35.1 C
Phnom Penh

TAG

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

យោធា​ថៃ បន្ត​ឈ្លានពាន​ដោយ​ទម្លាក់​គ្រាប់បែក​ក្នុង​ទឹកដី​ខ្មែរ​តាម​ខេត្ត​ប៉ែក​ខាងលិច និង​ខាងជើង​នៃ​ប្រទេស​កម្ពុជា

ក្រសួង​ការពារ​ជាតិ​កម្ពុជា ប្រកាស​អាសន្ន​ប្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង ឱ្យ​ប្រុងប្រយ័ត្ន បន្ទាប់ពី​យោធា​ថៃ ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ T-50TH ទម្លាក់​គ្រាប់បែក​ចំនួន ៥​គ្រាប់​ចូល​ជ្រៅ​ទៅ​ក្នុង​សហគមន៍​ជនស៊ីវិល​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង និង ៤​គ្រាប់​ទៀត​នៅ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប នៅ​ថ្ងៃ​ពុធ។ នៅ​ស្រុក​បាណន់ យន្តហោះ​ថៃ ទម្លាក់​គ្រាប់បែក​លើក​ទី​១ ម៉ោង ១០​ព្រឹក និង​លើក​ទី​២ នៅ​ម៉ោង​ប្រមាណ ២​រសៀល។ ចំណែក​ភូមិសាស្ត្រ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប ក៏​ត្រូវ​យន្តហោះ​ចម្បាំង​ប្រភេទ T-50TH...

ថៃ ព្រមាន​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា បើ​កិច្ចប្រជុំ GBC មិន​ស្រប​តាម​គោលការណ៍​របស់​ខ្លួន

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ អះអាង​ថា ថៃ​នឹង​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​នឹង​កម្ពុជា​ឡើយ ប្រសិនបើ​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ មិន​ស្រប​តាម​គោលការណ៍​ស្នូល​ទាំង ៥ របស់​ថៃ ដែល​បាន​ត្រៀម​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ។ កាសែត​ខៅស៊ុត របស់​ថៃ រាយការណ៍​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ណាថាផន ណាក់ផានិត (Nattaphon Narkphanit) នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា-ថៃ (GBC)...

ជនស៊ីវិល​កម្ពុជា​ស្លាប់​កើន ១៩​នាក់ រង​របួស ៧៩​នាក់ ខណៈ​ជនភៀសសឹក​កើន​ជាង ៥២​ម៉ឺន​នាក់​ដោយសារ​ការ​ឈ្លានពាន​របស់​ថៃ

រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា អស់​រយៈពេល ១៦​ថ្ងៃ​ដែល​កងទ័ព​ថៃ បាន​បើក​ការ​វាយប្រហារ​ឈ្លានពាន​យ៉ាង​កំរោល​មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​ស្លាប់ ១៩​នាក់ រង​របួស ៧៩​នាក់ រួម​ទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់​ផង​ដែរ ខណៈ​ពលរដ្ឋ​ភៀស​សឹក​បាន​កើន​ដល់​ជាង ៥២​ម៉ឺន​នាក់​រហូត​មក​ដល់​ពេលនេះ។ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា កងទ័ព​ឈ្លានពាន​ថៃ បាន​ប្រើ​អាវុធ​ធុន​ធ្ងន់ និង​គ្រប់​ប្រភេទ ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក F-16 នាវាចម្បាំង...

ប្រមុខ​ការទូត​អាស៊ាន​ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ GBC នៅ​ថ្ងៃទី​២៤ ធ្នូ

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ខាងមុខ​នេះ ក្នុង​បំណង​ពិភាក្សា​អំពី​ការ​អនុវត្ត និង​ការ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់ និង​ដើម្បី​ស្ដារ​បទ​ឈប់​បាញ់​ឡើងវិញ រួម​ទាំង​ការ​បញ្ឈប់​សកម្មភាព​អរិភាព​នានា​ឱ្យ​បាន​ឆាប់។ ប្រធាន​អាស៊ាន ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា កិច្ចប្រជុំ​នេះ​បាន​សម្រេច​លើ​លក្ខខណ្ឌ ១០​ចំណុច ក្នុង​នោះ​ក៏បាន​រំឭក​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា រួម​មាន​ការ​សម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ពិសេស (GBC) ថ្ងៃទី​៧ ខែ​សីហា និង​សេចក្តី​ថ្លែងការណ៍​រួម​ក្រុង​កូឡាឡាំពួរ ផង​ដែរ...

