34.7 C
Phnom Penh

TAG

កម្ពុជា-ថៃ

អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជំរុញ​ឱ្យ​ភាគី​ថៃ បញ្ឈប់​ការ​បង្វែរ​ប្រធានបទ​ទៅ​រក​បញ្ហា​គ្រាប់មីន

អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ លើកឡើង​ថា យោធា​ថៃ ពុំ​បាន​ធ្វើការ​រួម​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ ទេ ខណៈ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ គ្រាន់តែ​ជា​សមាសធាតុ​ផ្សំ​មួយ​ផ្នែក​នៃ​បញ្ហា​ជា​យុទ្ធសាស្ត្រ​របស់​ថៃ ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​កម្ពុជា ប៉ុណ្ណោះ។ លោក ឆាំង យុ លើកឡើង​នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា រដ្ឋាភិបាល​ថៃ បាន​បង្កើន​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កម្ពុជា។ លោក​ថា ការ​ធ្វើ​បែប​នេះ...

មេដឹកនាំ​ប្រទេស​ម៉ាឡេស៊ី និង​ប្រ៊ុយណេ អំពាវនាវ​ឱ្យ​ភាគី​ថៃ​និង​កម្ពុជា បន្ត​អនុវត្ត​បទ​ឈប់​បាញ់​គ្នា

នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និង​ស៊ុលតង់​ព្រះចៅ​ប្រទេស​ប្រ៊ុយណេ អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ បន្ត​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដោយ​ងាក​មក​ចូលរួម​ក្នុង​ការ​សន្ទនា​ដោយ​ការ​ស្ថាបនា ដើម្បី​រក​ដំណោះស្រាយ​ប្រកប​ដោយ​ចីរភាព និង​សន្តិភាព។ ទីភ្នាក់ងារ​សារព័ត៌មាន​ម៉ាឡេស៊ី Bernama បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និង​ព្រះចៅ ហាស់សាណាល់ ប៊ុលគីយ៉ះ (Sultan Hassanal Bolkiah)...

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ទស្សន៍ទាយ​អំពី​អនាគត​មេទ័ព​ថៃ ប្រចាំ​ភូមិភាគ​ទី​២ ពេល​ចូល​និវត្តន៍

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​កម្ពុជា លើកឡើង​ថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​ថៃ ព្យាយាម​បញ្ឆេះ​ឱ្យ​កាន់តែ​ខ្លាំង​ក្នុង​ពេលនេះ មិនមែន​ត្រឹមតែ​ដើម្បី​ស្ដារ​ឥទ្ធិពល​កងទ័ព​ថៃ ទេ ប៉ុន្តែ​ក៏​ដើម្បី​អនាគត​មេបញ្ជាការ​ភូមិភាគ​២ របស់​ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ក្រោយ​ពេល​ចូល​និវត្តន៍​ដែរ។ លោក ខៀវ កាញារីទ្ធ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ សីហា នេះ​ថា លោក​ធ្លាប់​បាន​វិភាគ​ម្តង​រួច​មក​ហើយ​ថា ថៃ បាន​ប្រើ​សង្គ្រាម​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា...

មេបញ្ជាការ​ថៃ​ភូមិភាគ​២ ចោទ​កម្ពុជា​រំលោភ​បទ​ឈប់​បាញ់​និង​សន្ធិសញ្ញា​អូតាវ៉ា ក្រោយ​ទាហាន​ថៃ​បន្ត​ជាន់​មីន​ដាច់​ជើង

មេបញ្ជាការ​ភូមិភាគ​២ របស់​ថៃ ចោទប្រកាន់​កម្ពុជា​ថា​បាន​រំលោភ​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​សន្ធិសញ្ញា​អូតាវ៉ា​ស្តីអំពី​មីន បន្ទាប់ពី​ទាហាន​ថៃ​ម្នាក់​បាន​ជាន់​មីន​ដាច់​ជើង​ម្ខាង​ក្បែរ​ប្រាសាទ​តាក្របី នៅ​ថ្ងៃ​ពុធ នេះ។ សារព័ត៌មាន​ថៃ ខៅ​ស៊ុត (Khaosod) បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៧ សីហា នេះ​ថា មេបញ្ជាការ​ភូមិភាគ​២ ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បាន​ថ្កោលទោស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​បន្ត​រំលោភ​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់ និង​អនុសញ្ញា​អូតាវ៉ា​ស្តីអំពី​មីន។ មេបញ្ជាការ​ភូមិភាគ​២ រូប​នេះ អះអាង​ថា ថ្ងៃ​នេះ​ទាហាន​ថៃ...

កម្ពុជា-ថៃ ឯកភាព​បញ្ឈប់​ការ​ពង្រីក​វិវាទ ដើម្បី​កុំ​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង និង​ជៀសវាង​ចែកចាយ​ព័ត៌មាន​មិន​ពិត

កម្ពុជា-ថៃ ឯកភាព​បញ្ឈប់​ការ​ពង្រីក​ទំហំ​នៃ​វិវាទ រួម​បញ្ចូល​ទាំង​សកម្មភាព​បង្ក​ហេតុ​របស់​ទាហាន​ថៃ ផង​ដែរ ដើម្បី​កុំ​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង និង​ជៀសវាង​នូវ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​ផង​ដែរ។ គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​នៅ​ថ្ងៃទី​២៧ សីហា នេះ​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជា​ប្រចាំ​រវាង​បណ្តា​យោធភូមិភាគ និង​តំបន់​យោធា ព្រមទាំង​បណ្តា​អង្គភាព​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ជៀសវាង​នូវ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា។ ប្រភព​ដដែល បញ្ជាក់​ថា រាល់​ការ​ធ្វើ​សកម្មភាព​ដើម្បី​ធានា​សុវត្ថិភាព រួម​បញ្ចូល​ទាំង​ការ​ល្បាត ការ​សាងសង់ ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ ឬ​លេណដ្ឋាន​ដែល​មាន​លក្ខណៈ​ការពារ​ខ្លួន ជាដើម ត្រូវតែ​ស្ថិត​នៅ​តែ​ខាង​ខ្លួនឯង​ប៉ុណ្ណោះ...

