TAG
ហ៊ុន ម៉ានី
មន្ត្រីទម្លាយថាលោក ហ៊ុន សែន កំពុងរៀបផែនការតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានគណបក្សប្រជាជនកម្ពុជា
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្មីកម្ពុជាទម្លាយថា លោក ហ៊ុន សែន កំពុងរៀបចំផ្លាស់ប្ដូរមនុស្សក្នុងគណបក្សដែលមិនមែនជាបក្ខពួក និងវង្សត្រកូលរបស់គាត់ជាបន្តបន្ទាប់នៅពេលនេះ ដើម្បីសម្រេចផែនការគ្រប់គ្រងអំណាចមួយជំហានទៀត គឺតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី និងលោក នេត សាវឿន នឹងត្រូវតែងតាំងជាអនុប្រធានគណបក្សផងដែរ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ប្រាប់សារព័ត៌មាន The Cambodia Daily...
លោក មុំ អស្សនី ទម្លាយថាការប្រកាសផ្អាកពិធីបុណ្យអង្គរសង្ក្រាន្តឆ្នាំ២០២៤ នេះ ដោយសាររដ្ឋាភិបាលខ្វះលុយ
អតីតមន្ត្រីជំនិតគណបក្សប្រជាជនកម្ពុជា អះអាងថា ការប្រកាសផ្អាកពិធីអង្គរសង្ក្រាន្តឆ្នាំ២០២៤ នេះពីសំណាក់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ខ្វះលុយធ្ងន់ធ្ងរស្របពេលដែលសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជាកំពុងធ្លាក់ចុះ ដោយសារឧបសគ្គចាក់ស្រេះដែលរដ្ឋាភិបាលដោះស្រាយមិនចេញ។
អតីតគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រប្រចាំខេត្តកោះកុង លោក មុំ អស្សនី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៦...
លោក ហ៊ុន ម៉ាណែត៖ ការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីគឺដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ
នាយករដ្ឋមន្ត្រីបន្តអំណាចពីឪពុកគឺលោក ហ៊ុន ម៉ាណែត លើកឡើងថា ការតែងតាំងប្អូនប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីបន្ថែមពីលើមុខតំណែងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺដើម្បីឱ្យមានទម្ងន់ក្នុងការបំពេញការងារលើការកែទម្រង់រដ្ឋបាលសាធារណៈប៉ុណ្ណោះ មិនមែនដោយសារលោក ហ៊ុន ម៉ានី ជាប្អូនបង្កើតរបស់លោកនោះទេ។
នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ការដំឡើងឋានៈលោក ហ៊ុន...
លោក ហ៊ុន ម៉ានី ក្លាយជាឧបនាយករដ្ឋមន្ត្រីបន្ទាប់ពីសមាជិកសភា១២០រូបរបស់បក្សកាន់អំណាចអនុម័តជាឯកច្ឆន្ទបោះឆ្នោតគាំទ្រ
សមាជិករដ្ឋសភាកម្ពុជា ១២០នាក់មកពីគណបក្សប្រជាជនកម្ពុជា សម្រេចអនុម័តជាឯកច្ឆន្ទបោះឆ្នោតគាំទ្រកូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីនៅថ្ងៃពុធ ទី២១ កុម្ភៈ នេះ ខណៈក្រុមអ្នកឃ្លាំមើលសម្ដែងការព្រួយបារម្ភពីការប្រមូលផ្ដុំអំណាចក្នុងរង្វង់គ្រួសារត្រកូលហ៊ុនកាន់តែខ្លាំង។
រដ្ឋសភាកម្ពុជាបើកកិច្ចប្រជុំវិសាមញ្ញមួយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលមានសមាជិកចូលរួម ១២០នាក់មកពីគណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆន្ទបោះឆ្នោតគាំទ្រលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រីកម្ពុជា និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការស្នើតែងតាំងបន្ថែមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ២រូបថែមទៀតផងដែរ...