យោធា​ថៃ បាញ់​ផ្លោង​និង​ទម្លាក់​គ្រាប់​ពី​យន្តហោះ​ចម្បាំង F-16 ចូល​ទីប្រជុំជន​ស៊ីវិល​ប្រមាណ ៩០​គីឡូម៉ែត្រ​ពី​ព្រំដែន

ក្រសួង​មហាផ្ទៃ អះអាង​ថា យោធា​ថៃ បាន​បង្កើន​ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់​ពី​យន្តហោះ​ចម្បាំង F-16 ចូល​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា សំដៅ​ភូមិឋាន និង​តំបន់​ទីប្រជុំជន​ស៊ីវិល​ប្រមាណ ៩០​គីឡូម៉ែត្រ​ពី​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ខេត្ត​ព្រះវិហារ។ ក្រសួង​មហាផ្ទៃ ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ផល​ប៉ះពាល់​លើ​ពលរដ្ឋ និង​តំបន់​ជនស៊ីវិល​អំពី​ការ​ឈ្លានពាន​របស់​ថៃ នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា អំពើ​ល្មើស​ច្បាប់ និង​ក្បត់​បទ​ឈប់​បាញ់​របស់​ភាគី​ថៃ លើ​ដែន​អធិបតេយ្យ​កម្ពុជា បាន​បណ្តាល​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ស៊ីវិល តំបន់​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល រួម​ទាំង​ការ​បង្អាក់​សេវា​សាធារណៈ​ជាដើម​របស់​កម្ពុជា អស់​ជាច្រើន​កន្លែង។ ប្រភព​ដដែល​លើកឡើង​ថា ពេលនេះ​សាលារៀន​ជិត...

មេដឹកនាំ​ប្រទេស​ធំៗ​ជាច្រើន​អំពាវនាវ​ឱ្យ​ភាគី​កម្ពុជា និង​ភាគី​ថៃ ឈប់​បាញ់​គ្នា​តទៅទៀត​ជាបន្ទាន់

សង្គ្រាម​លើក​ទី​ពីរ​រវាង​កម្ពុជា-ថៃ កំពុង​បន្ត គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​នៃ​ប្រទេស​ធំៗ​បាន​បញ្ចេញ​ប្រតិកម្ម​ជាបន្តបន្ទាប់ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា បញ្ឈប់​ការ​បង្ក​សង្គ្រាម​ដ៏​គ្រោះថ្នាក់​នេះ​ជា​បន្ទាន់។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​ស្ថាបនិក​សេចក្តី​ប្រកាស​រួម​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ជា​លើកដំបូង បាន​អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ អនុវត្ត​ភាព​អត់ធ្មត់​ឱ្យ​អតិបរមា និង​ប្រើប្រាស់​យន្តការ​ការទូត​ដែល​មាន​ស្រាប់។ លោក​បាន​បញ្ជាក់​ថា ម៉ាឡេស៊ី​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​គាំទ្រ​ជំហាន​ណាមួយ​ដែល​អាច​ជួយ​បណ្ដោះអាសន្ន​ភាព​ស្ងប់ស្ងាត់ និង​ទប់ស្កាត់​សង្គ្រាម​រីក​រាលដាល ព្រោះ​ការ​ប្រយុទ្ធ​ឡើងវិញ​កំពុង​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​រយៈពេល​វែង​ក្នុង​ការ​កសាង​ទំនាក់ទំនង​ជា​ប្រពៃណី​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​សង្កត់​ធ្ងន់​ថា តំបន់​អាស៊ាន​មិន​អាច​អនុញ្ញាត​ឱ្យ​ជម្លោះ​ផ្ទុះ​ឡើង​ដោយ​រយៈពេល​វែង ដែល​អាច​ទាញ​តំបន់​ធ្លាក់​ចូល​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ដែល​គ្មាន​ការ​រក្សា​ស្ថិរភាព​បាន​នោះ។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​កងទ័ព​ខ្មែរ​វាយបក​ទៅ​កងទ័ព​ថៃ វិញ​គ្រប់​ទីតាំង ក្រោយពី​កម្ពុជា​អត់ធ្មត់​លើស​២៤​ម៉ោង

