27.2 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រី​កូន​និយាយ​ចំអក​លោក សម រង្ស៊ី ថា​ម្តង​រិះគន់ ម្តង​សរសើរ​មេដឹកនាំ​ថ្មី​សហរដ្ឋ​អាមេរិក

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​សំដៅ​ទៅ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដោយ​ចោទ​ជា​សំណួរ​ថា តើ​អ្នក​នយោបាយ​ចាស់​វស្សា​ត្រូវ​ធ្វើ​មុខ​ក្រាស់ ឬ​ដាក់​ខ្លួន​ងាក​មក​និយាយ​ល្អ​អំពី​លោក ដូណាល់ ត្រាំ ដើម្បី​ទទួល​បាន​ការ​ជួយ​ឬ​ទេ? នៅ​ក្នុង​ចំណារ​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា លោក​កត់សម្គាល់​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​នេះ​លោក​ឃើញ​មាន​ការ​ចែករំលែក​វីដេអូ​នៃ​បទសម្ភាសន៍​លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ចាស់​វស្សា...

លោក អ៊ុំ សំអាន ចាត់ទុក​សកម្មភាព​លោក ហ៊ុន ម៉ាណែត ចុះ​ជួប​កសិករ​គឺជា​ការ​ធ្វើ​ប្រជាភិថុតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​សកម្មភាព​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចុះ​ជួប​កសិករ​តាម​កន្លែង​ផ្សេងៗ គឺជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ​ខ្លួនឯង ព្រោះ​មិន​អាច​ជួយ​លើក​កម្ពស់​វិស័យ​កសិកម្ម​របស់​កម្ពុជា​បាន​ឡើយ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មករា នេះ​ថា ការ​ចុះ​ទៅ​ជួប​កសិករ​នៅ​តាម​ទីតាំង​ផ្សេងៗ​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​ល្បិចកល​យក​វីដេអូ​មក​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​ថា​គាត់​កំពុង​យកចិត្ត​ទុកដាក់​នឹង​កសិករ​ប៉ុណ្ណោះ ប៉ុន្តែ​ការពិត...

រដ្ឋាភិបាល​ចាប់ផ្តើម​ចេញ​ដំណើរ​លើ​កម្មវិធី «ផ្តល់​ដី ការពារ​ព្រៃ ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព»

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ចាប់ផ្តើម​អនុវត្ត​កម្មវិធី «ផ្តល់​ដី ការពារ​ព្រៃ ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព» ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​គ្មាន​ដី​ពិតប្រាកដ ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ក៏ដូចជា​លើក​កម្ពស់​ការ​ចូលរួម​ពី​ពលរដ្ឋ​ក្នុង​កិច្ចការពារ អភិរក្ស​ធនធាន​ព្រៃឈើ ដោយ​ចាប់ផ្តើម​បើក​ឱកាស​ទទួល​ពាក្យ​ស្នើសុំ​ពី​ពលរដ្ឋ​ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៥។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​ពិសេស​នា​យប់​ថ្ងៃទី​២៨ ខែ​មករា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា តាមរយៈ​កម្មវិធី «ផ្តល់​ដី ការពារ​ព្រៃ ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចីរភាព» រាជរដ្ឋាភិបាល​នឹង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ដែល​ខ្វះខាត ឬ​ពុំ​មាន​ដី​ពិតប្រាកដ អាច​ដាក់​ពាក្យ​ស្នើសុំ​ទៅ​កាន់​គណៈកម្មការ​រៀបចំ។ លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា...

លោក មុត ចន្ថា ចាត់ទុក​សម្ដី​លោក ហ៊ុន ម៉ាណែត ដូច​កូនក្មេង​មិន​ទាន់​ផ្ដាច់​ទឹកដោះ​ករណី​ឃាតកម្ម​លោក លិម គឹមយ៉ា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចាត់ទុក​ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ដែល​ថា​ការ​ចាប់​បញ្ជូន​ឃាតករ​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ បង្ហាញ​ថា​កម្ពុជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា គឺជា​សម្ដី​កូនក្មេង​មិន​ទាន់​ផ្តាច់​ទឹកដោះ។ នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា ស្តាប់​លោក ហ៊ុន ម៉ាណែត និយាយ​មួយ​ភ្លែត​ដូចជា​ទំនង​ដែរ ប៉ុន្តែ​ប្រសិនបើ​ពិចារណា​បន្តិច​នោះ នឹង​ដឹង​ថា​ឃាតករ​ជនជាតិ​ថៃ រត់​ចូល​ប្រទេស​កម្ពុជា​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ។ លោក...

