26.6 C
Phnom Penh

TAG

កម្ពុជា-ថៃ

នាយករដ្ឋមន្ត្រី​ថៃ ថា​មិន​បញ្ឈប់​ការ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០១ ឡើយ

នាយករដ្ឋមន្ត្រី​ថៃ សន្យា​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​យន្តការ​ទ្វេភាគី​ជាមួយ​កម្ពុជា ប៉ុន្តែ​ការ​សិក្សា​ស្ដីពី​ការ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ថៃ​នឹង​មិន​បញ្ឈប់​ឡើយ។ កាសែត​ថៃ បាងកក​ប៉ុស្តិ៍ បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ក្នុង​រដ្ឋសភា​កាលពី​ថ្ងៃទី​៩ មេសា ថា ចំពោះ​ទំនាក់ទំនង​កម្ពុជា-ថៃ រដ្ឋាភិបាល​របស់​លោក​នឹង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​យន្តការ​ទ្វេភាគី ខណៈ​ការ​សិក្សា​លើ​ការ​លុបចោល​នូវ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ក៏​កំពុង​ត្រូវ​បាន​ពន្លឿន​ដែរ។ នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​បញ្ជាក់​ថា ក្នុង​វិស័យ​ការទូត និង​សន្តិសុខ រដ្ឋាភិបាល​របស់​លោក​នឹង​ពង្រឹង​ទំនាក់ទំនង​អន្តរជាតិ រួម​ទាំង​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ជិតខាង​ឱ្យ​បាន​ល្អ​ប្រសើរ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រទេស​ថៃ...

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ត្រៀម​ដី ៤០០​ហិកតា​សង់​ផ្ទះ​ឱ្យ​ជនភៀសសឹក ក្រោយពី​ថៃ ឈ្លានពាន​យក​ដី​ខ្មែរ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ប្រកាស​ត្រៀម​ដី ៤០០​ហិកតា​ដើម្បី​សាងសង់​ផ្ទះ​ឱ្យ​ពលរដ្ឋ​ភៀស​សឹក​ដែល​ត្រូវ​យោធា​ថៃ ហ៊ុមព័ទ្ធ​យក​ដីធ្លី ក្រោយ​យោធា​ថៃ បើក​ប្រតិបត្តិការ​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ទាប់ពី​មាន​បទ​ឈប់​បាញ់។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៦ បញ្ជាក់​ថា អាជ្ញាធរ​បាន​រៀបចំ​ដីធ្លី​ដើម្បី​សង់​ផ្ទះ​សម្រាប់​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ដែល​យោធា​ថៃ ហ៊ុមព័ទ្ធ​អាច​មក​រស់នៅ​ជា​បណ្ដោះអាសន្ន​លើ​ផ្ទៃដី​ទំហំ ៤០០​ហិកតា ស្ថិត​នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ បើ​តាម​ប្រភព​ដដែល ទីតាំង​ដែល​យោធា​ថៃ ហ៊ុមព័ទ្ធ​បន្លា​លួស ដាក់​ទូ​កុងតឺន័រ​យក​ដីធ្លី ផ្ទះសម្បែង​មាន​ដូចជា នៅ​ក្នុង​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ ស្ថិត​នៅ​ឃុំ​អូរបីជាន់...

លោក ហ៊ុន ម៉ាណែត ប្រាប់​ប្រធានាធិបតី​បារាំង​ថា​កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ទឹកដី​ខ្មែរ​ដែល​ថៃ​កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត ប្រាប់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថា​កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ទឹកដី​ខ្មែរ​ដែល​ថៃ បាន​ឈ្លានពាន​យ៉ាង​ជ្រៅ​យក​ទៅ​កាន់កាប់​ដោយ​ខុស​ច្បាប់ ទោះ​ទឹកដី​ទាំងនោះ​ត្រូវ​ថៃ គ្រប់គ្រង​ក៏ដោយ ក៏​នៅតែ​ជា​ដែនដី​ស្រប​ច្បាប់​របស់​កម្ពុជា​ដែរ។ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ ហ្វ្រង់ស័រ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃទី​៩ មេសា នេះ​ថា លោក ហ៊ុន...

