37.5 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត ថា​រដ្ឋាភិបាល​នៅតែ​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​ឱ្យ​មន្ត្រី​រាជការ ប៉ុន្តែ​អ្នកវិភាគ​មិន​ជឿ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​មិន​ត្រឹមតែ​មិន​អស់​លុយ​ទេ ថែមទាំង​មាន​លទ្ធភាព​បង្កើន​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ និង​បង្កើន​ថវិកា​ជួយ​ពលរដ្ឋ​តាម​ប្រព័ន្ធ​គាំពារ​សង្គម​ថែមទៀត​សម្រាប់​ឆ្នាំ​២០២៥ នេះ។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រកាស​បើក​កម្មវិធី «សប្តាហ៍​គាំពារ​សង្គម​កម្ពុជា​ឆ្នាំ​២០២៥» និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ «ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០២៤-២០៣៥» នៅ​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ថា រដ្ឋាភិបាល​នៅតែ​មាន​លទ្ធភាព​ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ កម្លាំង​ប្រដាប់​អាវុធ និង​សម្រាប់​ផ្តល់​សេវា​គាំពារ​សង្គម ទោះ​ថវិកា​ជាតិ​បាន​ហើម​ប៉ោង​ដោយសារតែ​កំណើន​របស់​ប្រជាជន ការ​លើកស្ទួយ​ជីវភាព​ពលរដ្ឋ...

សម្ដី​អ្នក​ដឹកនាំ​បែប​ផ្ដាច់ការ​និយម និយាយ​ដូចៗ​គ្នា​គឺ​ចង់​ដឹកនាំ​តែ​ឯកឯង ឬ​តែ​គ្នា​ឯង

នាយករដ្ឋមន្ត្រី​បន្ត​ត្រកូល​ពី​ឪពុក​ទៅ​កូន លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក្នុង​បក្ស​នយោបាយ​តែ​មួយ​ដែល​មាន​គោលនយោបាយ​តែ​មួយ នឹង​នាំ​ឱ្យ​កម្ពុជា​មាន​និរន្តរភាព​នៃ​គោលនយោបាយ​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ «ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០២៤-២០៣៥» នៅ​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​មួយ​ចំនួន​ដាក់​គោលនយោបាយ​មិន​ចេញ ដោយសារតែ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ញឹកញាប់​ពេក។ នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​លើកឡើង​ថា រដ្ឋាភិបាល​ចាស់​ដាក់​ផែនការ​គោលនយោបាយ​មិន​ទាន់​បាន​អនុវត្ត​ស្រួលបួល​ផង រដ្ឋាភិបាល​ថ្មី​ក៏​ចូល​មក​ដក​ចេញ​វិញ។ កត្តា​នេះ​ហើយ​ដែល​នាំ​ឱ្យ​គោលនយោបាយ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ជួប​បញ្ហា​មិន​អាច​អនុវត្ត​ទៅ​បាន។ លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ជំរុញ​នូវ​កម្មវិធី​គាំពារ​សង្គម​ក្នុង​ការ​ឈាន​ទៅ​ពង្រឹង​ការ​ជួយ​ប្រជាពលរដ្ឋ​បន្ត​ទៀត...

ហេតុការណ៍​នៅ​ប្រាសាទ​តាមាន់ធំ ឬ​តាមឿនធំ រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ខ្មែរ​ប្តឹង​ថៃ លើ​ករណី​វិវាទ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី រួម​ទាំង​បញ្ហា​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ ដូច​ករណី​ប្រាសាទ​ព្រះវិហារ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ប្រាសាទ​តាមាន់ធំ ត្រូវ​បាន​ឈ្លានពាន​ដោយ​ភាគី​ថៃ តាំងពី​អំឡុង​ឆ្នាំ​២០០៨ មក ប៉ុន្តែ​សព្វថ្ងៃ​នេះ ភាគី​ថៃ បាន​ដាក់​ទាហាន​មក​យាម​រួម​គ្នា​ជាមួយ​ភាគី​ខ្មែរ​ទៅវិញ...

នាយករដ្ឋមន្ត្រី​ខ្មែរ​ឆ្នើម​ខាង​ចំណាយ​លុយ​ប្រណាំង​យក​ល្បី​ឈ្មោះ​តាម​ហ្វេសប៊ុក​ជាងគេ

ក្នុង​បណ្តា​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជា​នាយករដ្ឋមន្ត្រី​ដែល​ប្រើប្រាស់​ថវិកា​ក្នុង​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ច្រើន​ជាងគេ​រហូត​ដល់​ទៅ​ជាង ១​លាន ៦​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក គិត​ចាប់ពី​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥។ នេះ​បើ​តាម​បណ្ណាល័យ​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​មេតា ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន លោក Bong Bong Marcos បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា ៣៤៧៦៦,៩៦​ដុល្លារ ($34,766.96) ស្មើ​នឹង​ជាង ២,១៥%...

លោក សម រង្ស៊ី ឱ្យ​យោបល់​លោក ហ៊ុន ម៉ាណែត ថា​បើ​ចង់​កម្ចាត់​គ្រឿងញៀន ទាល់តែ​ចាប់​ឪពុក​និង​ជីដូនមួយ​របស់​លោក

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា បើ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ស្អាតស្អំ និង​ក្លាហាន ចង់​លុបបំបាត់​គ្រឿងញៀន ទាល់តែ​គាត់​ហ៊ាន​ចាប់​ខ្លួន​បងប្អូន​ជីដូនមួយ​របស់​គាត់ គឺ​លោក ហ៊ុន តូ និង​លោក ហ៊ុន សែន ជា​ឪពុក។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ កុម្ភៈ ថា...

