26.6 C
Phnom Penh

TAG

អន្តោប្រវេសន៍

អ្នក​កាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ចោទ​សួរ​ថា តើ​កម្ពុជា​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ឬ​ក៏​មិន​ហ៊ាន

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​កម្ពុជា ហ៊ាន ឬ​មិន​ហ៊ាន​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា យ៉ាង​អណាធិបតេយ្យ​សព្វថ្ងៃ​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ ឲ្យ​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រុះរើ​ផ្ទះ​បណ្ដែតទឹក​ទៅ​រស់នៅ​លើ​គោក​ជំនួស​វិញ។ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២១ ថា ករណី​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ជា​ចំណុច​ដែល​មហាជន​កំពុង​យកចិត្ត​ទុកដាក់​តាមដាន​ពី​សមត្ថភាព​របស់​សាលា​ក្រុង​ភ្នំពេញ យ៉ាង​ខ្លាំង​នោះ ថា​តើ​អាជ្ញាធរ​ហ៊ាន​ប្រើ​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ទាំងនោះ...

IDEA TALK៖ តើ​ហេតុ​អ្វី​លោក ហ៊ុន សែន នៅ​ស្ទាក់ស្ទើរ​មិនព្រម​បង្កើន​ប្រសិទ្ធភាព​ច្បាប់​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ករណី​ព្រំដែន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ ស្តី​អំពី៖ «តើ​ហេតុ​អ្វី​លោក ហ៊ុន សែន នៅ​ស្ទាក់ស្ទើរ​មិនព្រម​បង្កើន​ប្រសិទ្ធភាព​ច្បាប់​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ករណី​ព្រំដែន?»។

ក្រុម​បញ្ញវន្ត៖ ការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម ជា​ហានិភ័យ​សម្រាប់​កម្ពុជា

ជាទូទៅ មេដឹកនាំ​វៀតណាម តែងតែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ផ្ដល់​សញ្ជាតិ​ដល់​ប្រជាជន​របស់​ខ្លួន​រាល់​ពេល​ដែល​មាន​ជំនួប​ជាមួយ​មេដឹកនាំ​កម្ពុជា ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រួម​ទាំង​ប្រធាន​រដ្ឋសភា​ជាដើម។ ករណី​នេះ ក្រុម​បញ្ញវន្ត​ខ្មែរ​លើកឡើង​ថា រដ្ឋាភិបាល​មិន​ត្រូវ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម​ឡើយ ព្រោះ​ការ​ផ្ដល់​ភាព​ស្របច្បាប់​នេះ ជា​ហានិភ័យ​សម្រាប់​ប្រទេស​កម្ពុជា។ ក្រុម​បញ្ញវន្ត​ខ្មែរ​លើកឡើង​ថា ការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម​ដែល​មាន​ប្រទេស​ជាប់​គ្នា​នោះ វា​ជា​ហានិភ័យ​សម្រាប់​ប្រទេស។ ករណី​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​អនុវត្ត​តាម​ច្បាប់ ដោយ​បញ្ជូន​ជនជាតិ​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ទាំងអស់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។ ការ​លើកឡើង​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son...

អ្នកកាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​រស់នៅ​លើ​ទូក​កាលពី​ដំបូង តែ​ពួកគេ​នឹង​ទៅ​រស់នៅ​លើ​ដីគោក​នៅ​ពេល​បន្ទាប់

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន អះអាង​ថា ជនជាតិ​វៀតណាម ដែល​ចូល​មក​កម្ពុជា លើកដំបូង​គ្រាន់តែ​ជិះ​ទូក​ទៅ​សំចត​រស់នៅ​ក្នុង​តំបន់​ផ្ទៃ​ទឹក​អរិយក្សត្រ ដោយ​គ្រាន់តែ​រស់នៅ​លើ​ទូក​មួយ​រយៈ​ប៉ុណ្ណោះ បន្ទាប់មក​ពួកគេ​នាំគ្នា​រស់នៅ​លើ​គោក​តែម្តង ដូច្នេះ​សូម​កុំ​ឱ្យ​ដាន​ប្រវត្តិសាស្ត្រ​រជ្ជកាល​ស្តេច​ជ័យជេដ្ឋាទី២ វិល​មក​វិញ​ម្តង​ទៀត​លើ​ទឹកដី​កម្ពុជា។ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​វៀតណាម បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ជាង ១០០​នាក់​ឲ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​ចោទ​ថា​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ចូល​ប្រទេស​របស់​ពួកគេ​ដោយ​ខុសច្បាប់។ លោក​អះអាង​ថា...

IDEA TALK៖ តើ​យុវជន​បច្ចុប្បន្ន​នេះ​យល់​យ៉ាងណា​អំពី​ចំណាត់ការ​របស់​អាជ្ញាធរ​ចំពោះ​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​យៀកណាម និង​ខ្មែរ​អ៊ីស្លាម​នៅ​ក្រុង​ភ្នំពេញ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១ ស្តី​អំពី៖ តើ​យុវជន​បច្ចុប្បន្ន​នេះ​យល់​យ៉ាងណា​អំពី​ចំណាត់ការ​របស់​អាជ្ញាធរ​ចំពោះ​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​យៀកណាម និង​ខ្មែរ​អ៊ីស្លាម​នៅ​ក្រុង​ភ្នំពេញ?

បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ជា​ដាច់ខាត

ក្រុម​អ្នក​តស៊ូ​មតិ​ប្រតិកម្ម​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ចំពោះ​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា ទោះ​រដ្ឋាភិបាល​វៀតណាម​ដាក់​សម្ពាធ​យ៉ាងណាក៏ដោយ នោះ​ទើប​កម្ពុជា អាច​រក​អធិបតេយ្យភាព​ឲ្យ​ខ្លួនឯង​បាន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រតិកម្ម​របស់​ឯកអគ្គរដ្ឋទូត​វៀតណាម ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ខុសច្បាប់​រស់នៅ​អណាធិបតេយ្យ​តាម​ដងទន្លេ​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ត​ទៀត​នោះ​ទេ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា លោក​គាំទ្រ​ចំណាត់ការ​របស់​សាលា​ក្រុង​ភ្នំពេញ ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ក្នុង​ការពិនិត្យ​ឯកសារ​ស្រប​ច្បាប់​របស់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ...

អាជ្ញាធរ​បណ្ដេញ​ជនជាតិ​វៀតណាម​រស់នៅ​ខុសច្បាប់ ១០៦​នាក់​ចេញពី​កម្ពុជា

ជនជាតិ​វៀតណាម​រស់នៅ​ខុសច្បាប់​ចំនួន ១០៦​នាក់​ដែល​ប្រមូល​បាន​មកពី ២​កន្លែង​ផ្សេង​គ្នា ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្តេញ​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១ ថ្មីៗ​នេះ។អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១ ថ្មីៗ​នេះ​ថា អគ្គនាយក​អន្តោប្រវេសន៍​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​ខេត្ត​ស្វាយរៀង និង​ចូលរួម​ពី​តំណាង​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​បញ្ជូន និង​បណ្តេញ​ចេញ​ជនជាតិ​វៀតណាម​ចំនួន ៨៨​នាក់ (ស្រី ១៦​នាក់)...

Latest news

© 2021, ដេលី. All rights reserved.