TAG
ខឹម រុយស៊ុន
លោក សុខ ឥសាន៖ បើព័ត៌មានជួលក្រុមហ៊ុនបញ្ចុះបញ្ចូលអាមេរិកជាការពិតគឺបញ្ជាក់ពីទឹកចិត្តល្អរបស់កម្ពុជា
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ករណីដែលរដ្ឋាភិបាលកម្ពុជាបានជួលក្រុមហ៊ុនឯកជនរបស់អាមេរិក ដើម្បីបញ្ចុះបញ្ចូលឲ្យអាមេរិកមានទំនាក់ទំនងល្អជាមួយកម្ពុជា គឺបានឆ្លុះបញ្ចាំងពីកម្ពុជាមានចិត្តល្អជាមួយអាមេរិកវិញទេ ដោយមិនយកអាមេរិកធ្វើជាសត្រូវ។
សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល ដើមអម្ពិល បានដកស្រង់សម្ដីរបស់លោក សុខ ឥសាន នៅថ្ងៃទី២៨ ខែមករា ថា លោកក៏មិនដឹងច្បាស់ដែរពីករណីរដ្ឋាភិបាលជួលក្រុមហ៊ុនឯកជន ដើម្បីបញ្ចុះបញ្ចូលមន្ត្រីអាមេរិក ឬអ្នកតាក់តែងគោលនយោបាយរបស់អាមេរិក កុំឲ្យដាក់ទណ្ឌកម្មលើកម្ពុជានោះ។
លោកបានលើកឡើងទៀតថា ប្រសិនបើជាការលេចធ្លាយព័ត៌មានថា កម្ពុជាជួលក្រុមហ៊ុនឯកជនដើម្បីបញ្ចុះបញ្ចូលអាមេរិកជាការពិតមែន គឺបានបញ្ជាក់ពីទឹកចិត្តល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយអាមេរិក។
កាលពីថ្ងៃទី២១ ខែមករា...
កិច្ចព្រមព្រៀងសម្ងាត់កម្ពុជាជួលក្រុមហ៊ុនជួយស្ដារទំនាក់ទំនងជាមួយអាមេរិកឡើងវិញត្រូវបានលាតត្រដាង
កិច្ចព្រមព្រៀងសម្ងាត់មានទំហំទឹកប្រាក់ជាង ៧០ម៉ឺនដុល្លារអាមេរិក ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចំណាយសម្រាប់ឆ្នាំ២០២២ ក្នុងការជួលក្រុមហ៊ុន អាឃីន ហ្គាំ ឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកដើម្បីស្ដារទំនាក់ទំនងទ្វេភាគីកម្ពុជា និងអាមេរិកឡើងវិញ ត្រូវបានក្រសួងយុត្តិធម៌អាមេរិក លាតត្រដាងកាលពីពេលថ្មីៗនេះ។
កិច្ចព្រមព្រៀងជួលក្រុមមេធាវីអាមេរិកាំងមួយដែលចុះហត្ថលេខាដោយតំណាងឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក ខឹម រុយស៊ុន (Khem Ruyzun) កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដែលត្រូវបានបែកធ្លាយកាលពីថ្ងៃទី២១ ខែមករា នេះ...