29.3 C
Phnom Penh

TAG

កើត រិទ្ធ

រដ្ឋសភា​អនុម័ត​ទទួលយក​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៅ​ពិនិត្យ

រដ្ឋសភា​កម្ពុជា អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​អនុម័ត​ទទួលយក​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៅ​ពិនិត្យ​តាម​សំណើ​របស់​រាជរដ្ឋាភិបាល។ ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា អ្នកស្រី ឃួន សុដារី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​អនុម័ត​ទទួលយក​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ប្រគល់​ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​ទៅ​ពិនិត្យ និង​សិក្សា បន្ទាប់​មក​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ។ អ្នកស្រី ឃួន សុដារី បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ បង្កើត​ឡើង​ក្នុង​គោលបំណង​កំណត់​អំពី​វិធាន​ផ្នែក​ព្រហ្មទណ្ឌ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សំដៅ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នេះ​ឱ្យខាងតែ​បាន​ផង​ដែរ។ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ...

អ្នក​តាមដាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​កំពុង​សម្ដែង​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ

ប្រតិបត្តិការ​បង្ក្រាប​អាជីវកម្ម​ទុច្ចរិត​ឆបោក​តាម​បច្ចេកវិទ្យា​អន្តរ​បណ្ដាញ មាន​មូលដ្ឋាន​ចេញពី​បនល្បែង​ស៊ីសង​កាស៊ីណូ ចាប់​បាន​ជន​ប្រព្រឹត្ត​បទល្មើស​ប្រមាណ ២​ពាន់​នាក់​ហើយ មក​ទល់​ថ្ងៃ​សុក្រ ទី​១៨ ខែ​កក្កដា។ អ្នកជំនាញ​ផ្នែក​អំពើ​ឧក្រិដ្ឋ និយាយ​ថា តួលេខ​នេះ​តំណាង​ឲ្យ​តែ ១% ប៉ុណ្ណោះ​នៃ​ចំនួន​ឧក្រិដ្ឋជន​ក្នុង​របរ​រកស៊ី​ឆបោក​ប្រភេទ​នេះ​ប្រមាណ​ពី ១​សែន ទៅ ១​សែន ៥​ម៉ឺន​នាក់​ទូទាំង​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី ចាត់ទុក​ចំណាត់ការ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត គឺជា​ល្បែង​ប៉ាហ៊ី​បន្លំ​ភ្នែក ឬ​ក៏​ជា​ការ​សម្ដែង​របាំ​ចាក់​ក្បាច់​តែប៉ុណ្ណោះ មិនមែន​ជា​ចំណាត់ការ​ពិតប្រាកដ​នោះ​ទេ។ នាយក​ផ្នែក​តស៊ូ​មតិ​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក...

ស្ថាប័ន​រដ្ឋ​កំពូលៗ​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត

នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ សមាជិក​រដ្ឋសភា​នៃ​បក្ស​កាន់​អំណាច ១២៥​រូប បាន​លើក​ដៃ​ព្រមៗ​គ្នា​អនុម័ត​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ កែប្រែ​ទៅ​ជា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​វិញ ក្រោយពី​ទទួល​បញ្ជា​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ត្រឹមតែ ១៤​ថ្ងៃ​ប៉ុណ្ណោះ។ មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​ការពារ​សញ្ជាតិ​ពី​កំណើត​របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កម្ទេច​ចោល​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃទី​១១ កក្កដា នេះ ដោយ​ជំនួស​មក​វិញ​ដោយ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​វិញ។ ជុំវិញ​ការ​អនុម័ត​លើ​មាត្រា​ច្បាប់​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត...

