%
ឌឹ ខេមបូឌា ដេលី
-
April 10, 2025
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគជិត ២០០គម្រោង (១៧២គម្រោង) ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងបង្កើតការងារប្រមាណជិត ១២ម៉ឺនកន្លែង ខណៈគម្រោងជាង ៥៦% (៥៦,២៣%) គឺជាគម្រោងវិនិយោគរបស់ចិន។ អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានបង្ហាញរបាយការណ៍ស្ដីពីគម្រោងវិនិយោគឆ្នាំ២០២៥ សម្រាប់កម្ពុជានៅថ្ងៃទី០៩ មេសា នេះថា...
ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យអ្នករស់នៅខេត្តភាគឦសានវិនិយោគនៅក្នុងខេត្តរបស់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
April 10, 2025
លោក ហ៊ុន ម៉ាណែត ជំរុញឱ្យអ្នកវិនិយោគក្នុងស្រុក ធ្វើការវិនិយោគនៅតាមបណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជា ដូចជាខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ជាពិសេសអ្នកវិនិយោគនៅក្នុងខេត្តទាំងនោះតែម្តង។ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៩ មេសា នេះ សម្រេចប្រកាសអនុវត្តជាផ្លូវការនូវ «កម្មវិធីជំរុញការវិនិយោគក្នុងខេត្តទាំង ៤ នៅភាគឦសាន» ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ពលរដ្ឋ ដោយផ្ដោតលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍។ លោកអះអាងថា ការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជន...
ព័ត៌មានជាតិ
មន្ត្រីរដ្ឋាភិបាលកម្ពុជានិយាយផ្ទុយគ្នារឿងសហរដ្ឋអាមេរិកដំឡើងពន្ធនាំចូលទំនិញពីកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
April 7, 2025
មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជា កំពុងខ្វែងគំនិតគ្នាជុំវិញបញ្ហាដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ខណៈសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង សម្ដែងការព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាចំពោះបញ្ហានេះ។ ក្រោយពីលោក ដូណាល់ ត្រាំ សម្រេចដំឡើងពន្ធគយលើទំនិញនាំចូលមកកាន់ទីផ្សារអាមេរិកចំនួន ៤៩% មន្ត្រីរដ្ឋាភិបាលកម្ពុជាបានលើកឡើងខុសៗគ្នាជុំវិញបញ្ហានេះ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល លើកឡើងកិច្ចសម្ភាសន៍ពិសេសស្ដីពីការដំឡើងពន្ធគយរបស់អាមេរិកលើទំនិញកម្ពុជានៅថ្ងៃទី៤ មេសា នេះថា ការដំឡើងពន្ធនេះ អ្នកប៉ះពាល់មុនគេ គឺអាមេរិកដែលជាអ្នកបញ្ជាទិញ បន្ទាប់មកទើបប៉ះពាល់ដល់ធុរកិច្ចនៅកម្ពុជា។ អ្នកស្រី ចម និម្មល...
ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជាសហការជាមួយក្រុមហ៊ុនចិនបង្កើតបណ្ដាញផ្ញើប្រាក់ឆ្លងដែនថ្មី
ឌឹ ខេមបូឌា ដេលី
-
April 2, 2025
ពលករធ្វើចំណាកស្រុកចង់ផ្ញើប្រាក់ទៅគ្រួសារឯស្រុក ធនាគារជាតិកម្ពុជា បានសហការជាមួយក្រុមហ៊ុនចិន បង្កើតបណ្ដាញផ្ញើថ្មីមួយទៀត។ តាមប្រភពព័ត៌មានខាងបច្ចេកវិទ្យា TechNode ឬ TNGlobal ធនាគារជាតិនៃកម្ពុជា បានរួមដៃនឹងក្រុមហ៊ុនចិន ឈ្មោះ UnionPay International (UPI) បានផ្តើមដំណើរការវិធីផ្ញើប្រាក់ឆ្លងដែនជាផ្លូវការសម្រាប់ពលករខ្មែរធ្វើការនៅប្រទេសថៃឡង់ដ៍។ តាមប្រភពព័ត៌មានដដែល ផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វិធីថ្មីឈ្មោះថា បាគងផ្ញើប្រាក់ចេញ គេគ្រាន់តែឆូតអត្តសញ្ញាណប័ណ្ណ ហៅថា Bakong Scan UnionPay...
ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាសេដ្ឋកិច្ចជាតិមិនអាចប្រកួតនឹងប្រទេសជិតខាងបានទេ បើរដ្ឋមិនជួយឯកជន
ឌឹ ខេមបូឌា ដេលី
-
March 21, 2025
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាមិនអាចប្រកួតប្រជែងសេដ្ឋកិច្ចជាមួយប្រទេសជិតខាង ឬប្រទេសដទៃបានទេ បើរដ្ឋមិនផ្តល់ការគាំទ្រដល់វិស័យឯកជនប្រកបដោយប្រសិទ្ធភាព។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះ លោក ហ៊ុន ម៉ាណែត លើកឡើងថា គ្រាន់តែតម្លៃសេវារដ្ឋខ្ពស់ជាងប្រទេសដទៃ រួមទាំងមានភាពស្មុគស្មាញជាច្រើនទៀតនោះ គឺមានន័យថាប្រទេសកម្ពុជាមិនអាចប្រកួតប្រជែងសេដ្ឋកិច្ចជាមួយប្រទេសទាំងនោះរួចបាត់ទៅហើយ។ លោក ហ៊ុន ម៉ាណែត លើកឡើងបន្តថា រាជរដ្ឋាភិបាលកម្ពុជានឹងវះកាត់ តម្រឹម...
1
...
4
5
6
...
12
Page 5 of 12
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.