លោក អ៊ុំ សំអាន ថាគ្រួសារត្រកូលហ៊ុនកំពុងរៀបចំការគ្រប់គ្រងអំណាចជាប្រព័ន្ធក្ដោបក្ដាប់កម្ពុជាផ្ដាច់មុខ
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លើកឡើងថា នាយករដ្ឋមន្ត្រីខ្មែរដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយបន្តអំណាចពីឪពុកលោក ហ៊ុន ម៉ាណែត កំពុងរៀបចំការគ្រប់គ្រងអំណាចជាប្រព័ន្ធក្នុងរង្វង់គ្រួសាររបស់ខ្លួនឱ្យកាន់តែចាក់ជ្រៅ និងមានអំណាចកាន់តែរឹងមាំបន្ថែមទៀតក្នុងការក្តោបក្តាប់ទឹកដីខ្មែរដោយផ្ដាច់មុខ។
លោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ កុម្ភៈ នេះថា លោក ហ៊ុន ម៉ាណែត ដែលជាបងកាន់តំណែងក្នុងជួររដ្ឋាភិបាលជានាយករដ្ឋមន្ត្រី និងក្នុងគណបក្សប្រជាជនកម្ពុជា គឺជាអនុប្រធានបក្ស ចំណែកលោក ហ៊ុន ម៉ានិត ជាប្អូនត្រូវបានតែងតាំងជាមេបញ្ជាការរងកងទ័ពជើងគោកនៅក្នុងជួររដ្ឋាភិបាល និងជាសមាជិកគណៈកម្មាធិការកណ្តាលក្នុងជួរគណបក្សប្រជាជនកម្ពុជា។ រីឯលោក...
រដ្ឋសភាដំឡើងឋានៈប្អូនបង្កើតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាឧបនាយករដ្ឋមន្ត្រីតត្រកូល
រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញលើកទី១ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ប្អូនប្រុសពៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានស្នើសុំតែងតាំង។
យោងតាមខ្លឹមសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លទ្ធផលចេញពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា...
លោក ហ៊ុន ម៉ានី ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈតាមសំណើលោក ហ៊ុន ម៉ាណែត
កូនប្រុសពៅលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវបានព្រះមហាក្សត្រព្រះបរមនាថ សីហមុនី ត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) តាមសំណើនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បីដឹកនាំ និងសម្របសម្រួលការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
ព្រះមហាក្សត្រខ្មែរព្រះបរមនាថ សីហមុនី បានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៨...
លោក ហ៊ុន ម៉ានី ហៅការផ្ទេរតំណែងនាយករដ្ឋមន្ត្រីពីឪពុកទៅកូនថាជាការលះបង់ដ៏ធំធេង
កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ហៅការលាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយផ្ទេរទៅឲ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងនោះ ថាជាការលះបង់ដ៏ធំធេង បើទោះបីជាពលរដ្ឋខ្មែរ ឬបរទេសមួយចំនួនមិនយល់ស្របចំពោះការផ្ទេរតំណែងរបស់ឪពុកខ្លួនក៏ដោយ។
ការលើកឡើងរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី នៅពេលនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំ សកម្មជនបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមទាំងក្នុង និងក្រៅប្រទេសបានរិះគន់ចំពោះការផ្ទេរអំណាចតពូជពីឪពុកមកកូន បើទោះបីជាលោក ហ៊ុន សែន ដែលជាឪពុកបានដឹកនាំប្រទេសកម្ពុជាជិត...
លោក ហ៊ុន ម៉ានី ថាលទ្ធផលបោះឆ្នោតឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿទុកចិត្តពលរដ្ឋលើបក្សប្រជាជនកម្ពុជា
កូនប្រុសពៅរបស់មេដឹកនាំក្រាញអំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន ម៉ានី អះអាងថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿទុកចិត្តឥតងាករេរបស់ពលរដ្ឋម្ចាស់ឆ្នោតមកលើការខិតខំប្រឹងប្រែង និងសមត្ថភាពដឹកនាំប្រកបដោយភាពម្ចាស់ការ ម៉ឺងម៉ាត់ និងចាស់ទុំរបស់បក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមកនេះ។
បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺរបស់បក្សប្រជាជនកម្ពុជា លោ ហ៊ុន ម៉ានី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ កក្កដា នេះថា ផ្អែកលើលទ្ធផលបណ្ដោះអាសន្នកាលពីថ្ងៃទី២៣ ខែកក្កដា នេះ អាចសន្និដ្ឋានបានថាបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនលើសលប់ ដែលធានាបាននូវជ័យជម្នះក្នុងការរៀបចំរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ នេះ។
លោក...
ព្រះមហាក្សត្រដំឡើងឋានៈកូនប្រុសទីពីរលោក ហ៊ុន សែន ស្មើរដ្ឋមន្ត្រីជាមួយនាយករង៤នាក់ទៀតនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី
ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ដំឡើងឋានៈលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសទីពីររបស់លោក ហ៊ុន សែន និងនាយករង ៤នាក់នៃខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី។
ព្រះមហាក្សត្រខ្មែរ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយត្រាស់បង្គាប់ដំឡើងឋានៈដល់នាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន...