26.7 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដង្ហោយ​ឱ្យ​អ្នកដឹកនាំ​ជាតិ​ដោះស្រាយ​រឿង​កោះ​គុត ខណៈ​អ្នក​ក្នុង​ស្រុក​ស្ងាត់​ឈឹង

ក្រោយពី​មាន​បាតុកម្ម​ទាមទារ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ឱ្យ​រក​ដំណោះស្រាយ​រឿង​កោះ​គុត ឬ​កោះ​គជ់​នៅ​ប្រទេស​ជាច្រើន មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​អះអាង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ថា​រាជរដ្ឋាភិបាល​កំពុង​ចរចា​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​កោះ​គុត​ជាមួយ​ប្រទេស​ថៃ នោះ គឺ​គ្រាន់តែ​ជា​លេស ព្រោះ​គាត់​បាន​កាត់​ឆ្វៀល​ចំណែក​កម្មសិទ្ធិ​លើ​កោះ​នេះ​ទៅ​ឱ្យ​ថៃ តាំងពី​ឆ្នាំ​២០០១ មក​ម្ល៉េះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ឆ្លើយតប​ទៅ​កាន់​លោក ហ៊ុន សែន តាមរយៈ​ឃ្លីប​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៥ មីនា នេះ​ថា លោក ហ៊ុន សែន...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ប្រើ​ពាក្យ​សម្ដី​អសុរោះ​លើ​ស្ត្រី​ភេទ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ពាក្យ​សម្ដី​ជាមួយ​ស្ត្រី​ភេទ​ដោយ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក និង​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌ សេចក្តី​ថ្លៃថ្នូរ​របស់​ខ្មែរ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា ប៉ុន្មាន​ថ្ងៃ​នេះ​លោក​សង្កេត​ឃើញ​មាន​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍ និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ ជាពិសេស​ស្ត្រី​ភេទ។ នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​លើកឡើង​ថា ទោះបីជា​សកម្មភាព​ស្រប​ច្បាប់ ឬ​ការ​បញ្ចេញមតិ​ជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​ការ​គោរព​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ គឺជា​កាតព្វកិច្ច​សីលធម៌​របស់​មនុស្ស​គ្រប់​រូប​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវ​ប្រកាន់ខ្ជាប់​គ្រប់​ពេលវេលា ដើម្បី​ចូលរួម​ថែរក្សា។ ការ​លើកឡើង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​ធ្វើ​អត្ថាធិប្បាយ​កម្មវិធី​កីឡា​ប្រដាល់ លោក ជួប វុត្ថា ដែល​គេ​ស្គាល់​ជាទូទៅ​ថា...

លោក ហ៊ុន ម៉ាណែត ប្រាប់​ឱ្យ​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​មក​លេង​ស្រុក​ខ្មែរ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ទៅ​លេង​ស្រុក​ខ្មែរ ព្រោះ​ស្រុក​ខ្មែរ​មិនមែន​ជា​គោលដៅ​ចាប់​ជំរិត ឬ​មាន​ឧក្រិដ្ឋកម្ម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​ដូច​ការ​ផ្សព្វផ្សាយ​មួយ​ចំនួន​ឡើយ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​ថា មិនមែន​កម្ពុជា​គ្មាន​បញ្ហា​ទាំងស្រុង​នោះ​ទេ គឺ​ធ្លាប់​មាន​បញ្ហា​ខ្លះ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ជាបន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ទាំងអស់​នេះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទោះ​កម្ពុជា​មាន​បញ្ហា​ខ្លះ និង​ត្រូវ​បាន​ដោះស្រាយ​ហើយ​ក៏ដោយ ប៉ុន្តែ​ប្រសិនបើ​ផ្ដោត​តែ​រឿង​អវិជ្ជមាន...

អ្នក​ស្រាវជ្រាវ​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​បិទ​កម្មវិធី​សិក្សា​ជំនាន់​ថ្មី​ដើម្បី​លុបបំបាត់​ការ​រើសអើង បើ​មិន​អាច​ដំណើរការ​ទូទាំង​ប្រទេស

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ថា បើ​រដ្ឋាភិបាល​មិន​អាច​បើក​ឱ្យ​មជ្ឈមណ្ឌល​សិក្សា​ទំនើប​ដំណើរការ​នៅ​ទូទាំង​ប្រទេស​បាន​ទេ ការ​បិទ​កម្មវិធី​សិក្សា​ជំនាន់​ថ្មី​នេះ​ចោល គឺ​រឿង​ល្អ ដើម្បី​ចៀសវាង​ការ​រើសអើង​ក្នុង​ចំណោម​សិស្ស​ដែល​សិក្សា​នៅ​សាលា​រដ្ឋ។ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កុម្ភៈ នេះ​ថា តាម​ការ​សង្កេត​កន្លង​មក លោក​មើល​ឃើញ​ថា​ការ​បើក​ឱ្យ​ដំណើរការ​សាលា​ជំនាន់​ថ្មី​នេះ​ហាក់​បង្កើត​ឱ្យ​មាន​ការ​រើសអើង​ក្រោម​ផ្នត់គំនិត​អ្នកមាន និង​អ្នកក្រ ហើយ​ក៏​ហាក់​បែងចែក​ឱ្យ​មាន​ស្តង់ដា​ពីរ​ក្នុង​វិស័យ​អប់រំ​តែ​មួយ​របស់​កម្ពុជា​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា ក្រសួង​អប់រំ​គួរ​ដាក់​ចេញ​នូវ​វិធានការ​សមស្រប​មួយ​សម្រាប់​វិស័យ​អប់រំ​ទូទៅ​ក្នុង​ស្តង់ដា​តែ​មួយ...