អ្នក​ស្រាវជ្រាវ​អធិប្បាយ​អំពី​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ពាក់ព័ន្ធ​ការ​គំរាម​ផ្ទុះ​អាវុធ​ជុំ​ទី​បី

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) លោក ឆាំង យុ អធិប្បាយ​ដោយ​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ មេសា នេះ អំពី​សេចក្តី​ថ្លែងការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ឧត្ដមសេនីយ៍ឯក អឌុន ប៊ុនថាំចារឿន ពាក់ព័ន្ធ​នឹង​ការ​ព្យាករ​រឿង​ផ្ទុះ​អាវុធ​ជុំ​ទី​បី​ជាមួយ​ប្រទេស​កម្ពុជា ថា​អាច​ជា​កត្តា​ញុះញង់​ឱ្យ​មាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ពេល​ខាងមុខ។ លោក ឆាំង យុ ចោទ​ថា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ កន្លង​មក គឺជា​ការ​ឈ្លានពាន​ដោយ​អាវុធ​ដែល​បង្ក​ឡើង​ដោយ​យោធា​ថៃ ឬ​យ៉ាងហោចណាស់​ក្នុង​កម្រិត​ប្រតិបត្តិការ​យោធា​ដែល​ឈាន​ទៅ​ដល់​ការ​ដាក់​ពង្រាយ​កងទ័ព​ចូល​កាន់កាប់​ទឹកដី​កម្ពុជា ដែល​នេះ​គឺជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក និង​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ។ ពលរដ្ឋ​ខ្មែរ...

ថៃ​ចល័ត​រថពាសដែក​និង​កងកម្លាំង​យោធា​ជិត ១០០​នាក់​ចូល​ទីតាំង​ភូមិសាស្ត្រ​អូរស្មាច់ រាយ​លួស​បន្លា​បន្ថែម

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កងកម្លាំង​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​ចល័ត​រថពាសដែក​ចំនួន ២​គ្រឿង និង​កម្លាំង​ប្រមាណ ៧០​នាក់ ចូល​ក្នុង​ភូមិសាស្ត្រ​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ និង​បាន​រាយ​លួស​បន្លា​បន្ថែម​លើ​លួស​បន្លា​ចាស់​ដែល​ភាគី​ថៃ បាន​ហ៊ុមព័ទ្ធ​កាន់កាប់​យក​ដោយ​ខុស​ច្បាប់។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣ មេសា ថា កាលពី​ថ្ងៃទី​២ ខែ​មេសា វេលា​ម៉ោង ៦:២០​នាទី​ព្រឹក កងកម្លាំង​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​យោធា​ចូល​មក​ទីតាំង​ក្នុង​ភូមិសាស្ត្រ​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ...

អ្នក​ឃ្លាំមើល​សម្ដែង​ការ​ព្រួយបារម្ភ​បន្ទាប់ពី​ថៃ យក​សន្តិភាព​ដាក់​លើ​តុ​បង្ខំ​ឱ្យ​កម្ពុជា​ទទួលយក

អ្នក​ឃ្លាំមើល​សង្គម សម្ដែង​ការ​ព្រួយបារម្ភ​អំពី​សន្តិភាព​របស់​កម្ពុជា បន្ទាប់ពី​ថៃ បង្ខំ​ឱ្យ​កម្ពុជា​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​ខ្លួន​ដើម្បី​ដូរ​យក​សន្តិភាព។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ខាង​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មេសា នេះ​ថា សន្តិភាព​មិន​អាច​មាន​ន័យ​បាន​ឡើយ​សម្រាប់​កម្ពុជា ប្រសិនបើ​មាន​ការ​បង្កហេតុ ឬ​ការ​គំរាម​ដោយ​ប្រើ​កម្លាំង​ពី​ប្រទេស​ថៃ នោះ ព្រោះ​សន្តិភាព​ពិតប្រាកដ​មិន​អាច​ស្ថិត​ក្រោម​សកម្មភាព​ណា​ដែល​អាច​នាំ​ទៅ​រក​ជម្លោះ ឬ​រំលោភ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​កម្ពុជា​នោះ​ទេ។ លោក សេក សុជាតិ...

មេ​បក្ស​ជំនាន់​ថ្មី​ចាត់ទុក​ការ​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ថា​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សាសនា និង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ចាត់ទុក​ការ​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ថា​ជា​ការ​គំរាមកំហែង​ដល់​វិស័យ​ព្រះពុទ្ធសាសនា និង​ជា​ការ​រំលោភ​សេរីភាព​បញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​យ៉ាង​កំរោល។ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១ មេសា នេះ​ថា លោក​មាន​ការ​ឈឺចាប់ និង​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ករណី​ដែល​មន្ទីរ​ធម្មការ និង​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី ដែល​ជា​សកម្មជន​សង្ឃ​ខេត្ត​បាត់ដំបង ដ៏​សកម្ម ទាំង​រាល់​រឿង​កិច្ចការងារ​សង្គម​ជាតិ និង​បញ្ហា​ព្រំដែន។ មេ​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ...

