28.6 C
Phnom Penh

TAG

អាស៊ាន

អ្នក​សង្កេតការណ៍​ថា​អាមេរិក​មាន​ចេតនា​បំបាក់​មុខ​ចិន ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​អាស៊ាន

អ្នក​សង្កេតការណ៍​លើកឡើង​ថា សំណើ​ដក​វត្តមាន​គណៈប្រតិភូ​ចិន ពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ចុង​ខែ​តុលា ខាងមុខ​នេះ ទំនង​ជា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មាន​ចេតនា​ចង់​បំបាក់​មុខ​ចិន ចំពោះ​មុខ​សហគមន៍​អាស៊ាន ហើយ​ក៏​ដើម្បី​បង្កើត​ឥទ្ធិពល​ក្នុង​តំបន់​ដែរ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ តុលា នេះ​ថា សំណើ​ដក​វត្តមាន​គណៈប្រតិភូ​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក៏​ជា​សញ្ញា​បង្ហាញ​ពី​ការ​ចង់​បង្កើត​អនុត្តរភាព​ក្នុង​តំបន់​របស់​អាមេរិក​ដែរ ជាជាង​ការ​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា ដែល​ជា​ជនរងគ្រោះ​ពី​ការ​ឈ្លានពាន និង​ការ​ថ្កោលទោស​ថៃ...

IDEA TALK៖ តើ​តួនាទី​អាស៊ាន​ត្រូវ​ធ្វើ​អ្វី​បន្ថែម​ទៀត ដើម្បី​ធានា​ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​តំបន់?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​តួនាទី​អាស៊ាន​ត្រូវ​ធ្វើ​អ្វី​បន្ថែម​ទៀត ដើម្បី​ធានា​ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​តំបន់?»។

មេដឹកនាំ​អាស៊ាន​សម្រេច​ដាក់​ពង្រាយ​សេនានុព័ន្ធ​យោធា​តាមដាន​បទ​ឈប់​បាញ់​គ្នា​រវាង​កម្ពុជា-ថៃ

យោង​តាម​សេចក្តី​រាយការណ៍​ពី​សារព័ត៌មាន New Straits Times នៅ​ថ្ងៃទី​៥ សីហា នេះ បាន​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​លើកឡើង​ថា មេដឹកនាំ​នៃ​សមាគម​អាស៊ាន​ទាំងអស់ បាន​យល់ព្រម​ក្នុង​ការ​ដាក់​ពង្រាយ​សេនានុព័ន្ធ​យោធា​នៃ​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​តាមដាន​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃទី​២៨ កក្កដា។ លោក Anwar Ibrahim បាន​បញ្ជាក់​ថា...

អត្ថបទ​ស្រាវជ្រាវ៖ សំណុំរឿង​ថៃ​ឈ្លានពាន​កម្ពុជា គួរ​ប្រញាប់​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ UN និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន

ស្ថានភាព​តានតឹង​នៅ​តំបន់​ព្រំដែន​ថៃ-កម្ពុជា កាន់តែ​ផុយ​ស្រួយ​ខ្លាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដែល​ងាយ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ ចុងក្រោយ​នេះ យោធា​ថៃ បាន​រុល​ចូល​ទៅ​ក្នុង​ព្រំដែន​កម្ពុជា ជាពិសេស​ពួកគេ​បាន​ឡើង​លើ​ចំណុច​កំពូល​នៃ​ប្រាសាទ​តាមាន់ធំ​ខាង​ក្នុង​ទឹកដី​កម្ពុជា ខណៈ​កងទ័ព​កម្ពុជា ក៏​បាន​ឡើង​ទៅ​ប្រឈមមុខ​នឹង​កងទ័ព​ថៃ ដោយ​ស្នើ​ឱ្យ​កងទ័ព​ថៃ ត្រឡប់​ចុះ​ទៅ​ខាង​ក្នុង​ទឹកដី​ថៃ វិញ ប៉ុន្តែ​កងទ័ព​ថៃ មិន​ព្រម​ធ្វើ​តាម​នោះ​ទេ។ មិន​តែប៉ុណ្ណោះ កងទ័ព​ថៃ បាន​ចូល​មក​ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​ឡើង​ទៅ​លេង​លើ​ភ្នំ​ប្រាសាទ​តាមាន់ធំ នៅ​ចំពោះ​មុខ​កងទ័ព​ខ្មែរ​ថែមទៀត។ ឥឡូវ​នេះ បញ្ជាការដ្ឋាន​កងទ័ព​ថៃ នៅ​ភូមិភាគ​២ ដែល​ជាប់​ព្រំដែន​កម្ពុជា កំពុង​ដាក់​បទបញ្ជារ​បិទ​មិន​ឱ្យ​ពលរដ្ឋ​កម្ពុជា​បន្ត​ឡើង​ទៅ​លើ​ប្រាសាទ​តាមាន់ធំ​នេះ​ទៀត​ផង។ វា​មើល​ទៅ​ដូចជា កងទ័ព​និង​រដ្ឋាភិបាល​ថៃ ចាប់​យក​តំបន់​ប្រាសាទ​តាមាន់តូច...