លោក ហេង សិទ្ធី ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ពិនិត្យ​ឡើងវិញ​នូវ​ទង្វើ​ខុស​ច្បាប់​របស់​រដ្ឋមន្ត្រី​ក្រសួង​ពីរ

ថ្លែង​ចេញ​តាមរយៈ​លិខិត​ដែល​ផ្ញើ​ចេញពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី អតីត​អ្នកឧកញ៉ា ហេង សិទ្ធី និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Maritime Group ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត មេត្តា​ពិនិត្យ​មើល​ឡើងវិញ​នូវ​ទង្វើ​ខុស​ច្បាប់​មួយ​ចំនួន​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពីព្រោះ​លោក​ពុំ​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​អ្វី​ដែល​ក្រសួង​ទាំង​ពីរ​នេះ​បាន​ប្រឌិត​នោះ​ឡើយ។ បើ​តាម​លិខិត​របស់​លោក ហេង សិទ្ធី បាន​សរសេរ​ថា ក្នុង​សំណុំរឿង​របស់​លោក គឺ​លោក​បាន​បក​អាក្រាត​មន្ត្រី​ទាំង​ពីរ​ក្រសួង​នោះ ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។ លោក ហេង សិទ្ធី បាន​សរសេរ​រៀបរាប់​ថា...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា​មាន​មោទនភាព​លើ​វិស័យ​យុត្តិធម៌​របស់​ខ្លួន​ថា​ទទួល​បាន​សមិទ្ធផល​គាប់​ប្រសើរ

ក្រសួង​យុត្តិធម៌ សម្ដែង​មោទនភាព​លើ​វិស័យ​យុត្តិធម៌​របស់​កម្ពុជា ក្រោយពី​ការ​អនុវត្ត​ច្បាប់​អស់​រយៈពេល​ពេញ ១​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៤ ថា​ទទួល​បាន​សមិទ្ធផល​ល្អ​គាប់​ប្រសើរ។ ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​ស្តីអំពី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​វិស័យ​យុត្តិធម៌​សម្រាប់​ឆ្នាំ​២០២៤ កន្លង​ទៅ កាលពី​ថ្ងៃទី​២៧ មីនា នេះ​ថា លទ្ធផល​ដែល​ក្រសួង​យុត្តិធម៌ សម្រេច​បាន គឺ​យុទ្ធនាការ​ជំរុញ និង​ពន្លឿន​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ណែនាំ​ឱ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង​ទាំងអស់ ប្រើប្រាស់​ឆន្ទានុសិទ្ធិ​ដែល​ច្បាប់​អនុញ្ញាត ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់...

អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់​ប្តឹង​អ្នកឧកញ៉ា ហ៊ុន តូ ករណី​បោកប្រាស់​លុយ ៩​លាន​ដុល្លារ​និង​ប៉ុនប៉ង​ចាប់​ជំរិត

អ្នកជំនួញ​ជនជាតិ​ប៉េកាំង ប្តឹង​ក្មួយប្រុស​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ពី​បទ​រំលោភ​សេចក្តី​ទុកចិត្ត​ក្នុង​អំពើ​បោកប្រាស់​លុយ​ចំនួន ៩​លាន​ដុល្លារ​អាមេរិក និង​ប៉ុនប៉ង​ចាប់​ជំរិត។ អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ SUN RUIFENG ដែល​មាន​ដើមកំណើត​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​ដាក់​ពាក្យបណ្ដឹង​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាលពី​ថ្ងៃទី​៥ ខែ​មករា...

ក្រសួង​យុត្តិធម៌​ប្ដេជ្ញា​តាមដាន​សំណុំរឿង​អតីត​ឧកញ៉ា ស្រី ស៊ីណា ដែល​បាញ់​សម្លាប់​គូដណ្ដឹង​ពីរ​នាក់

ក្រសួង​យុត្តិធម៌ ប្ដេជ្ញា​តាមដាន​ជុំវិញ​ការ​អនុវត្ត​ច្បាប់​លើ​សំណុំរឿង​ឃាតកម្ម​អតីត​ឧកញ៉ា ស្រី ស៊ីណា ទាំង​នៅ​សាលា​ជម្រះក្តី ទាំង​ការ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ រួម​ទាំង​ការ​អនុវត្ត​សំណង​ជនរងគ្រោះ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា មាន​គោលការណ៍​សំខាន់​យ៉ាងតិច​ពីរ​ដែល​តុលាការ​បាន​ប្រើ​ក្នុង​ការ​សម្រេច​សេចក្តី​លើ​សំណុំរឿង​ឃាតកម្ម​អតីត​ឧកញ៉ា ស្រី ស៊ីណា គឺ​ផ្អែកលើ “គោលការណ៍​យុត្តិធម៌​តាម​ច្បាប់” និង​ផ្អែកលើ “គោលការណ៍​សមទណ្ឌោ” ពាក្យ​សម្រាយ (សាក់ មាក់ ទាន់...

