29.3 C
Phnom Penh

TAG

កម្ពុជា-វៀតណាម

លោក ម៉ែន ណាត ថា​ដោយសារ​កម្ពុជា​គប់គិត​ជាមួយ​វៀតណាម​កែ​ខ្សែបន្ទាត់​ព្រំដែន​សម័យ​បារាំង ទើប​មាន MoU ជាមួយ​ថៃ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អះអាង​ថា អនុស្សរណៈ​យោគយល់ (MoU) ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ គឺជា​កិច្ចព្រមព្រៀង​ឱ្យ​ថៃ មាន​លេស​ឈ្លានពាន​កម្ពុជា​ប៉ុណ្ណោះ ព្រោះ​ចាប់តាំងពី​មាន​អនុស្សរណៈ​នេះ​មក វិវាទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក៏​កាន់តែ​រីក​ធំ​ជាង​មុន​ដែរ។ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា ការ​ឈ្លានពាន​របស់​ថៃ...

អ្នក​ឃ្លាំមើល៖ វត្តមាន​មេ​បក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​កម្ពុជា គឺជា​យុទ្ធសាស្ត្រ​ពង្រឹង​មនោគមវិជ្ជា​និង​រឹតចំណង​សាមគ្គីភាព

អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ដំណើរ​ទស្សនកិច្ច​មេ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម ទៅ​កាន់​ប្រទេស​កម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​ត្រីភាគី​រវាង​យុទ្ធមិត្ត​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម នា​ពេលនេះ គឺជា​យុទ្ធសាស្ត្រ​ក្នុង​ការ​រឹតចំណង​សាមគ្គីភាព ពង្រឹង​មនោគមវិជ្ជា និង​សន្តិសុខ​ក្នុង​តំបន់។ រាជាណាចក្រ​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន បាន​រៀបចំ​ទទួល​មេដឹកនាំ​ប្រជាជាតិ​ឥណ្ឌូចិន​ក្នុង​កិច្ចប្រជុំ​កំពូល​អតីត​យុទ្ធមិត្ត ក្រោម​អធិបតីភាព​សមមិត្ត ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ...

លោក ហ៊ុន សែន សង្ឃឹម​ថា​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម នឹង​ឈាន​ដល់ ២០​ពាន់​លាន​ដុល្លារ​អាមេរិក

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សង្ឃឹម​ថា​គោលដៅ​ពាណិជ្ជកម្ម ២០​ពាន់​លាន​ដុល្លារ​អាមេរិក នឹង​អាច​សម្រេច​បាន​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​ការ​ផ្សារភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា-វៀតណាម គឺ​អំណោយផល​ដល់​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ក្រោយពី​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Bui Thanh Son នៅ​ថ្ងៃទី​២៨ វិច្ឆិកា ថា កម្ពុជា-វៀតណាម គ្រោង​នឹង​សម្ពោធ​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺនជ័យ ជាមួយ​គ្នា​នៅ​ដើម​ខែ​ធ្នូ ខាងមុខ​នេះ។ លោក...

ក្រសួង​ការបរទេស​កម្ពុជា​ចេញ​សេចក្តី​បំភ្លឺ​រឿង​ស្ពាន​ភ្ជាប់​ទៅ​កោះត្រល់ ថា​ជា​ព័ត៌មាន​មិន​ពិត និង​ស្នើ​កុំ​ឱ្យ​ផ្សាយ​បន្ត​ទៀត

ក្រសួង ការបរទេស ចេញសេចក្តីបំភ្លឺ សុំកុំឲ្យអ្នកលេងហ្វេសប៊ុកផ្សាយរឿងស្ពានភ្ជាប់កោះត្រល់ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​បំភ្លឺ​អំពី​ព័ត៌មាន​ថា រដ្ឋការ​យៀកណាម សង់​ស្ពាន​ឆ្លង​សមុទ្រ​ភ្ជាប់​ពី​ខេត្ត​ហាទៀង ទៅ​កោះ​ភូគួក ឬ​កោះត្រល់ ជា​ព័ត៌មាន​មិន​ពិត​ទេ ហើយ​ស្នើសុំ​សាធារណជន​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​តទៅទៀត។ យោង​តាម​សេចក្តី​បំភ្លឺ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែ​វិច្ឆិកា ក្រសួង​ការបរទេស បញ្ជាក់​ថា ព័ត៌មាន​ផ្សាយ​នោះ​វា​ជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​កម្ពុជា-យៀកណាម ស្តីអំពី ដែនទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២។ តាម​រូបភាព​ជាក់ស្តែង រដ្ឋាភិបាល​យៀកណាម បាន​ស្ថាបនា​ផ្លូវ​ភ្ជាប់​ដី​គោក​ពី​កំពង់ផែ​សមុទ្រ ខេត្ត​ហាទៀង ទៅ​កោះ​មួយ​ទល់​មុខ​ខេត្ត​នេះ...

អ្នក​ឃ្លាំមើល៖ តើ​វាសនា​កម្ពុជា​នឹង​ទៅ​ជា​យ៉ាងណា បន្ទាប់ពី​ស្តូប​វៀតណាម ត្រូវ​បាន​សាងសង់​ពេញ​ដី​ខ្មែរ?

អ្នកឃ្លាំមើល៖ តើវាសនាកម្ពុជានឹងទៅជាយ៉ាងណាបន្ទាប់ពីស្តូបវៀតណាមត្រូវបានសាងសង់ពេញដីខ្មែរ អ្នក​ឃ្លាំមើល​បាន​ចោទ​ជា​សំណួរ​ថា តើ​វាសនា​កម្ពុជា នឹង​ទៅ​ជា​យ៉ាងណា បន្ទាប់ពី​ស្តូប​វៀតណាម ត្រូវ​បាន​សាងសង់​ពេញ​ដី​ខ្មែរ ក្នុង​ពេល​ដែល​ថៃ មិន​បាន​សាងសង់​អ្វី​សោះ​ក្នុង​ទឹកដី​ខ្មែរ ហើយ​ហ៊ាន​ដណ្តើម​ប្រាសាទ​ខ្មែរ និង​ហ៊ាន​ឈ្លានពាន​ទឹកដី​ខ្មែរ​នោះ? ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៦ តុលា នេះ​ថា រឿង​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​មិន​ទាន់​ចប់​ផង ឥឡូវ​នេះ​ឆ្លង​ដល់​វៀតណាម ដែល​ជា​មិត្ត​ម៉ឺន​ឆ្នាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន ទៅ​ប្រទេស​វៀតណាម គឺ​ដើម្បី​បញ្ជាក់​ជំហរ​ស្មោះត្រង់​ចំពោះ​ចៅហ្វាយនាយ

អ្នក​សង្កេតការណ៍​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ទៅ​ចូលរួម​ខួប​បដិវត្តន៍​លើក​ទី​៨០ នៅ​ប្រទេស​វៀតណាម គ្រាន់តែ​ដើម្បី​បញ្ជាក់​ជំហរ​ស្មោះត្រង់​របស់​ខ្លួន​ចំពោះ​មេដឹកនាំ​វៀតណាម បន្ត​ទៀត​ប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កញ្ញា នេះ​ថា ដំណើរ​ទស្សនកិច្ច​នេះ​មិន​មាន​ប្រយោជន៍​អ្វី​សម្រាប់​កម្ពុជា ជុំវិញ​ទំនាស់​ព្រំដែន​កម្ពុជា-ថៃ នោះ​ទេ ប៉ុន្តែ​មាន​ប្រយោជន៍​សម្រាប់​វៀតណាម ក្នុង​ការ​បន្ត​ភាព​ជា​ចៅហ្វាយនាយ និង​គណបក្ស​ប្រជាជន​កម្ពុជា...

វៀតណាម ជំរុញ​ឱ្យ​លោក ហ៊ុន សែន បង្កើន​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​បក្ស​ដើម្បី​ភ្ជាប់​យុវជន​ឱ្យ​កាន់តែ​ស្អិតល្មួត

អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម ជំរុញ​ឱ្យ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បង្កើន​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​បក្ស​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដើម្បី​ភ្ជាប់​យុវជន និង​យុវជន ឱ្យ​កាន់តែ​មាន​ភាព​ស្អិតល្មួត​បន្ថែម​ទៀត។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ បាន​បង្ហោះ​សេចក្តី​សង្ខេប​ព័ត៌មាន​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក...

មន្ត្រី​បក្ស​ជំទាស់​ចោទ​រដ្ឋអំណាច​ខ្មែរ​យកចិត្ត​ទុកដាក់​សាសន៍​យៀកណាម​ជាង​សាសន៍​ខ្មែរ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចោទ​ថា​រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន កំពុង​យកចិត្ត​ទុកដាក់​មើល​ថែ​ជនជាតិ​វៀតណាម ជាង​ជាតិ​សាសន៍​ខ្មែរ​ខ្លួនឯង ព្រោះ​មក​ទល់​នឹង​ពេលនេះ ជនជាតិ​វៀតណាម ទទួល​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជិត ១​សែន​នាក់ ខណៈ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​សញ្ជាតិ​ពី​កំណើត​ទៅ​វិញ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ កក្កដា នេះ​ថា កាលពី​ឆ្នាំ​២០១៩ លោក ហ៊ុន សែន បាន​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ជិត...

លោក អ៊ុំ សំអាន រិះគន់​លោក ហ៊ុន សែន រឿង​ហ៊ាន​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ តែ​មិន​ហ៊ាន​ប្ដឹង​វៀតណាម

មន្ត្រី​បក្ស​ប្រឆាំង លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ហ៊ាន​បំផុស​ប្រជាជន​ខ្មែរ​ឱ្យ​មាន​គំនិត​ជាតិ​និយម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ទឹកដី​ជាមួយ​ប្រទេស​ថៃ ប៉ុន្តែ​គាត់​បែរជា​បំផុស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដឹងគុណ​វៀតណាម ទៅវិញ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ថា កងទ័ព​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​តាំងពី​ទសវត្សរ៍​៨០ មក​ម្ល៉េះ ដូច្នេះ​ទោះជា​គាត់​ជាប់​ដៃ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ទឹកដី​ពី​ប្រទេស​ថៃ ក៏​គាត់​នៅតែ​អាច​ឆ្លៀត​រំលឹក​គុណ​កងទ័ព​វៀតណាម បាន​ដែរ។ លោក...

កងទ័ព​ជើងគោក​កម្ពុជា និង​វៀតណាម ចុះ​កិច្ចព្រមព្រៀង​ចង​សម្ព័ន្ធ​លើ​គោលការណ៍​រួម ១០​ចំណុច

កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ អះអាង​ថា កម្ពុជា​និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​លើ​កំណត់ហេតុ​ចង​សម្ព័ន្ធ​មេត្រីភាព ដើម្បី​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត។ យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ការ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​កងពលតូច​លេខ​៧០ របស់​កម្ពុជា និង​កងពលធំ​ថ្មើរជើង​លេខ​៣០១ និង​បញ្ជាការដ្ឋាន​រដ្ឋធានី​ហាណូយ របស់​វៀតណាម នេះ គឺ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ។ ប្រភព​ខាង​លើ​បាន​អះអាង​ថា ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​ភាគី​ទាំង​ពីរ​រៀបចំ​កិច្ចប្រជុំ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ចង​សម្ព័ន្ធភាព​នេះ ចាប់ពី​ថ្ងៃទី​១៨-២០ ខែ​មិថុនា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ប្រតិភូ​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.