30 C
Phnom Penh

TAG

កម្ពុជា-ថៃ

ស៊ីម៉ាក់​ស្នើ​ឱ្យ​អ្នកជំនាញ​អន្តរជាតិ​ផ្នែក​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ជួយ​វាយតម្លៃ​គ្រាប់បែក MK-84 របស់​ថៃ

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ស្នើ​ឱ្យ​អ្នកជំនាញ​អន្តរជាតិ​ខាង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​លើ​ពិភពលោក ជួយ​វាយតម្លៃ​គ្រាប់បែក MK-84 ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ថា​តើ​ជា​គ្រាប់បែក​ដែល​ទម្លាក់​ដោយ​យន្តហោះ F-16 របស់​ថៃ មែន​ដែរ​ឬ​ក៏​អត់។ ស៊ីម៉ាក់​បញ្ជាក់​ថា​មាន​ព័ត៌មាន​នៃ​ការ​ទម្លាក់​គ្រាប់បែក​ទាំងនោះ​ដែល​ផ្តល់​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក យ៉ាង​ច្បាស់លាស់។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ កក្កដា នេះ​ថា ក្រុម​ជំនាញ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​របស់​អង្គភាព​ស៊ីម៉ាក់ បាន​ស្រាវជ្រាវ​រណ្តៅ​គ្រាប់បែក​ផ្ទុះ​ចំនួន ៤​ទីតាំង និង​គ្រាប់បែក​ទម្លាក់​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​ចំនួន ៥​ទីតាំង​ក្រោយ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា គ្រាប់បែក MK-84...

IDEA TALK៖ តើ​ខឿន​ការពារ​ជាតិ​អ្វី​ខ្លះ​ដែល​ខ្មែរ​ត្រូវ​ពង្រឹង​បន្ថែម?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ខឿន​ការពារ​ជាតិ​អ្វី​ខ្លះ​ដែល​ខ្មែរ​ត្រូវ​ពង្រឹង​បន្ថែម?»។

IDEA TALK៖ មេរៀន​ដែល​កម្ពុជា​រៀនសូត្រ​ពី​សង្គ្រាម​រយៈពេល​ប្រាំ​ថ្ងៃ​ជាមួយ​ថៃ

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៥ ស្តីអំពី៖ «មេរៀន​ដែល​កម្ពុជា​រៀនសូត្រ​ពី​សង្គ្រាម​រយៈពេល​ប្រាំ​ថ្ងៃ​ជាមួយ​ថៃ»។

សហរដ្ឋ​អាមេរិក​ព្រមាន​ថៃ ថា​ការ​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា មិន​បាន​ជួយ​ពង្រឹង​សម្ព័ន្ធភាព​របស់​ថៃ ជាមួយ​អាមេរិក​ទេ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ព្រមាន​ថា សង្គ្រាម​កម្ពុជា-ថៃ មិន​បាន​ជួយ​ពង្រឹង​សម្ព័ន្ធភាព​របស់​ថៃ ជាមួយ​អាមេរិក​ទេ ហើយ​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រទេស​ទាំង​ពីរ​ជួបប្រទះ​នោះ​ដែរ ផ្ទុយទៅវិញ វា​នាំ​ឱ្យ​ខាតបង់​ជីវិត​មនុស្ស និង​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៣០ កក្កដា នេះ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បាន​លើកឡើង​ពី​ជម្លោះ​កម្ពុជា-ថៃ ដែល​ក្នុង​នោះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ថៃ លោក ហ្សន អូនៀល (Sean O’Neill) បាន​លើកឡើង​ថា...

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​និង​មេបញ្ជាការ​ដែល​ចាញ់​ល្បិចកល​ឱ្យ​ទាហាន​ថៃ ចាប់​ខ្លួន​ទាហាន​ខ្មែរ

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល និង​មេបញ្ជាការ​ដែល​ចាញ់​ល្បិចកល​ទាហាន​ថៃ ចាប់​ខ្លួន​ទាហាន​ខ្មែរ ហើយ​ចាត់ទុក​សកម្មភាព​របស់​កងទ័ព​ថៃ បែប​នេះ ជា​ការ​បំពាន​លើ​បទ​ឈប់​បាញ់​ដែល​ភាគី​ថៃ ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដ៏​ស្មោកគ្រោក​នេះ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ កក្កដា នេះ​ថា ការ​ដែល​ទាហាន​ខ្មែរ​ត្រូវ​បាន​ទាហាន​ថៃ ចាប់​ខ្លួន​ក្រោម​កលល្បិច​ធ្វើ​ពុត​ជា​សុំ​ចាប់​ដៃ​ស្វាគមន៍ ក្រោយពី​មាន​បទ​ឈប់​បាញ់​បែប​នេះ គឺជា​កម្សោយ​នៃ​វិធានការ​របស់​រដ្ឋាភិបាល និង​ក្រសួង​ការពារ​ជាតិ ក្នុង​ការ​ធានា​នូវ​អាយុជីវិត​របស់​កម្លាំង​ការពារ​ជាតិ​របស់​ខ្លួន។ លោក វ៉ន ចាន់ឡូត លើកឡើង​ថា កងទ័ព​ខ្មែរ​បាន​ចូល​សមរភូមិ​ប្រយុទ្ធ​មិន​ចុះ​ញ៉ម​អស់​រយៈពេល ៥​ថ្ងៃ​មក​ហើយ...