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​បន្ថែម​បទ​ចោទ​លើ​ឃាតករ ស្រី ស៊ីណា គ្រាន់តែ​ដើម្បី​បន្សាប​កំហឹង​មហាជន​ប៉ុណ្ណោះ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​បន្ថែម​បទ​ចោទ​របស់​អយ្យការ​លើ​ឃាតករ ស្រី ស៊ីណា គ្រាន់តែ​ដើម្បី​បន្សាប​កំហឹង​របស់​មហាជន​ដែល​ទាមទារ​ឱ្យ​ដាក់​ឃាតករ​រូប​នេះ​ជាប់​គុក​អស់​មួយ​ជីវិត​ប៉ុណ្ណោះ។ អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មិថុនា នេះ​ថា បើ​ផ្អែក​លើ​ការ​តាមដាន​ជុំវិញ​ករណី​នេះ គឺ​អាច​កត់សម្គាល់​លើ​ដំណើរ​រឿង​នេះ​នៅ​ត្រង់​ថា ឃាតកម្ម​នេះ​កើត​ឡើង​ក្រោយ​ជម្លោះ​រវាង​ជនរងគ្រោះ និង​អ្នក​ជិតខាង​តាំងពី ៣​ថ្ងៃ​មុន​មក​ម្ល៉េះ ដូច្នេះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា ឃាតកម្ម​នេះ​មាន​ភាគរយ​ខ្ពស់​ទៅ​រក​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន។ លោក​បន្ត​ថា តើ​គេ​អាច​ទិញ​កាំភ្លើង​នោះ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពេល​មាន​ជម្លោះ​រវាង​ជនរងគ្រោះ...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រកាស​លាលែង​តំណែង បើ​ឧក្រិដ្ឋជន ស្រី ស៊ីណា មាន​សេរីភាព​បន្ទាប់ពី​ជាប់​គុក​២​ឬ​៣​ឆ្នាំ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ ព្រមាន​ថា លោក​នឹង​លាលែង​ពី​តំណែង ប្រសិនបើ​ឧក្រិដ្ឋជន​ឈ្មោះ ស្រី ស៊ីណា មាន​សេរីភាព បន្ទាប់ពី​ជាប់​ពន្ធនាគារ ២​ឆ្នាំ ឬ ៣​ឆ្នាំ និង​ធានា​ថា​បុគ្គល​នេះ​មិន​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​បន្ធូរ​បន្ថយ​ទោស​ឡើយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ករណី​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ីណា នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៦ មិថុនា នេះ​ថា លោក​នឹង​លាលែង​ចេញពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បង្គាប់​ឱ្យ​តុលាការ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន​ដើម្បី​តម្លាភាព

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បង្គាប់​ឱ្យ​តុលាការ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន ដើម្បី​តម្លាភាព និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី និង​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​ជំរុញ​ការ​ត្រួតពិនិត្យ និង​ពន្លឿន​ការ​ដោះស្រាយ​រឿង​ក្តី និង​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ នា​ទីស្ដីការ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​៩ ខែ​មករា លោក កើត រិទ្ធ អះអាង​ថា ជា​វិធានការ​និង​គោលការណ៍ តុលាការ​ត្រូវ​បង្ហាញ​សេចក្ដី​ប្រកាស​ពី​ដំណើរការ​ក្ដី​លើ​សំណុំរឿង​គ្រឿងញៀន ឱ្យ​សាធារណជន​បាន​ដឹង ទាំង​ដំណាក់កាល​អយ្យការ ដំណាក់កាល​ស៊ើបសួរ និង​ដំណាក់កាល​ជម្រះ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ​ព្រមាន​ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ចម្បង...

Latest news

© 2021, ដេលី. All rights reserved.