នាយករដ្ឋមន្ត្រី​ខ្មែរ​អះអាង​ថា​ក្រុម​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន​ចាប់អារម្មណ៍​ការ​វិនិយោគ​នៅ​កម្ពុជា

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត អះអាង​ថា ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន ឬ​ហៅថា​ក្រុមប្រឹក្សា​ពាណិជ្ជការ​ស្ត្រី​ហ្វីលីពីន (Philippine Women’s Business Council) ចាប់អារម្មណ៍​អំពី​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នៅ​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​តែងតែ​យកចិត្ត​ទុកដាក់​លើ​ការ​វិនិយោគ និង​ការ​ធ្វើ​ធុរកិច្ច ឬ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ មករា នេះ​ថា ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វីលីពីន បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ជាច្រើន​នៅ​កម្ពុជា ដូចជា វិស័យ​កសិកម្ម...

នាយករដ្ឋមន្ត្រី​ត​ត្រកូល​រំឭក​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​កាន់ទុក្ខ​ថា​កុំ​យក​រឿង​ឃាតកម្ម​ធ្វើ​នយោបាយ

នាយករដ្ឋមន្ត្រី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​បញ្ជូន​ឃាតករ​ដែល​បាន​សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទៅ​ឱ្យ​ប៉ូលិស​ថៃ ស៊ើបអង្កេត គឺ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​ភូមិ​ប៊ុនរ៉ានី​សែនជ័យ​ដំណាក់ទ្រយឹង ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​២០ ខែ​មករា នេះ លោក ហ៊ុន ម៉ាណែត អះអាង​ថា បើ​រដ្ឋាភិបាល​អ្នក​ចាត់ចែង​អ្នក​នៅ​ពីក្រោយ​នៃ​ការ​សម្លាប់​លោក លិម គិមយ៉ា...

នាយករដ្ឋមន្ត្រី​កូន​និយាយ​ថា​ស្រូវ​អង្ករ​ចុះ​ថ្លៃ ឬ​ឡើង​ថ្លៃ ទីណា​ក៏​មាន​ដែរ លោក​មិន​ដឹង​ធ្វើ​ម៉េច​ទេ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា តម្លៃ​កសិផល​ឡើង​ចុះ​មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​ទេ សូម្បី​នៅ​ប្រទេស​ផ្សេង​ក៏​កើតមាន​ដូច​គ្នា​ដែរ ខណៈ​រដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ដោះស្រាយ​គ្រប់​បញ្ហា​ដែល​កើតឡើង​ទាំងអស់​បាន​ឡើយ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​នៅ​មជ្ឈមណ្ឌល​អតីត​យុទ្ធជន​ប៊ុនរ៉ានី​សែនជ័យ​ដំណាក់ទ្រយឹង នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​វៀតណាម អាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង ក៏​មាន​ការ​ឡើង​ចុះ​តម្លៃ​កសិផល​ដែរ ដោយសារ​ការ​ឡើង​ចុះ​តម្លៃ​កសិផល​នៅ​លើ​ពិភពលោក។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា តម្លៃ​អង្ករ​កាលពី​ឆ្នាំ​មុន​ឡើង​ថ្លៃ ដោយសារ​កាលពី​ខែ​កក្កដា...