លោក ហ៊ុន សែន បញ្ជា​ឱ្យ​កងទ័ព​ខ្មែរ​វាយបក​ទៅ​កងទ័ព​ថៃ វិញ​គ្រប់​ទីតាំង ក្រោយពី​ប្រទេស​កម្ពុជា អត់ធ្មត់​លើស ២៤​ម៉ោង​ដើម្បី​គោរព​បទ​ឈប់​បាញ់ និង​ការ​ពន្យារ​ពេលវេលា​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​រងគ្រោះ។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ធ្នូ នេះ​ថា នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បាន​ប្រកាស​ថា​នឹង​ប្រើ​កម្លាំង​វាយ​យក​ទឹកដី​កម្ពុជា ទាំង ១១​ទីតាំង...

រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃឡង់ដ៍ ចោទ​គ្នា​ទៅវិញ​ទៅមក​រឿង​បាញ់​គ្នា​តាម​ព្រំដែន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្ដែង​ការ​ខកចិត្ត ហើយ​ចោទ​ថា​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ហ៊ាន​ប្រើ​ជីវិត​កងទ័ព និង​ប្រជាជន ដោយ​ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​សន្លឹកឆ្នោត។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បង្ហោះ​រូបភាព និង​វីដេអូ​ឃ្លីប​បង្ហាញ​អំពី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ក្នុង​ទំនាក់ទំនង​ឯកជន​ជាមួយ​មន្ត្រី​ខ្មែរ​នៅ​ប្រទេស​កម្ពុជា...

អង្គការ​អន្តរជាតិ​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ការ​បាញ់​ប្រហារ​របស់​ទាហាន​ថៃ មក​លើ​ជនស៊ីវិល​កម្ពុជា

អង្គការ​អន្តរជាតិ ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ការ​វាយប្រហារ​ដោយ​គ្មាន​ហេតុផល និង​ការ​គំរាម​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ និង​ការ​បង្កហេតុ​ជា​ប្រព័ន្ធ​ពី​សំណាក់​កងទ័ព​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា ជាពិសេស​ការ​បាញ់​ប្រហារ​ពី​កងទ័ព​ថៃ លើ​ជនស៊ីវិល​គ្មាន​អាវុធ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១២ វិច្ឆិកា កន្លង​ទៅ។ អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (CDI-IDC) ចេញ​សេចក្ដី​សម្រេច​ចិត្ត​ស្តីអំពី​បទ​ឈប់​បាញ់​គ្នា និង​សេចក្តី​ប្រកាស​អំពី​ការ​ព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ កាលពី​ថ្ងៃទី​២២ វិច្ឆិកា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ វិច្ឆិកា ថា បទ​ឈប់​បាញ់​គ្នា និង​សេចក្តី​ប្រកាស​សន្តិភាព​នៅតែ​ផុយ​ស្រួយ ដែល​ស្តែង​ចេញ​តាមរយៈ​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ លើ​ជនស៊ីវិល​ដែល​គ្មាន​អាវុធ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១២...

អ្នក​សង្កេតការណ៍​អាស៊ាន​ផ្អាក​ដំណើរ​បន្ទាប់ពី​ឮ​ស្នូរ​ផ្ទុះ​គ្រាប់ ខណៈ​ថៃ​ចោទ​កម្ពុជា​ថា​បង្កើត AOT ក្លែងក្លាយ

អ្នកសង្កេតការណ៍អាស៊ាន ផ្អាកសកម្មភាពត្រួតពិនិត្យតាមជាយដែន ដោយឮស្នូរផ្ទុះគ្រាប់ ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា អះអាង​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team) សម្រេច​ផ្អាក​ដំណើរ​ចុះ​ផ្ទៀងផ្ទាត់​ការអនុវត្ត​បទ​ឈប់​បាញ់​នៅ​ច្រក​ច១ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយ​ធ្វើ​ដំណើរ​ត្រឡប់​ក្រោយ​វិញ ក្រោយពី​មាន​ស្នូរ​ផ្ទុះ​អាវុធ​នៅ​ខាង​ភាគី​ថៃ ក្បែរ​តំបន់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​កម្ពុជា។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃទី​១៩ វិច្ឆិកា ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះទៅ​ត្រួតពិនិត្យ​ការអនុវត្ត​បទ​ឈប់​បាញ់​នៅ​ច្រក​ច១ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់...

Latest news

© 2021, ដេលី. All rights reserved.