30.7 C
Phnom Penh

TAG

ស៊ុំ សុជាតិ

តុលាការ​កាត់ទោស​មន្ត្រី​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ម្នាក់​ដាក់​ពន្ធនាគារ​ជាង​៣​ឆ្នាំ​ករណី​កាន់កាប់​ដី​ព្រៃ​លិច​ទឹក

សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​នាយ​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក កែវ ណារុន ដាក់​ពន្ធនាគារ​ជាង ៣​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​រៀល ករណី​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣ នៃ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់ឆ្នាំង។ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅ​ថ្ងៃ​សុក្រ ទី​៩ កញ្ញា នេះ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​ប្រធាន​ការិយាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក កែវ ណារុន ដាក់​ពន្ធនាគារ ៣​ឆ្នាំ...

អ្នក​ឃ្លាំមើល៖ អំណាច​រដ្ឋាភិបាល​នឹង​អស់​ប្រសិទ្ធភាព បើ​មិន​ហ៊ាន​វះកាត់​មន្ត្រី​ពុករលួយ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ច្បាប់​ចាត់​វិធានការ​លើ​មន្ត្រី​របស់​ខ្លួន​ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​បទល្មើស​កាប់​បំផ្លាញ​ដី​ព្រៃលិចទឹក និង​ព្រៃឈើ ដើម្បី​លុបបំបាត់​អំពើពុករលួយ និង​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ការ​ជំរុញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ចាត់​វិធានការ​អ្នក​បំផ្លាញ​ដី​ព្រៃលិចទឹក ដោយ​មាន​គណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ស្រាវជ្រាវ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​៦ ជុំវិញ​បឹង​ទន្លេសាប ដែល​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១ ដោយ​កំណត់​ដែន​ព្រៃលិចទឹក​ទំហំ ៦៥​ម៉ឺន​ហិកតារ​ជុំវិញ​បឹង​ទន្លេសាប​ជា​របស់​រដ្ឋ។ ប៉ុន្តែ​ដី​ព្រៃលិចទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ ត្រូវ​បាន​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទន្ទ្រាន និង​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​របស់​ខ្លួន​អស់​រាប់​ម៉ឺន​ហិកតារ។ ជាក់ស្ដែង​នៅ​ពេល​ថ្មីៗ​នេះ ដី​ព្រៃលិចទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​កាប់​ទន្ទ្រាន ឈូស​ឆាយ និង​កាន់កាប់​ដី​ខុសច្បាប់​ជាង...

ACU ឃាត់​ខ្លួន​ស្នងការ​រង​និង​នាយការិយាល័យ​អន្តរាគមន៍​ខេត្ត​កំពង់ឆ្នាំង​ទាក់ទិន​នឹង​ការ​រំលោភ​ដី​ព្រៃលិចទឹក

អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ហៅ​កាត់​ថា ACU បាន​សម្រេច​ឃាត់​ខ្លួន​ស្នងការ​រង​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និង​នាយការិយាល័យ​អន្តរាគមន៍ លោក​វរសេនីយ៍ឯក កែវ ណារុន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ក្រោយ​ពី​បាន​រក​ឃើញ​ថា ពួកគេ​ពិតជា​បាន​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់ និង​លក់​ដី​ព្រៃលិចទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង ប្រាកដ​មែន។ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ថា ស្នងការ​រង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុំ សុជាតិ បាន​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់...

Latest news