យោធា​ថៃ បន្ត​រាយ​លួស​បន្លា​ចូល​ក្នុង​ទឹកដី​ខ្មែរ​ជិត ១​គីឡូម៉ែត្រ​បន្ថែម​ទៀត​នៅ​ខេត្ត​ពោធិ៍សាត់

អ្នក​ឃ្លាំមើល​អះអាង​ថា យោធា​ថៃ បាន​រាយ​លួស​បន្លា​ចូល​ក្នុង​ទឹកដី​ខ្មែរ​ចម្ងាយ​ជិត ១​គីឡូម៉ែត្រ (៨០០​ម៉ែត្រ) បន្ថែម​ទៀត​នៅ​តំបន់​ថ្មដា ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​៣០ មីនា ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​យោធា​សម្រាប់​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ជាមួយ​ភាគី​កម្ពុជា ខណៈ​កម្ពុជា​គ្មាន​វិធានការ​ជាក់លាក់​ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​នេះ​ឡើយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា ក្រៅពី​ជីក​ប្រឡាយ ធ្វើ​សំណង់​រឹង និង​ដាក់​ពង្រាយ​លួស​បន្លា...

អ្នក​ឃ្លាំមើល​រិះគន់​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​បន្ត​ប្រើ​ទំនិញ​ថៃ ខណៈ​ពលរដ្ឋ​កំពុង​នាំគ្នា​ពហិការ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ថា​ក្នុង​ពេល​ដែល​ពលរដ្ឋ​ប្រកាស​ធ្វើ​ពហិការ​ឈប់​ប្រើ​ទំនិញ​ថៃ ប៉ុន្តែ​រដ្ឋ​បែរជា​បើក​ដៃ​ឱ្យ​មន្ត្រី និង​ឈ្មួញ​នាំចូល​ទំនិញ​ថៃ ទៅវិញ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច បណ្ឌិត ជ័យ តិច លើកឡើង​ក្នុង​វីដេអូ​ឡាយ​តាមរយៈ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដែល​មន្ត្រី​រដ្ឋ​ធំៗ​នៅតែ​បន្ត​ប្រើប្រាស់​ទំនិញ​ថៃ ក្នុង​ពេល​ដែល​ពលរដ្ឋ​នាំគ្នា​ពហិការ​បែប​នេះ គឺជា​សញ្ញា​បង្ហាញ​ពី​ការ​មិន​សាមគ្គីភាព​រវាង​រដ្ឋ និង​រាស្ត្រ។ អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មិនមែន​មិន​ដឹង​ពី​ទំនិញ​ណា​ដែល​រដ្ឋាភិបាល​ហាមឃាត់ និង​ទំនិញ​ណា​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​នាំចូល​នោះ​ទេ ប៉ុន្តែ​រដ្ឋ និង​រាស្ត្រ គួរ​មាន​ជំហរ​សាមគ្គី​ជា​ធ្លុង​មួយ បង្ហាញ​ពី​ការ​ធ្វើ​ពហិការ​ផលិតផល​របស់​សត្រូវ​ឈ្លានពាន​ទឹកដី​ខ្លួន មិនមែន​រដ្ឋ​ទៅ​ផ្សេង រាស្ត្រ​ទៅ​ផ្សេង​នោះ​ទេ។ ការ​អះអាង​នេះ...

កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ វិវត្ត​កិច្ចសន្ទនា​ការទូត​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្ដែង ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន​ឆាប់

រដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ឱ្យ​ថៃ វិវត្ត​ពី​កិច្ចសន្ទនា​ការទូត​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្ដែង ដើម្បី​ចាប់ផ្ដើម​ការងារ​វាស់វែង​ព្រំដែន​ដោយ​ផ្អែកលើ​អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​ដែល​ផលិត​ដោយ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​ឥណ្ឌូចិន-សៀម ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​តាម​ការ​ព្រមព្រៀង​គ្នា ដែល​នឹង​ជួយ​ទប់ស្កាត់​ជម្លោះ​នា​ពេល​អនាគត។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដាក់​ឱ្យ​ដំណើរការ​ពេញលេញ​នៃ​ក្របខ័ណ្ឌ​យន្តការ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​គណៈកម្មាធិការ​ព្រំដែន​តំបន់ (RBC) គឺជា​មធ្យោបាយ​ប្រាកដនិយម​ក្នុង​ការ​ធានា​នូវ​សន្តិភាព​យូរអង្វែង និង​វិបុលភាព​រួម​គ្នា ដែល​កម្ពុជា​រំពឹង​ទុក។ ប្រភព​ដដែល​លើកឡើង​ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក...

Latest news

© 2021, ដេលី. All rights reserved.