វាសនា​អ្នក​ហ៊ាន​និយាយ​រិះគន់​មេដឹកនាំ​ក្នុង​របប​បែប​កុម្មុយនីស្ត​ផ្ដាច់ការ មិន​ខុសពី​ពាក្យស្លោក​ខ្មែរ

ពាក្យស្លោក​ខ្មែរ​ពោល​ថា៖ ក្បាល​អ្នក​ណា សក់​អ្នក​ហ្នឹង! ឬ​យោង​តាម​ព្រះពុទ្ធដីកា​ថា៖ ខ្លួន​ទីពឹង​ខ្លួន! នេះ​ជា​វាសនា​ពលរដ្ឋ​រស់នៅ​ប្រទេស​កម្ពុជា ដែល​ហ៊ាន​និយាយ​រិះគន់​អ្នក​ដឹកនាំ​បែប​កុម្មុយនីស្ត​ផ្ដាច់ការ ទុច្ចរិត អសីលធម៌ អយុត្តិធម៌ អមនុស្សធម៌។ ខណៈ​ដែល​ខ្មែរ​បាក់ស្បាត គឺ​ខ្មែរ​បាក់ចិត្ត​ខ្លាចរអា​លែង​ហ៊ាន​បញ្ចេញ​វាចា រូបរាង ស្រុះ​គ្នា​ជួយ​គ្នា​ហើយ។ ខ្មែរ​មួយ​នគរ​គ្មាន​នរណា​ជួយ​គាំទ្រ បន្លឺ​បំពង​សំឡេង​អ្នក​និយាយ​ការពិត សច្ចៈ ក្នុង​សង្គម​ទេ គឺ​សុខចិត្ត​ពួន​សម្ងំ​យក​សុខ​ក្នុង​សង្គម​ពោរពេញ​ដោយ​ឧក្រិដ្ឋកម្ម និង​ចោរកម្ម​រហូត​ដល់​មាន​អំពើ​យង់ឃ្នង​ណា​មួយ​ធ្លាក់​លើ​ខ្លួន​ធ្វើ​ឲ្យ​ឈឺចាប់ ទើប​ទ្រហោ​យំ​រក​យុត្តិធម៌។ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រំដែន​ប្រទេស​រុស្ស៊ី...

អតីត​អ្នកឧកញ៉ា​ដែល​ហ៊ាន​លាតត្រដាង​អំពើ​ឧក្រិដ្ឋកម្ម ចំអក​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចុះចេញ​ពី​តំណែង បើ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​ឧក្រិដ្ឋជន​ដែល​ជា​សាច់ញាតិ​ខ្លួនឯង​ទេ​នោះ ព្រោះ​ជា​ទង្វើ​ការពារ​ក្រុម​ឧក្រិដ្ឋជន។ លោក ហេង សិទ្ធី បាន​បញ្ចេញ​សារ​សំឡេង​នៅ​ថ្ងៃទី​១៣ មករា នេះ​ថា លោក​បាន​ទម្លាយ​រឿង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ឧក្រិដ្ឋជន​អស់​ហើយ។ លោក​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​រួច​ហើយ​ដែរ ដើម្បី​ឱ្យ​មាន​ចំណាត់ការ​ច្បាប់​លើ​ឧក្រិដ្ឋជន​ទាំងនោះ ប៉ុន្តែ​រហូត​ដល់​ពេលនេះ គ្មាន​វិធានការ​ច្បាប់​ណា​មួយ​ត្រូវ​បាន​អនុវត្ត​ឡើយ។ អតីត​អ្នកឧកញ៉ា​រូប​នេះ​អះអាង​ថា ដោយសារ​តែ​ភាព​ព្រងើយ​កន្តើយ​ខាង​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​អនុវត្ត​វិធានការ​ច្បាប់ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា...

រដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃទី​២៤ កញ្ញា ដើម្បី​ប្រារព្ធ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ​ជា​រៀង​រាល់​ឆ្នាំ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃទី​២៤ ខែ​កញ្ញា ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ធ្វើ​ពិធី​ប្រារព្ធ​រដ្ឋធម្មនុញ្ញ នៅ​នីតិ​បូជនីយដ្ឋាន​វិមាន​រដ្ឋធម្មនុញ្ញ ជិត​វិមាន​ឯករាជ្យ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា​លោក ហ៊ុន សែន បាន​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​រូបភាព​វិសោធនកម្ម។ សារាចរ​ស្ដីពី​ការ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ស្មារតី​នៃ​ការ​រំលឹក​ខួប «ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ» ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​៣ ខែ​មករា ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩ មករា នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី​២៤ ខែ​កញ្ញា ជា​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ មាន​ចែង​ក្នុង​អនុក្រឹត្យ​ស្ដីពី​ប្រតិទិន​ឈប់​សម្រាក​ការងារ...

Latest news

© 2021, ដេលី. All rights reserved.