ស៊ីម៉ាក់​ណែនាំ​ពលរដ្ឋ​ទាក់ទង​មន្ត្រី​ជំនាញ​ដោយ​ផ្ទាល់​ដើម្បី​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ពេល​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា ណែនាំ​ពលរដ្ឋ​ឱ្យ​ទាក់ទង​ទៅ​កាន់​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ស៊ីម៉ាក់​ដោយ​ផ្ទាល់ ដើម្បី​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​បុព្វហេតុ​សុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​មូលដ្ឋាន​ទាំងអស់​គ្នា បន្ទាប់ពី​បញ្ចប់​ការ​ផ្ទុះ​អាវុធ​រវាង​កងទ័ព​ថៃ-កម្ពុជា នា​ថ្ងៃទី​២៩ ខែ​កក្កដា។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា «គ្រាន់តែ​ស្ងប់ស្ងាត់​គ្រាប់កាំភ្លើង​បន្តិច នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ពលរដ្ឋ​បាន​ទំនាក់ទំនង​មក​អង្គភាព​ស៊ីម៉ាក់ ឱ្យ​ជួយ​បោស​សម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​សេសសល់​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ថៃ និង​កងកម្លាំង​កម្ពុជា»។ លោក ហេង រតនា អះអាង​ថា នៅ​ពេល​ដែល​សភាពការណ៍​សង្គ្រាម​បាន​បញ្ឈប់ កម្លាំង​អង្គភាព​ស៊ីម៉ាក់...

ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រកាស​លុប​បំណុល​គ្រួសារ​យោធិន​ពលី ពិការ និង​របួស​ក្នុង​សង្គ្រាម​កម្ពុជា-ថៃ

ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ប្រកាស​លុប​បំណុល​គ្រួសារ​យោធិន​ពលី គ្រួសារ​យោធិន​ពិការ និង​គ្រួសារ​យោធិន​រង​របួស​ក្នុង​សង្គ្រាម​រវាង​កម្ពុជា-ថៃ ចោល​ទាំងអស់។ នៅ​ថ្ងៃទី​៣០ ខែ​កក្កដា នេះ ធនាគារ​នៅ​កម្ពុជា ចំនួន​១២ រួម​មាន ធនាគារ​ជាតិ​នៃ​កម្ពុជា ធនាគារ​អេស៊ីលីដា ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ធនាគារ​ខេប៊ី​ប្រាសាក់ ធនាគារ​វីង គ្រឹះស្ថាន​អម្រឹត ធនាគារ​អេចអេច ធនាគារ​កាណាឌីយ៉ា ធនាគារ​ជីប ម៉ុង ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា ធនាគារ​ព្រីនស៍...

ពិភពលោក​ទម្លាក់​សារ​អបអរ​សាទរ​ជាបន្តបន្ទាប់​គាំទ្រ​កម្ពុជា-ថៃ បញ្ចប់​សង្គ្រាម​ព្រំដែន

កាលពី​ថ្ងៃទី​២៨ កក្កដា នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ស្ដីទី​នៃ​ប្រទេស​ថៃ បាន​ជួប​ចរចា​ជាមួយ​គ្នា​នៅ​ទីក្រុង​កូឡាឡាំពួរ ក្រោម​ការ​សម្របសម្រួល​ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​ប្រធាន​សមាគម​អាស៊ាន​សម្រាប់​ឆ្នាំ​២០២៥ និង​សហ​រៀបចំ​ឱ្យ​មាន​ជំនួប​ដោយ​តំណាង​សហរដ្ឋ​អាមេរិក និង​ចូលរួម​ដោយ​តំណាង​ចិន ជា​អ្នក​សង្កេតការណ៍។ ក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដោយ​កំណត់​យក​ម៉ោង ១២​យប់​ថ្ងៃទី​២៨ កក្កដា ជា​ពេលវេលា​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា។ ក្នុង​សង្គ្រាម​ព្រំដែន​រយៈពេល ៥​ថ្ងៃ បាន​បង្ក​ឱ្យ​មាន​ជនភៀសសឹក​នៃ​ប្រទេស​ទាំង​ពីរ​ជាង ៣០​ម៉ឺន​នាក់ ដែល​ពួកគេ​រស់នៅ​តាម​ព្រំដែន។ ជាមួយ​នឹង​ការ​សាទរ​នឹង​ប្រជាជន​កម្ពុជា...

លោក ដូណាល់ ត្រាំ ព្រមាន​មិន​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ថៃ បើ​ថៃ​នៅតែ​បន្ត​សម្លាប់​គ្នា​ជាមួយ​កម្ពុជា

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ព្រមាន​ទៅ​កាន់​ប្រទេស​ថៃ ថា ពេលនេះ អាមេរិក​កំពុង​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ថៃ ប៉ុន្តែ​លោក​នឹង​មិន​ធ្វើ​កិច្ចព្រមព្រៀង​នេះ​ទេ បើ​ថៃ នៅតែ​បន្ត​សម្លាប់​គ្នា​ជាមួយ​កម្ពុជា។ លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចសម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៩ កក្កដា នេះ​ថា ពេលនេះ អាមេរិក​កំពុង​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ថៃ ប៉ុន្តែ​លោក​នឹង​មិន​ធ្វើ​កិច្ចព្រមព្រៀង​នេះ​ទេ ប្រសិនបើ​ភាគី​ថៃ នៅតែ​បន្ត​សម្លាប់​គ្នា​ជាមួយ​កម្ពុជា ហើយ​លោក​ក៏​បាន​ប្រាប់​កម្ពុជា...

IDEA TALK៖ ការ​វាយតម្លៃ​សង្គ្រាម​រយៈពេល​ប្រាំ​ថ្ងៃ​រវាង​កម្ពុជា និង​ថៃ

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥ ស្តីអំពី៖ «ការ​វាយតម្លៃ​សង្គ្រាម​រយៈពេល​ប្រាំ​ថ្ងៃ​រវាង​កម្ពុជា និង​ថៃ»។

Latest news

© 2021, ដេលី. All rights reserved.