ទស្សនៈ៖ អាស៊ាន​គ្មាន​យុត្តាធិការ​អ្វី​ទាំងអស់ សូម្បី​រឿង​រំលោភ​សិទ្ធិមនុស្ស នយោបាយ ព្រំដែន​ទឹក ព្រំដែន​គោក ក៏​គ្មាន​សិទ្ធិ​ឡើយ

សមាគម​ប្រជាជន​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន គឺជា​អង្គការ​ថ្នាក់​តំបន់​មួយ រួម​មាន​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ទាំង​ដប់ ដែល​បាន​ជួយ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរ​រដ្ឋាភិបាល និង​ជួយ​សម្រួល​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ចំណោម​សមាជិក​ទាំងអស់​ដែល​ឈរ​លើ​គោលការណ៍​ផល​ប្រយោជន៍​រួម​គ្នា ក្នុង​គោលដៅ​អនាគត​តែ​មួយ ជោគវាសនា​តែ​មួយ។ ចាប់តាំងពី​ការ​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ រហូត​ពង្រីក​បាន​សមាជិក​របស់​ខ្លួន​ដោយ​ការ​ចូលរួម​ពី​ប្រទេស​ប្រ៊ុយណេ វៀតណាម ឡាវ កម្ពុជា និង​ភូមា។ គោលបំណង​សំខាន់​នៃ​អង្គការ​នេះ គឺ​ការ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​ការ​វិវឌ្ឍ​សង្គម​សម្រាប់​សមាជិក​ទាំងអស់ រួម​ជាមួយ​ការ​ការពារ​ស្ថិរភាព​នៅ​ក្នុង​តំបន់...

ទស្សនកិច្ច​ប្រធាន​ព្រឹទ្ធសភា​ខ្មែរ​លោក ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី តើ​ចង់​បាន​អ្វី?

ក្នុង​ទស្សនកិច្ច​ផ្លូវការ​នា​ដើម​សប្តាហ៍​ខែ​ឧសភា នេះ នៅ​រដ្ឋធានី​ហ្សាការតា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ធំ​ជាងគេ​លើ​ពិភពលោក លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​មេដឹកនាំ​ប្រទេស​កោះ​ចំនួន ១៧៥០០ ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ក្នុង​គោលបំណង​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​លើ​វិស័យ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ខាង​យោធា ថែមទាំង​ផ្លាស់ប្ដូរ​ទស្សនៈ​សភា និង​កិច្ចការទូត ព្រមទាំង​នយោបាយ​សម្រាប់​សហគមន៍​អាស៊ាន​ផង​ដែរ ក្រៅ​តែ​វិស័យ​វប្បធម៌ សិល្បៈ​រវាង​ប្រទេស​ទាំង​ពីរ។ លោក ហ៊ុន សែន បាន​ជួប​ជាមួយ​ប្រធានាធិបតី​ថ្មី ប្រាបូវ៉ូ...

ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ជាង ២​ម៉ឺន​នាក់ នឹង​ត្រូវ​បណ្តេញ​ចេញពី​សហរដ្ឋ​អាមេរិក

ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ដែល​គិត​ជា​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​គ្មាន​ឯកសារ​រស់នៅ​ស្រប​ច្បាប់​ជិត ២០០០​នាក់ ត្រូវ​កត់ត្រា​ទុក​ក្នុង​បញ្ជី​ដែល​នឹង​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ចេញពី​សហរដ្ឋ​អាមេរិក ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ក្រសួង​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក (U.S. Immigration and Customs Enforcement (ICE)) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ក្រោយ​វិធានការ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ថា សហរដ្ឋ​អាមេរិក​នឹង​ចាប់​បញ្ជូន​ពលរដ្ឋ​ខុស​ច្បាប់​ដែល​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង ១០ របស់​ពួកគេ​វិញ ដែល​គិត​ជា​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន ៥​ពាន់​នាក់ (២៥១៦៨​នាក់)។ ប្រភព​ដដែល​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង...

នាយករដ្ឋមន្ត្រី​ថៃ​ថ្លែង​ថា​អាស៊ាន​ត្រូវ​ដើរ​តួនាទី​សកម្ម​ជួយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ភូមា

អ្នកស្រី Paetongtarn Shinawatra ដែល​ទើប​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថៃ បាន​ជំរុញ​សមាគម​អាស៊ាន​រួម​គ្នា​ដើរ​តួនាទី​ជា​គន្លឹះ និង​សកម្ម ដើម្បី​ជួយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​កំពុង​ឆាបឆេះ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ភូមា។ ការ​ថ្លែង​របស់​អ្នកស្រី Paetongtarn ធ្វើឡើង​នៅ​មុន​ជំនួប​កំពូល​នៃ​មេដឹកនាំ​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឡាវ ក្នុង​សប្ដាហ៍​នេះ ខណៈ​តំណាង​របប​សឹក​នៅ​ភូមា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រជុំ​ជា​លើកដំបូង​ក្នុង​រយៈពេល ៣​ឆ្នាំ​ក្រោយ​ពី​រដ្ឋប្រហារ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៨ តុលា។ ចាប់តាំងពី​ការ​ផ្ទុះ​រដ្ឋប្រហារ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ពួក​យោធា​បាន​ប្លន់​អំណាច​ជា​ថ្មី​ទៀត​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៃ​ក្រុម​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី...

ប្រទេស​ពីរ​ក្នុង​សហគមន៍​អាស៊ាន រួម​ដៃ​គ្នា​ពង្រឹង​កម្លាំង​ទប់ទល់​រឿង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

ខុទ្ទកាល័យ​ប្រធានាធិបតី​ហ្វីលីពីន ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​៣០ សីហា នេះ ហ្វីលីពីន និង​វៀតណាម ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការពារ​ជាតិ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម លោក Phan Van Giang ដែល​ទៅ​កាន់​ទីក្រុង​ម៉ានីល ត្រូវ​ចុះហត្ថលេខា​ជាមួយ​សមភាគី​ហ្វីលីពីន លោក Gilberto Teodoro។ ការ​ចុះ​កិច្ចព្រមព្រៀង​ការពារ​ជាតិ​នេះ គឺ​ស្រប​ពេល​ប្រទេស​ហ្វីលីពីន ជា​សម្ពន្ធមិត្ត​សហរដ្ឋ​អាមេរិក បាន​ប្រឈម និង​កំពុងតែ​ប្រឈមមុខ​គ្នា​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ចិន...

អ្នក​ឃ្លាំមើល​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​មិន​ស្ដារ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ឡើយ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​កៀរគរ​អ្នកគាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ញូវហ្សេលែន ឱ្យ​ទៅ​ទទួល​លោក ហ៊ុន ម៉ាណែត ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​អូស្ត្រាលី-អាស៊ាន នៅ​ពេលនេះ បង្ហាញ​ថា​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​មិន​ស្ដារ​ប្រជាធិបតេយ្យ មិន​គោរព​សិទ្ធិមនុស្ស​បាន​ឡើយ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មីនា នេះ​ថា ការ​បាតុកម្ម​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដារ​លទ្ធិប្រជាធិបតេយ្យ...

Latest news

© 2021, ដេលី. All rights reserved.