30 C
Phnom Penh

TAG

សំ គន្ធាមី

លោក ហ៊ុន សែន ថា​បើ​បក្ស​លោក​ឈ្នះ​ឆ្នោត នោះ​ពលរដ្ឋ​អាច​រស់នៅ​ដោយ​សុខដុមរមនា

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​ពលរដ្ឋ​អាច​រស់នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​សុខដុមរមនា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ក៏ដោយ។ ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​សមិទ្ធផល​នានា​ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​ទីក្រុង​ភ្នំពេញ​ជំហាន​ទី​៤ នា​ថ្ងៃ​ពុធ ទី​២០ មេសា នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មន្ត្រី និង​អាជ្ញាធរ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដោយ​សេរី។ លោក ហ៊ុន សែន បញ្ជាក់​ថា បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបលោក​កំពុង​ដឹកនាំ​បច្ចុប្បន្ន​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​ប្រទេស​បន្ត​ទៀត នោះ​អ្នក​ណា​ក៏​នៅ​ជាមួយ​គ្នា​បាន​ដែរ ខណៈ​បច្ចុប្បន្ន...

គ.ជ.ប លុប​ឈ្មោះ​បេក្ខជន​១១​រូប​ចេញពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​មេឃុំ​ព្រោះ​មិន​ចេះ​អក្សរ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​លុប​ឈ្មោះ​បេក្ខជន​ចំនួន ១១​រូប​មកពី​គណបក្ស​នយោបាយ​ចំនួន​២ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​នីតិកាល​ទី​៥ នេះ ព្រោះ​មិន​ចេះ​អក្សរ។ ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ដោយ​បង្ហាញ​ថា បេក្ខជន​ទាំង ១១​រូប​ដែល​ត្រូវ​បាន គ.ជ.ប លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​សម្រាប់​នីតិកាល​ទី​៥ ឆ្នាំ​២០២២ នេះ ក្នុង​នោះ​មកពី​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ គ.ជ.ប ដដែល​ថា​មក​ដល់​ថ្ងៃ​នេះ បេក្ខភាព​មកពី​គណបក្ស​ភ្លើង​ទៀន មាន​ចំនួន ៧​រូប​ហើយ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ក្នុង​នោះ​ម្នាក់​នៅ​សង្កាត់​ផ្សារដេប៉ូ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ...

Latest news