ក្រោយ​បិទ​ច្រក​ព្រំដែន ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា-ថៃ ធ្លាក់​ចុះ​ជិត ១០០% ក្នុង​ខែ​កក្កដា

នាយកដ្ឋាន​ពាណិជ្ជកម្ម​ថៃ ត្អូញត្អែរ​ថា ក្រោយ​បិទ​ច្រក​ព្រំដែន​ថៃ-កម្ពុជា បណ្តាល​ឱ្យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ធ្លាក់​ចុះ​ជិត ១០០% (៩៧,៥%) ដែល​ធ្លាក់​មក​នៅ​ត្រឹមតែ​ជាង ៣០០​លាន​បាត (៣៧៦​លាន​បាត) ប៉ុណ្ណោះ ក្នុង​ខែ​កក្កដា កន្លង​ទៅ​នេះ។ សារព័ត៌មាន​ថៃ The Nation បាន​ស្រង់​សម្ដី​អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ថៃ អ្នកស្រី Arada Fuangtong កាលពី​ថ្ងៃទី​២៦ ខែ​សីហា ថា ការ​បិទ​ច្រក​ព្រំដែន​រវាង​ថៃ និង​កម្ពុជា បាន​ទាញ​ទម្លាក់​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ធ្លាក់​ចុះ​ដល់​កម្រិត​អវិជ្ជមាន​ធ្ងន់ធ្ងរ។ ប្រភព​ដដែល​លើកឡើង​ថា...

កម្ពុជា​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវការ​ទៅ​ភាគី​ថៃ ចំពោះ​ការ​រាយ​បន្លា​លួស ដាក់​សំណាញ់​របាំង​ក្នុង​ទឹកដី​កម្ពុជា

ក្រសួង​ការបរទេស​កម្ពុជា បាន​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវការ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ ដើម្បី​ប្រឆាំង​នឹង​ការ​ទន្ទ្រាន​ជាបន្តបន្ទាប់​របស់​យោធា​ថៃ ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​កម្ពុជា-ថៃ ដោយ​រាយ​បន្លា​លួស ដាក់​សំណាញ់​របាំង និង​ដាក់​កង់ឡាន ជាពិសេស​តំបន់​ដែល​មាន​ពលរដ្ឋ​កម្ពុជា​រស់នៅ។ យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៥ លោក ជុំ សុន្ទរី ថ្លែង​ថា កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ ក្រសួង​ការបរទេស​កម្ពុជា បាន​ដាក់​លិខិត​តវ៉ា​ជា​ផ្លូវការ​មួយ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ ដើម្បី​ប្រឆាំង​នឹង​ការ​ទន្ទ្រាន​ជាបន្តបន្ទាប់​របស់​យោធា​ថៃ ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​រស់នៅ។ លោក ជុំ...

សមាជិក​សភា​ស៊ុយអែត មកពី​បក្ស​ប្រឆាំង ទាមទារ​ឱ្យ​បក្ស​កាន់​អំណាច​ផ្អាក​ការ​លក់​អាវុធ​គ្រប់​ប្រភេទ​ទៅ​ប្រទេស​ថៃ

ពី​ប្រទេស​ស៊ុយអែត សមាជិក​សភា​មកពី​បក្ស​ប្រឆាំង ទាមទារ​ទៅ​កាន់​បក្ស​កាន់​អំណាច ឱ្យ​ផ្អាក​ជាបន្ទាន់​នូវ​ការ​លក់​អាវុធ​គ្រប់​ប្រភេទ​ទៅ​ឱ្យ​រាជាណាចក្រ​ថៃ។ សមាជិក​សភា ២​រូប​នៃ​គណបក្ស Green Party ដែល​ជា​បក្ស​ប្រឆាំង​នៅ​ប្រទេស​ស៊ុយអែត បាន​រួម​គ្នា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​របស់​ពួកគេ ផ្អាក​ការ​លក់​អាវុធ​ទៅ​ឱ្យ​ប្រទេស​ថៃ។ សមាជិក​សភា​បក្ស​ប្រឆាំង ២​រូប​នេះ​មាន​ឈ្មោះ Jacob Risberg និង Emma Nohren បញ្ជាក់​ថា យន្តហោះ​ចម្បាំង Jas Gripen របស់​ស៊ុយអែត ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​ពេល​ដែល​យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​គោលដៅ​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​ខាង​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ...

IDEA TALK៖ តើ​អំណាច​របស់​ប្រទេស​កម្ពុជា​បាន​មកពី​ណា?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​អំណាច​របស់​ប្រទេស​កម្ពុជា​បាន​មកពី​ណា?»។

ចាងហ្វាង​កាសែត CCN ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​ភរិយា​ចេញ​មុខ​សុំទោស

ចាងហ្វាង​កាសែត CCN លោក មាស សារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោយពី​ភរិយា​របស់​លោក​ចេញ​មុខ​សុំទោស និង​អង្វរ​សុំ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដោះលែង​ស្វាមី​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ ភរិយា​របស់​លោក មាស សារ៉ា គឺ​អ្នកស្រី សេក គង់យី ដែល​ទើប​នឹង​សម្រាល​កូន​បាន ៧​ថ្ងៃ ចេញ​មុខ​សុំទោស​លោក...

Latest news

© 2021, ដេលី. All rights reserved.