អ្នកវិភាគ​ជំរុញ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​តែងតាំង​លោក រ៉ុង ឈុន ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ប្រកួត​ជាមួយ​លោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​ជំរុញ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ តែងតាំង​លោក រ៉ុង ឈុន ដែល​កំពុង​ជាប់​ពាក្យបណ្ដឹង​នៅ​តុលាការ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ប្រកួត​ជាមួយ​លោក ហ៊ុន ម៉ាណែត នៅ​ឆ្នាំ​២០២៨ ជាជាង​ការ​វក់វី​នឹង​ការ​រៃអង្គាស​លុយ​បង់​ឱ្យ​តុលាការ​តេឡេ។ អ្នកវិភាគ​នយោបាយ លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ កុម្ភៈ ថា លោក រ៉ុង ឈុន គួរ​ផ្ដល់​យោបល់​ដល់​អ្នកគាំទ្រ​របស់​លោក កុំ​ឲ្យ​វក់វី​នឹង​ការ​រៃអង្គាស​លុយ​សង​ជំងឺចិត្ត​តាម​ការ​បង្គាប់​របស់​តុលាការ​បន្ត​ទៀត ព្រោះ​គាត់​អាច​នឹង​ជាប់​ចំណង​ផ្លូវច្បាប់​ទៅវិញ។ លោក គឹម សុខ...

លោក សម រង្ស៊ី រិះគន់​លោក ហ៊ុន ម៉ាណែត ថា​ជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ឡើយ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី រិះគន់​ថា​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត គឺជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ទាល់តែសោះ ដូច្នេះ​ហើយ​ទើប​បាន​ជា​គាត់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជាង ១​ឆ្នាំ​ហើយ នៅតែ​តោង​ជើងខោ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ដដែល។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត ជា​មនុស្ស​ដែល​គ្មាន​អ្វី​គ្រប់​បែប​យ៉ាង​ក្នុង​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ដូចជា​ស្នាដៃ...

លោក ហ៊ុន ម៉ាណែត សារភាព​ថា​គ្រឿងញៀន​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​ធ្ងន់ធ្ងរ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត សារភាព​ថា​ស្ថានភាព​គ្រឿងញៀន​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​សភាព​ប្រឈម​ធ្ងន់ធ្ងរ​នៅឡើយ ព្រោះ​ការ​ជួញដូរ ការ​ប្រើប្រាស់ ការ​ចែកចាយ និង​ការ​កែច្នៃ ផលិត​គ្រឿងញៀន​នៅតែ​បន្ត​កើត​មាន​នៅ​កម្ពុជា។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត ចេញ​សេចក្តី​ប្រកាស​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១០ រយៈពេល ១​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២៥ នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ​ថា ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​ដែល​ជា​បញ្ហា​ប្រឈម​រ៉ាំរ៉ៃ​នោះ គឺ​គ្រឿងញៀន​កំពុង​បង្ក​ហានិភ័យ​ដល់​សហគមន៍​នៅ​មូលដ្ឋាន​ដែល​តម្រូវ​ឱ្យ​មាន​ការ​ដោះស្រាយ​ជាបន្ទាន់។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​នៅតែ​ប្រឈម​ការ​ប្រើប្រាស់​ល្បិចកល​របស់​ឧក្រិដ្ឋជន​ដោយ​ការ​នាំចូល​នូវ​សារធាតុ​គីមី​បម្រើ​ឱ្យ​វិស័យ​កសិកម្ម...

លោក ហ៊ុន សែន ថា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្មាន​ផ្លូវ​ដើរ​ចេញពី​ស្រមោល​លោក​ដែល​ជា​ឪពុក​ឡើយ

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​តបត​ទៅ​នឹង​ការ​រិះគន់​របស់​ជនបរទេស​មួយ​ចំនួន​ទាក់ទង​នឹង​ឥទ្ធិពល​របស់​លោក​ទៅ​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ដូចជា​ឥទ្ធិពល​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​មេដឹកនាំ​ជំនាន់​ថ្មី​ថា លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដក​ដំណែង បើ​ហ៊ាន​ដើរ​ហួស​បន្ទាត់​នយោបាយ​បក្ស។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ក្នុង​ខេត្ត​កណ្តាល ព្រឹក​ថ្ងៃទី​១១ កុម្ភៈ នេះ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី...

អ្នក​ឃ្លាំមើល​ថា​បើ​លោក ហ៊ុន ម៉ានី ចង់​ឱ្យ​គេ​គោរព​គ្រួសារ​គាត់ ទាល់តែ​ឪពុក​គាត់​ចេះ​គោរព​អ្នកដទៃ​ដែរ

កូនប្រុស​ពៅ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្អូញត្អែរ​ថា បើ​ក្រុម​អគតិ​មិន​ទទួលស្គាល់​នូវ​ការ​លះបង់​ពី​ឪពុក​លោក​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​នា​ពេល​កន្លង​មក​នោះ​ក៏​ហី​ទៅ​ចុះ តែ​ក៏​គួរ​ទទួលស្គាល់​នូវ​ភាព​ចាស់​ទុំ​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​ខ្មែរ​ដែល​មាន​អារ្យធម៌​ថ្កុំថ្កើង និង​ថ្លៃថ្នូរ​ដែរ។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហោះ​រូប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​ឪពុក និង​បងប្រុស​បង្កើត​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ...

Latest news

© 2021, ដេលី. All rights reserved.