31 C
Phnom Penh

TAG

ឧក្រិដ្ឋកម្ម​ឆ្លងដែន

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ឧក្រិដ្ឋកម្ម​ទំនើប​កំពុង​សម្លាប់ និង​បំផ្លាញ​ប្រទេស​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ឧក្រិដ្ឋកម្ម​ទំនើប​កំពុង​សម្លាប់ និង​បំផ្លាញ​ប្រទេស​កម្ពុជា?»។

IDEA TALK៖ តើ​ឧក្រិដ្ឋកម្ម​អ្វី​ខ្លះ​ដែល​កំពុង​សម្លាប់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ឧក្រិដ្ឋកម្ម​អ្វី​ខ្លះ​ដែល​កំពុង​សម្លាប់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ?»។

អាជ្ញាធរ​កម្ពុជា​ចេញ​ការពារ​ខ្លួន​ករណី​ជនបរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ហើយ​ទៅ​ប្រព្រឹត្ត​បទល្មើស

អាជ្ញាធរ​កម្ពុជា​ចេញ​ការពារ​ខ្លួន​ថា ទោះបី​ជនបរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​រដ្ឋាភិបាល​កម្ពុជា​ក៏ដោយ តែ​បើ​បុគ្គល​នោះ​ប្រព្រឹត្ត​បទល្មើស​ទាំង​ក្នុង​ប្រទេស​ក្ដី ឬ​នៅ​ក្រៅ​ប្រទេស​ក្តី វា​ជា​ការ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង ដោយ​មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា​នោះ​ទេ។ ការ​ចេញ​ការពារ​ខ្លួន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ថា​បាន​ព្យាយាម​ទាញ​ភ្ជាប់​កម្ពុជា​ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម ហើយ​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​សិង្ហបុរី ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់ (Money Laundering)។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ចាត់ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំពោះ​រឿង​នេះ ថា​មាន​ចេតនា​លម្អៀង បំផ្លើស​ពី​ការពិត និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ថា មុន​នឹង​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស​ដោយ​សញ្ជាតូបនីយកម្ម​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​ស្រប​តាម​នីតិវិធី និង​គោលការណ៍​ច្បាប់​ជា​ធរមាន (រួម​ទាំង​ការ​វាយតម្លៃ​លើ​កិរិយា​មារយាទ និង​ប្រវត្តិ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស) ដោយ​ពុំ​មាន​ការ​រើសអើង​ចំពោះ​ជាតិ​សាសន៍​ណា​មួយ​ឡើយ។ ចំពោះ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​រួច​ហើយ...

លោក ហ៊ុន ម៉ាណែត៖ កម្ពុជា​នឹង​សហការ​ជាមួយ​ប្រទេស​នៅ​អាស៊ាន​ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន

លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​នឹង​សហការ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​បើក​ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ ឪពុក​របស់​នាយករដ្ឋមន្ត្រី​បាន​សរសេរ​ជំនួស​ឲ្យ​កូនប្រុស​របស់​ខ្លួន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃទី​០៥ ខែ​កញ្ញា ដោយ​សង្ខេប​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន ម៉ាណែត ជាមួយ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន នៅ​អំឡុង​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​បណ្ដា​ប្រទេស​មួយ​ចំនួន ដូចជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​ទៀត...

Latest news