លោក ហ៊ុន ម៉ាណែត ថា​ច្បាប់​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​គឺ​ដើម្បី​ទប់ស្កាត់​ក្រុម​ជ្រុល​និយម

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា​ការ​បង្កើត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្រុម​ធ្វើ​នយោបាយ​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន ដែល​បន្ត​បដិសេធ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នេះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បើក​សន្និបាត​លើក​ទី​២០ របស់​អង្គការ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ឥស្លាម​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក (RISEAP) នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ នេះ​ថា ព្រោះតែ​មហិច្ឆតា​នយោបាយ ក្រុម​ប្រឆាំង​ជ្រុល​និយម​តែងតែ​បរិហារ​ដោយ​បំពាន​លើ​តថភាព ប្រវត្តិសាស្ត្រ និង​គុណតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នៃ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ ដែល​ជា​ថ្ងៃ​កំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។ ប្រភព​ខាងលើ​អះអាង​ថា...

នាយករដ្ឋមន្ត្រី​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​នេះ

នាយករដ្ឋមន្ត្រី​ត​ពូជ​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​នៅ​ខេត្ត​សៀមរាប ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០២៥ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ (Southeast Asia University) ក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែ​កុម្ភៈ លោក ហ៊ុន ម៉ាណែត អះអាង​ថា ខែ​មេសា ឆ្នាំ​នេះ នឹង​មាន​ការ​រៀបចំ​ពិធី​អង្គរ​សង្ក្រាន្ត​ដ៏​ធំ​នៅ​ខេត្ត​សៀមរាប។ លោក​បាន​រំលឹក​ប្រាប់​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.)...

អ្នក​ឃ្លាំមើល៖ បង្កើត​គណៈកម្មការ​បង្ក្រាប​បណ្ដាញ​ឆបោក​តាម​អ៊ីនធឺណិត​គ្មាន​ន័យ បើ​ច្បាប់​មាន​ស្តង់ដា​ពីរ

អ្នក​ឃ្លាំមើល​លើកឡើង​ថា បើ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​អាច​អនុវត្ត​ច្បាប់​លើ​សមាជិក​ព្រឹទ្ធសភា លោក លី យ៉ុងផាត់ ជុំវិញ​ការ​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​ទេ ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) នៅ​ពេលនេះ ក៏​គ្មាន​ន័យ​អ្វី​ដែរ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា...

អ្នកវិភាគ​ពោល​ថា​រាល់​ជំនួប​រវាង​ប្រទេស​កម្ពុជា​និង​យៀកណាម ចំណេញ​តែ​ខាង​យៀកណាម

អ្នកវិភាគ​លើកឡើង​ថា រាល់​ជំនួប​រវាង​មេដឹកនាំ​កំពូល​នៃ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជួប​ជាមួយ​នឹង​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម គឺ​ដើម្បី​តែ​ប្រយោជន៍​វៀតណាម ជា​ថ្នូរ​នឹង​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ កុម្ភៈ នេះ​ថា ក្នុង​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​កម្ពុជា និង​មេដឹកនាំ​ប្រទេស​វៀតណាម នា​ពេល​ថ្មីៗ​នេះ...

មេទ័ព​អាមេរិកាំង​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ធ្វើ​ទស្សនកិច្ច​ស្រុក​ខ្មែរ​បន្ទាប់ពី​ដឹង​ថា​មាន​នាវា​ចិន​ពីរ​គ្រឿង​ទៀត​នៅ​រាម

មេបញ្ជាការ​កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា USARPAC ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald Clark) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដើម្បី​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង និង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី បន្ទាប់ពី​មាន​ព័ត៌មាន​ថា ចិន​បាន​បញ្ជូន​នាវា ២​គ្រឿង​បន្ថែម​ទៀត​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ លោក...

ចលនា​ខ្មែរ​ក្រៅ​ស្រុក​បន្ត​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ស្ដីពី​បញ្ហា​កោះ​គុត​លើ​ទឹកដី​សាធារណរដ្ឋ​កូរ៉េ​នៅ​ដើម​ខែ​មីនា

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជាច្រើន បន្ត​ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង នៅ​ដើម​ខែ​ក្រោយ ក្នុង​បំណង​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើក​យក​ករណី​កោះ​គុត ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​ទឹកដី​ខ្មែរ​ដែល​បាត់បង់​ដោយ​ការ​រំលោភ​បំពាន​ពី​ប្រទេស​ថៃ មក​គ្រប់គ្រង​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​វិញ។ ចលនា​ខ្មែរ​ក្រៅ​ស្រុក​ជាច្រើន ដូចជា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បណ្ដាញ​យុវជន​សកល សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ សមាគម​បេះដូង​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េ និង​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ជាដើម បាន​ចេញ​សេចក្តី​ជូនដំណឹង​រួម​គ្នា​នៅ​ថ្ងៃទី​២១ កុម្ភៈ នេះ​ថា មហា​បាតុកម្ម​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៥...

Latest news

© 2021, ដេលី. All rights reserved.