27.8 C
Phnom Penh

TAG

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

តុលាការ​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្មែរ ធ្លាប់​ពោល​ថា គុក​ស្រុក​ខ្មែរ​មាន​តែ​ខ្មែរ​នៅ!! តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ក្រោយពី​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល ១៩​ខែ (១​ឆ្នាំ និង ៧​ខែ) និង​ផាក​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ជុំវិញ​ការ​តវ៉ា​ប្រឆាំង​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA)...

កម្ពុជា​សង្ឃឹម​បារាំង អ្នក​អាណាព្យាបាល​ចាស់ ជួយ​ខ្មែរ​តាម​ផ្លូវ​ច្បាប់​លើ​វិវាទ​ព្រំដែន​ជាមួយ​ថៃ

ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​បារាំង-កម្ពុជា លោក តូម៉ាស់ ឡាំ (Thomas Lam) រំលឹក​ឡើងវិញ​ពី​ការ​ខិតខំ​របស់​បារាំង ក្នុង​ការ​ស្វះ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ជាពិសេស​ការ​ចូលរួម​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ លោក តូម៉ាស់ ឡាំ (Thomas Lam) បាន​អះអាង​ជុំវិញ​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា កន្លង​មក...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​លើកលែង​ទោស​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

អ្នក​ឃ្លាំមើល​សង្គម ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ពិចារណា​លើកលែង​ទោស​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាញ​ឆន្ទៈ​ទៅ​កាន់​អន្តរជាតិ​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា ការ​បន្ត​ចោទប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​សង្គម ដូចជា លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា...

បក្ស​នយោបាយ​មួយ​ស្នើ​រដ្ឋាភិបាល​យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មក​ប្រើ ខណៈ​លោក ហ៊ុន សែន តែង​ថា​វា​ងាប់​បាត់​យូរ​ហើយ

គណបក្ស​ក្រៅ​រដ្ឋាភិបាល អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ទៅ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​កោះ​ប្រជុំ​ឡើងវិញ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ថៃ ឈ្លានពាន​កម្ពុជា នា​ពេលនេះ។ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥ ថា ចំពោះ​ស្ថានការណ៍​សង្គ្រាម​រយៈពេល​ជាង ១០​ថ្ងៃ​មក​នេះ គឺ​មាន​សភាព​កាន់តែ​អាក្រក់​ទៅៗ ក្រោយពី​កងទ័ព​ថៃ ឈ្លានពាន​លើ​កម្ពុជា ដែល​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ជនស៊ីវិល រហូត​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ របួស និង​ជនភៀសសឹក​កាន់តែ​កើន​ឡើង។ ប្រភព​ដដែល លើកឡើង​ថា ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ខ្មែរ និង​អធិបតេយ្យ បូរណភាព​ដែនដី...

លោក ហ៊ុន សែន អះអាង​ថា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស គ្មាន​សមត្ថកិច្ច​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ខណៈ​អ្នកវិភាគ​នៅតែ​មាន​ចម្ងល់

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា បញ្ហា​ព្រំដែន​កម្ពុជា-ថៃ គឺជា​រឿង​ក្តី​ក្ដាំ​ដែល​ហួស​ពី​សមត្ថកិច្ច​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខណៈ​កម្ពុជា បាន​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ទៅ​ហើយ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៥ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ បាន​ដើរ​ហួស​ពី​សមត្ថភាព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស...

រដ្ឋាភិបាល​បារាំង រំលឹក​ពី​តម្លៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ខណៈ​លោក ហ៊ុន សែន លើក​សរសេរ​ពី​នយោបាយ​ឈ្នះ​ឈ្នះ

រដ្ឋាភិបាល​បារាំង បញ្ជាក់​ថា គោលការណ៍​ទាំងឡាយ​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា នៅតែ​ជា​តម្លៃ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព ចីរភាព ការ​គោរព​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​ដដែល។ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា កាលពី ៣៤​ឆ្នាំ​មុន កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​ចុះហត្ថលេខា​បង្កើត​ឡើង​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​ដែល​កើតមាន​ជាច្រើន​ឆ្នាំ​នៅ​កម្ពុជា និង​បាន​បើក​ផ្លូវ​ទៅ​កាន់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​សន្តិភាព និង​ការ​កសាង​ប្រទេស​កម្ពុជា ឡើងវិញ។ ស្ថានទូត​ដដែល​នេះ អះអាង​ថា ប្រទេស​បារាំង ដែល​បាន​ធ្វើ​ជា​សហប្រធាន​ក្នុង​ការ​នាំ​ទៅ​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ នៅតែ​ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ​ចំពោះ​មរតក​នៃ​គោលការណ៍​នានា​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ (Paris...

IDEA TALK៖ តើ​គេ​អាច​ប្រើ​កិច្ចព្រមព្រៀង ២៣ តុលា ឆ្នាំ​១៩៩១ ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ជម្លោះ​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ បាន​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​គេ​អាច​ប្រើ​កិច្ចព្រមព្រៀង ២៣ តុលា ឆ្នាំ​១៩៩១ ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ជម្លោះ​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ បាន​ដែរ​ឬ​ទេ?»។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដង្ហែ​ញត្តិ​ដាក់​តាម​ស្ថានទូត​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ក្រុម​សង្គម​ស៊ីវិល នាំគ្នា​ដង្ហែ​ញត្តិ​ដាក់​តាម​ស្ថានទូត​ទាំង ១៨ ប្រចាំ​នៅ​កម្ពុជា ដែល​ជា​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ពុធ​នេះ រួម​ទាំង​ការិយាល័យ​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើសុំ​ឱ្យ​ប្រទេស​ទាំងនេះ​អនុវត្ត​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចំពោះ​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​កម្ពុជា។ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រាប់​អ្នក​សារព័ត៌មាន​ថា គោលបំណង​នៃ​ការ​ដាក់​ញត្តិ​នេះ គឺ​សុំ​ឱ្យ​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះ​ប្រជុំ​ជាបន្ទាន់​ដើម្បី​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​ប្រទេស​ហត្ថលេខី ជុំវិញ​ការ​ឈ្លានពាន​របស់​ប្រទេស​ជិតខាង​មក​លើ​កម្ពុជា នា​ពេលនេះ។ លោក វន់ ពៅ លើកឡើង​ថា ក្នុង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ធានា​ការពារ​នូវ​ដែន​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា...

អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រោង​ដាក់​ញត្តិ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ការពារ​កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ជាមួយ​ស្ថាប័ន​ផ្សេង​ទៀត គ្រោង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​នៃ​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​ជួយ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា។ អង្គការ​សង្គម​ស៊ីវិល សមាគម សហជីព និង​បណ្ដាញ​យុវជន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​១៩ សីហា នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រក្សា​ការ​ប្ដេជ្ញាចិត្ត និង​មាន​ចំណាត់ការ​ដោយ​ការ​សម្របសម្រួល​ជាបន្ទាន់​ក្នុង​ការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា។ ប្រភព​ដដែល អះអាង​ថា ញត្តិ​នេះ​ជំរុញ​ឱ្យ​រដ្ឋ​ហត្ថលេខី​ទាំងអស់​កោះ​ប្រជុំ ការ​ពិគ្រោះ​យោបល់​ជាបន្ទាន់​តាម​មាត្រា​៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បង្កើត​បេសកកម្ម​ស្វែងរក​ការពិត​ជាមួយ​អន្តរជាតិ ដើម្បី​ស៊ើបអង្កេត​ការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌...

មន្ត្រី​បក្ស​ប្រឆាំង​ចំអក​ឱ្យ​បក្ស​កាន់​អំណាច​រឿង​បន្ត​ឃុំ​ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ខណៈ​ខ្លួន​ចង់បាន​ឯកភាព​ជាតិ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ចំអក​ឱ្យ​បក្ស​កាន់​អំណាច​ថា ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សកម្មជន​ដទៃ​ទៀត​ក្នុង​ពន្ធនាគារ​ដើម្បី​បំបិទ​សេរីភាព​បញ្ចេញមតិ គឺជា​របៀប​រក្សា​សន្តិភាព​របស់​ពួក​កុម្មុយនីស្ត​ផ្ដាច់ការ មិនមែន​រក្សា​សន្តិភាព​សម្រាប់​ពលរដ្ឋ​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៤ កក្កដា នេះ​ថា សន្តិភាព​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ការពារ​សព្វថ្ងៃ​នេះ គ្រាន់តែ​ជា​គុក​សម្រាប់​ប្រជាពលរដ្ឋ...

Latest news

© 2021, ដេលី. All rights reserved.